Home អន្តរជាតិ

អន្តរជាតិ

ចិន​នឹងមិន​លើកលែងឡើយ​ចំពោះ​រាល់​ផែនការ​ផ្តាច់ខ្លួន​របស់​កោះ​តៃវ៉ាន់​​

​ប៉េកាំង ៖ ថ្លែង​នៅក្នុង​ពិធី​បើក​សមាជ​បក្សកុម្មុយនិស្ត​ចិន​កាលពី​ម្សិលមិញ ប្រធានាធិបតី​ចិន​លោក ហ្ស៊ី ជីន​ពីង (Xi Jinping) ថា ប្រទេស​ចិន​នឹងមិន​លើកលែង​ចំពោះ​រាល់​ផែនការ​ផ្តាច់ខ្លួន​ណាមួយ​របស់​កោះ​តៃវ៉ាន់​ឡើយ រាល់​ការប៉ុនប៉ង​ណាមួយ​ដើម្បី​ ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់​នឹងត្រូវ​ជួប​ជាមួយ​ការប្រឆាំង​។​ ​លោក​បញ្ជាក់ថា នៅ​ចំពោះមុខ​ប្រតិភូ​ជាង​២​ពាន់​នាក់​ដែល​បាន​ចូលរួម​ក្នុង​សមាជ​ថា ប្រទេស​ចិន​មាន​ទំនុកចិត្ត និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បំបែក​ការប៉ុនប៉ង​ផ្តាច់ខ្លួន​របស់​កោះ​តៃវ៉ាន់​នៅ​គ្រប់​ទំរង់​ទាំងអស់​។ លោក​អះអាងថា កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន ហើយ​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​នៅក្នុង​ទីក្រុង​ប៉េកាំង​គឺជា​រដ្ឋាភិបាល​ស្របច្បាប់​តែមួយគត់​របស់​ប្រទេស​ចិន​។​ ​សូមបញ្ជាក់ថា លោក ហ្ស៊ី ដែល​បាន​ក្លាយជា​មេដឹកនាំ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១២​នោះបាន​នឹង​កំពុង​ពង្រឹង​អំណាច ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​នៅ​បន្ត​ធ្វើជា​ប្រធាន​បក្សកុម្មុយនិស្ត​ចិន​ដដែល​៕ ​ Source: international-news

ទ្រព្យសម្បត្តិ​លោក ដូ​ណា​ល់ ត្រាំ ធ្លាក់ចុះ​អស់​ជាង​៦០០​លាន​ដុល្លារ​

អាមេរិក ៖ បញ្ជី​ឈ្មោះ​ជនជាតិ​អាមេរិក​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​របស់​ទស្សនាវដ្ដី​ហ្វ​ប (Forbes) បាន​បង្ហាញថា ទ្រព្យសម្បត្តិ​របស់លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក​បាន​ថយចុះ​អស់​ជាង​៦០០​លាន​ដុល្លារ​អាមេរិក​មក​នៅត្រឹម​ ៣,១​ពាន់​លាន​ដុល្លារ​អាមេរិក ដែលជា​លទ្ធផល លោក ត្រាំ បាន​ធ្លាក់​មក​នៅ​ចំណាត់ថ្នាក់​ទី​២៤៨​នៅក្នុង​បញ្ជី​ឈ្មោះ​នោះ​បន្ទាប់ពី​ជាប់​ចំណាត់ថ្នាក់​ទី​១៥៦​កាលពី​ឆ្នាំទៅ​។​ ​ទស្សនាវដ្ដី​ហ្វ​ប (Forbes) បាន​និយាយថា​ការធ្លាក់ចុះ​ទ្រព្យសម្បត្តិ​របស់លោក ត្រាំ គឺ​ដោយសារ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ញូវយ៉ក​ដែល​កំពុងតែ​យ៉ាប់យ៉ឺន​ជាពិសេស​ទីតាំង​លក់រាយ​, ការចំណាយ​ទៅលើ​បណ្ដឹង និង​ការចំណាយ​ដ៏​ច្រើន​ទៅលើ​យុទ្ធនា​ការឃោសនា​ស្វែងរក​សំឡេងឆ្នោត​។​ ​ស្ថាបនិក​ក្រុមហ៊ុន​ម៉ៃ​ក្រូ​សូ​ហ្វ (Microsoft) លោក ប៊ី​ល ហ្គេ​ត (Bill...

កូរ៉េខាងជើងគាំទ្រការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ តែ​អាមេរិកត្រូវ​បោះបង់ចោលដែរ​

​ញូយ៉ក ៖ ថ្លែង​ក្នុង​មហាសន្និបាត UN អគ្គរដ្ឋទូត​រង​កូរ៉េខាងជើង​លោក គីម អ៊ី​ន​រី​យ៉ុង (Kim In Ryong) ថា កូរ៉េខាងជើង​គាំទ្រ​ទាំងស្រុង ចំពោះ​គំនិត​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅលើ​ពិភពលោក ដរាបណា​សហរដ្ឋអាមេរិក យល់ព្រម​បោះចោល​អាវុធ​ នុយក្លេអ៊ែរ​របស់​ខ្លួន​ដែរ​។ នេះ​បើតាម​សារព័ត៌មាន Sputnik​។​ ​លោក Kim In Ryong បាន​បញ្ជាក់ថា «​កូរ៉េខាងជើង​គាំទ្រ​ទាំងស្រុង​ចំពោះ​គំនិត និង​កិច្ចខិតខំ​ប្រឹងប្រែង​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ នៅលើ​ពិភពលោក​ទាំងមូល...

បំផ្ទុះ​គ្រាប់បែក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថានសម្លាប់​មនុស្ស​២០​នាក់ និង​១៦០​នាក់​របួស​

កា​ប៊ុល ៖ អាជ្ញាធរ​នៅក្នុង​តំបន់​បាន​និយាយកាលពីម្សិលមិញថា មនុស្ស​យ៉ាងហោចណាស់​២០​នាក់​ត្រូវបាន​សម្លាប់ និង​១៦០​នាក់​ផ្សេងទៀត​រងរបួស នៅក្នុង​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្បែរ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ប៉ូលិស មួយកន្លែង​ក្នុង​ទីក្រុង ហ្គា​ដែ​ស (Gardez) នៃ​ខេត្ត ផាក​ធា (Paktia) ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួរ​។​ ​សមាជិក​ម្នាក់​មកពី​ក្រុមប្រឹក្សា ខេត្ត Paktia លោក អា​ឡា​ម ម៉ឺ ប្រា​ហ៍​រ៉ា​ម (Alam Mir Bahram)...

ភ្លើង​ឆេះ​ព្រៃ​នៅ​ព័រ​ទុយ​ហ្គា​ល់​ឆក់យក​ជីវិត​មនុស្ស​កើន​ដល់​៣៦​នាក់​ហើយ​

​ព័រ​ទុយ​ហ្គា​ល់ ៖ អាជ្ញាធរ​និយាយថា ករណី​ភ្លើង​ឆេះ​ព្រៃ​ជាច្រើន​ទីតាំង​ខុសៗ​គ្នា​បាន​កើន​ដល់​៣៦​នាក់​ហើយ ខណៈ​តួលេខ​នេះ​ត្រូវគេ​រំពឹងថា​នឹង​កើនឡើង​ថែមទៀត​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ​។​ ​អាជ្ញាធរ​បន្តថា អគ្គិភ័យ​ភ្លើង​ឆេះ​ព្រៃ​ប្រមាណ​៥២៣​ករណី​បាន​រីក​រាលដាល​ឡើង ចាប់តាំងពី​ថ្ងៃអាទិត្យ​កន្លងទៅ នៅក្នុង​ប្រទេស​អឺរ៉ុប​មួយ​នេះ ដោយ​ករណី​ភាគច្រើន និង​អាក្រក់ៗ​ជាងគេ​នោះ បានកើត​ឡើង​នៅ​ភាគ​ខាងជើង និង​ភាគ​កណ្តាល​ប្រទេស​។ អាជ្ញាធរ​បញ្ជាក់ថា មនុស្ស​ទាំង​៣៦​នាក់​បាន​បាត់​បង់ជីវិត ស្ថិតក្នុង​នៅ​ស្រុក Coimbra, Aveiro, Castelo Brano, និង Viseu​។ ក្រៅពីនេះ​មនុស្ស​០៧​នាក់...

​រុស្ស៊ី​ចុះហត្ថលេខា​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​​

​ម៉ូស្គូ ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ព្រឹក​នេះ​ថា ទីបំផុត​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​មួយ ដើម្បី​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េខាងជើង ដើម្បី​អនុវត្តន៍​ទៅតាម​សេចក្តីសម្រេច របស់​ក្រុមប្រឹក្សាសន្តិសុខ នៃ​អង្គការសហប្រជាជាតិ​។  ​សេចក្តីសម្រេច​ដែលមាន​ការចាត់វិធានកា​រ​ជាពិសេស លើ​វិស័យសេដ្ឋកិច្ច​នេះ ត្រូវបាន​ធ្វើឡើង ដើម្បី​ឆ្លើយតប​ទៅនឹង ការបាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​កាលពី​ចុងឆ្នាំ​២០១៦​កន្លងទៅ ខណៈដែល​ប្រទេស​ចិនក៏បាន​បញ្ចេញ​ទណ្ឌកម្ម​ជាច្រើន​នោះ ពេលនេះ​។ ប្រទេស​រុស្ស៊ី​ត្រូវបាន​គេ​មើលឃើញថា មិនបាន​បញ្ចេញ​ចំណាត់ការ​ធំដុំ​ណាមួយ ដើម្បី​ដាក់បន្ទុក​លើ​កូរ៉េខាងជើង​នោះឡើយ ដោយសារតែ​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​សម្ព័ន្ធមិត្ត​ដ៏​សំខាន់បំផុត...

អាមេរិក បាញ់​មី​ស៊ី​ល​សាកល្បង​ចេញពី​នាវា​ពិឃាត​ដោយ​ជោគជ័យ​

​វ៉ាស៊ីនតោន ៖ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​កងទ័ព​ជើង​ទឹក​អាមេរិក កាលពី​ថ្ងៃទី​១៥ ខែតុលា ពោលគឺ​ប៉ុន្មាន​ថ្ងៃ​មុននេះ កង​នាវិក​រួមទាំង​ក្រុម​ជំនាញ​មកពី​ទីភ្នាក់ងារ​ការពារ​មី​ស៊ី​ល​អាមេរិក នៅលើ​នាវា​ពិឃាត USS McFual បាន​បាញ់​សាក ល្បង​មី​ស៊ី​ល SM-6 ដោយ​ជោគជ័យ ។​នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​រុស្ស៊ី Sputnik នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែតុលា ឆ្នាំ​២០១៧​។​ ​កងទ័ពជើងទឹក​អាមេរិក​បាន​ឲ្យ​ដឹងថា​ការបាញ់​ធ្វើតេស្ត​មី​ស៊ី​ល Standard Missile-6 (SM-6) ចេញពី​នាវា​ពិឃាដ​មួយគ្រឿង ដែលមាន​បំពាក់​ប្រព័ន្ធ​បាញ់​ស្ទាក់​មី​ស៊ី​ល​ផ្លោង...

ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ពាយព្យ​ប្រទេស​អេ​ស្ប៉ា​ញ​ឆក់យកជីវិត​មនុស្ស​០២​នាក់​

​អេ​ស្ប៉ា​ញ ៖ អ្នក​នាំពាក្យ​ឆ្មាំ​ការពារ​ស៊ីវិល​បាន​និយាយ​ពីថ្ងៃ​អាទិត្យ​ថា មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ដែល​កំពុង​ឆេះ​រាលដាល​ផ្នែក​ជាច្រើន​នៅ​តំបន់​ហ្គា​លី​ស៊ី​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​អេ​ស្ប៉ា​ញ​។​ ​មន្ត្រី​នាំពាក្យ​បាន​បញ្ជាក់ថា ក្រុម​អ្នក​ពន្លត់ភ្លើង​ឆេះ​ព្រៃ​បាន​រកឃើញ​សាកសព​ទាំង​២​នាក់​នេះ​នៅក្នុង​រថយន្ត​ឆេះ​ខ្ទេច​មួយគ្រឿង​នៅលើ​ផ្លូវ​ដែល​ធ្វើដំណើរ​ចេញពី​តំបន់​២​កន្លែង​នៅក្នុង​ទីក្រុង​នី​ហ្គ្រា​ន​នៅ​ខេត្ត​ផុន​តេ​វ៉េ​ដ្រា​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។ ទោះបីយ៉ាងណា​មន្ត្រី​រូបនេះ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នាំ​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​នេះ​ទេ ប៉ុន្តែ​ប្រធាន​តំបន់​ហ្គា​លី​ស៊ី​លោក អាល់​ប៊ឺ​តូ នូ​ណេ​ស ហ្វេ​ចូ បាន​និយាយថា ភ្លើង​មួយចំនួន​នៅក្នុង​តំបន់​នេះ​ទំនងជា​ចាប់​ផ្ដើមឡើង​ដោយមាន​មនុស្ស​ជា​អ្នក​លួច​ដុត​។​ ​ដោយឡែក​ទីភ្នាក់ងារ​សង្គ្រោះបន្ទាន់​បាន​និយាយថា ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ហ្គា​លី​ស៊ី​ត្រូវបាន​ចាត់ទុកថា​ជា​គ្រោះថ្នាក់​កម្រិត​២​គឺជា​គ្រោះថ្នាក់​មួយ​ដែល​បាន​បង្ក​ការគំរាមកំហែង​ខ្ពស់បំផុត​មួយ​នៅ​ប្រទេស​នេះ​។​អណ្ដាតភ្លើង​បាន​ឆេះ​ព័ទ្ធជុំវិញ​ទីក្រុង​វី​ហ្គោ (Vigo) នៅក្នុង​តំបន់​ហ្គា​លី​ស៊ី​ ​ជាមួយគ្នានេះ​អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ជម្លៀស​មនុស្ស​មួយចំនួន​ដែល​រស់នៅក្នុង​សាកលវិទ្យាល័យ​មួយកន្លែង​ក្នុង​ទីក្រុង​នេះ​ផងដែរ​៕ ​ Source: international-news

គណបក្ស​លោក Sebastian Kurz ទទួល​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​

អូទ្រីស ៖ លោក Sebastian Kurz ប្រធាន​គណបក្ស​ប្រជាជន (People’s Party) បានប្រកាស​ពី​ការទទួល​ជ័យជំនះ​លើ​ការបោះឆ្នោត ហើយ​ការទទួលបាន​ជោគជ័យ​នេះ​ធ្វើ​ឲ្យ​លោក​ក្លាយ​មេដឹកនាំ​វ័យក្មេង​ជាងគេ​នៅលើ​ពិភពលោក​កាលពី​យប់មិញ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន BBC​។​ ​គណបក្ស People’s Party ដែលមាន​វ័យ​ត្រឹមតែ​៣១​ឆ្នាំ​រូបនេះ ទទួលបាន​ជ័យជំនះ​ចំនួន ៣១,៥​ភាគរយ នៃ​លទ្ធផល​ឆ្នោត​, បន្ទាប់មក​គណបក្ស Social Democrats ២៧,១​ភាគរយ និង​គណបក្ស Freedom Party...

បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​ដឹកទំនិញ​នៅ​សូ​ម៉ាលី សម្លាប់​មនុស្ស​២៣១​នាក់ 

សូ​ម៉ាលី ៖ អាជ្ញាធរ​សូ​ម៉ាលី​បាន​ឲ្យ​ដឹងថា មនុស្ស​ស្លាប់​២៣១​នាក់ និង​២៧៥​នាក់​ផ្សេងទៀត​បានទទួល​រងរ​បួស ដោយសារ​ការវាយប្រហា​រ​ពី​សំណាក់​រថយន្ត​ដឹកទំនិញ បំផ្ទុះ​គ្រាប់បែក​មួយគ្រឿង នៅក្នុង​រដ្ឋធានី របស់​ប្រទេស​សូ​ម៉ាលី​។ អាជ្ញាធរ​បញ្ជាក់ថា ការវាយប្រហារ​នៅ​ថ្ងៃ​សៅរ៍​នេះ គឺជា​ការវាយប្រហារ​ស​ម្លា​ប់​មនុស្ស​ច្រើនជាងគេ​បំផុត​តែមួយគត់ មិន​ធ្លាប់មាន​ពីមុនមក នៅក្នុង​ប្រទេស​ស្ថិតក្នុង​ទ្វីបអាហ្វ្រិក​មួយ​នេះ​។​ ​ជាមួយគ្នានេះ​ប្រធានាធិបតី Mohamed Abdullahi Farmaajo បានប្រកាស​កាន់ទុក្ខរ​យៈ​ពេល​៣​ថ្ងៃ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ជួយ​បរិច្ចាក​ឈាម ជួយសង្គ្រោះ​ជនរងគ្រោះ​។ ទន្ទឹម​នោះ​រដ្ឋាភិបាល​សូ​ម៉ាលី ក៏បាន​ស្តីបន្ទោស​ចំពោះ​ក្រុម​ភេរវកម្ម Al-Shabab ថា...