Home បច្ចេក​វិទ្យា

បច្ចេក​វិទ្យា

ស្តាប់​សម្តី​របស់ថៅកែ​ Facebook ពេលទទួលសញ្ញាប័ត្រ​ពីសកលវិទ្យាល័យ Harvard ក្រោយ​ពី «រត់ចោល» សាលា១៣ឆ្នាំមុន

ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក លោក Mark Zuckerberg បាន​វិល​ត្រឡប់មក​សាលា​ចាស់​វិញ -​សកលវិទ្យា​ល័យ Harvard កាលពី​ថ្ងៃទី​២៥ ឧសភា ម្សិលមិញ ដើម្បី​ទទួល​សញ្ញាប័ត្រ ក្រោយពី​ចាកចោល​សាលា​នេះ​កាលពី​១៣​ឆ្នាំមុន ។ ទោះយ៉ាងណា សញ្ញាប័ត្រ​ដែល​គាត់​ទទួល គឺជា​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​មុខវិជ្ជា​…​ច្បាប់ ។​ ​លោក Mark Zuckerberg ដែល​ពេលនេះ​មាន​វ័យ ៣៣ ឆ្នាំ បាន​ថ្លែង​សន្ទរកថា​នាឱកាស​នោះ​ថា ខ្ញុំ​នឹង​ពុំ​ហ៊ាន​ផ្សងព្រេង​ចាកចោល​សាលា​ដ៏​ល្បីល្បាញ​នេះ​ទេ...

ថៅកែ​ Facebook មានគំរោង​លក់ភាគហ៊ុនតម្លៃជិត ១៣ ប៊ីលានដុល្លារ ដើម្បីធ្វើសប្បុរសធម៌

ស្ថាបនិក​បណ្តាញសង្គម​ Facebook លោក Mark Zuckerberg មានគំរោង​នឹងលក់​ភាគហ៊ុន១ចំនួន​ធំ ក្នុងរយៈពេល​១ឆ្នាំកន្លះ ដើម្បីប្រមូលលុយ​ឲ្យមូលនិធិសប្បុរសធម៌របស់ខ្លួន ។ តាមឯកសារមួយដែល Facebook ផ្ញើឲ្យ​ស្ថាប័នគ្រប់គ្រង​ផ្សារហ៊ុន​អាមេរិក នៅចុងសប្តាហ៍​កន្លងមក Zuckerberg មានផែនការ​លក់ចេញភាគហ៊ុន​ចន្លោះ ៣៥ ទៅ ៧៥ លាន​ របស់ Facebook ដែលគិតតាមតម្លៃ​បច្ចុប្បន្នគឺចន្លោះពី ៦ ទៅ ១២,៨...

​ស្កែ​ន​បេះដូង​ដើម្បី​បើក​សោរ​ទូរស័ព្ទ​៖ ជំហាន​កាន់តែ​កៀក​នឹង​វិធី​ការពារ «​ការសម្ងាត់​ឯកជន​» ដាច់ខាត​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Buffalo (​អាមេរិក​) បានបង្ហាញ​ពី​វិធីសាស្ត្រ​បើក​សោរ​ទូរស័ព្ទ​ដោយ​ស្កែ​ន​បេះដូង -​ជា​វិធី​ល្អ​បំផុត​សំរាប់​ការពារ​ការសម្ងាត់​ឯកជន នា​ថ្ងៃ​អនាគត ។​ ​ប្រិយមិត្ត​ប្រហែល​ងឿងឆ្ងល់​ហើយ​មើល​ទៅនោះ ព្រោះ​បច្ចុប្បន្ន​វិធី​ច្រើន​ដើម្បី​ការពារ​ការសម្ងាត់ តាមរយៈ​វិធី​បើក​សោរ​ទូរស័ព្ទ​ជាអាទិ៍ៈ ស្កែ​ន​ក្រ​យ៉ៅ​ដៃ ស្កែ​ន​កូនក្រមុំ​ភ្នែក​… ។​ល​។ ហើយ​គិតថា វា​សុវត្ថិភាព​ដាច់ខាត ព្រោះ​ពុំ​មានការ​ដូចគ្នា​ពី​ក្រ​យ៉ៅ​ដៃ ក៏ដូចជា​កូនក្រមុំ​ភ្នែក ។​ ​ខុសស្រឡះ​ហើយ​! វិធីសាស្ត្រ​២​នេះ​គេ​អាច​ក្លែងបន្លំ​បាន នៅពេលដែល​គេ​ប្រើ​វិធី​ប្រមូល​ស្នា​មក្រ​យ៉ៅ​ដៃ​លើ​វត្ថុ​ប្រើប្រាស់​របស់​អ្នក ឬ ប្រមូល​កូនក្រមុំ​ភ្នែក តាមរយៈ​រូបភាព​ថត​ធម្មតា​មួយ (​ឲ្យ​តែ​អ្នក​សម្លឹង​ចំ​ម៉ាស៊ីន​ថត​ជាការ​ស្រេច​) ។​ ​ប៉ុន្តែ...

ទូរស័ព្ទ Vertu Constellation តម្លៃ​ញាក់សាច់ មួយ​ទឹក​សោះ ជាង ៤៨០០​ដុល្លារ​

Vertu Constellation មួយ​ទឹក​សោះ ត្រូវ​ហាង V Store ដាក់លក់​ក្នុងតម្លៃ​ជាង​៤.៨០០​ដុល្លារ​អាមេរិក សម្រាប់​អតិថិជន​ក្នុងស្រុក ទិញយក​ទៅប្រើ​ប្រាស់​។​ ប្រិយមិត្ត និង​មិត្ត​យុវវ័យ ប្រាកដជា​ដឹង​ច្បាស់ ពី​គុណភាព​របស់ Vertu ដែលជា​ក្រុមហ៊ុន​ផលិត ទូរ​សព្ទ​ដៃ ដ៏​ល្បីឈ្មោះ​នៅ​ចក្រភព​អង់គ្លេស ដែល​តែងតែ​រចនា​ទូរ​សព្ទ​ដៃ​ប្រណិតៗ ដែលមាន​តម្លៃ​ថ្លៃ ដើម្បី​បម្រើ​ទីផ្សារ​ត្រកូល​អភិជន​។​ ម្ចាស់​ហាង V Store បាន​ឲ្យ​ដឹងថា Vertu Constellation...

​វ៉ា​វ​! «​កងដៃ​ការ៉េ​»​ធ្វើ​ពី​មាស​លំដាប់​មហាសេដ្ឋី​តម្លៃ​កប់​ពពក​……​ជិត​៤០​ម៉ឺន​ដុល្លារ

​ក្រុមហ៊ុន Goldginie គឺជា​ក្រុមហ៊ុន​អេឡិចត្រូនិក​ដ៏​ល្បីឈ្មោះ​មួយ​របស់​ចក្រភព​អង់គ្លេស កាលពីពេល​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​អតិថិជន​លំដាប់​សេដ្ឋី​មានការ​ភ្ញាក់ផ្អើល​ និងចាប់អារម្មណ៍ជាខ្លាំង ជាមួយ​ផលិតផល​ដ៏​ប្រណីត​ទើប​សម្រេចបាន​របស់ខ្លួន នោះ​គឺ​«​កង់ដៃ​ការ៉េ​» ធ្វើ​ពី​មាស​សុទ្ធ​តម្លៃ​ថ្លៃ​បំផុត​ពិភពលោក ។​ ​អ្នកជំនាញ​របស់​ក្រុមហ៊ុន​នេះ បាន​បញ្ជាក់ថា កង់​ដ៏​ទំនើប​នេះ​ត្រូវបាន​ផលិតឡើង​ពី​មាស​សុទ្ធ​ទម្ងន់ 24 carat ដែល​ក្នុង​មានដូចជាៈ តួ​, កាំ​, ច្រវាក់​….​និង​ចង្កូត គឺ​សុទ្ធសឹង​ធ្វើ​ពី​មាស ។ ហើយ​សំរាប់​តម្លៃ​ដាក់លក់​គឺ​រហូតដល់​ទៅ ២៥ ម៉ឺន​ផោន​ដ៏ (​ប្រមាណ...

ប្រើរលក​ Wifi ដើម្បីមើល «ធ្លុះជញ្ជាំង» នឹង​នាំមកនូវ​ការ​បំពានលើសិទ្ធិបុគ្គលដែរ ឬទេ!?

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ទើប​អភិវឌ្ឍ​បាន​ប្រព័ន្ធ​មួយ​សំរាប់ «​សាង​រូបភាព​» នៅ​ខាងក្នុង​បន្ទប់ ដោយ​ពុំ​ចាំបាច់​សម្លឹង​ឃើញ​អ្វីៗ​នៅក្នុង​នោះ​ដោយ​កែវភ្នែក ។​ ​បច្ចេកវិទ្យា​នោះ​ប្រតិបត្តិការ​តាម​លំនាំ Wifi ដែល​ពុំ​រង​ទទួល​នូវ​ការ​កំហិត​ពី​ព្រំដែន​រូបវិទ្យា និង​អាច​ទម្លុះ​ឆ្លងកាត់​វត្ថុ​ធាតុ​ទាំងឡាយ​បាន ។ ខណៈពេលដែល​សញ្ញា Wifi ភាគ​ច្រន​ត្រូវបាន «​ទទួល​» ដោយ​បណ្តា​បរិក្ខារ​ស្រដៀង​គ្នា ជាអាទិ៍ៈ ទូរស័ព្ទ និង​កុំព្យូទ័រ វា​នៅមាន​សញ្ញា​មួយចំនួន​បន្ត​ត្រូវបាន​រក្សាទុក​ក្នុង​លំហ ហើយ​អ្នកវិទ្យាសាស្ត្រ​បាន​ស្វែងរក​វិធី​ដើម្បី​ប្រើប្រាស់​ពួកវា ។​ ​បច្ចេកវិទ្យា​ថ្មី​របស់​ក្រុម​វិស្វករ​អាល្លឺម៉ង់​ប្រើប្រាស់​អង់​តែ​ន​២​គឺៈ អចល័ត​១ ហើយ​ចល័ត​១ ។​ ​​ពេលនេះ​អ្នកវិទ្យាសាស្ត្រ​អាច «​សម្លឹង​ធ្លុះ​ជញ្ជាំង​»...

​មិន​ត្រឹម​ផលិត​កាំភ្លើង AK ទេ ក្រុមហ៊ុន Kalashnikov នៅ​ផលិត​កាំភ្លើង​មានមុខ​ងារ​២​ប្រឆាំង Drone និង​ភេរវកម្ម​

​នៅក្នុង​វេទិការ «​យោធា ២០១៧» ប្រព្រឹត្តទៅ​នៅ Kubinka ក្រុមហ៊ុន Kalashnikov បាន​ឧទ្ទេសនាម​ប្រាប់​មហាជន​ពី​កាំភ្លើង REX1 ដែលមាន​សមត្ថភាព​បា​ញ់​ទម្លាក់​បណ្តា​វ​ត្តុ​ហោះហើរ​គ្មាន​អ្នកបើកបរ ធ្វើ​ឲ្យ​រំខាន​នឹង​បង្ខាំង​រលក​ចល័ត​ក៏ដូចជា Wi-Fi ។​ ​ប្រការ​សំខាន់​គឺ ក្រុមហ៊ុន​ល្បី​នឹង​អាវុធ AK មួយ​នេះ បាន​ផលិត REX-1 សំរាប់​យោធា​ផង និង​សម្រាប់​ស៊ីវិល​ផង ។​ ​ពួក​អ្នក​អភិវឌ្ឍន៍​ប្រាប់ថា អាវុធ​នេះ​អាច​ប្រើប្រាស់​សំរាប់​បំរើ​ដល់​គោលបំណង​ច្រើនយ៉ាង​ជាអាទិ៍ៈ ចំពោះ​ពលរដ្ឋ​សម​ញ្ញ នោះ​អាច​ប្រើ​វា​ដើម្បី​ការពារ​សិទ្ធិ​ឯកជន...

មធ្យោបាយដឹកជញ្ជូន​ធំបំផុត​លើលោក មានទម្ងន់ ២.៧២១ តោន ដើម្បីបញ្ឆេះត្រូវការមនុស្ស៣០នាក់ ចលនា១គីឡូម៉ែត្រស៊ីប្រេងអស់ ៣៥០ លីត្រ

​រថក្រោះ​ពុំ​ប្រើ​សំបក​កង់​ទេ គឺ​ប្រើ​កង់​ច្រវាក់ ហើយ​យើង​និយម​គិតថា វា​ទុក​ប្រើ​សំរាប់​ប្រយុទ្ធ ។ តាមពិតទៅ វា​នៅ​ជា​មធ្យោបាយ​មួយ​សំរាប់ធ្វើ​ការដឹកជញ្ជូន ហើយក៏​ជា​មធ្យោបាយ​ដឹកជញ្ជូន​ធំជាងគេ​លើ​លោក​នេះ ។​ ​នោះ​គឺ​រថយន្ត​ដឹកជញ្ជូន​កង់​ច្រវាក់ Crawler Transporter ដែល​គេ​ផលិតឡើង​ដើម្បី​ដឹកជញ្ជូន​កាំជ្រួច Saturn V និង Saturn IB ។​ ​បច្ចុប្បន្ន Crawler Transporter ត្រូវបាន​ប្រើប្រាស់ ដើម្បី​ដឹកជញ្ជូន​យានអវកាស​ពី​កន្លែង​តម្លើង​ទៅកាន់​ទម្រ​បាញ់​បង្ហោះ ។​ ​យានយន្ត​នេះ​មាន​បណ្តោយ ៤០...

ផែនទី Password Wi-Fi Free នៅអាកាសដ្ឋានទាំងអស់លើពិភពលោក

​នេះ​គឺជា​គោល​គំនិត​ផ្តួចផ្តើម​ដ៏​ច្នៃប្រឌិត​របស់ Anil Polat ជា​វិស្វករ​ខាង​ការសម្ងាត់​ព័ត៌មានវិទ្យា ។ លោក​គឺជា​អ្នក​រៀបរៀង​ផែនទី​អន្តរ​កម្ម (Interactivemap) ដែល​ជួយ​ឲ្យ​អ្នកប្រើប្រាស់​អាច​ស្វែង​រកបាន​ព័ត៌មាន​ស្ថានីយ៍ Wi-Fi នៅ​បណ្តា​អាកាសយានដ្ឋាន​លើ​ពិភពលោក ។​ ​គោលដៅ​របស់ Anil គឺ​ជួយ​ដល់​អ្នកដំណើរ​នៅតាម​ព្រលានយន្តហោះ អាច​ភ្ជាប់​អ៊ី​ន​ធើរ​ណេ​ត Free នា​អំឡុងពេល​រង់ចាំ ដើម្បី​ឡើង​យន្តហោះ ។ ពេលនេះ Anil កំពុង​បញ្ចូល​ជា​បន្តបន្ទាប់ នូវ​បញ្ជី​រាយ​បណ្តា​ស្ថានីយ៍ Wi-Fi ក្នុង​គំរោងការណ៍​របស់ខ្លួន...

​លោក ពូ​ទីន ចាប់ដៃ Robot ក្នុង​ពិ​ព័រ​ណ៌​បច្ចេកវិទ្យា​រុស្ស៊ី​ (មានវីដេអូ)

​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ចាប់ដៃ​ជាមួយ Robot Promotot ដែល​និមិត្តរូប​មួយ​ក្នុងចំណោម​និមិត្តរូប​ល្បីល្បាញ​នៃ​បច្ចេកវិទ្យា​ជឿនលឿន​របស់​រុស្ស៊ី ។​ ​នៅ​ពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មាន​រៀបចំឡើង​នាទី​ក្រុង Perm រុស្ស៊ី Robot Prombotot បានធ្វើ​ឲ្យ​លោកពូ​ទីន ភ្ញាក់ផ្អើល គ្រា​វា​សម្គាល់​លោក​បាន​ដោយ​ស្វ័យប្រវត្តិ ដោយ​លូកដៃ​មក រួច​ឧទ្ទេស​នាមខ្លួន​ថាៈ «​សួស្តី Vladimir Putin ។ ខ្ញុំ​ជា Robot មួយ​!»...