Home បច្ចេក​វិទ្យា

បច្ចេក​វិទ្យា

Mazda ទិញ​ចូល ដូរ​ឲ្យ​ថ្មី ថែម 5000 ដុល្លារ​

​ភ្នំពេញ​–ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៧ – ក្រុមហ៊ុន HGB Group Co., Ltd. ដែលជា​ក្រុមហ៊ុន​នាំចូល​រថយន្ត​ម៉ាក​Mazda​មក​ក្នុង​ទីផ្សារ​កម្ពុជា បានប្រកាស​ជា​ផ្លូវការ​នូវ​កម្មវិធី​ដ៏​កម្រ​មួយ​សម្រាប់​អតិថិជន​របស់ខ្លួន​មានឈ្មោះ​ហៅថា “​ទិញ​ចូល ដូរ​អោយ​ថ្មី​” ដែលជា​កម្មវិធី​មួយ​ផ្តល់ឱកាស​ដល់​អ្នក​ដែលមាន​ក្តី​ស្រម័យ​ចង់​ក្លាយជា​ម្ចាស់​រថយន្ត Mazda 3 ឫ Mazda CX-3 សម្រេច​បំណងប្រាថ្នា​របស់ខ្លួន​កាន់តែ​ងាយស្រួល ។​ ក្រុមហ៊ុន HGB Group...

កាំភ្លើងវែងជំនាន់ថ្មីៈ ទាហាន​អាមរិក​ពុំចាំបាច់​ប្រើ​ភ្នែក​តម្រង់​គោលដៅ​ទេ ដោយរង់ចាំ​តែ…កេះកៃ (មានវីដេអូ)

​កាលី​ចុងខែ​ឧសភា កន្លងមក ក្រសួងការពារជាតិ​អាមេរិក​បាន​ឧទ្ទេសនាម​អំបី​ប្រព័ន្ធ​តម្រង់​គ្រាប់​ថ្មី​សំរាប់​បំពាក់​ដល់​កាំភ្លើង​វែង នា​ទិវា​បច្ចេកវិទ្យា​យោធា​ប្រព្រឹត្តទៅ​នៅ​មន្ទីរ​បញ្ច​កោណ ។ គេ​រៀបចំ​វា​ឡើង​សំរាប់​បំពាក់​ដល់​កាំភ្លើង​វែង M4 ហើយ​បរិក្ខារ​នេះ​អាច​ផ្តោតលើ​គោលដៅ​ស្វ័យប្រវត្តិ ពុំ​ចាំបាច់​ប្រើ​ចលនា​របស់​ពលទាហាន -​នេះ​បើតាម Task and Purpuse ។​ ​ជាទូទៅ​លទ្ធភាព​បាញ់​ចំ​គោលដៅ​ចំណុះ​មួយ​ភាគ​ធំ​លើ​បណ្តា​កត្តា​ជាអាទិ៍ៈ អាវុធ​, ប្រភេទ​គ្រាប់​, បរិស្ថាន និង​សមត្ថភាព​ផ្ទាល់​របស់​ពលទាហាន ។ ប៉ុន្តែ អាវុធ​ជំនាន់​ថ្មី​នេះ​វា​ត្រូវបាន​បំពាក់ Sensor និង​ឧបករណ៍​គណនា «​ផ្លូវរ​ត់នៃ​គ្រាប់​»...

TOYOTA ប្រកាស​ប្រមូល​រថយន្ត TONDRA ១៤​ម៉ឺន​គ្រឿង​កម​វិញ​ដោយសារ ពោង​សុវត្ថិភាព​

​ញូយ៉ក ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ ក្រុមហ៊ុន តូយ៉ូតា បានប្រកាស​ប្រមូល​រថយន្ត ម៉ាក Tundra ជាង ១៤០.០០០ គ្រឿង​មកវិញ នៅឯ​ភាគខាងត្បូង​សហរដ្ឋ​អាម៉េរិក ដោយសារតែ​ផ្នែក​បច្ចេកទេស បាន​រកឃើញ​បញ្ហា​ពោង​សុវត្ថិភាព មាន​ភាពមិនប្រក្រតី ។​ ទីភ្នាក់ងារ​សារ ព័ត៌មាន​ជប៉ុន ក្យូ​ដូ បានចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​១២ ខែកញ្ញា ឆ្នាំ​២០១៤​នេះ ដោយ​ផ្អែក​តាម...

ស្តាប់​សម្តី​របស់ថៅកែ​ Facebook ពេលទទួលសញ្ញាប័ត្រ​ពីសកលវិទ្យាល័យ Harvard ក្រោយ​ពី «រត់ចោល» សាលា១៣ឆ្នាំមុន

ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក លោក Mark Zuckerberg បាន​វិល​ត្រឡប់មក​សាលា​ចាស់​វិញ -​សកលវិទ្យា​ល័យ Harvard កាលពី​ថ្ងៃទី​២៥ ឧសភា ម្សិលមិញ ដើម្បី​ទទួល​សញ្ញាប័ត្រ ក្រោយពី​ចាកចោល​សាលា​នេះ​កាលពី​១៣​ឆ្នាំមុន ។ ទោះយ៉ាងណា សញ្ញាប័ត្រ​ដែល​គាត់​ទទួល គឺជា​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​មុខវិជ្ជា​…​ច្បាប់ ។​ ​លោក Mark Zuckerberg ដែល​ពេលនេះ​មាន​វ័យ ៣៣ ឆ្នាំ បាន​ថ្លែង​សន្ទរកថា​នាឱកាស​នោះ​ថា ខ្ញុំ​នឹង​ពុំ​ហ៊ាន​ផ្សងព្រេង​ចាកចោល​សាលា​ដ៏​ល្បីល្បាញ​នេះ​ទេ...

ផែនទី Password Wi-Fi Free នៅអាកាសដ្ឋានទាំងអស់លើពិភពលោក

​នេះ​គឺជា​គោល​គំនិត​ផ្តួចផ្តើម​ដ៏​ច្នៃប្រឌិត​របស់ Anil Polat ជា​វិស្វករ​ខាង​ការសម្ងាត់​ព័ត៌មានវិទ្យា ។ លោក​គឺជា​អ្នក​រៀបរៀង​ផែនទី​អន្តរ​កម្ម (Interactivemap) ដែល​ជួយ​ឲ្យ​អ្នកប្រើប្រាស់​អាច​ស្វែង​រកបាន​ព័ត៌មាន​ស្ថានីយ៍ Wi-Fi នៅ​បណ្តា​អាកាសយានដ្ឋាន​លើ​ពិភពលោក ។​ ​គោលដៅ​របស់ Anil គឺ​ជួយ​ដល់​អ្នកដំណើរ​នៅតាម​ព្រលានយន្តហោះ អាច​ភ្ជាប់​អ៊ី​ន​ធើរ​ណេ​ត Free នា​អំឡុងពេល​រង់ចាំ ដើម្បី​ឡើង​យន្តហោះ ។ ពេលនេះ Anil កំពុង​បញ្ចូល​ជា​បន្តបន្ទាប់ នូវ​បញ្ជី​រាយ​បណ្តា​ស្ថានីយ៍ Wi-Fi ក្នុង​គំរោងការណ៍​របស់ខ្លួន...

វ៉ែនតា​ឆ្លាត​វៃ Toshiba គ្រោង​ចេញលក់​នៅ​ឆ្នាំក្រោយ​

​ក្រុង​តូ​ក្យូ​៖ ក្រុមហ៊ុន​អេឡិចត្រូនិក​តូ​ហ្ស៊ី​បា (Toshiba) បាន​វាយលុក​ចូល​ទីផ្សារ​ផលិត​វ៉ែនតា​ឆ្លាត​វៃ ជាមួយនឹង​ការតាំង​បង្ហាញ​នូវ​គំរូ​ម៉ូ​ដែល​ចំនួន​ពី​ក្នុង​ពិព័រណ៍​អេឡិចត្រូនិក និង​បច្ចេកវិទ្យា​ថ្មី​បំផុត​នៅ​ក្រុង​តូ​ក្យូ​។ វ៉ែនតា​ឆ្លាត​វៃ​របស់​តូ​ហ្ស៊ី​បា​ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ហ្គូ​ហ្គ​ល​។​ ​ជាមួយនឹង​ការអះអាង​ផលិតផល​ថ្មី​នេះ​នឹង​ពាំនាំ​រូបភាព​មក​កៀក​នឹង​ភ្នែក វ៉ែនតា​ឆ្លាត​វៃ​របស់​តូ​ហ្ស៊ី​បា​ក៏​ជា​ជំនួយ​ពញ្ញាក់​អារម្មណ៍​អ្នក​ពាក់​ទាក់ទិន​នឹង​កត្តា​អាកាសធាតុ ការតាមដាន​ចលនា​រាងកាយ សុខភាព ការ​ចម្អិនម្ហូប ព្រមទាំង​វិស័យ​ទាក់ទិន​នឹង​ជីវិត​ប្រចាំថ្ងៃ​ដទៃទៀត​។​ #​ក្រុមហ៊ុន​តូ​ហ្ស៊ី​បា​បាន​កែច្នៃ​ស៊ុម​វ៉ែនតា​ឆ្លាត​វៃ​នេះ​ជាច្រើន​ម៉ូដ ខណៈដែល​ផលិតផល​របស់​ក្រុមហ៊ុន​ដៃគូ​ប្រជែង​ហ្គូ​ហ្គ​ល​មានតែ​ស៊ុម​បួន​ជ្រុង​តែមួយ​ម៉ូដ​ប៉ុណ្ណោះ​នោះ​។​ ​យោងតាម​ក្រុមហ៊ុន​តូ​ហ្ស៊ី​បា វ៉ែនតា​ទម្ងន់​៤២​ក្រាម​មាន​៣​ម៉ូដ នឹង​ចេញលក់​នៅ​ទីផ្សារ​អាមេរិក​ខាងជើង និង​ជប៉ុន​នៅ​ឆ្នាំ​២០១៥៕ ​ វ៉ែនតា​ឆ្លាត​វៃ Toshiba ត្រូវបាន​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​នៅ​ក្រុង​តូ​ក្យូ​។ រូបថត AFP ​ Source: technology-news

​រុស្ស៊ី​ដាក់​បង្ហាញ​ឧបករណ៍​បង្ក្រាប​ហ្វូង​បាតុកម្ម​ដ៏​…..​សាហាវ​!

​តាម Buniness Insider គ្រឿងយន្ត​មានឈ្មោះ​ថា Shchit (Shield) យក​លំនាំ​តាម​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ហើយ​មាន​បន្ទះ​ដែក​ធំ​មួយ​នៅលើ​មុខ ។ គ្រឿងចក្រ​នេះ មាន​រន្ធ​ច្រើន​សំរាប់​សមត្ថកិច្ច​បាញ់​បង្ហោះ​វត្ថុ​ចេញ​តាម​តម្រូវការ ។ លើ​គ្រឿងយន្ត​នេះ​មាន​ទុយ​យោ​បាញ់​ទឹកធំ​មួយ ។​ Kalashnikov បាន​ឧទ្ទេសនាម​គំរូ​ថ្មី​នេះ​នៅ​ពិព័រណ៍​អាវុធ​មូ​ស្គូ កាលពី​សប្តាហ៍​មុន ។ ក្រុមហ៊ុន​នេះ ពណ៌នា​ថា នេះ​ជា​មធ្យោបាយ​ជឿនលឿន​បំផុត សំរាប់​ប្រើ​ក្នុង​ប្រតិបត្តិការ​ទប់ទល់​នឹង​ហ្វូងមនុស្ស​ច្រើន ។ ​ខាងក្រោម​ជា​រូបភាព​មួយចំនួន​៖ ...

iPhone ពីរ​ម៉ូ​ដែល​នឹង​សម្ពោធ​នៅ​ខែសីហា និង​កញ្ញា​

​ក្រុង​តៃប៉ិ​៖ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ដ៏​ល្បី​របស់​អាមេរិក Apple ត្រូវបាន​សារព័ត៌មាន​តៃវ៉ាន់​ជាច្រើន​រាយការណ៍​ថា មាន​គម្រោង​សម្ពោធ iPhone 6 របស់ខ្លួន​នៅ​ខែសីហា​ខាងមុខនេះ​មុន​កំណត់​មួយខែ​។​ ​សារព័ត៌មាន Economic Daily News បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​Apple បានធ្វើ​ការបញ្ជា​បណ្ដា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​អេឡិចត្រូនិក​នានា ដូចជា Foxconn និង​ក្រុមហ៊ុន Pegatron ជាដើម​ដើម្បី​ត្រៀមខ្លួន​ដំណើរការ​ដំឡើង​ផលិតផល​ថ្មី​ផ្ដើម​ពី​ខែមិថុនា ខាងមុខនេះ​។​ ក្រុមហ៊ុន Apple នឹង​បង្ហាញ​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​អេក្រង់​៤,៧​អ៊ិ​ញ​ដែលជា ម៉ូ​ដែល​សម្រាប់​ការចេញលក់​នៅ​ខែសីហា...

ទូរស័ព្ទ Vertu Constellation តម្លៃ​ញាក់សាច់ មួយ​ទឹក​សោះ ជាង ៤៨០០​ដុល្លារ​

Vertu Constellation មួយ​ទឹក​សោះ ត្រូវ​ហាង V Store ដាក់លក់​ក្នុងតម្លៃ​ជាង​៤.៨០០​ដុល្លារ​អាមេរិក សម្រាប់​អតិថិជន​ក្នុងស្រុក ទិញយក​ទៅប្រើ​ប្រាស់​។​ ប្រិយមិត្ត និង​មិត្ត​យុវវ័យ ប្រាកដជា​ដឹង​ច្បាស់ ពី​គុណភាព​របស់ Vertu ដែលជា​ក្រុមហ៊ុន​ផលិត ទូរ​សព្ទ​ដៃ ដ៏​ល្បីឈ្មោះ​នៅ​ចក្រភព​អង់គ្លេស ដែល​តែងតែ​រចនា​ទូរ​សព្ទ​ដៃ​ប្រណិតៗ ដែលមាន​តម្លៃ​ថ្លៃ ដើម្បី​បម្រើ​ទីផ្សារ​ត្រកូល​អភិជន​។​ ម្ចាស់​ហាង V Store បាន​ឲ្យ​ដឹងថា Vertu Constellation...

ស្ថាបត្យកម្មដ៏ល្បីកាលពី១៥ឆ្នាំមុន ឥឡូវនៅតែ…ស្អាត​អស្ចារ្យ!

នា​ឆ្នាំ​២០០២ ពិភពលោក​ទាំងមូល ពិតជា​បើកភ្នែក​ត្រ​ឡង់ គ្រា​សម្លឹង​ឃើញ​ស្ពាន​ចម្លែក​មួយ ដែល​នាវា​បើកបរ​ពីលើ «​ដំបូល​រថយន្ត​» របស់​ស្ថាបត្យករ Veluwemmer Aqueduct ។ ស្ពាន​នេះ​ត​ភ្ជាប់​តំបន់​ដីគោក​របស់​ហូ​ឡង់ នឹង​កោះ​សប្ប​និម្មិត Flevoland ។​ ​ចំណាន​ដំបូង​នៃ​ស្ថាបត្យកម្ម​នេះ​គឺត្រូវធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​គមនាគមន៍​ទាំង​ទឹក​ទាំង​គោក អាច​ចរាចរ​បាន​យ៉ាង​ងាយស្រួល ។ ពេលនោះ មានគំនិត​យោបល់​ជាច្រើន រួមមាន​ធ្វើ​ស្ពាន​មួយ «​បំ​ផ្លោង​» ខ្ពស់ ដើម្បី​នាវា​អាច​ចរាចរ​ខាងក្រោម​បាន ឬ...