Home បច្ចេក​វិទ្យា

បច្ចេក​វិទ្យា

WhatsApp ជួប​បញ្ហា​រអាក់រអួល​នៅ​ចិន សង្ស័យ​ថា​រដ្ឋាភិបាល​ចិន​បាន​បិទខ្ទប់​

ប្រព័ន្ធ​ WhatsApp ​កំពុងតែ​ជួប​បញ្ហា​រអាក់រអួល​យ៉ាង​ខ្លាំង​ នៅ​ក្នុង​ប្រទេស​ចិន។​ អ្នកវិភាគ ​កំពុង​ព្រួយ​បារម្ភថា នេះ​អាច​ជា​ជំហាន​ដំបូង ​នៃការ​បិទខ្ទប់​ទាំង​ស្រុង ​ដោយ​អាជ្ញាធរ​ចិន​​ នៅ​មុន​ពេល​ចាប់​បើក​មហា​សន្និបាត​លើក​ទី១៩​ នៃ​បក្ស​កុម្មុយនីស្តិ​ចិន ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​១៨​ តុលា​ខាង​មុខ​នេះ។ WhatsApp ​អាច​នឹង​ត្រូវ​រដ្ឋាភិបាល​ចិន ​ហាមឃាត់​ទាំង​ស្រុង ​ដូច​ Facebook ​Twitter ​និង​ Google។ យោងតាម​អង្គការ​ Open Observatory...

ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន​អាច​រង​ពិន័យ​ពី​ការ​ផលិតឡាន​បញ្ចេញ​ផ្សែង​ពុល​ខ្លាំង

ចាប់​ពី​ឆ្នាំ​២០៤០​ទៅ ក្រុង​ធំៗ​របស់​អឺរ៉ុប​ជា​ច្រើន នឹង​ហាមឃាត់​មិន​ឱ្យ​មាន​រថយន្ត​ប្រើ​ម៉ាហ្ស៊ូត​និង​សាំង​ធ្វើ​ចរាចរណ៍​ទៀត​ទេ។ ក្នុង​ពេល​រង់ចាំ​នេះ ក្រុមហ៊ុនឧស្សាហកម្ម​ មាន​កាតព្វកិច្ច​​​ផលិត​ឡានដោយ​កំរិត​ការ​​បញ្ចេញ​​ផ្សែង​ពុល។ ការ​ពិន័យ​នឹង​ចាប់​ផ្តើម​ ចាប់​ពី​ឆ្នាំ​២០២១​ទៅហើយ។​ ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន មាន​ជា​អាទិ៍​ក្រុមហ៊ុន Wolkswagen ឬ Fiat Chrysler​ ។ល។ អាច​នឹង​ត្រូវ​រង​ការ​ពិន័យ​ ជា​ប្រាក់​ដល់​ទៅ​រាប់​ពាន់​លាន​អឺរ៉ូ ពី​បទ​មិន​គោរព​កំរិត​នៃ​ការ​បញ្ចេញ​ផ្សែងពុល​កាបូនិក​ កំណត់​ដោយ​អាជ្ញាធរ​សហភាព​អឺរ៉ុប។ នៅក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​ចំនួន ១១ មាន​តែ​បួន​ប៉ុណ្ណោះ ដែល​បាន​គោរព​ និង​អនុវត្ត​បាន តាម​បទ​បញ្ជា​អឺរ៉ុប...

​រកឃើញ «​រូង​មជ្ជ​រាជ​» ជ្រៅ​បំផុត​នៅ​វៀតណាម​

Daily Mail ថ្មីៗ​នេះ បានប្រកាស​ឲ្យ​ដឹងថា រូប​បែ​តង​ជ្រៅ​បំផុត​ពិភពលោក ត្រូវបាន​រកឃើញ​នៅ​សមុទ្រ​ចិន​ខាងត្បូង ជិត​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល នៃ​ប្រទេស​វៀតណាម ។​ ​វា​មាន​ជម្រៅ​ដល់​ទៅ ៣០០,៨៩ ម៉ែត្រ ហើយ​ត្រូវបាន​ចាត់ទុកជា​ល្អាង​បៃតង​ជ្រៅ​បំផុត​ពិភពលោក ដែល​ជម្រៅ​របស់​វា​មាន​កម្ពស់​ស្មើនឹង​អគារ​កប់​ពពក Shard នាទី​ក្រុង​ឡុង​ដ៏ ប្រទេស​អង់គ្លេស ។​ ​ល្អាង​បែ​តង​ជម្រៅ ៣០០,៨៩ ម៉ែត្រ​ ។ ​អគារ Shard នៅ​ក្រុង​ឡុង​ដ៍​ ។ ​ ​ក្រុម​អ្នកជំនាញការ​បាន​អនុវត្ត​ជាក់ស្តែង​នៅ​ខែសីហា ឆ្នាំ​២០១៥...

​វ៉ា​វ​! «​កងដៃ​ការ៉េ​»​ធ្វើ​ពី​មាស​លំដាប់​មហាសេដ្ឋី​តម្លៃ​កប់​ពពក​……​ជិត​៤០​ម៉ឺន​ដុល្លារ

​ក្រុមហ៊ុន Goldginie គឺជា​ក្រុមហ៊ុន​អេឡិចត្រូនិក​ដ៏​ល្បីឈ្មោះ​មួយ​របស់​ចក្រភព​អង់គ្លេស កាលពីពេល​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​អតិថិជន​លំដាប់​សេដ្ឋី​មានការ​ភ្ញាក់ផ្អើល​ និងចាប់អារម្មណ៍ជាខ្លាំង ជាមួយ​ផលិតផល​ដ៏​ប្រណីត​ទើប​សម្រេចបាន​របស់ខ្លួន នោះ​គឺ​«​កង់ដៃ​ការ៉េ​» ធ្វើ​ពី​មាស​សុទ្ធ​តម្លៃ​ថ្លៃ​បំផុត​ពិភពលោក ។​ ​អ្នកជំនាញ​របស់​ក្រុមហ៊ុន​នេះ បាន​បញ្ជាក់ថា កង់​ដ៏​ទំនើប​នេះ​ត្រូវបាន​ផលិតឡើង​ពី​មាស​សុទ្ធ​ទម្ងន់ 24 carat ដែល​ក្នុង​មានដូចជាៈ តួ​, កាំ​, ច្រវាក់​….​និង​ចង្កូត គឺ​សុទ្ធសឹង​ធ្វើ​ពី​មាស ។ ហើយ​សំរាប់​តម្លៃ​ដាក់លក់​គឺ​រហូតដល់​ទៅ ២៥ ម៉ឺន​ផោន​ដ៏ (​ប្រមាណ...

រុស្ស៊ី​ទទួលជោគជ័យ​ក្នុងការ​សាកល្បង​ម៉ូតូ​ហោះ​កង់​៤ (​មាន​វីដេអូ​)

​ក្រុមហ៊ុន Hover Surf ទើប​សាក​ពិសោធន៍​ជោគជ័យ​គំរូ​ម៉ូតូ​ហោះ​ថ្មី​មាន​ឈ្មោះថា Hover Bike 53 នៅ​ទីលានប្រណាំង Moscow Race Way ។​ ​តាម Mirror នោះ Hover Bike 53 ជា​ប្រភេទ​ម៉ូតូ​ប្រើ​អគ្គិសនី៍ ។ ក្រុមហ៊ុន​មានបំណង​ចង់​គួបផ្សំ​ម៉ូតូ និង​បច្ចេកវិទ្យា​យន្តហោះ​ស្លាប ៤ ដើម្បី​បង្កើតជា​យានជំនិះ​ថ្មី​សំរាប់​វិញ្ញាសារ​កីឡា​ផ្សងគ្រោះថ្នាក់ ។...

​លោក ពូ​ទីន ចាប់ដៃ Robot ក្នុង​ពិ​ព័រ​ណ៌​បច្ចេកវិទ្យា​រុស្ស៊ី​ (មានវីដេអូ)

​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ចាប់ដៃ​ជាមួយ Robot Promotot ដែល​និមិត្តរូប​មួយ​ក្នុងចំណោម​និមិត្តរូប​ល្បីល្បាញ​នៃ​បច្ចេកវិទ្យា​ជឿនលឿន​របស់​រុស្ស៊ី ។​ ​នៅ​ពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មាន​រៀបចំឡើង​នាទី​ក្រុង Perm រុស្ស៊ី Robot Prombotot បានធ្វើ​ឲ្យ​លោកពូ​ទីន ភ្ញាក់ផ្អើល គ្រា​វា​សម្គាល់​លោក​បាន​ដោយ​ស្វ័យប្រវត្តិ ដោយ​លូកដៃ​មក រួច​ឧទ្ទេស​នាមខ្លួន​ថាៈ «​សួស្តី Vladimir Putin ។ ខ្ញុំ​ជា Robot មួយ​!»...

ហ៊ានមែន! ដើម្បីឲ្យភ្ញៀវឃើញជាក់ស្តែងពីគុណភាពអាវប្រឆាំងគ្រាប់ ប្តីប្រើប្រាស់ប្រពន្ធជា «វត្ថុពិសោធន៍»

​អ្នក​ច្នៃ​ម៉ូតសញ្ជាតិកូឡំប៊ី លោក Miguel Caballero អាយុ ៤៩ ឆ្នាំ បានធ្វើឲ្យមនុស្សគ្រប់ៗគ្នាញ័ររន្ធត់ចិត្តស្ទើរគាំងបេះដូង គ្រាដែលលោកបាន​យក​កាំភ្លើងខ្លី​បាញ់​ទៅលើ​ប្រពន្ធ ដើម្បី​បញ្ជាក់​ឲ្យ​ភ្ញៀវ​ឃើញ​ពី​គុណភាព​អាវ​ប្រឆាំង​គ្រាប់​ជាន់ខ្ពស់​ដែលជាផលិតផលរបស់​ក្រុមហ៊ុន​លោក ។​ ​លោក Caballero ជា​ម្ចាស់​យីហោ MC Armor ជំនាញ​ផលិត​អាវ​ម៉ូត​ប្រឆាំង​នៅ​កូ​ឡំ​ប៊ី ត្រូវបាន​ឃោសនា​ថា អាច​ប្រឆាំង​គ្រាប់កាំភ្លើង​ខ្លី​បាញ់​នៅ​រយៈ​ចម្ងាយ​ជិត ។​ គួររម្លឹកផងដែរថា ដើម្បី​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អាមេរិក​ជឿជាក់​លើ​ផលិតផល​របស់ខ្លួន​, លោក Caballero បាន​ពឹង​ប្រពន្ធ​ឲ្យ​ធ្វើជា «​វត្ថុ​ពិសោធន៍​»...

ញាក់សាច់​! ដើម្បី​បញ្ជាក់​គុណភាព​អាវ​ប្រឆាំង​គ្រាប់កាំភ្លើង វិស្វករ​កូ​ឡំ​ប៊ី​ប្រថុយ​យក​កាំភ្លើង​បាញ​ប្រពន្ធ​ខ្លួនឯង​

​អ្នក​ច្នៃ​ម៉ូត Miguel Caballero អាយុ ៤៩ ឆ្នាំ បាន​យក​កាំភ្លើងខ្លី​បាញ់​ទៅលើ​ប្រពន្ធ ដើម្បី​បញ្ជាក់​ឲ្យ​ភ្ញៀវ​ឃើញ​ពី​គុណភាព​អាវ​ប្រឆាំង​គ្រាប់​ជាន់ខ្ពស់​ដែល​ក្រុមហ៊ុន​លោក​ផលិត ។​ ​លោក Caballero ជា​ម្ចាស់​យីហោ MC Armor ជំនាញ​ផលិត​អាវ​ម៉ូត​ប្រឆាំង​នៅ​កូ​ឡំ​ប៊ី ត្រូវបាន​ឃោសនា​ថា អាច​ប្រឆាំង​គ្រាប់កាំភ្លើង​ខ្លី​បាញ់​នៅ​រយៈ​ចម្ងាយ​ជិត ។​ ​ប្រមាណ ៣ ខែ មុន លោក Caballero បាន​សម្ពោធ​មជ្ឈមណ្ឌល​ចែកចាយ​មួយ​នៅ​ទីក្រុង Miami...

​មិន​ត្រឹម​ផលិត​កាំភ្លើង AK ទេ ក្រុមហ៊ុន Kalashnikov នៅ​ផលិត​កាំភ្លើង​មានមុខ​ងារ​២​ប្រឆាំង Drone និង​ភេរវកម្ម​

​នៅក្នុង​វេទិការ «​យោធា ២០១៧» ប្រព្រឹត្តទៅ​នៅ Kubinka ក្រុមហ៊ុន Kalashnikov បាន​ឧទ្ទេសនាម​ប្រាប់​មហាជន​ពី​កាំភ្លើង REX1 ដែលមាន​សមត្ថភាព​បា​ញ់​ទម្លាក់​បណ្តា​វ​ត្តុ​ហោះហើរ​គ្មាន​អ្នកបើកបរ ធ្វើ​ឲ្យ​រំខាន​នឹង​បង្ខាំង​រលក​ចល័ត​ក៏ដូចជា Wi-Fi ។​ ​ប្រការ​សំខាន់​គឺ ក្រុមហ៊ុន​ល្បី​នឹង​អាវុធ AK មួយ​នេះ បាន​ផលិត REX-1 សំរាប់​យោធា​ផង និង​សម្រាប់​ស៊ីវិល​ផង ។​ ​ពួក​អ្នក​អភិវឌ្ឍន៍​ប្រាប់ថា អាវុធ​នេះ​អាច​ប្រើប្រាស់​សំរាប់​បំរើ​ដល់​គោលបំណង​ច្រើនយ៉ាង​ជាអាទិ៍ៈ ចំពោះ​ពលរដ្ឋ​សម​ញ្ញ នោះ​អាច​ប្រើ​វា​ដើម្បី​ការពារ​សិទ្ធិ​ឯកជន...

​មើល​អាល្លឺម៉ង់​សង់​វីឡា​មួយ​ប្រើពេល​តែ​២-៣​ថ្ងៃ​ប៉ុណ្ណោះ​! (​មាន​វីដេអូ​)

​ស្ថាបត្យកម្ម​លំនៅដ្ឋាន​របស់​អាល្លឺម៉ង់​ច្រើន​ប្រើប្រាស់​នូវ​ឥដ្ឋ​ដែលមាន​រូបរាង​ស្អាត ហើយ​ចម្លែក ។ វា​ពុំមាន​រាង​ស្មើ​ដូច​នៅ​កម្ពុជា​ទេ និង​ផលិត​ពី​វត្ថុធាតុដើម​អាថ៌កំបាំង​ម្យ៉ាង ដែល​គេ​ពុំ​ទម្លាយ​ប្រាប់ ។​ ​នៅលើ​ឥដ្ឋ​របស់​អាល្លឺម៉ង់​តែងមាន «​ជ្រលង​» ពិសេស ហើយ​វា​គឺជា​គន្លឹះ​សម្ងាត់​នៃ​សំណង់​របស់​ប្រទេស​នេះ ។​ ​ការភ្ជាប់​ឥដ្ឋ​ទាំងនេះ​ឲ្យ​ជាប់​គ្នា ត្រូវបាន​ប្រើ​សារធាតុ​ពិសេស ដែល​គេ​ធ្វើ​នៅឯ​រោងចក្រ ។​ ​ក្រោយពី​តម្លើង «​ប្លុក​» ទាំងនោះ​ហើយ ទើប​ដឹក​ទៅ​ការដ្ឋាន​សាងសង់ ។ គេ​ប្រើ​រថយន្ត​ស្ទួ​ច​ដើម្បី​ភ្ជាប់​ប្លុក​ទាំងនោះ​ជាមួយគ្នា កាយ​ទៅជា​ជញ្ជាំង​ដ៏​រឹងមាំ ។ តំណ​ភ្ជាប់​នៃ​ប្លុក​ទាំងនោះ គឺ​គេ​ប្រើ​កាវ​ពិសេស​ម្យ៉ាង ។​ ​បន្ទាប់ពី​ជញ្ជាំង​ធ្វើ​រួច...