Home បច្ចេក​វិទ្យា

បច្ចេក​វិទ្យា

ជឿ​ទេ​! បច្ចេកវិទ្យា​ទំនើប​កំពុង​បង្រៀន​យើង​ឲ្យ​ចេះ​….​ឱនក្បាល​!

​ពុំ​ថា​នៅទីណា​ជាទី​ណា​ទេ យើង​ក្រឡេក​ទៅ​ងាយ​ចាប់បាន​រូបភាព​ដែល​មនុស្ស​ម្នាក់ៗ​ឱនក្បាល​សម្លឹងមើល​….​បរិក្ខារ​ឆ្លាត​វៃ ដោយ​ពុំ​រវីរវល់​នឹង​អ្វីៗ​នៅ​ជុំវិញខ្លួន ពេលខ្លះ​ជ្រុល​ដើរ​ឲ្យ​រទេះភ្លើង​….​បុក​ទៀតផង ។​ ​បើ​មុននេះ​យើងទាំងអស់គ្នា​ចាត់ទុក​បរិក្ខា​ទាំងនេះ គ្រាន់តែ​ជា​ឧបករណ៍​ជំនួយ​ការងារ​ប៉ុណ្ណោះ ឥឡូវ ពុំមែន​ដូចពេលមុន​ឡើយ ។ យើងទាំងអស់គ្នា កំពុង​ក្លាយជា «​ទាសករ​» នៃ​ឧបករណ៍​ទាំងនោះ ។​ ​ការសន្ទនា​ផ្ទាល់មាត់ ស្ទើរតែ​គ្មាន​នៅទីណាៗ​គេ​សុទ្ធសឹង​ពាក់​លើ​បរិក្ខា​ឆ្លាត​វៃ​ទាំងនោះ ។​ ​មនុស្ស​មួយក្រុម​ជា​មិត្តភក្តិ​អង្គុយ​ជុំគ្នា​នៅ​តុ​កាហ្វេ​មួយ តែ​ម្នាក់ៗ​ពុំបាន​រវល់​នឹង​មិត្តសម្លាញ់​ខ្លួន​ទេ ព្រោះតែ​….​គ្មាន​ពេល ។ គ្មាន​ការចែករំលែក​មនោ​ស​ញ្ចេ​ត​មួយ ការ​នឹកនា​អនុស្សាវរីយ៍​…. ។​ ​សូម្បីតែ​ការ៉េម​ដែល​ទាមទារ​ត្រូវ​បរិភោគ​ភ្លាមៗ ពេលខ្លះ​ត្រូវ​រលាយ​អស់ ព្រោះ​ត្រូវ​រងចាំ​ការថត​បញ្ជូន​វាយ​ពាក្យពេចន៍​…....

មធ្យោបាយដឹកជញ្ជូន​ធំបំផុត​លើលោក មានទម្ងន់ ២.៧២១ តោន ដើម្បីបញ្ឆេះត្រូវការមនុស្ស៣០នាក់ ចលនា១គីឡូម៉ែត្រស៊ីប្រេងអស់ ៣៥០ លីត្រ

​រថក្រោះ​ពុំ​ប្រើ​សំបក​កង់​ទេ គឺ​ប្រើ​កង់​ច្រវាក់ ហើយ​យើង​និយម​គិតថា វា​ទុក​ប្រើ​សំរាប់​ប្រយុទ្ធ ។ តាមពិតទៅ វា​នៅ​ជា​មធ្យោបាយ​មួយ​សំរាប់ធ្វើ​ការដឹកជញ្ជូន ហើយក៏​ជា​មធ្យោបាយ​ដឹកជញ្ជូន​ធំជាងគេ​លើ​លោក​នេះ ។​ ​នោះ​គឺ​រថយន្ត​ដឹកជញ្ជូន​កង់​ច្រវាក់ Crawler Transporter ដែល​គេ​ផលិតឡើង​ដើម្បី​ដឹកជញ្ជូន​កាំជ្រួច Saturn V និង Saturn IB ។​ ​បច្ចុប្បន្ន Crawler Transporter ត្រូវបាន​ប្រើប្រាស់ ដើម្បី​ដឹកជញ្ជូន​យានអវកាស​ពី​កន្លែង​តម្លើង​ទៅកាន់​ទម្រ​បាញ់​បង្ហោះ ។​ ​យានយន្ត​នេះ​មាន​បណ្តោយ ៤០...

អស្ចារ្យណាស់! អាមេរិកត្រៀម «ព្យួរ» សណ្ឋាគារប៉ែលប៉ោលលើដុំអាចម៌ផ្កាយនារយៈកម្ពស់ ៥ ម៉ឺនគីឡូម៉ែត្រ

ក្រុមហ៊ុន Clouds Architecture Office នៅ​ញូវយ៉ក បានរៀបចំ​ផែនការ​ដ៏ «​សាហាវ​» មួយ ដើម្បី​ស្ថាបនា​អគារ​ខ្ពស់​មួយ ដែល​ពុំ​ប្រាស្រ័យ​ជាមួយ​ភពផែនដី ។​ ​តាម​គោល​គំនិត​នៃ​គំរោង​នេះ គេ​នឹង​ព្យួរ​វិមាន​មួយ​មាន​ឈ្មោះថា Analemma ដែល​វា​ប៉ែល​ប៉ោល​ជាមួយ​ភព​តូច​មួយ​ជុំវិញ​ផែនដី នា​រយៈកម្ពស់ ៥០.០០០ គីឡូម៉ែត្រ ។​ ​ការស្ថាបនា​វិមាន​នេះ ត្រូវបាន​បង្ហើប​ថា អាចធ្វើ​នៅទីណា​ក៏បាន​លើ​ពិភពលោក បន្ទាប់មក គេ​គ្រាន់តែ​បញ្ជូន​វា​នៅ​ចំ​គោលដៅ «​ព្យួរ​» ប៉ុណ្ណោះ...

យុវជន​កម្ពុជា​បាន​ដក​បទពិសោធន៍​ពី​ការ​សហការ​ជា​ក្រុម​នៅ​ក្នុង​ការ​ប្រកួត​បញ្ជា​មនុស្ស​យន្ត​លំដាប់​ពិភពលោក

«នៅ​១០​ឆ្នាំ​ក្រោយ ខ្ញុំ​ចង់​បង្កើត​នូវ​ក្រុមនារី robot ដែល​អាច​ធ្វើ​ robot ហ្នឹង​បាន ហើយ​នឹង​ចូល​ក្នុង​កម្មវិធី FIRST Global ហើយ​និង​យក​ចំណេះដឹង​ដែល​ខ្ញុំ​មាន​ យក​ទៅ​បង្រៀន​ក្មេង​ជំនាន់​ក្រោយ​ ក្មេង​តូចៗ​ឬ​ក៏​មនុស្ស​ស្រី នារីៗ​ដែល​គាត់​ចង់​រៀន ពួកខ្ញុំ​អាច​បង្រៀន​បាន»។ វ៉ាស៊ីនតោន —ក្រោយ​ការ​ប្រកួតប្រជែង​ការ​បញ្ជា​មនុស្ស​យន្ត​លំដាប់​ពិភពលោក​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ FIRST Global នៅ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​១៨​កន្លង​ទៅ​នេះ ក្រុម​យុវជន​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២២​ក្នុង​ចំណោម​ក្រុម​ដែល​ចូលរួម​ប្រកួត​ទាំងអស់​ចំនួន​១៦៣ ដែល​មក​ពី​ប្រទេស​ចំនួន​១៥៧។ ក្រុម​យុវជន​កម្ពុជា​មាន​សមាជិក​៦​នាក់ ដែល​ក្នុង​នោះ​មាន​ស្រី​៤​នាក់​ឈ្មោះ​ថា សុតី ដានីត ណាត...

គាត់បានប្រើ​កាមេរ៉ា​ថត ១៨០ ដឺក្រេ ជំនួសឲ្យ​កែវភ្នែក​ដែលខូច​ តែខ្លះ​ចោទថា​ធ្វើបែបនេះ គឺ…បំពានច្បាប់!!

​មុននេះ យើង​ធ្លាប់បាន​ប្រទះឃើញ​វា​ក្នុង​ខ្សែភាពយន្ត​របស់ Anold (​រឿង​ជន​កំទេច​) ដែល​កែវភ្នែក​របស់ Anold គ្រានោះ​បាញ់​ចេញ​កាំរស្មី​ពណ៌​ក្រហម នាំ​ឲ្យ​អ្នកទស្សនា​ព្រឺរោម ។ ឥឡូវ វា​មាន​ក្នុង​ជីវិត​ពិតៗ​ហើយ ។​ ​តាម​ព័ត៌មាន​ចុះផ្សាយ​ដោយ Mother board នោះ ផលិតករ​ភាពយន្ត​សញ្ជាតិ​កាណាដា​មួយរូប​ឈ្មោះ Rob Spence បាន​ប្រើ​ឧបករណ៍​មួយ​ស្រដៀង​នឹង​ម៉ាស៊ីន​ថត​ភាពយន្ត​ខ្លាច​ដ៏​តូច ព្រមទាំង​អាច​បញ្ចេញ​ពន្លឺ ដើម្បី​ជំនួស​ឲ្យ​កែវភ្នែក​ខាងស្តាំ​របស់លោក ដែល​ជួប​គ្រោះថ្នាក់​ចៃដន្យ​មួយ តាំងពី​វ័យ ៩...

កាំភ្លើងវែងជំនាន់ថ្មីៈ ទាហាន​អាមរិក​ពុំចាំបាច់​ប្រើ​ភ្នែក​តម្រង់​គោលដៅ​ទេ ដោយរង់ចាំ​តែ…កេះកៃ (មានវីដេអូ)

​កាលី​ចុងខែ​ឧសភា កន្លងមក ក្រសួងការពារជាតិ​អាមេរិក​បាន​ឧទ្ទេសនាម​អំបី​ប្រព័ន្ធ​តម្រង់​គ្រាប់​ថ្មី​សំរាប់​បំពាក់​ដល់​កាំភ្លើង​វែង នា​ទិវា​បច្ចេកវិទ្យា​យោធា​ប្រព្រឹត្តទៅ​នៅ​មន្ទីរ​បញ្ច​កោណ ។ គេ​រៀបចំ​វា​ឡើង​សំរាប់​បំពាក់​ដល់​កាំភ្លើង​វែង M4 ហើយ​បរិក្ខារ​នេះ​អាច​ផ្តោតលើ​គោលដៅ​ស្វ័យប្រវត្តិ ពុំ​ចាំបាច់​ប្រើ​ចលនា​របស់​ពលទាហាន -​នេះ​បើតាម Task and Purpuse ។​ ​ជាទូទៅ​លទ្ធភាព​បាញ់​ចំ​គោលដៅ​ចំណុះ​មួយ​ភាគ​ធំ​លើ​បណ្តា​កត្តា​ជាអាទិ៍ៈ អាវុធ​, ប្រភេទ​គ្រាប់​, បរិស្ថាន និង​សមត្ថភាព​ផ្ទាល់​របស់​ពលទាហាន ។ ប៉ុន្តែ អាវុធ​ជំនាន់​ថ្មី​នេះ​វា​ត្រូវបាន​បំពាក់ Sensor និង​ឧបករណ៍​គណនា «​ផ្លូវរ​ត់នៃ​គ្រាប់​»...

ស្ថាបត្យកម្មដ៏ល្បីកាលពី១៥ឆ្នាំមុន ឥឡូវនៅតែ…ស្អាត​អស្ចារ្យ!

នា​ឆ្នាំ​២០០២ ពិភពលោក​ទាំងមូល ពិតជា​បើកភ្នែក​ត្រ​ឡង់ គ្រា​សម្លឹង​ឃើញ​ស្ពាន​ចម្លែក​មួយ ដែល​នាវា​បើកបរ​ពីលើ «​ដំបូល​រថយន្ត​» របស់​ស្ថាបត្យករ Veluwemmer Aqueduct ។ ស្ពាន​នេះ​ត​ភ្ជាប់​តំបន់​ដីគោក​របស់​ហូ​ឡង់ នឹង​កោះ​សប្ប​និម្មិត Flevoland ។​ ​ចំណាន​ដំបូង​នៃ​ស្ថាបត្យកម្ម​នេះ​គឺត្រូវធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​គមនាគមន៍​ទាំង​ទឹក​ទាំង​គោក អាច​ចរាចរ​បាន​យ៉ាង​ងាយស្រួល ។ ពេលនោះ មានគំនិត​យោបល់​ជាច្រើន រួមមាន​ធ្វើ​ស្ពាន​មួយ «​បំ​ផ្លោង​» ខ្ពស់ ដើម្បី​នាវា​អាច​ចរាចរ​ខាងក្រោម​បាន ឬ...

Mazda ទិញ​ចូល ដូរ​ឲ្យ​ថ្មី ថែម 5000 ដុល្លារ​

​ភ្នំពេញ​–ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៧ – ក្រុមហ៊ុន HGB Group Co., Ltd. ដែលជា​ក្រុមហ៊ុន​នាំចូល​រថយន្ត​ម៉ាក​Mazda​មក​ក្នុង​ទីផ្សារ​កម្ពុជា បានប្រកាស​ជា​ផ្លូវការ​នូវ​កម្មវិធី​ដ៏​កម្រ​មួយ​សម្រាប់​អតិថិជន​របស់ខ្លួន​មានឈ្មោះ​ហៅថា “​ទិញ​ចូល ដូរ​អោយ​ថ្មី​” ដែលជា​កម្មវិធី​មួយ​ផ្តល់ឱកាស​ដល់​អ្នក​ដែលមាន​ក្តី​ស្រម័យ​ចង់​ក្លាយជា​ម្ចាស់​រថយន្ត Mazda 3 ឫ Mazda CX-3 សម្រេច​បំណងប្រាថ្នា​របស់ខ្លួន​កាន់តែ​ងាយស្រួល ។​ ក្រុមហ៊ុន HGB Group...

ប្រើរលក​ Wifi ដើម្បីមើល «ធ្លុះជញ្ជាំង» នឹង​នាំមកនូវ​ការ​បំពានលើសិទ្ធិបុគ្គលដែរ ឬទេ!?

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ទើប​អភិវឌ្ឍ​បាន​ប្រព័ន្ធ​មួយ​សំរាប់ «​សាង​រូបភាព​» នៅ​ខាងក្នុង​បន្ទប់ ដោយ​ពុំ​ចាំបាច់​សម្លឹង​ឃើញ​អ្វីៗ​នៅក្នុង​នោះ​ដោយ​កែវភ្នែក ។​ ​បច្ចេកវិទ្យា​នោះ​ប្រតិបត្តិការ​តាម​លំនាំ Wifi ដែល​ពុំ​រង​ទទួល​នូវ​ការ​កំហិត​ពី​ព្រំដែន​រូបវិទ្យា និង​អាច​ទម្លុះ​ឆ្លងកាត់​វត្ថុ​ធាតុ​ទាំងឡាយ​បាន ។ ខណៈពេលដែល​សញ្ញា Wifi ភាគ​ច្រន​ត្រូវបាន «​ទទួល​» ដោយ​បណ្តា​បរិក្ខារ​ស្រដៀង​គ្នា ជាអាទិ៍ៈ ទូរស័ព្ទ និង​កុំព្យូទ័រ វា​នៅមាន​សញ្ញា​មួយចំនួន​បន្ត​ត្រូវបាន​រក្សាទុក​ក្នុង​លំហ ហើយ​អ្នកវិទ្យាសាស្ត្រ​បាន​ស្វែងរក​វិធី​ដើម្បី​ប្រើប្រាស់​ពួកវា ។​ ​បច្ចេកវិទ្យា​ថ្មី​របស់​ក្រុម​វិស្វករ​អាល្លឺម៉ង់​ប្រើប្រាស់​អង់​តែ​ន​២​គឺៈ អចល័ត​១ ហើយ​ចល័ត​១ ។​ ​​ពេលនេះ​អ្នកវិទ្យាសាស្ត្រ​អាច «​សម្លឹង​ធ្លុះ​ជញ្ជាំង​»...

គួរឲ្យភ្ញាក់ផ្អើល! ផ្នូរដំបូង​លើពិភពលោក​ ចេះបញ្ចេញសម្លេង, សម្តែងវីដេអូ (មានវីដេអូ)

​ផលិតផល​ពិសេស​តែ​១​គ្មាន​២​នេះ ជួយ​ឲ្យ​អ្នក​ទៅ​ទស្សនា មានបទពិសោធន៍​ពិត និង​ជ្រាលជ្រៅ​ជាង​អំពី​អ្នកស្លាប់ ។​ ​នៅ​ស្លូ​វេ​នៀ ផ្នូរ​ឌី​ជថ​ល​ដំបូង​លើ​ពិភពលោក ប្រើប្រាស់ TouchScreen ៤៨ អ៊ី​ញ ទើបត្រូវ​បានដាក់​តាំង​បង្ហាញ ។ ផ្នូរ​នេះ​កសាង​នៅ​ទីក្រុង Maribor ធំ​ទី​២​នៅ​ស្លូ​វេ​នៀ ។​ TouchScreen ជួយ​ឲ្យ​ផ្នូរ​អាច​សម្តែង​រូបថត​, វីដេអូ និង​មាតិកា​ឌីជីថល​យ៉ាង​សាមញ្ញ ។ ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ផ្នូរ​នេះ​មាន​អេក្រង់​មិន​ជ្រាប​ទឹក ហើយ​តម្លៃ​លក់​គឺ​ប្រមាណ ៣០០០...