Home បច្ចេក​វិទ្យា

បច្ចេក​វិទ្យា

​រុស្ស៊ី​ដាក់​បង្ហាញ​ឧបករណ៍​បង្ក្រាប​ហ្វូង​បាតុកម្ម​ដ៏​…..​សាហាវ​!

​តាម Buniness Insider គ្រឿងយន្ត​មានឈ្មោះ​ថា Shchit (Shield) យក​លំនាំ​តាម​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ហើយ​មាន​បន្ទះ​ដែក​ធំ​មួយ​នៅលើ​មុខ ។ គ្រឿងចក្រ​នេះ មាន​រន្ធ​ច្រើន​សំរាប់​សមត្ថកិច្ច​បាញ់​បង្ហោះ​វត្ថុ​ចេញ​តាម​តម្រូវការ ។ លើ​គ្រឿងយន្ត​នេះ​មាន​ទុយ​យោ​បាញ់​ទឹកធំ​មួយ ។​ Kalashnikov បាន​ឧទ្ទេសនាម​គំរូ​ថ្មី​នេះ​នៅ​ពិព័រណ៍​អាវុធ​មូ​ស្គូ កាលពី​សប្តាហ៍​មុន ។ ក្រុមហ៊ុន​នេះ ពណ៌នា​ថា នេះ​ជា​មធ្យោបាយ​ជឿនលឿន​បំផុត សំរាប់​ប្រើ​ក្នុង​ប្រតិបត្តិការ​ទប់ទល់​នឹង​ហ្វូងមនុស្ស​ច្រើន ។ ​ខាងក្រោម​ជា​រូបភាព​មួយចំនួន​៖ ...

មិនធម្មតា! ​គ្រាន់តែកំហុស​តូច​មួយ​របស់ Google អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​ជប៉ុន គាំងដំណើរ​ការមិន​បាន!!

តាម Asahi Shimbum ព្រឹត្តិការណ៍គាំងប្រព័ន្ធអ៊ិនធើណេតមួយបានកើតឡើងនៅវេលាម៉ោង ១២និង២២នាទី ល្ងាចថ្ងៃទី ២៥ សីហា នៅជប៉ុន ។ សេវាអ៊ិនធើណេតដ៏ធំផ្គត់ផ្គង់ដោយក្រុមហ៊ុន NTT Communications Corp ដែលមានអតិថិជនប្រើ ៧,៦៧លាននាក់ ហើយក្នុងនោះមានក្រុមហ៊ុន ឬអង្គការ ៤៨០.០០០ ពុំអាចភ្ជាប់ប្រព័ន្ធបាន ។ ស្របពេលនោះដែរសេវាអ៊ិនធើណេតផ្តល់ដោយក្រុមហ៊ុន KDDI Corp ក៏រងស្ថានភាពដូចគ្នាដែរ...

បុរស​ឥណ្ឌា​ច្នៃ​បង្កើត «​អាវ​ក្រោះ​មនុស្ស​ដែក​» ដើម្បី​ប្រឆាំង​ភេរ​វករ (មាន Clip)

​តាម​កាសែត Sputnik នោះ​លោក Shyam Chaurasia នៅ​ទីក្រុង Varanasi រដ្ឋ Uttar Pradesh ឥណ្ឌា បាន​ច្នៃ​បង្កើតឡើង​នូវ «​ខោអាវ​ក្រោះ​» ដែលមាន​បំពាក់​ភ្ជាប់​នូវ​អាវុធ​ច្រើន​ប្រភេទ ដើម្បី​ប្រឆាំង​ភេរវកម្ម ។​ Chaurasia ឲ្យ​ដឹងថា សម្លៀកបំពាក់​ពិសេស​នេះ លោក​គិត​ឃើញ​ផ្តើមចេញពី​ខ្សែភាពយន្ត​កំពូល​វីរៈបុរស «Ironman» (​មនុស្ស​ដែក​) ។​ ​អាវុធ​ទាំងអស់​ភ្ជាប់​ជាមួយ​សម្លៀកបំពាក់​នេះ សុទ្ធសឹង​អាច​បញ្ជារ​បាន​តាមរយៈ​អ៊ី​ន​ធើរ​ណេ​ត ៕ Source:...

លោកយាយ​វ័យ ៨៦ ឆ្នាំ សួរ Google ១​ឃ្លា ផ្អើល​ពេញ​ក្រុមហ៊ុន​យក្ស​នេះ​ដល់​ថ្នាក់​ត្រូវ​ផ្ញើ «​ចម្លើយ​» ជា​លិខិត​ផ្ទាល់​តែម្តង (​មាន​វីដេអូ​)

​ជីដូន​ខាង​ម្តាយ​របស់ Ben Eckersley បានធ្វើ​ឲ្យ​បណ្តាញ​សង្គម​ឡើង​កក្រើក ព្រោះតែ​ប្រយោគ​នៃ​ការ «​ស្វែងរក​» ដ៏​សែន «​សុភាព​» និង «​សុជីវធម៌​» របស់គាត់​….​ដល់​ថ្នាក់ Google ផ្ញើរ​ជា​លិខិតឯកជន​ឆ្លើយតប​សំណួរ​របស់គាត់ ។​ Ben Eckersley បាន​អស់សំណើច គ្រា​បើក​មើល Laptop របស់​លោកយាយ​ខ្លួន កាលពី​សប្តាហ៍​មុន ឃើញ​គាត់​សួរ​សំណួរ​ទៅកាន់ google ថាៈ (​ស្វែងរក​)...

«​មួក​ការពារ​របស់​កំពូល​ម​នុស្ស​» ប្រឆាំង​គ្រាប់ មានប្រើ​កញ្ចក់​អ៊ី​ហ្វ្រា​រ៉េដ អាច​និម្មិត​ប្រាប់​ពី​ទីតាំង​របស់​គ្នាឯង (​មាន​វីដេអូ​)

​ទាហាន​អង់គ្លេស កំពុង​សាកល្បង​ប្រើ​បរិក្ខារការពារ​ក្បាល​ដ៏​ទំនើប​ជាទីបំផុត សំរាប់​បំរើ​ឲ្យ​បេសកកម្ម​ប្រឆាំង​ភេរវ​ករ​លើ​ពិភពលោក ។​ «​មួក​ក្រោះ​» នេះ ត្រូវបាន​ផលិត​ដោយ DEVTAC ជា​អង្គភាព​ស្រាវជ្រាវ និង​ផលិត «​បន្ទះ​ប្រឆាំង​គ្រាប់​» ស្ថិតនៅ Yokohama ប្រទេស​ជប៉ុន ។ អង្គភាព​នេះ​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៤ ។​ ​គ្រាប់​ប្រភេទ Magnum.44 ពុំ​អាច​ទម្លុះ​បាន​មួក​ការពារ​នេះ​ទេ ។ មួក​ដែលមាន​ទម្ងន់​ត្រឹម ២,២ គីឡូ នេះ...

​បុគ្គលិក​រាប់លាន​នាក់ ប្រឈម​នឹង​ភាព​គ្មាន​ការងារ​ធ្វើ ព្រោះតែ Robot….​ចៀន​សាច់ (​មាន​វីដេអូ​)

Startup Miso Roboting ទើប​ផលិត​បាន Robot «​ជំនួយការ​ចុងភៅ​» ដាក់ឈ្មោះថា Flippy ។ ពេលនេះ គេ​កំពុង​អនុវត្ត​តេស​ស្ត​ពិសោធន៍​មុខងារ​ទាំងឡាយ​របស់​វា​នៅ Pasadena, California ។ ឆ្នាំ​២០១៩ គេ​បន្ត​តម្លើង​នៅ​ហាង​ចំនួន ៥០ ទៀត ។​ ​នាយក​ក្រុមហ៊ុន​នេះ​បាន​បង្ហើប​ប្រាប់ថា ពេលនេះ Flippy មាន​សមត្ថភាព​ចៀន​សាច់ ហើយ​កំពុង​បន្ត​តម្លើង និង​តេស្ត​មុខងារ...

ជឿ​ទេ​! បច្ចេកវិទ្យា​ទំនើប​កំពុង​បង្រៀន​យើង​ឲ្យ​ចេះ​….​ឱនក្បាល​!

​ពុំ​ថា​នៅទីណា​ជាទី​ណា​ទេ យើង​ក្រឡេក​ទៅ​ងាយ​ចាប់បាន​រូបភាព​ដែល​មនុស្ស​ម្នាក់ៗ​ឱនក្បាល​សម្លឹងមើល​….​បរិក្ខារ​ឆ្លាត​វៃ ដោយ​ពុំ​រវីរវល់​នឹង​អ្វីៗ​នៅ​ជុំវិញខ្លួន ពេលខ្លះ​ជ្រុល​ដើរ​ឲ្យ​រទេះភ្លើង​….​បុក​ទៀតផង ។​ ​បើ​មុននេះ​យើងទាំងអស់គ្នា​ចាត់ទុក​បរិក្ខា​ទាំងនេះ គ្រាន់តែ​ជា​ឧបករណ៍​ជំនួយ​ការងារ​ប៉ុណ្ណោះ ឥឡូវ ពុំមែន​ដូចពេលមុន​ឡើយ ។ យើងទាំងអស់គ្នា កំពុង​ក្លាយជា «​ទាសករ​» នៃ​ឧបករណ៍​ទាំងនោះ ។​ ​ការសន្ទនា​ផ្ទាល់មាត់ ស្ទើរតែ​គ្មាន​នៅទីណាៗ​គេ​សុទ្ធសឹង​ពាក់​លើ​បរិក្ខា​ឆ្លាត​វៃ​ទាំងនោះ ។​ ​មនុស្ស​មួយក្រុម​ជា​មិត្តភក្តិ​អង្គុយ​ជុំគ្នា​នៅ​តុ​កាហ្វេ​មួយ តែ​ម្នាក់ៗ​ពុំបាន​រវល់​នឹង​មិត្តសម្លាញ់​ខ្លួន​ទេ ព្រោះតែ​….​គ្មាន​ពេល ។ គ្មាន​ការចែករំលែក​មនោ​ស​ញ្ចេ​ត​មួយ ការ​នឹកនា​អនុស្សាវរីយ៍​…. ។​ ​សូម្បីតែ​ការ៉េម​ដែល​ទាមទារ​ត្រូវ​បរិភោគ​ភ្លាមៗ ពេលខ្លះ​ត្រូវ​រលាយ​អស់ ព្រោះ​ត្រូវ​រងចាំ​ការថត​បញ្ជូន​វាយ​ពាក្យពេចន៍​…....

មធ្យោបាយដឹកជញ្ជូន​ធំបំផុត​លើលោក មានទម្ងន់ ២.៧២១ តោន ដើម្បីបញ្ឆេះត្រូវការមនុស្ស៣០នាក់ ចលនា១គីឡូម៉ែត្រស៊ីប្រេងអស់ ៣៥០ លីត្រ

​រថក្រោះ​ពុំ​ប្រើ​សំបក​កង់​ទេ គឺ​ប្រើ​កង់​ច្រវាក់ ហើយ​យើង​និយម​គិតថា វា​ទុក​ប្រើ​សំរាប់​ប្រយុទ្ធ ។ តាមពិតទៅ វា​នៅ​ជា​មធ្យោបាយ​មួយ​សំរាប់ធ្វើ​ការដឹកជញ្ជូន ហើយក៏​ជា​មធ្យោបាយ​ដឹកជញ្ជូន​ធំជាងគេ​លើ​លោក​នេះ ។​ ​នោះ​គឺ​រថយន្ត​ដឹកជញ្ជូន​កង់​ច្រវាក់ Crawler Transporter ដែល​គេ​ផលិតឡើង​ដើម្បី​ដឹកជញ្ជូន​កាំជ្រួច Saturn V និង Saturn IB ។​ ​បច្ចុប្បន្ន Crawler Transporter ត្រូវបាន​ប្រើប្រាស់ ដើម្បី​ដឹកជញ្ជូន​យានអវកាស​ពី​កន្លែង​តម្លើង​ទៅកាន់​ទម្រ​បាញ់​បង្ហោះ ។​ ​យានយន្ត​នេះ​មាន​បណ្តោយ ៤០...

អស្ចារ្យណាស់! អាមេរិកត្រៀម «ព្យួរ» សណ្ឋាគារប៉ែលប៉ោលលើដុំអាចម៌ផ្កាយនារយៈកម្ពស់ ៥ ម៉ឺនគីឡូម៉ែត្រ

ក្រុមហ៊ុន Clouds Architecture Office នៅ​ញូវយ៉ក បានរៀបចំ​ផែនការ​ដ៏ «​សាហាវ​» មួយ ដើម្បី​ស្ថាបនា​អគារ​ខ្ពស់​មួយ ដែល​ពុំ​ប្រាស្រ័យ​ជាមួយ​ភពផែនដី ។​ ​តាម​គោល​គំនិត​នៃ​គំរោង​នេះ គេ​នឹង​ព្យួរ​វិមាន​មួយ​មាន​ឈ្មោះថា Analemma ដែល​វា​ប៉ែល​ប៉ោល​ជាមួយ​ភព​តូច​មួយ​ជុំវិញ​ផែនដី នា​រយៈកម្ពស់ ៥០.០០០ គីឡូម៉ែត្រ ។​ ​ការស្ថាបនា​វិមាន​នេះ ត្រូវបាន​បង្ហើប​ថា អាចធ្វើ​នៅទីណា​ក៏បាន​លើ​ពិភពលោក បន្ទាប់មក គេ​គ្រាន់តែ​បញ្ជូន​វា​នៅ​ចំ​គោលដៅ «​ព្យួរ​» ប៉ុណ្ណោះ...

យុវជន​កម្ពុជា​បាន​ដក​បទពិសោធន៍​ពី​ការ​សហការ​ជា​ក្រុម​នៅ​ក្នុង​ការ​ប្រកួត​បញ្ជា​មនុស្ស​យន្ត​លំដាប់​ពិភពលោក

«នៅ​១០​ឆ្នាំ​ក្រោយ ខ្ញុំ​ចង់​បង្កើត​នូវ​ក្រុមនារី robot ដែល​អាច​ធ្វើ​ robot ហ្នឹង​បាន ហើយ​នឹង​ចូល​ក្នុង​កម្មវិធី FIRST Global ហើយ​និង​យក​ចំណេះដឹង​ដែល​ខ្ញុំ​មាន​ យក​ទៅ​បង្រៀន​ក្មេង​ជំនាន់​ក្រោយ​ ក្មេង​តូចៗ​ឬ​ក៏​មនុស្ស​ស្រី នារីៗ​ដែល​គាត់​ចង់​រៀន ពួកខ្ញុំ​អាច​បង្រៀន​បាន»។ វ៉ាស៊ីនតោន —ក្រោយ​ការ​ប្រកួតប្រជែង​ការ​បញ្ជា​មនុស្ស​យន្ត​លំដាប់​ពិភពលោក​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ FIRST Global នៅ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​១៨​កន្លង​ទៅ​នេះ ក្រុម​យុវជន​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២២​ក្នុង​ចំណោម​ក្រុម​ដែល​ចូលរួម​ប្រកួត​ទាំងអស់​ចំនួន​១៦៣ ដែល​មក​ពី​ប្រទេស​ចំនួន​១៥៧។ ក្រុម​យុវជន​កម្ពុជា​មាន​សមាជិក​៦​នាក់ ដែល​ក្នុង​នោះ​មាន​ស្រី​៤​នាក់​ឈ្មោះ​ថា សុតី ដានីត ណាត...