Home សេវាកម្ម

សេវាកម្ម

Neymar អះអាង​ថា PSG មាន​ប្រៀប​លើ Barcelona ក្នុង​ការ​ឈ្នះ Champions League

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា Neymar ជឿជាក់​លើ​ក្លឹ​ប​ថ្មី​របស់​ខ្លួន PSG អាច​មានឱកាស​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន Champions League ជាង​ក្លឹ​ប​ចាស់ Barcelona ។ នៅ​ដើមរដូវ​ក្តៅ​នេះ Neymar បាន​បំបែក​កំណត់​ត្រា​ពិភព​បាល់ទាត់​ធ្វើ​ជា​កីឡាករ​ថ្លៃ​ជាងគេ ដែល​ត្រូវ​បាន​ក្លឹ​ប​អ្នកមាន​បារាំង PSG ទិញ​ក្នុង​តម្លៃ ២៦៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។ ក្នុង​រដូវ​កាល​ទាំង​៤​របស់ Neymar កន្លង​មក កីឡាករ​ឆ្នើម​មួយ​រូប​នេះ​បាន​ឈ្នះ​ពាន​បាន​៨ នៅ Nou...

សម្តេចតេជោ ហ៊ុន សែន ៖ អ្នកតំណាងរាស្ត្រម្នាក់ដែលចេញទៅថៃ គួរត្រលប់មកវិញ បើមិនអញ្ចឹងទេ…

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា អ្នកតំណាងរាស្ត្រមួយរូបមកពីគណបក្សសង្រ្គោះជាតិ ដែលបានគេចខ្លូនទៅប្រទេសថៃ តាមច្រកព្រំដែនស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែកញ្ញា នេះ គួរតែត្រលប់មកស្រុកខ្មែរវិញ ព្រោះតែតំណាងរាស្រ្តរូបនោះអាចពាក់ព័ន្ធនឹងបទល្មើសមួយ ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតពេទ្យ នៃសកលវិទ្យាលល័យ វិទ្យាសាស្រ្តសុខាភិបាល ជាង៣,៩០០នាក់ នៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃទី១១...

លោកស្រី​ស៊ូ​ជី លុប​ចោល ព្រោះ​រឿង​ពួក​រ៉ូ​ហ៊ីង​យ៉ា

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ មេដឹកនាំ​មី​យ៉ា​ន់​ម៉ា​លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ដែល​រង​ការ​រិះគន់​ចំពោះ​​អំពើ​ហិង្សា​ដែល​បង្ខំ​ឱ្យ​ពួក​រ៉ូ​ហ៊ីង​យ៉ា​ជាង​៣៧០.០០០​នាក់ ហើយ​រត់​ភៀសខ្លួន​ទៅ​កាន់​បង់​ក្លា​ដែ​ស នឹង​ពុំ​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត អ​.​ស​.​ប ដែល​បើក​ធ្វើ​ចាប់ពី​ថ្ងៃ​អង្គារ ទី​១២ កញ្ញា ទៅ នៅ​ក្រុង​ញូ​វ​យ៉​ក​ឡើយ ។ ការ​បង្ក្រាប​យ៉ាង​សាហាវ​របស់​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ​រ៉ា​ឃី​ន​ញ៉ាំង​ឱ្យ​មានការ​រិះគន់​របស់​សហគមន៍​អន្តរជាតិ ពិសេស​របស់​សហរដ្ឋ​អា​មេ​រិ​ក ។ អ្នក​ធ្វើ​អត្ថាធិប្បាយ​មួយ​ចំនួន​រហូត​ដល់​ស្នើ​ឱ្យ​ដកហូត​ពានរង្វាន់​ណូបែល​សន្តិភាព​ដែល​ផ្តល់​ឱ្យ​អតីត​មេដឹកនាំ​ប្រឆាំង​របប​យោធា​រូប​នេះ​កាលពី​ឆ្នាំ​១៩៩១​ទៀត​ផង ។ កាលពី​ឆ្នាំទៅ​មិ​ញ ក្នុង​សុន្ទរកថា​ដំបូង​របស់​លោកស្រី​នៅ​មហាសន្និបាត អ​.​ស​.​ប ក្នុង​នាម​លោកស្រី​ជា​មេដឹកនាំ​មី​យ៉ា​ន់​ម៉ា លោកស្រី​ស៊ូ​ជី បានការ​ពារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋា​ភិបាល​លោកស្រី ដើម្បី​ដោះស្រាយ​វិបត្តិ​ទាក់ទិន​នឹង​ជនជាតិភាគតិច​អ៊ិ​ស្លា​ម​រ៉ូ​ហ៊ីង​យ៉ា...

មូលហេតុ​មូស​ចូល​ចិត្ត​ខាំ​អ្នក​ជាង​អ្នក​ដទៃ

ពេល​ចេញ​ទៅ​ក្រៅ​ជាមួយ​មិត្តភក្តិ តើ​អ្នក​ធ្លាប់​ត្រូវ​មូស​ខាំ​ច្រើន​ជាង​មិត្តភក្តិ​របស់​អ្នក​ដែរ ឬទេ ? មូស​ចូល​ចិត្ត​ខាំ​អ្នក​ដែល​មាន​ក្រុម​ឈាម​ប្រភេទ O+ និង​ស្ត្រី​មាន​ផ្ទៃពោះ ប៉ុន្តែ​ខាងក្រោម​នេះ​គឺជា​មូលហេតុ​ដ៏​ចម្លែក​ចំនួន​៦​ដែល​បង្ហាញ​ថា​មូស​ចូល​ចិត្ត​ខាំ​អ្នក​ច្រើន​ជាង​អ្នក​ដទៃ ។ ១-​អ្នក​ចូល​ចិត្ត​ផឹកស្រា​បៀរ នៅ​ពេល​អ្នក​ផឹកស្រា​បៀរ​កាន់តែ​ច្រើន រាង​កាយ​អ្នក​នឹង​ទាក់ទាញ​មូស​កាន់តែ​ខ្លាំង ។ នៅ​ក្នុង​ការ​សិក្សា​មួយ​នៅ​ឆ្នាំ​២០១០​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា​មូស​ចូល​ចិត្ត​ខាំ​អ្នក​ដែល​មាន​ជាតិ​អាល់កុល (​ស្រា​បៀរ​) ក្នុង​ឈាម ។ ក្លិន​ខ្លួន​របស់​អ្នក​ផឹកស្រា​បៀរ​ហាក់ដូចជា​មិន​អាច​ទប់ទល់​ទៅ​នឹង​មូស​បាន​ទេ ។ ២-​ស្បែក​របស់​អ្នកមាន​បាក់តេរី មិន​ត្រឹមតែ​បាក់តេរី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​ចំនួន​បាក់តេរី​ប្រភេទ ផ្សេង​ៗ​ផង​ដែរ​។ បាក់តេរី​ទាំងនេះ​នឹង​ទាក់ទាញ​មូស​ទៅ​រក​អ្នក ។ ការ​សិក្សា​ឆ្នាំ​២០១១​បាន​សន្និដ្ឋាន​ថា​វា​ជា​មូលហេតុ​ដែល​មូស​ចូល​ចិត្ត​ខាំ​មេជើង និង​ម្រាមជើង​ដែល​ជា​កន្លែង​សំបូរ​បាក់តេរី ។  ៣-​ក្លិន​ខ្លួន  ក្លិន​ខ្លួន​របស់​អ្នក​អាច​ទាក់ទាញ​មូល​បាន...

រថយន្តក្រុង​ដឹក​ភ្ញៀវ​ទេសចរណ៍​ចិន​ឆក់​យក​ជីវិត​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ

ខេត្តសៀមរាប ៖ រថយន្តក្រុង​ដឹក​ភ្ញៀវ​ទេសចរណ៍​(​ភ្ញៀវ​ចិន​) បាន​បើក​បញ្ច្រាសទិស​គ្នា​ពី​ជើង ទៅ​ត្បូង​បាន​បុក​ម៉ូតូ​សេ​១២៥ របស់​ស្ត្រី​ម្នាក់​គាប​ចូល​ក្រោម​ឡាន​ផ្នែក​ខាង​មុខ បណ្តាល​ឱ្យ ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ ខណៈ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​បត់​ត្រឡប់​ក្រោយ​​មិន​បាន​មើល​ឆ្វេង​ស្តាំ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​តាម​បណ្តោយ​ផ្លូវ​បន្ទាប់​ពី​គ្រោះថ្នាក់​ភ្លាម​ៗ​អ្នកបើកបរ​ចុះ​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​ភ្ញៀវ​ចិន​ពេញ​រថយន្ត ។ ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២ ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦៤ ត្រង់​ចំណុច​ភូមិ​ថ្នល់​ចែក ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។ លោក​វរសេនីយ៍ឯក ទេព ចាន់​ណា អធិការ​នគរបាល​ស្រុក​សូទ្រនិគម​បាន​ប្រាប់...

ជិត ២០​នាក់ ឈ្នះ​រង្វាន់​ធំ​ពី​ស្រា​បៀរ​កម្ពុជា

រាជធានីភ្នំពេញ ៖ អតិថិជន​ស្រា​បៀរ​កម្ពុជា​សរុប​១៧​នាក់ បាន​ឈ្នះ​រង្វាន់​ធំ​រហូត​ដល់​១០,០០០​ដុល្លារ នៅ​ដើមខែ​សីហា​នេះ​។ ពិធី​ប្រគល់​រង្វាន់ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧ ក្នុង​កម្មវិធី​សម្ពោធ​ការ​ប្រគំ​តន្ត្រី Barrley Black Wonderland នៅ​កោះ​ពេជ្រ​។ រង្វាន់​ធំ​ដែល​ស្រា​បៀរ​កម្ពុជា​ប្រគល់​ជូន​អតិថិជន​រួម​មាន ១០,០០០​ដុល្លារ​ពីរ​រង្វាន់ ២,២០០​ដុល្លារ​ប្រាំមួយ​រង្វាន់ ១,២០០​ដុល្លារ​ប្រាំបួន​រង្វាន់​។ លោក ម៉ាត់ រ៉ស់​ម៉ា​ន់ អ្នក​ឈ្នះ​រង្វាន់​ធំ 10000 ដុល្លារ ពី​ស្រា​បៀរ​កម្ពុជា បាន​ឲ្យ​លើក​ឡើង​ទាំង​រំភើប​ថា...

ឮ​សំឡេង​ក្មួយ​ប្រុស​ស្រែ​កថា ប៉ា​ខ្ញុំ​ចង​.​ក​ស្លាប់​ហើយ សល់ត្រឹម​ពាក្យសោកស្ដាយ​

ខេត្តកណ្តាល ៖ បុរស​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្ទះ​ជួល​ឲ្យ​ឪពុក​ម្នាក់ មាន​ភាព​រកាំរកូស​ជាមួយ​ប្រពន្ធ​ជា​ញឹកញាប់​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ព្រោះតែ​រូប​គាត់​ប្រចណ្ឌ​ប្រពន្ធ​ខ្លាំង​ពេក ហើយ​នៅ​ចុង​ក្រោយ​នេះ​ទំនាស់​ពាក្យ​សម្ដី​ជា​ថ្មី​បាន​កើតឡើង​រវាង​គាត់ និង​នាង​ជា​ប្រពន្ធ​ម្ដងទៀត រហូត​ធ្វើ​ឲ្យ​នាង​ទ្រាំ​លែង​បាន​ក៏​បាន​យក​កូន​តូច​ម្នាក់​ចាក​ចេញពីផ្ទះ​ចោល​គាត់ ទៅ​ស្នាក់​នៅ​ជាមួយ​បងប្អូន​នៅ​ឯ​ខេត្តក្រចេះ​បាត់ ដោយ​បាន​ទុក​ឲ្យ​គាត់​រស់នៅ​ជាមួយ​កូន​ម្នាក់​ទៀត​នៅផ្ទះ ។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​តូចចិត្ត​រហូត​គិត​ខ្លី ហើយ​ក្រោយ​ពេល​ផឹកស៊ី​ស្រវឹង​រួច ក៏​បាន​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន បណ្ដាល​ឲ្យ​ស្លាប់​តាម​បំណង​ចោល​ប្រពន្ធ និង​កូន​២​នាក់​តែ​ម្ដង ។ ហេតុការណ៍​នោះ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៦​និង​១០​នាទី ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុង​បន្ទប់​លេខ​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល...

បរាជ័យ (តត្រកូល)

សង្គម​កម្ពុជា​យើង​ពី​អតីតកាល​…​បាន​បន្សល់​ទុក​នូវ​រឿងអាស្រូវ​ជា​ប្រវត្តិសាស្ត្រ​ខ្លះ​ៗ​គួរ​ឱ្យ​កត់សម្គាល់​…​គួរ​យក​មក​ធ្វើ​ជា​ឧទាហរណ៍​…​គួរយក​មក​ពិចារណា​…​ក្លាយជា​ប្រវត្តិសាស្ត្រ ។ មិនមែន​យក​មក​វាយប្រហារ​ទេ​…​ប៉ុន្តែ​វា​បាន​ក្លាយជា​ទស្សនៈ​សម្រាប់​សង្គម​កត់សម្គាល់​…​និង​ចាប់អារម្មណ៍ ។ សួរ​ថា​ស្រករ​មុន​ដែល​មាន​បញ្ហា​…​មាន​បង្កើត​រឿងអាស្រូវ ធ្វើ​ឱ្យ​សង្គម​កត់ត្រា​ទុក​នោះ​…​តើ​ស្រករ​ក្រោយ ដែល​បន្តវេន​…​បាន​ទទួលផល​ល្អ​ដែរ​ឬ​អត់ ? ឬ​មួយ​ក៏​បរាជ័យ​ទៅ​តាម​ត្រកូល​«​ត​»​គ្នា ? សម័យ​សង្គមរាស្ត្រនិយម ដែល​មាន​សម្តេចព្រះ នរោត្តម សីហ​នុ ជា​ប្រមុខរដ្ឋ​…​ផ្ទុះ​រឿង​ជាប់ចោទ​ថា ក្បត់ជាតិ​ក៏​មាន​…​កើត​មាន​រដ្ឋប្រហារ​បានសម្រេច​ក៏​មាន​…​។ លោក សម សារី​, ដាប ឈួ​ន​, សឹង ង៉ុ​កថា​ញ់ និង​ច្រើន​នាក់​ទៀត​បាន​ជាប់ចោទ​ក្បត់ជាតិ​…​ទីបំផុត​អ្នក​ដែល​មាន​បញ្ហា​ក្បត់ជាតិ​ខ្លះ​នោះ​បាន​រត់ចោលស្រុក​…​ខ្លះ​ទៀត​ត្រូវ​ប្រហារជីវិត​បង់​…​។ ឈាន​មក​ដល់​ស្រករ​ក្រោយ​…​មិន​រាងចាល​ទេ​…​អ្នក​ដែល​បន្តវេន​ពី​ត្រកូល​ក្បត់​…​គួរតែ​បាន​ទទួល​ជោគជ័យ​…​សម​ណាស់ ធ្វើ​ជា​អ្នក​ស្នង​ត្រកូល​…​សម​ណាស់ ស្តារ​កិត្តិយស កិត្តិ​ស័ព្ទ​ត្រកូល​ឡើង​វិញ​…​ឬ​សមណាស់​ធ្វើ​ល្អ​សម្រាប់​សង្គម​ថ្មី​…​។​ល​។ ប៉ុន្តែ​ផ្ទុយ​ស្រឡះ​…​ប្រៀប​ដូច​ដើរ​តាម​លំ​អាន​ចាស់​ដដែល​…​បរាជ័យងើបមុខ​លែង​រួច​…​។...

ឃាត់ខ្លួន​បុរស​ស្ត្រី​២​នាក់ ពាក់ព័ន្ធ​ស្តុក​ឈើ​ប្រណីត​ខុសច្បាប់

ខេត្តរតនគិរី ៖ បុរស​ស្ត្រី​២​នាក់​ដែល​គេ​ស្គាល់​ថា​ជា​ជនជាតិ​វៀតណាម​នោះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់​ពី​ឆែកឆេរ​រុករក​ឃើញ​មាន​លួច​ស្តុក​ឈើ​ប្រណីត​ខុសច្បាប់​ជា​ច្រើន​ដុំ​។ ការ​ចុះ​បង្ក្រាប​របស់​កម្លាំង​ចម្រុះ​ក្រោម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តរតនគិរី ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង​នោះ​ស្ថិត​នៅ​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​២​នាក់ ពី​បទ​ប្រមូល​ទិញ និង​ស្តុ​ប​ឈើ​ដោយ​ខុសច្បាប់​។ ជនសង្ស័យ​ទី​១-​ឈ្មោះ ង្វៀ​ង វ៉ា​ន់​កុង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ខេត្ត​បាក់​និ​ញ កាន់​លិខិតឆ្លងដែន​លេខ​.B2856663​។ ទី​២-​ឈ្មោះ ខៀវ...

ហ៊ឺ…មិនគួរទេ អង្គុយបោកខោអាវជាមួយ​គ្នាសោះ​

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​ថា​ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា ​បុរស​ម្នាក់​​​លង់ទឹក​ស្លាប់ ស្ថិត​ត្រង់​​ចំណុចភូមិចតុទិស ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល  ។ សេចក្តីរាយការណ៍បន្តថា ជន​រង​គ្រោះ​ខាងលើ​ ឈ្មោះ សាំង គង់ អាយុ​៣៣​ឆ្នាំ ជា​​កសិករ មាន​ទីលំនៅ​​ក្នុង​ភូមិ​-ឃុំ​កើតហេតុ ។ បើតាម​​​សាក្សី​ដែលជា​​ភរិយា​ជន​រង​គ្រោះ​​ឱ្យ​​​ដឹង​​ថា មុន​កើតហេតុ​ គាត់​​នឹង​​ប្តី​​បាន​នាំ​គ្នា​​យក​ខោអាវ​ទៅ​បោក​នៅ​ចំណុច​មាត់​ស្រះ​ក្នុង​វត្ត​ចតុ​ទិស ។ លុះពេល​បោក​ខោអាវ​រួច​...