Home សេវាកម្ម

សេវាកម្ម

ទំនប់ម្កាក់ ក្លាយជារមណីយដ្ឋានដ៏ពេញនិយមនៅខេត្តសៀមរាប !

ប្រព័ន្ធ​ស្រោចស្រពស្ទឹង​ជីក្រែង ដែល​បាន​សាងសង់​ទំនប់​មួយ​មាន​ឈ្មោះថា ទំនប់​ម្កាក់ ស្ថិតក្នុង​ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នបានក្លាយ​ទៅជា​រមណីយ​ដ្ឋា​នដ៏​ពេញនិយម​មួយក្នុង​ទឹកដី​ខេត្តសៀមរាប ។​ ទំនប់​ម្កាក់​នេះ ជា​ប្រព័ន្ធ​ស្រោចស្រព​ស្ទឺ​ង​ជីក្រែង ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ឡើងនៅក្នុង​ឆ្នាំ ២០១៥ មកដល់​ពេលបច្ចុប្បន្ន ការដ្ឋាន​នេះស​ម្រ​ច​ការងារ​បាន​ប្រមាណ​ជា ៩៥ ភាគរយ​ហើយ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៧ នេះ ដែលអាចស្រោចស្រព​ដី​កសិកម្ម​ជាង ២​ ម៉ឺន ហិកតា ក្នុងស្រុក​ជីក្រែង ។ បច្ចុប្បន្ន...

ភ្ញៀវ​ទេសចរ​បរទេស​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ធ្លាក់​ចុះ

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​អំឡុង​ខែកញ្ញា​កន្លង​ទៅ ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ចំនួន​ជាង​៣,៧​ម៉ឺន​នាក់ ថយ​ចុះ​ជាង​៤% បើ​ធៀប​នឹង​ខែសីហា ។ នេះ​បើ​យោង​តាម​របាយការណ៍​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ។ លោក សួន បវរ អភិបាលខេត្ត បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃ​ទី​១៧ តុលា កន្លង​មក​ថា តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត ក្នុង​ខែ កញ្ញា​ឆ្នាំ​នេះ ភ្ញៀវ​បរទេស​ដែល​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត មាន​ចំនួន​៣៧.៤៣៣​នាក់ គិត​ជា​មធ្យម​ក្នុង​១​ថ្ងៃ​មាន​ចំនួន​១.២៤៧​នាក់ បើ​ធៀប​ខែសីហា​កន្លង​ទៅ...

ហ្វូងគោ​កំពុង​តែ​រាតត្បាត​អ្នកភូមិ និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ គោ​ទាំង​ហ្វូង​ត្រូវ​បាន​គេ​លែង​ឲ្យ​ដើរ​រុករាន ពេញ​ភូមិ​នានា​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទាំង​យប់​ទាំង​ថ្ងៃ និង​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ទៅ​ពេល​យប់ ហើយ​ពុំ​ត្រូវ​បាន​អាជ្ញា​ធរមាន​វិធានការ​ឡើយ​។ តាម​ប្រជាពលរដ្ឋ ដែល​រស់នៅ​ម្តុំ​វិហារ​អី​ស្លា​ម បាន​ឲ្យ​ដឹង​ថា សត្វ គោ​ត្រូវ​បាន​គេ​លែង​ឲ្យ​ដើរ​ទាំង​ហ្វូង​ៗ​ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​អនាធិបតេយ្យ​បំផុត ជា​ហេតុ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នកដំណើរ ព្រមទាំង​បំផ្លិចបំផ្លាញ​ដល់​របស់របរ និង​ផលដំណាំ​នានា​ដែល​គេ​ដាំ និង​ទុក​មុខ​ផ្ទះ មិនតែប៉ុណ្ណោះ​គោ​ទាំងនោះ​បាន​ជុះអាចម៍ ធ្លាក់​ពេញ​ផ្លូវ ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា​គោ​ទាំងនោះ​មាន​ច្រើន​ហ្វូង បាន​ដើរ​កណ្តាលផ្លូវ ទាំង​យប់​ទាំង​ថ្ងៃ​កាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ និង​ពេល​ខ្លះ​ដេក​នៅ​កណ្តាលផ្លូវ​តែ​ម្តង​។ នៅ​ពេល​ខ្លះ​គោ​ទាំងនោះ​បង្ក​ឲ្យ​ស្ទះចរាចរណ៍​ផង​ដែរ​។...

ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ដឹង​តែ​ទៅ​លេង​ស្រុក​ហើយ​! នៅ​ចាំ​អី​ទៀត តោះ​ទៅ LG Brand Shop ជាវ​អ្វី​ៗ​ពិសេស ​សម្រាប់​អ្នក​មានគុណ

រាជធានី​ភ្នំពេញ​ ៖ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ គឺជា​ពេលវេលា​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស ដែល​បាន​ចាក​ចេញពី​ភូមិឋាន មក​បំពេញការងារ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​-​ក្រុងនានា នឹង​បាន​វិល​ត្រឡប់​ទៅ​លេងមាតា​-​បី​តា និង​លោក​អ្នក​មានគុណ​នៅ​តាម​ស្រុក​កំណើត​ ។ អ​ញ្ចឹ​ង​កុំ​ភ្លេច​ណា ទិញ​កាដូ​ផ្ញើ​អ្នក​ផ្ទះ​ផង ​ដើម្បី​ឲ្យ​ពួក​គាត់​សប្បាយចិត្ត ក៏​ដូច​ជា​បង្ហាញ​ពី​ទឹកចិត្ត​របស់​អ្នក​ថា​បានគិតគូរ​ដល់​អ្នក​មានគុណ សាច់ញាតិ និង​មិត្តសម្លាញ់​យ៉ាងណា​ខ្លះ​! នៅ​ចាំ​អី​ទៀត​កនយើង​!  តោះ​ទៅ​ស្វែងរក​ឧបករណ៍​គ្រឿង​អេ​ឡិច​ត្រូ​និក សំរាប់​អ្នក​មានគុណ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុងឆ្នាំនេះ​ទាំងអស់​គ្នា​ ។ ងាក​មក​កញ្ញា ហុង ដា​នេ ដែល​ជា​និ​សិ​ត្ស​នៅ​សាកល​វិទ្យាល័យ​មួយ​នៅ​ក្រុងភ្នំពេញ ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​ភូមិកំណើត នៅ​ឯ​ខេត្តកំពង់ចាម​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ...

សម្រុក​ចុះ​បាញ់​ទឹក​សម្អាត​មាត់ច្រាំង​ទន្លេ​ត្រៀម​ពិធីបុណ្យ​អុំទូក

រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​ពិធីបុណ្យ​អុំទូក អកអំបុក និង​បណ្តែតប្រទីប ដែល​ឈាន​មក​ដល់​ឆាប់​ៗ​ខាង​មុខ​នេះ​អភិបាល​ខណ្ឌដូនពេញ បាន​សម្រុក​ដឹកនាំ​កម្លាំង​ចុះ​បាញ់​ទឹក​លាង​សម្អាត​តាម​មាត់ច្រាំង​-​ទន្លេ​ឲ្យ​មាន​សោភ័ណ​ភាព​អនាម័យ និង​បរិស្ថាន​ល្អ ។ លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ ថា លោក​បាន​បញ្ជារ​ឲ្យ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ សម្រុក​បន្ត​យុទ្ធនាការ​ចុះ​បាញ់​ទឹក​លាង​សម្អាត​តាម​មាត់ច្រាំង​-​ទន្លេ ចាប់ពី​ខាង​មុខ​ផ្សារ​រាត្រី​រហូត​ដល់​ខាង​មុខ​ព្រះ​បរមរាជវាំង ព្រមទាំង​ការ​រៀប​ចាំ​សណ្តាប់ធ្នាប់ ឲ្យ​មាន​របៀបរៀបរយ​នៅ​ជុំវិញ​ព្រះ​បរមរាជវាំង ដើម្បី​ត្រៀម​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ...

ពិធីបុណ្យគម្រប់៧ថ្ងៃ អ្នក​នាង​ សាន ស្រី​ឡៃ នឹងចាប់ផ្ដើមល្ងាចនេះ

រាជធានី​ភ្នំពេញ ៖ យោង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ផលិត​ហង្ស​មាស​បាន​បញ្ជាក់​ថា ពិធីបុណ្យ​គម្រប់​៧​ថ្ងៃ​នៃ​សព​របស់​តារាចម្រៀង សាន ស្រី​ឡៃ គឺ​នឹង​ត្រូវ​រៀបចំ​នៅ​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​២១ តុលា ស្ថិត​ក្នុង​វត្ត​ទួល​ទំពូង ក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ  ។ ផលិតកម្ម​ហង្ស​មាស​បញ្ជាក់​ទៀត​ថា ដូចដែល​បាន​ជម្រាប​ជូន​ខាងលើ យើងខ្ញុំ​សូម​គោរព​អញ្ជើញ ឯកឧត្ដម លោក​ជំទាវ លោក លោកស្រី អ្នក​នាង កញ្ញា ពុទ្ធបរិស័ទ និង​បងប្អូន​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ទាំង​អស់...

របរគគោកមិនរក រកតែរបរចូលគុក

ខេត្តកណ្ដាល ៖ នគរបាល​ស្រុក​ស្អាង​បាន​ធ្វើការ​ឆែកឆេរ​ផ្ទះ និង​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៥៩​កញ្ចប់ កាលពី​វេលា​ម៉ោង​៣​នឹង​៤៧​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រែក​រាំង ឃុំ​ទឹក​វិល ស្រុក​ស្អាង ។ លោក សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ យ៉ា​ន សុខ​រឿ​ន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​លក់​ត្រី ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​រាំង ឃុំ​ទឹក​វិល ស្រុក​ស្អាង...

កងពលតូច​លេខ​៧០ បាញ់​សាកល្បង​អាវុធ PKM

រាជធានី​ភ្នំពេញ ៖ កងពលតូច​លេខ​៧០ ៖ យើងខ្ញុំ​ជា​មេបញ្ជាការ មេបញ្ជាការ​រង នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់ នៃ​កងពលតូច​លេខ​៧០ សូម​ប្រឆាំង​ដាច់ខាត​នូវ​សម្តី​របស់ ទណ្ឌិត សម រ​ង្ស៊ី ឬ​ជន​ណា​ដែល​ប៉ុនប៉ង ញុះញង់​ឲ្យ​កងកម្លាំងប្រដាប់អាវុធ បែរ​ចុង​កាណុង ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ។ យើងខ្ញុំ​សូម​ចាត់​ទុក​សម្តី​ញុះញង់​បែប​នេះ ថា​ជាស​ម្តី​ក្បត់ជាតិ​ទាំងស្រុង ដែល​មិន​អាច​លើកលែង​បាន និង​ត្រូវ​តែ​ថ្កោលទោស​ឲ្យ​ធ្ងន់​បន្ថែម​ទៀត បើ​ទោះបីជា​សម្តី​នេះ បាន​ធ្វើ​កាលពី​ឆ្នាំ​២០១១​នោះ​ក្តី...

ឆ្មក់​ចូល​ផ្ទះសំណាក់​មួយ​កន្លែង ចាប់​បាន​២​នាក់ និង​គ្រឿងញៀន​២៣​កញ្ចប់

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ បាន​ធ្វើការ​ឆ្មក់​ចូល​ទីតាំង​ផ្ទះសំណាក់​មួយ​កន្លែង ដែល​ស្ថិត​នៅ​ផ្លូវ​៥៩៨ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បង្ក្រាប​បាន​ជនសង្ស័យ​២​នាក់ រួម​និង​គ្រឿងញៀន​២៣​កញ្ចប់ ថង់​វេច​ខ្ចប់​មួយ​ចំនួន ។ ជនសង្ស័យ​២​នាក់​ខាងលើ​មាន ទី​១.​អ៊ិ​ន ផល្លា ហៅ ​អា​ហេង ភេទ​ប្រុស...

នេះ​ជា​ជុំ​ទី​២​ហើយ បុណ្យ​សមុទ្រ​នៅ​កែប

ខេត្ត​កែប ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ ក្រសួង​រៀបចំ​ពិធីបុណ្យ​សមុទ្រ និង​លោក កែន ស​ត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ នៅ​សាលាខេត្ត​កែប បាន​បើក​កិច្ចប្រជុំ​បង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ​ពិធីបុណ្យ​សមុទ្យ​ឆ្នាំ​២០១៧ ដែល​ប្រព្រឹត្ត​ទៅ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ខេត្ត​កែប ក្រោម​ប្រធានបទ​ឆ្នេរ​សមុទ្ទ...