Home សេវាកម្ម

សេវាកម្ម

បង្ក្រាប​មុខសញ្ញា​ថ្នាំ​ញៀន និង​ក្រុម​អ្នក​ជល់​មាន់បាន​មួយ​សម្បុក

ខេត្តកំពង់ស្ពឺ ៖ ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់ និង​ជា​មុខសញ្ញា​ថ្នាំ​ញៀន​មួយ​ក្រុម​ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​ធ្វើការ​បង្ក្រាប​បាន​មួយ​សម្បុក​ធំ បន្ទាប់​ពី​ពួក​គេ​ផ្តុំ​គ្នា​ជល់​មាន់ និង​ចែកចាយ​ថ្នាំ​ញៀន​។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​តាម​ការ​ចង្អុលបង្ហាញ​របស់​លោក​អភិបាលខេត្ត​កំពង់ស្ពឺ ដឹកនាំ​ដោយ​លោក​អភិបាលរង​ខេត្ត លោក​ព្រះរាជអាជ្ញា​រង អ៊ូ ផាត និង​កម្លាំង​នគរបាល​ខេត្ត ព្រមទាំង​ស្រុក​គងពិសី​ដឹកនាំ​ដោយ​លោក ឃឹម សុ​ផា​ន់​រ៉ា ជា​អធិការ​នគរបាល​។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ សុក្រ​៥​រោច ខែ​មិគសិរ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែធ្នូ...

ជំងឺមហារីក​ក្រពេញ​អូវែ​ជា​មហន្តរាយ​ដ៏​គ្រោះថ្នាក់​មួយ

ស្ថិតិ​បាន​បង្ហាញ​ថា នៅ​ក្នុង​ប្រទេស​ថៃ អ្នកជំងឺ​ដែល​មាន​«​ជំងឺមហារីក​ក្រពេញ​អូវែ​» មានការ​កើនឡើង​ប្រមាណ​ជា​៥០០០​ទៅ​៦០០០​នាក់​ជា​រៀង​រាល់​ឆ្នាំ និង​ត្រូវ​ចាត់​ទុក​ថា​ជា​ជំងឺ​ដែល​អាច​ឆក់​យក​ជីវិត​របស់​អ្នកជំងឺ និង​គ្រោះថ្នាក់​បំផុត​មួយ​ក្នុង​ចំណោម​ជំងឺ​មហា​រីក​ផ្សេង​ៗ​នៃ​ប្រដាប់​ភេទស្ត្រី ។ លោក​វេជ្ជបណ្ឌិត Dr. Kamol Pataradool ឯកទេស​ផ្នែក​ជំងឺមហារីក សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​វេជ្ជ​ថា​នី ឱ្យ​ដឹង​ថា ជំងឺមហារីក​ក្រពេញ​អូវែ​អាច​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ស្ត្រី​គ្រប់​វ័យ តែ​ភាគច្រើន​កើត​លើ​ស្ត្រី​ដែល​មាន​អាយុ​៥០​ឆ្នាំ ឬ​ក្នុងអំឡុងពេល​អស់​រដូវ​។ ទោះជា​យ៉ាងណា​ក្តី បច្ចុប្បន្ន​នេះ​ស្ត្រី​ដែល​មាន​អាយុ​តិច​អាច​ចាប់ផ្តើម​មាន​ហានិភ័យ​នៃ​មហារីក​អូវែ​ខ្ពស់​ជាង​មុន ។ នេះ​ប្រហែលជា​ដោយសារ​តែ​មាន​ភាព​មិន​ប្រក្រតី​នៃ​ហ្សែ​ន ឬ​ដោយ​ការ​បរិស្ថាន​ជុំវិញ​ដែល​បាន​ផ្លាស់​ប្តូរ របប​អាហារ និង​ជាតិពុល​ក្នុង​បរិយាកាស​បាន​កើនឡើង ។...

រន្ធត់​ណាស់ ! បុក​ហើយ​ថយ​រថយន្ត​កិន​ថែម​រហូត​ដល់​ស្លាប់

ខេត្តស្វាយរៀង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ រវាង​រថយន្ត​ដឹក​តុ រោងការ បើក​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​រួច​កិន​ពីលើ​ជើង​បាក់ ហើយ​ថយក្រោយ​កិន​ថែម​ទៀត បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង គួរ​ឲ្យ​រន្ធត់​។ ករណី គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៧-១៣៨ ស្ថិត​ក្នុងភូមិ ប្រ​សូត្រ​២ ឃុំ កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។ បើ​តាម​ប្រភព​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា...

សណ្ឋាគារ​ស្ថិត​នៅ​ចន្លោះ​ជ្រលង​ភ្នំ​រង​ការ​រិះគន់​

«Shanghaiist» របស់​ចិន​ផ្សាយ​ថា​អ្នកលេង​អ៊ី​ន​ធើ​រ​ណេ​ត​បាន​បង្ហាញ​សណ្ឋាគារ​មួយ​នៅ​ក្នុង​ទីតាំង​មិន​អំណោយផល ដោយ​ខុស​ហុងស៊ុយ ជា​អគារ​កំពស់​៨​ជាន់ ស្ថិត​នៅ​ទី​ជនបទ ក្នុងស្រុក​យៀន​ឈួ​ន ខេត្ត​សាន​ស៊ី ប្រទេស​ចិន ។ តួ​អគារ​ស្ថិត​នៅ​ចំ​ចន្លោះ​កណ្ដាល​ជ្រលង​ភ្នំ ខណៈ​ពេល​ពលរដ្ឋ​បាន​និយាយ​ចំអក​ថា​វា​មាន​លក្ខណៈ​ស្រ​ដៀង​នឹង​នំ​ហេម​ប៊ើ​ហ្គ័​រ ។ ទោះបីជា​សណ្ឋាគារ​នេះ​មាន​លក្ខណៈ​ចម្លែក ប៉ុន្តែ​អា​ជា្ញ​ធរ​បាន​ចេញ​លិខិតអនុញ្ញាត​ឲ្យ​សាងសង់ ព្រោះ​នៅ​ស្រុក​យៀន​ឈួ​ន​មាន​តំបន់​រាបស្មើ​តិចតួច ហើយ​ខាង​ផ្នែក​បុគ្គលិក​ក្នុង​សណ្ឋាគារ​ក៏​បញ្ជាក់​ថា​អគារ​នេះ​មាន​សុវត្ថិភាព​បំផុត ។ សណ្ឋាគារ​នោះ​ស្ថិត​នៅ​ក្នុង​ចំណុច​ដែល​មនុស្ស​មើលឃើញ​ច្រើន អាច​មានគំនិត​ថា​នឹង​គ្រោះថ្នាក់ ប៉ុន្តែ​ក៏​មិន​ដែល​ឃើញ​កម្ទេច​ថ្ម ឬ​ដី​ធ្លាក់​ចុះ​ទេ ។ ផ្ទុយ​ទៅ​វិញ​វា​បែរជា​មាន​ភាព​ស្ងប់ស្ងាត់​សម​ស្រប​ចំពោះ​អ្នក​ដែល​ចង់​សម្រាក​លំហែ​កាយ និង​មិន​រំខាន​ដោយ​ពន្លឺ​ថ្ងៃ សក្តិ​សម​សម្រាប់​អ្នក​ចង់​លំហែកាយ​ក្នុង​រយៈពេល​យូរ៕ The post...

យី​លោក​ចោរ​នេះ លួច​ទូរស័ព្ទ​ស៊េរី​ទំនើប​អស់​៥០​គ្រឿង

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់ បាន​ចូល​ធ្វើ​សកម្មភាព​គាស់​ដំបូល​តូប ចូល​លួច​បាន​ទូរស័ព្ទ​ស៊េរី​ទំនើប​ៗ​ប្រមាណ​៥០​គ្រឿង ចេញពី​ក្នុង​ទូ ទុក​តែ​ទូរស័ព្ទ​ស៊េរី​អន់​ៗ​ឲ្យ​ម្ចាស់​។ ហេតុការណ៍​ចោរកម្ម​នេះ បាន​កើតឡើង​នៅ​អំឡុង​ម៉ោង​២ និង​១០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ម្ចាស់​តូប​ឈ្មោះ លាង រ​ដ្ឋា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។...

ហ្វ្រេ​ស៊ី​ហ្គើ​ល ​សុខ វិ​ច្ឆ​រ៉ា មាន​ទេព​កោសល្យ​​លើ​សិល្បៈ​ចម្រៀង និង​សម្តែង

រាជធានី​ភ្នំពេញ ៖ រាង​តូច​ស្រ​ឡូ​ន សម្បុរ​ខ្មៅ​ស្រឯម ញញឹម​ស្រស់ស្រាយ គឺ​យុវតី ​សុខ វិច្ឆ​រ៉ា ជា​ហ្វ្រេ​ស៊ី​ហ្គើ​ល​ប្រចាំឆ្នាំ​២០១៧ ។ យុវតី​សុខ វិច្ឆិកា អាយុ​១៦​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ ។ នាង​ខំប្រឹង​ប្រែង​រៀនសូត្រ​ប្រាថ្នា​ឈាន​ចូល​មហាវិទ្យាល័យ​នា​ពេល​ខាង​មុខ ។ យុវតី​ស្អាត​រូប​នេះ​ចាប់កំណើត និង​រស់​នៅ​​ភ្នំពេញ​។ នាង​ជា​កូនពៅ​ក្នុង​ចំណោម​បងប្អូន​ចំនួន​៥​នាក់ ។ ដោយ​ឪពុក​បង់ជីវិត​ទៅ​ហើយ វិ​ច្ឆ​រ៉ា រស់នៅ​ជាមួយ​ម្តាយ និង...

ប្រធាន​មន្ទីរ​ការងារ​នាំ​យក​បច្ច័យ​ចូលរួម​បុណ្យសព​កម្ម​កា​រិ​នី

ខេត្តកំពង់ស្ពឺ ៖ នៅ​រសៀល​ថ្ងៃ​ទី​៨ ធ្នូ ២០១៧​នេះ លោក ចឹក បូ​រុន ប្រ​ធា​មន្ទីរ​ការងារ​ខេត្តកំពង់ស្ពឺ​ព្រមទាំង​មន្ត្រី​បាន​នាំ​យក​បច្ច័យ​ចំនួន ៤.២០០.០០០​រៀល ចូលរួម​បុណ្យសព​កម្មការិនី​ដេ​ល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ធ្វើ​ដំណើរ​ទៅ​បំពេញការងារ​។ លោក ចឹក បូ​រិ​ន បាន​ប្រាប់​ថា​បន្ទាប់​ពី​អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​ពេទ្យ​អស់ហើយ ក្រោម​ការ​ពិនិត្យ​មើលថែ​ដោយ​ក្រុម​គ្រូពេទ្យ យ៉ាង​យកចិត្តទុកដាក់​បំផុត​។ ជា​ពិសេស​ការ​សម្រាក​ព្យាបាល​ទៀត​សោត ក្រោម​ការ​ចំណាយ​ទាំងស្រុង​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ហៅ​កាត់ (​បស​ស​)​។ លោក ចឹក បូ​រិ​ន បន្ត​ថា​ចូលរួម​នៅ​រសៀល​នេះ អាជ្ញាធរ...

អា​មេ​រិ​ក​ទទួលស្គាល់​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​ផ្ទុះ​បាតុកម្ម​ភ័យ​ខ្លាច

ប្រទេស​អ៊ីស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ការកើនឡើង​នៃ​អំពើ​ហិង្សា​អាច​ផ្ទុះ​ខ្លាំង​ក្នុង​បណ្តា​ដែនដី​ប៉ា​ឡេ​ស្ទី​ន​នា​ថ្ងៃ​សុក្រ ទី​៨ ធ្នូ ជា​ថ្ងៃ​សូត្រធម៌​ប្រចាំ​ស​ប្តា​ហ៍​របស់​សាសនិក​អ៊ិ​ស្លា​ម ក្រោយ​ការ​អំពាវនាវ​របស់​ចលនា​អ៊ិ​ស្លា​មហា​ម៉ាស់​ឱ្យ​មាន INTIFADA ថ្មី​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ទទួលស្គាល់​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ជា​រដ្ឋ​ធានី​អ៊ី​ស្រា​អែ​ល ។ គេ​ផ្តោត​ជា​ពិសេស​ឆ្ពោះទៅ​កាន់​ប្រាង្គ​នៃ​ព្រះ​វិហារ​អ៊ិ​ស្លា​ម​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ខាង​កើត​ជា​កន្លែង​គោរព​បូជា ដោយនៅ​ទីនោះ​តែង​ផ្ទុះ​ជា​រឿយ​ៗ​នូវ​ចលាចល​ក្នុង​ដំណាក់កាល​តានតឹង ក្រោយ​ការ​ប៉ះទង្គិច​គ្នា​មាន​កម្រិត​ទាំងឡាយ​រវាង​ពួក​ប៉ា​ឡេ​ស្ទី​ន និង​កង​ទាហាន​​អ៊ី​ស្រា​អែ​ល ដែល​បណ្តាល​ឱ្យ​មនុស្ស​រង​របួស​ជាង​២០​នាក់​រួច​ហើយ​នៅ​ជ្រោយ​ហ្គា​ហ្សា និង​នៅ​ស៊ី​ស​ហ្ស៊​ក​ដា​នី កាន់កាប់​ដោយ​អ៊ី​ស្រា​អែ​ល ដោយនៅ​ទីនោះ​កងទ័ព​អ៊ីស្រា​អែ​ល​បញ្ជូន​កម្លាំង​បន្ថែម ។ បាតុកម្ម​នានា​ក៏​គ្រោង​ធ្វើ​ដែរ​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​នៃ​ពិភព​អ៊ិ​ស្លា​ម​ពិសេស​នៅ​ក្រុង​អ៊ីស្តង់​ប៊ុល និង​នៅ​ម៉ា​ឡេ​ស៊ី ក្រោយ​បាតុកម្ម​ដែល​កើត​មាន​ចាប់ពី​ប៉ា​គី​ស្ថាន​ទៅ​តួ​ក​គី...

ស្នេហា​ក្មេងខ្ចី ប្រល័យ​ជីវិត​ខ្លួនឯង

ខេត្តបន្ទាយមានជ័យ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​ឪពុកមា​ប្រទះ​ឃើញ​ចងក​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​ផ្ទះ​អ្នក​ជិតខាង បណ្តាល​ឲ្យ​ស្លាប់ ចំណែក​ក្មេង​ប្រុស​ម្នាក់ ក៏​បាន​សម្រេចចិត្ត​លេបថ្នាំ​សម្លាប់​ខ្លួន​ផង​ដែរ តែ​មិន​បាន​សម្រេច​។ ហេតុការណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ នៅផ្ទះ​មួយ​កន្លែង​គ្មាន​មនុស្ស​នៅ​ចាក់សោ​ទុក​ចោល ស្ថិត​នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ពី​ស្ត្រី​ជា​ម្តាយ​ឈ្មោះ គឹ​ម សុ​ផា​នី អាយុ​៣៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ជិត​ផ្ទះ​កើតហេតុ ភូមិ​គោរ​ដ្ឋា​ន...

រំពឹងអី! ចោរចូលលួចរត់ប្តឹងសមត្ថកិច្ច តែអត់មានអ្នក​កម្រើក​សោះ

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ផ្ទះ​មួយ​កន្លែង​ដែល​មាន​ក្រុម​និស្សិត​ស្រី​ៗក្នុង​នោះ មាន​​មនុស្ស​ប្រុស​ម្នាក់​បាន​មក​ជួល​ស្នាក់​នៅ ត្រូវ​បាន​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​អស់​ជា​​ច្រើន ដែល​​សង្ស័យ​ថា ក្រុម​ចោរ​អាច​មាន​ចាប់ពី​២​នាក់​ឡើង​ទៅ ចូល​តាម​ទ្វារ​ចំហៀង​ដែល​ម្ចាស់​ភ្លេច​ចាក់សោ ហើយរត់​​គេច​ខ្លួន​​បាត់​ដោយ​សុវត្ថិភាព  ។ ​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ចន្លោះ​ម៉ោង​១ ទៅ​២​រំលង​អធ្រាត្រ ​ចូល​ថ្ងៃ​ទី​០៨ ធ្នូ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​​ព្រះស្តេច ក្រុង​បាត់ដំបង ។ សេចក្តីរាយការណ៍​បន្ត​ថា បុរស​ម្នាក់​ក្នុង​ចំណោម​និស្សិត​ស្រី​ៗ​ដែល​ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ​នោះ មាន​ឈ្មោះសូ ចំណាប់ អាយុ​២៩​ឆ្នាំ...