Home សេវាកម្ម

សេវាកម្ម

បាញ់ប្រហារ​ក្នុង​វិទ្យាល័យ​មួយ​ស្លាប់​2​នាក់

សហរដ្ឋ​អា​មេ​រិ​ក ៖ តាម TWITTER ប៉ូលិស​រដ្ឋ​ញូ​វ​ម៉ិចស៊ិក​ភាគ​និរតី​សហរដ្ឋ​អា​មេ​រិ​ក​គូសបញ្ជាក់​ថា សិស្ស​វិទ្យាល័យ​២​នាក់​បាន​ត្រូវ​ស្លាប់​ដោយសារ​ការ​បាញ់ប្រហារ ក្នុង​វិទ្យាល័យ​មួយ​នៃ​រដ្ឋ​នេះ​កាលពី​ថ្ងៃ​ទី​៧ ធ្នូ ហើយ​ខ្មាន់កាំភ្លើង​ក៏​ត្រូវ​ស្លាប់​ដែរ ។ ដោយ​ពុំ​ផ្តល់​ភាព​លម្អិត ប៉ូលិស​បញ្ជាក់​ថា មនុស្ស​ម្នា​ត្រូវ​ជម្លៀស​ចេញពី​វិទ្យាល័យ AZTES HIGH SCHOOL ភាគ​ខាងជើង​រដ្ឋ​ញូ​វ​ម៉ិចស៊ិក ស្ថិត​នៅ​ក្បែរ​តំបន់​កុលសម្ព័ន្ធ NAVAJO ។ ប្រធាន​កុលសម្ព័ន្ធ NAVAJO លោក RUSSELL BEGAYE ដែល​ចូលរួម​សម្តែង​មរណទុក្ខ​ចំពោះ​គ្រួសារ​ជន​រង​គ្រោះ​និយាយ​ថា នេះ​ជា​សោកនាដកម្ម​មួយ...

តែ​មួយប៉ប្រិចភ្នែក​សោះ​ផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​ភ្លើង​ឆេះ​ខ្ទេច(មានវីដេអូ)

ខេត្តក្រចេះ ៖ ផ្ទះ​លក់​ចាប់​ហ៊ួ​យ និង​ប្តូរ​ហ្គា​ស​មួយ​នៅ​កណ្តាល​ស្រុក​ព្រែក​ប្រសព្វ បាន ជួប​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​តែ​រយៈពេល​មួយប៉ប្រិចភ្នែក​ក្នុង​នោះ​បណ្តាល​ឲ្យ​ផ្ទះ​ឈើ ប្រក់​ក្បឿង​មួយ​ខ្នង​បង្កហេតុ​ត្រូវ​បាន​ឆេះ​ទាំងស្រុង និង​ផ្ទះ​ឈើ​មួយ​ខ្នង​ទៀត​ដែល នៅ​ក្បែរ​នោះ​ត្រូវ​ខូចខាត​ជាង​ពាក់កណ្តាល ។ ម្ចាស់ផ្ទះ​រង​គ្រោះ​អះអាង​ថា ការ​ឆាបឆេះ​បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី​ក្នុងផ្ទះ ចំណែក​នគរបាល​បាន​សន្និដ្ឋាន​ថា ការ​ឆេះ បណ្តាល​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គា​ស​នោះ ។ អធិការ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ លោក​វរសេនីយ៍ឯក​ចាន់ សុ​ផល្លា បាន​ឲ្យ​ដឹង​ថា គ្រោះ​អគ្គិភ័យ​ដែល​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែធ្នូ​នេះ លើ​ផ្ទះ​ឈើ​ប្រក់​ក្បឿង​មួយ​ខ្នង​នៅ​កណ្តាល​ទីប្រជុំជន​ស្រុក​បាន​បង្ក​ការ​ឆាប់ឆេះ តែ មិន​មាន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពលរដ្ឋ​ណា​ម្នាក់​នោះ​ទេ ។...

រត់​ជាង ៣០០ គីឡូម៉ែត្រ​ពី​ភ្នំពេញ​ទៅ​សៀមរាប ​ដើម្បី​រៃ​អង្គាស​ទឹកប្រាក់​សប្បុរសធម៌​ជួយ​សហគមន៍​កម្ពុជា

រាជធានី​ភ្នំពេញ​ ៖ ក្នុង​គោលបំណង​រៃ​អង្គាស​ថវិកា​សប្បុរសធម៌ ៦០ ០០០ ផោន ឬ​ប្រមាណ​ជាង ៨០ ០០០ ដុល្លារ​អា​មេ​រិ​ក​ចូល​ទៅ​កាន់​អង្គការ​មនុស្សធម៌​ក្នុងស្រុក​មួយ​នោះ បុរស​សញ្ជាតិ​អង់គ្លេស​ពីរ​រូប ឈ្មោះ Matt Pocock និង Mark Ferguson ចាប់​ពី​​ព្រលឹម​​ថ្ងៃ​ទី ២៧ ខែ​វិ​ច្ឆិ​កា ឆ្នាំ ២០១៧ បាន​ផ្ដើម​ការ​រត់​ចម្ងាយ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​​ ឆ្ពោះទៅ​កាន់​ខេត្តសៀមរាប​ក្នុង​រយៈពេល...

ផ្អើល​កម្មករ​-​កម្ម​ការី​នី​សន្លប់​ជា​បន្តបន្ទាប់​ដោយសារ​ពុល​ក្លិន​ក្រណាត់

ខេត្តតាកែវ ៖ នៅ​វេលា​ម៉ោង​៧​នឹង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ កំលាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បាទី និង​កំលាំង​ស្នាក់​ការ​២០១ កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ចុះ​អន្ត​រាគមន៍​ករណី​កម្មករ​-​កម្ម​ការី​នី​រោងចក្រ​កាត់ដេរ​យីហោ ជេ​ឌី តូ​យូ​ស៊ី​មា ខូ​អិ​ល​ធី​ឌី ដែល​ពុល​ក្លិន​ក្រណាត់​ដួល​សន្លប់ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ ។ ហើយ​ករណី​ដែល​នាំ​ឲ្យ​មាន​កម្មករ​-​កម្ម​ការី​នី​ដួល​សន្លប់​នេះ​បណ្ដាល​មក​ពី​ពុល​ក្លិន​ក្រណាត់​ដែល​​ដួល​សន្លប់​ប្រហែល​ជាង​៦៦​នាក់ ដោយ​ក្នុង​ចំណោម​កម្មករ​-​កម្ម​ការី​នី​នៅ​ក្នុង​រោងចក្រ​ទាំងអស់​សរុប​៣២៧១​នាក់ ស្រី​១៥៥​នាក់ បាន​បញ្ជូន​ជន​រង​គ្រោះ​តាម​រថយន្ដ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាទី​ទៅ​គ្លីនិក​ឯកជន​ខ្លះ និង​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្លះ ។ គួ​រំលឹក​ផង​ដែ​ថា កាលពី​ថ្ងៃ​ទី​០៦...

អភិបាលខេត្ត​កំពង់ស្ពឺ​បាន​អញ្ជើញ​សួរសុខទុក្ខ​ដោយ​ផ្ទាល់​ដល់​កម្មការិនី​ដែល​ជួប​គ្រោះថ្នាក់​ចរាច​ណ៍

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ដ៏​ក្រៀមក្រំ​ស្តី​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​របស់​កម្មការិនី​ដែល​មាន​អ្នកខ្លះ​ស្លាប់ និង​រង​របួសធ្ងន់​ស្រាល​រួច​មក​អភិបាលខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង បាន​ឆ្លៀតពេល​ដ៏​មមាញឹក​ក្នុង​ការងារ​ចុះ​ទៅ​សាកសួរ​សុខទុក្ខ​កម្មការិនី​ដែល​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក និង​មន្ទីរពេទ្យ​ខេត្ត​ផង​ដែរ ។ ការ​ចុះ​សួរសុខទុក្ខ​នេះ​ធ្វើ​ឡើង​ដោយ​ផ្ទាល់​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៧ ដល់​កម្មការិនី​ដែល​ជួប​គ្រោះថ្នាក់​ចរាច​ណ៏​ចំនួន​៥៣​នាក់​នៅ​មន្ទីរពេទ្យ​ខេត្ត និង​មន្ទីរពេទ្យ​ស្រុក​គងពិសី ។ ក្នុង​ឱកាស​នោះ​ដែរ​លោក​អភិបាលខេត្ត​ក៏​បាន​នាំ​យក​នូវ​ការ​សួរ​សុខ​ទុ​ក្ឋ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹ​ត្យ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ដែល​សម្តេច​តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​បងប្អូន​កម្មការិនី​គ្រប់ពេលវេលា ។ ជាង​នេះ​ទៅ​ទៀត​ក្នុង​នាម​លោក​ជា​អភិបាល​ក៏​សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​បងប្អូន​ទាំងអស់​គ្នា​ក្នុង​គ្រា​ជួប​នូវ​ហេតុ​ការ​អាក្រក់​នេះ​ផង​ដែរ ។ ចំពោះ​អ្នក​ស្លាប់​ម្នាក់...

មើល​មុខ​ម្នាក់​ៗ​ចុះ​ពេល​ចាប់​បាន​យ៉ាង​សុភាព

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​ចម្រុះ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន ៣​កញ្ចប់​តូច ហេតុការណ៍​បាន​កើតឡើង​កាលពី​ម៉ោង​២​រសៀល​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៦-១២៧ ស្ថិត​នៅ​ភូមិ​ដំណាក់​ស្មាច់ ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​ងឹ​ម ផល្លា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ធ្លក​យល់ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឆែកឆេរ​រក​ឃើញ...

Ronaldo ពិតជា​ឈ្នះ​ពាន Ballon d’Or ដូច​ការ​រំពឹង​ទុក​របស់​ខ្លួន​មែន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា Ronaldo បាន​លើក​ពានរង្វាន់ Ballon d’Or 2017 នេះ ដែល​ធ្វើ​ឲ្យ​រូបគេ​មាន​ពាន​ស្មើ​ទៅ​នឹង Messi ផង​ដែរ ។ ក្រោយ​ពី​មានការ​បោះ​ឆ្នោត​ដោយ​ក្រុម​សារព័ត៌មាន​ទាំង​១៧៣​នាក់​នៅ​ជុំវិញ​ពិភពលោក ឈ្មោះ​របស់ Ronaldo បាន​ក្លាយទៅជា​ម្ចាស់​ពាន ។ កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​លើ​ទួ​រ​អេ​ហ្វែ​ល ប្រទេស​បារាំង ចំ​កណ្តាល​ទី​ក្រុងប៉ារីស ។ Ronaldo បាន​និយាយ​ក្រោយ​ពេល​ទទួល​បាន​ពាន​ថា ៖...

Neymar ខូចចិត្ត​ដោយសារ​តែ Edinson Cavani ជំទាស់​រឿង​ទាត់​ប៉េ​ណា​ល់​ទី

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា Neymar មិន​ស្រួល​ចិត្ត​ពី​រឿង​ចែក​គ្នា​ស៊ុត​ប៉េ​ណា​ល់​ទី​ជាមួយនឹង​មិត្ត​រួម​ក្រុម Edinson Cavani កាលពី​ចាប់ផ្តើម​រដូវ​កាល​ដំបូង ។ ពួក​គេ​ធ្លាប់​ឈ្លោះ​គ្នា​ពី​រឿង​នេះ តាំងពី​ក្នុង​ការ​ប្រកួត​ជាមួយនឹង Lyon នៅ​ខែកញ្ញា ។ Nene ដែល​ជា​អ្នកចូលរួម​បញ្ចុះបញ្ចូល Neymar ឲ្យ​មក PSG បាន​ប្រាប់​ថា ៖ “Neymar មិន​ដែល​ប្រាប់​ខ្ញុំ​ថា​មានការ​អាក់អន់ស្រពន់ចិត្ត​ត្រង់​ចំណុច​ណា​ឡើយ ។ តែ​ខ្ញុំ​ច្បាស់​ណាស់​ថា...

គម្រោង​ថ្មី​ក្នុង​ការ​ប្រើប្រាស់​ធនធានទឹក​ស្ទឹង

រាជធានី​ភ្នំពេញ ៖ JACA ស​ន្និ​សិ​ទ​សារ​ព​ត៌​មាន​ស្តី​ពី​ការ​ប្រើប្រាស់​ធនធានទឹក​នៅ​តាម​ទឹកស្ទឹង​ដែល​ក្នុង​គោលបំណង​ណែនាំ​អំពី​គម្រោង​ថ្មី មាន​វិសាលភាព​គ្របដណ្តប់ លើ​អាង​ស្ទឹង​ចំនួន​៦​ខេត្ត​-​ក្រុង ។ ជា​ពិសេស​លើ​វិធីសាស្ត្រ​ថ្មី​ក្ន​ង​ការ​បែងចែក​ទឹក​ប្រើប្រាស់​ចេញពី​ប្រភព​ខ្សែរ​ទឹក​ខ្ពស់ និង​ទាប​តាម​រយៈ​ការ​ប្រមូល​ទិន្នន័យ ការ​បង្កើត​គម្រោង ស្ថាប័ន​សម្រាប់​សម្របសម្រួល និង​ការ​រៀបចំ​ផែនការ​គ្រប់​គ្រោង​ធនធានទឹក ព្រមទាំង​លើក​ស្ទួយ​ផលិតភាព ក្នុង​វិស័យ​កសិកម្ម​ផង​ដែរ ៕ The post គម្រោង​ថ្មី​ក្នុង​ការ​ប្រើប្រាស់​ធនធានទឹក​ស្ទឹង appeared first on Koh Santepheap Daily. Source: service-news

ចុះ​ពិនិត្យ​បន្ទប់​ជួល​ជនជាតិ​ចិន រឹបអូស​មើម​ឫស​ឈើ​៩០​គីឡូ

ខេត្តរតនគិរី ៖ សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​រួម​ទាំង​មន្ត្រី​សាលាដំបូង​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​បន្ទប់​ជួល​ជនជាតិ​ចិន​២​នាក់ និង​រឹបអូស​បាន​វត្ថុ​តាង​ឫស​ឈើ​៩៧​គីឡូក្រាម ដែល​គ្មាន​ច្បាប់​អនុញ្ញាត នៅ​វេលា​ម៉ោង​0៨​ព្រឹក​ថ្ងៃ​ទី​0៨ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​គ្លិះ ឃុំ​ស៊ើ​ង ស្រុបរ​កែវ ។ ការ​ចុះ​ត្រួតពិនិត្យ​នោះ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដឹកនាំ​ដោយ​លោក រ៉ា បួ​វ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត ដោយ​មាន​កម្លាំង​សហការ​រួម​មាន​ការិយាល័យ​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច និង​កា​រិ​យា​ល​ប្រឆាំង​គ្រឿ​ញៀន​ខេត្ត និង​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ខាងលើ​ដែល​សមត្ថកិច្ច​សង្ស័យ​បើក​ស្នាក់​ការ​ទិញ​មើម​រុក្ខជាតិ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​រួម​ទាំង​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ចិន​២​នាក់ និង​ស្ត្រី​ខ្មែរ​អី​ស្លា​ម​ម្នាក់​ជា​ប្រពន្ធ...