Home សេវាកម្ម

សេវាកម្ម

ត្រួតពិនិត្យ​កម្លាំង​ប្រចាំការ​ដើម្បី​ពង្រឹង សន្តិសុខ​សុវត្ថិភាព

បន្ទាយ​មាន​ជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ រួម​ដំណើរ​ដោយ​លោក​វរសេនីយ៍ឯក រ៉ែ​ម វី​រៈ ស្នងការ​រង​នៅ​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ទទួល​ផែន​ព្រំដែន នាយ​-​នាយ​រង​ការិយាល័យ​ការពារ​អន្តរាគមន៍​បាន​ចុះ​ល្បាត និង​នាំ​យក​មី ទឹក​សុទ្ធ ទឹកក្រូច ចែក​ដល់​កងកម្លាំង​នគរបាល​ឈរជើង​តាម​គោលដៅ ក្នុង​ខេត្ត​ចំនួន​៨​គោលដៅ និង​ស្រុក​មង្គល​បូ​រី​ចំនួន​៥​គោលដៅ ។ លោក​បាន​ថ្លែង​ថា បញ្ហា​សន្តិសុខ គឺជា​កត្តា​សំខាន់​ណាស់​ដូច្នេះ​កងកម្លាំង​នគរបាល គឺ​មាន​តួនាទី​ភារកិច្ច​របស់​ខ្លួន...

រថយន្ត​បែន​ដឹក​ដី​ពន្លះ​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​នារី​ម្នាក់​រង​របួសធ្ងន់

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង បាន​បើកបរ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ម៉ាក SUZUKI NEX មួយ​គ្រឿង​ពីក្រោយ ក្នុង​ខណៈ​ពេល​កំពុង​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​គ្នា បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​ជិះ​ម៉ូតូ​នោះ​រង​របួសធ្ងន់ បន្ទាប់​មក​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ និង​យុវជន​ម្នាក់​ទៀត​ដែល​ជា​អ្នក​រួម​ដំណើរ បាន​រង​របួសស្រាល ។ ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​មិន​បាន​បើក​រត់​នោះ​ទេ គឺ​ស្ថិត​នៅ​កន្លែង​កើតហេតុ​នោះ ប៉ុន្តែ​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព ចោល​រថយន្ត​នៅ​នឹង​កន្លែង ត្រូវ​នគរបាល​ចុះ​ទៅ​វាស់វែង នាំ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក...

ទូកង ទេពធីតា​សែន​ជ័យ បារមី​មាន​រិ​ទ្ធ របស់​កំពង់ឆ្នាំង ធ្វើ​ពិធី​ក្រុង​ពាលី​ចុះ​ទន្លេ

ខេត្តកំពង់ឆ្នាំង ៖ លោក​ឧត្តមសេនីយ៍ត្រី ធន ធឿ​ន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ជា​ក្រុម​កីឡាករ​ប្រណាំងទូក ត្រូវ​ខិតខំ​សាមគ្គីភាព​គ្នា​ឲ្យ​បាន​ខ្លាំងក្លា ទើប​ទទួល​ជ័យជម្នះ ។ លោក​ផ្តាំផ្ញើ​បែប​នេះ ក្នុង​ពិធីសូត្រមន្ត​ក្រុង​ពាលី ជូន​ដំណើរ​ទូកង ឈ្មោះ ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ធ របស់​វត្ត​ទេពធីតា​រាម ហៅ​វត្ត​យាយ​ទេព ស្ថិត​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ ដើម្បី​ឲ្យ​កីឡាករ​ហ្វឹកហាត់​ត្រៀម​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ...

សម្រុក​ចុះ​បាញ់​ទឹក​សម្អាត​មាត់ច្រាំង​ទន្លេ​ត្រៀម​ពិធីបុណ្យ​អុំទូក

រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​ពិធីបុណ្យ​អុំទូក អកអំបុក និង​បណ្តែតប្រទីប ដែល​ឈាន​មក​ដល់​ឆាប់​ៗ​ខាង​មុខ​នេះ​អភិបាល​ខណ្ឌដូនពេញ បាន​សម្រុក​ដឹកនាំ​កម្លាំង​ចុះ​បាញ់​ទឹក​លាង​សម្អាត​តាម​មាត់ច្រាំង​-​ទន្លេ​ឲ្យ​មាន​សោភ័ណ​ភាព​អនាម័យ និង​បរិស្ថាន​ល្អ ។ លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ ថា លោក​បាន​បញ្ជារ​ឲ្យ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ សម្រុក​បន្ត​យុទ្ធនាការ​ចុះ​បាញ់​ទឹក​លាង​សម្អាត​តាម​មាត់ច្រាំង​-​ទន្លេ ចាប់ពី​ខាង​មុខ​ផ្សារ​រាត្រី​រហូត​ដល់​ខាង​មុខ​ព្រះ​បរមរាជវាំង ព្រមទាំង​ការ​រៀប​ចាំ​សណ្តាប់ធ្នាប់ ឲ្យ​មាន​របៀបរៀបរយ​នៅ​ជុំវិញ​ព្រះ​បរមរាជវាំង ដើម្បី​ត្រៀម​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ...

ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៥​គ្រួសារ ទទួល​អំណោយ​លោក​ឧត្ត​មសេ​នី​យ៍​ទោ អាត់ ខែ​ម

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៥​គ្រួសារ នៅ​ភូមិ​ប៉ុស្តិ៍ ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​ទទួល​អំណោយ​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ នេះ ។ លោក​អនុសេនីយ៍ឯក ទេព រ​ដ្ឋា អធិការរង​នគរបាល​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ដោយ​ពិនិត្យ​ឃើញ ពី​ជីវភាព​លំបាក​របស់​ប្រជាពលរដ្ឋ​ទាំង​៥​គ្រួសារ​នេះ ។ លោក​ឧត្តមសេនីយ៍ទោ...

រាជធានី​ភ្នំពេញ​ត្រៀមខ្លួន​ជា​ស្រ​ច​ពេល​បុណ្យអុំទូក​ខាង​មុន​នេះ

រាជធានី​ភ្នំពេញ ៖ លោក​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រជុំ​គណៈកម្មការ អនុ​គណៈកម្មការ​រាជធានី​ភ្នំពេញ​ពិភាក្សា​ការងារ​លម្អិត​នៅ​រសៀល​ថ្ងៃ​ទី​២០​ខែ​នេះ ដើម្បី​ត្រៀមលក្ខណៈ​ទទួល​បងប្អូន​ចូលរួម​កម្សាន្ត​សប្បាយ​ប្រកបដោយ​ភាព​កក់ក្តៅ និង​សុខ​សុវត្ថិភាព ។ រាជធានី​ភ្នំពេញ​រដ្ឋបាល បាន​ត្រៀម​ជា​ស្រេច​ទាំង​ការងារ​ស្នាក់​នៅ របស់​ចំណុះ​ទូក ទាំង​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ទាំង​ការងារ​តុបតែង​លម្អ ការងារ​អនាម័យ និង​ការងារ​ទីតាំង​តន្ត្រី​ជាដើម ។ ជាមួយ​គ្នា​នេះ​អភិបាល​រាជធានី​ភ្នំពេញ សង្ឃឹមថា​បងប្អូន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​នឹង​ចូលរួម​កម្សាន្ត​សប្បាយ និង​ថែរក្សា​បរិស្ថាន​អនាម័យ​ទាំងអស់​គ្នា ដើម្បី​រាជធានី​ដ៏​ផូរផង់​របស់​យើង​ទាំងអស់​គ្នា ៕   The post...

ក្រុម​ជំនាញ​រុករក​អដ្ឋិធាតុ​វៀតណាម ជួប​សំណេះសំណាល​យោធភូមិ​ភាគ​ទី​៥

ខេត្តបាត់ដំបង ៖ គណៈកម្មការ​ក្រុម​ជំនាញ​រុករក​អដ្ឋិធាតុ នៃ​រដ្ឋាភិបាល​វៀតណាម បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​កងទ័ព​ក្នុង​ទី​បញ្ជាករ​ដ្ឋា​ន​យោធភូមិ​ភាគ​ទី​៥ ក្នុង​ក្រុង​បាត់ដំបង វេលា​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ ដែល​ភាគី​វៀតណាម​មាន​លោក វ៉ ង្វៀ​ន​ជៀន អនុប្រធាន​ស្នងការ​នយោបាយ​យោធភូមិ​ភាគ​ទី​៧​វៀតណាម ជា​ប្រធាន​គណៈប្រតិភូ​ចំនួន​៥​នាក់ និង​ភាគី​កម្ពុជា​មាន​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ អម​ដោយ​មន្ត្រី​កងទ័ព​ចំនួន​១២​នាក់​បាន​ចូលរួម ។ លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​មាន​មតិ​ស្វាគមន៍...

សមាសភាព​សហព័ន្ធ​យុវជន​ស្រុក​ព្រះនេត្រព្រះ

បន្ទាយ​មាន​ជ័យ ៖ លោក លី សារី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ជា​ប្រធាន​ក្រុមការងារ​ខេត្ត ចុះ​ជួយ​ស្រុក​ព្រះនេត្រព្រះ​និង​ឯកឧត្តម ប៉ោ វ​ណ្ណាត ប្រធាន​សហព័ន្ធ​យុវជន​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​ក្នុង​កម្មវិធី​ប្រកាស​សមាសភាព សហព័ន្ធ​យុវជន​ស្រុក​ព្រះនេត្រព្រះ​ចំនួន​៥២​នាក់ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ ដោយ​ការ​កោតសរសើរ​ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​គ្រប់​ថ្នាក់​ដែល​បាន​យកចិត្តទុកដាក់​សហការ​ល្អជា​មួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ក្នុង​បុព្វហេតុ មនុស្សធម៌ និង​សកម្មភាព​ផ្សេង​ៗ​ទៀត​សម្រាប់​ប្រជាពលរដ្ឋ ។ ឯកឧត្តម ប៉ោ វ​ណ្ណាត​បាន​បញ្ជាក់​ថា យុវជន​គឺជា​កម្លាំង​ស្នូល​ដ៏​រឹង​មាំ ជា​ធនធានមនុស្ស​ដ៏​សំខាន់...

ឆឹ​ម វ​ត្តី តួឯក​រឿងហ្លួង​ព្រះស្តេច​កន លូតលាស់​ពី​ភាព​អស់សង្ឃឹម

រាជធានី​ភ្នំពេញ ៖ កញ្ញា​ ឆឹ​ម វ​ត្តី គឺជា​តារា​ស្រី​មានឱកាស​បាន​ក្លាយជា​តួអង្គ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង «​ហ្លួង​ព្រះស្តេច​កន​» ជា​រឿង​បែប​ប្រវត្តិសាស្ត្រ​ល្បីល្បាញ​របស់​កម្ពុជា ។ ការ​លើកយក​មក​បង្ហាញ​ពី​កញ្ញា ​ឆឹ​ម វ​ត្តី នេះ​ក្នុង​ន័យ​ចង់​ឲ្យ​ដឹង​ថា​ នាង​មាន​ប្រវត្តិ​ការងារ​សិល្បៈ​បែប​ណា​មុន​នឹង​បាន​ល្បីឈ្មោះ ។ បើ​និយាយ​ពី​ការងារ​សិល្បៈ​ដំបូង តារា​មុខស្រស់់​សម្បុរ​ស្រអែម​ឆឹ​ម វ​ត្តី ជា​អតីត​តារា​បង្ហាញ​ម៉ូ​ដ​មួយ​ដួង​ប្រចាំ​ក្រុម​លោក​គួ​ច ខេ​វិ​ន ហើយ​មាន​ប្រវត្តិ​ចូលរួម​ក្នុង​កម្មវិធី​«​ស្រី​ស្រស់​ប្រុស​ស្អាត​» របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​ផង​ដែរ​។ អំឡុង​ពេល​ជា​អ្នក​ដើរ​កាច់រាង​បង្ហាញ​ម៉ូ​ដ វ​ត្តី​គ្មាន​អ្នក​ណាមួយ​ដឹង​ថា នាង​ចេះ​បង្ហាញ​ទេព​កោសល្យ​ជា​តារា​សម្តែង​ទេ...

អង្គុយ​សុខ​ៗ​ឃើញ​ហត់​លោត​ផ្លោះ​របង​ភ្លាម

ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​នគរបាល​ជំនាញ នៃ​ស្នងការ​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ឆ្មក់​បង្ក្រាប បន​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង ខណ​:​ពួក​គេ​ទំនេរ​ពី​ការងារ មិន​ព្រមទៅ​ធ្វើការ​រកស៊ី​ចិញ្ចឹមជីវិត​ក្រុម​គ្រួសារ បែរជា​នាំ​គ្នា​អង្គុយ​លេងល្បែង ពេល​សមត្ថកិច្ច​ទៅ​នាំ​គ្នា​រត់​ជាន់​ជើង​គ្នា ខ្លះ​ហក់លោត​ផ្លោះ​របង ខ្លះ​ចូល​ស្រះ​ទឹក និង​ខ្លះ​ទៀត ស្ទុះ​រត់​ដាច់​ស្បែកជើង​ទៀត​ផង ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច ភូមិ​ក្រចាប់ និង​ភូមិ​ភ្នំ​រាំង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន...