Home ព័ត៍មានជាតិ

ព័ត៍មានជាតិ

បុរស​ម្នាក់ ជិះ​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​រថយន្តបុក​ឲ្យ​រងរបួស​ធ្ងន់ នៅ​កណ្តាល

កណ្តាល៖  បុរស​ម្នាក់ ជិះ​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​រថយន្តបុក​ឲ្យ​រងរបួស​ធ្ងន់ ករណីនេះ កើតឡើង​នា រសៀល​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ លើផ្លូវ​ជាតិ​លេខ៦ នៅ​ចន្លោះ​គីឡូ​មែ​ត​លេខ៣៦-៣៧ ស្ថិត​ក្នុងភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល។ ជនរងគ្រោះ​ឈ្មោះ វាន់ លី​ហៀ​ង ភេទ​ប្រុស អាយុ២២ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្នា​ទុង ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ បាន​ជិះ​ម៉ូតូ១គ្រឿង​ម៉ាក...

គ្រោះថ្នាក់​ចរាចរណ៍មួយ គោយន្ត សាក​កម្លាំង​ម៉ូតូ​ធំ បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់ ឃើញសភាពធ្ងន់ធ្ងរ បែកក្បាលចេញខួរ និងធ្លាយពោះវៀន

បន្ទាយមានជ័យ៖ គ្រោះថ្នាក់​ចរាចរណ៍មួយ នៅលើ​កំណាត់​ផ្លូវជាតិ លេខ៥៨ ត្រង់ចំណុច​ឲ្លូ​វ​ចូល តំបន់ ៥ ដោយ​ម៉ូតូ​ធំ m s x បើក​ក្នុង​ល្នឿ​ន​យ៉ាង​លឿន ពី​កើ​តទៅ​លិច ដល់​ចំណុចកើតហេតុ​បាន​បុក​ជាមួយ​គោយន្ត បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​មិនដឹង​ស្លាប់​ឬ​រស់​ទេ មើល​យប់​ឃើញ​សភាព​ធ្ងន់ធ្ងរ បែកក្បាល​ចេញ​ខួរ និង​ធ្លាយ​ពោះវៀន។ គេ​មិន​ស្គាល់​អត្ត​សេ​ញ្ញណ​នៅឡើយ​ទេ នៅ​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប៉ូលីស ប៉េអឹម​កំពុង​ចុះជួយ​អន្តរាគមន៍​ផងដែរ៕ Source:...

កម្មករ-កម្មការិនី ធ្វើការ​នៅក្នុង​រោងចក្រ តេង​ស៊ុន (ដេរ​កាបូប) តវ៉ា​ទាមទារ លក្ខខណ្ឌ​ការងារ ៦ចំណុច ពី​ថៅកែ

កំពង់ស្ពឺ៖ នៅ​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ កម្មករ-កម្មការិនី ធ្វើការ​នៅក្នុង​រោងចក្រ តេង​ស៊ុន (ដេរ​កាបូប) ដែល​ស្ថិត​ក្នុងភូមិ​វាលវង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ប្រមាណ​ជាង ១៥០នាក់ បាន​ទៅ ប្រមូល​ផ្តុំគ្នា ដើម្បី តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ៦ចំណុច សុំ​ឲ្យ​ថៅកែ​រោងចក្រ​មួយ​នេះ​ជួយ ដោះស្រាយ ។ បើតាម​កម្មករ ដែល​បាន​ទៅ​ចូលរួម​ការតវ៉ា​នេះ បាន​ឲ្យ​ដឹងថា លក្ខ​ខ័​ណ្ឌ​ទាំង...

ឡាន៣គ្រឿង​បុក​គ្នា នៅតាម​ផ្លូវជាតិ​លេខ៤ បណ្តាល​ឲ្យ​ស្លាប់៤នាក់ និង​របួស​ជិត២០នាក់

(កំពង់ស្ពឺ)៖ រថយន្ត៣គ្រឿងបុកគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបណ្តាលឲ្យអ្នកដំណើស្លាប់៤នាក់ និងរបួសធ្ងន់ស្រាលជិត១៧នាក់ ត្រូវបានសមត្ថកិច្ច និងសាក្សីអះអាងថា ជនរងគ្រោះជាអ្នកស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលកំពុងធ្វើដំណើរទៅលេងខេត្តព្រះសីហនុ នាថ្ងៃឈប់សម្រាក។ គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង ដោយរថយន្តបែនដឹកដី ម៉ាកហ៊ីយ៉ានដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-2933 មិនស្គាល់អ្នកបើកបរ (ចុះរត់គេចខ្លួនបាត់) បើកបរពីលិចទៅកើតមកដល់ចំណុចខាងលើ បានបុករថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ (ឡានការ៉េ)...

គោយន្ត​កន្ត្រៃ​មួយគ្រឿង របូត​កង់​ម្ខាង​ក្រឡាប់​ថ្ងា​រ​ជើង បណ្ដាល​ឲ្យ​អ្នកបើកបរ​រងរបួស​ធ្ងន់

ព្រះវិហាៈ កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៦២ ស្ថិតនៅ​ម្តុំ​ភូមិ​បាក់​កាំ ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ។ មុន​កើតហេតុ​គេ​បានឃើញ​អ្នកបើកបរ​គោយន្ត​កន្ត្រៃ បើក​យ៉ាង​លឿន​ចេញពី​លិច​ឆ្ពោះទៅ​កើត ខណៈពេលដែល​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​កង់​គោយន្ត​ម្ខាង​បាន​របូត​ចេញ​ហើយ​គោយន្ត​បាន​ក្រឡាប់​លាន់លឺ​ដូច​រន្ទះ ហើយ​ឃើញ​អ្នកបើកបរ​រងរបួស​សន្លប់​ស្តូកស្តឹង។ ភ្លាមៗនោះ​សមត្ថកិច្ច​ក៏បាន​ចេញមក​ជួយ​ដឹកយក​ទៅ​ស​ង្ក្រោះ​នៅ​មន្ទីរពេទ្យបង្អែក១៦មករា​ខេត្តព្រះវិហារ ហើយ​មិនទាន់​ដឹង​អត្តសញ្ញាណ​នៅឡើយ​នោះទេ។ បើតាម​ពលរដ្ឋ​ដែល នៅ​ទី​នោះបាន​ស្គាល់​ថា ជនរងគ្រោះ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ដោយ​ខ្លួនឯង​នោះ រស់នៅ​ខេត្តកំពង់ធំ។ គ្រោះថ្នាក់​ក្រឡាប់​គោយន្ត​កន្ត្រៃ​នោះ​ពិតជា​សំណាងល្អ​ហើយ​ដែល​គ្មាន​មនុស្ស​ដើរ និង​គ្មាន​ម៉ូតូ​ឆ្លងកាត់។ សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ សូមមេត្តា​ធ្វើដំណើរ​ទៅណា​មក​ណា​ត្រូវតែ​ដាក់​អត្តសញ្ញាណប័ណ្ណ​ជាប់​ខ្លួន ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​សមត្ថ​កិច្ច​ក្នុងការ​ផ្តល់ព័ត៌មាន​ដល់​សាច់ញាតិ​ជា​ដំណឹង៕ Source:...

ចោរឆក់​កាបូប បណ្តាល​ឲ្យ​នារី​ម្នា​ក់ដួល​បោល​ក្បាល​រងរបួស​ធ្ងន់ នៅ​ភ្នំពេញ

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ១៩ និង ៤០នាទី យប់​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ តាម​បណ្តោយ​មហាវិថី សហព័ន្ធ​រុស្សី ក្បែរ​ផ្សារ​បាយ័ន ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ៧មករា ។ ឆក់ ១ក្រុម មិន​ខ្លាចរអា​ជាមួយ​សមត្ថកិច្ច​ខណ្ឌ៧មករា បន្តិច​សោះ ដោយបាន​នាំគ្នា​ជិះ​ម៉ូតូ ៤គ្រឿង កៀប​ម៉ូតូ​នារី ២នាក់​ទាំងសងខាង ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​រងគ្រោះ​មួយ​ទំហឹង...

សត្វ​ប្រើស១ក្បាល​ឆ្លងថ្នល់ ត្រូវ​ឡាន​បុក​ស្លាប់

មណ្ឌលគិរីៈ កាលពី​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ សត្វ​ប្រើស​ឈ្មោល​មាឌធំ ទម្ងន់​ជាង១០០គីឡូក្រាម១ក្បាល ត្រូវ​រថយន្តបុក​ងាប់ភ្លាមៗ ដោយ​មិនអាច​ជួយសង្គ្រោះ​ទាន់ពេលវេលា ស្ថិតក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា តាម​បណ្តោយ​ផ្លូវជាតិ​លេខ៧៦ ក្បែរ​ស្នាក់ការ​ដែន​ជម្រក ស្ថិតក្នុង​ភូមិ​អូរ​រណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី។ សត្វ​ប្រើស​ឈ្មោល១ក្បាល​ដែល​ងាប់​នេះ ទម្ងន់​ជាង១០០គីឡូក្រាម ដែល​ត្រូវ​រថយន្តបុក​ចំ​ត្រគៀក បណ្តាល​ឲ្យ​បាក់ឆ្អឹង និង​ងាប់ភ្លាមៗ នៅនឹងកន្លែង​តែម្ដង ដោយ​ពុំមាន​នរណាម្នាក់​អាចជួយ​សង្គ្រោះបាន​ទាន់ពេលវេលា​នោះទេ។ ចំណែក​រថយន្ត​នោះ គឺ​បាន​បោះពួយ​រត់​បាត់ស្រមោល​ដោយ​ពុំមាន​នរណា​បាន​ស្គាល់​ស្លាក​លេខ​ឡើយ។ កាលពី​ប៉ុន្មាន​ខែ​កន្លងទៅ ក៏មាន​ករណី​រថយន្ត​បុក​សត្វ​ប្រើស​ក្បែរ​ចំណុច​ខាងលើ​នេះដែរ។...

លក់​តាម​អន​ឡាន គ្មាន​ក្រុមហ៊ុន​ច្បាស់លាស់ យកមកប្រើ​ក្លាយជា​បែបនេះ ..ប្រុងប្រយ័ត្ន​ផង.. ហេតុតែ​ចង់បាន​ធំ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ថ្នាំលក់តាមអនឡាន គ្មានក្រុមហ៊ុនច្បាស់លាស់ យកមកប្រើក្លាយជាបែបនេះ ..ប្រុងប្រយ័ត្នផង.. ហេតុតែចង់បានធំ ជាងរបស់ពីធម្មជាតិ ចុងក្រោយទឹកភ្នែក សូមបងប្អូនប្រុងប្រយ័ត្នផង! កុំទិញរបស់គ្មានប្រភពត្រឹមត្រូវឲ្យសោះ ៕ Source: national-news

រណ្ដៅ​បូម​ខ្សាច់២កន្លែង​ឋិត​នៅ​ភូមិ​ព្រៃ​ត្រាំ​ង​ឃុំ​ពុទ្ធ​និ​ពាន​ស្រុក​គងពិសី សង្ស័យ​អត់​មានច្បាប់​អាជ្ញា​ប​ណ្ណ័

ខេត្តកំពង់ស្ពឺ ៖ នៅ​ថ្ងៃទី31 ខែកក្កដា ឆ្នាំ2017 មាន​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ បាន​និយាយ​ត្អូញត្អែរ​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា មាន​រណ្ដៅ​បូម​ខ្សាច់២កន្លែង​នេះ បាន​បូម​ខ្សាច់​យ៉ាង​អនាធិបតេយ្យ​ហើយ​រថយន្ដ​ដឹក​ខ្សាច់​វិញ​អត់​មាន​គំរប​ធ្វើ​ឲ្យ​ធ្លាក់​ខ្សាច់​ទៅលើ​ផ្លូវថ្នល់​និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​ធ្វើដំណើរ​នៅលើ​ផ្លូវថ្នល់​មានការ​ហុយ​ចូល​ភ្នែក​និង​ប៉ះពាល់​ដល់ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ​សងខាង។ នៅក្នុង​រឿង​រណ្ដៅ​បូម​ខ្សាច់​ខាងលើ​នេះដែរ​អ្នកយកព័ត៌មាន​យើង​បាន​សុំ​ធ្វើការ​បំភ្លឺ​ពីរ​មេការ​បូម​ខ្សាច់​ម្នាក់​គាត់​បាន​និយាយ​ប្រាប់ថា គាត់​មិនដឹង​ទេ​មានច្បាប់​អត់​ច្បាប់​ទាល់តែ​ចាំ​ជួប​ថៅកែ​គាត់​សិន ហើយ​នៅពេលនោះ​អ្នកយកព័ត៌មាន​យើង​បាន​សុំ​លេខ​ទូរ​សព្ទ័​ថៅកែ​នោះ​តែ​មេការ​គាត់​មិន​ឲ្យ​ហើយ​ក្នុង​រឿងនេះ​ដែរ​អ្នកយកព័ត៌មាន​យើង​មិនទាន់បាន​សុំ​ការបំភ្លឺ​ពី​លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក​គងពិសី​នៅឡើយ​ទេពី​ព្រោះ​មិន​ស្គាល់​លេខ​ទូរ​សព្ទ័​របស់គាត់។ ករណី​បូម​ខ្សាច់​ខាងលើនេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​នោះ​ពួកគាត់​បានធ្វើការ​សូម​សំណូមពរ​មកដល់​អាជ្ញាធរ​ពាក់​ព​ន្ធ័​គ្រប់​ជាន់ថ្នាក់​ក្រសួង​រ៉ែ​និង​ថាមពល​ខេត្ត និង​ជាពិសេស​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ សូម​លោក​មេត្តា​ចុះមក​ត្រួតពិនិត្យ​ទៅលើ​រណ្ដៅ​បូម​ខ្សាច់​និង​រថយន្ដ​ដឹក​ខ្សាច់​នេះ​ផង ៕ Source: national-news

អគ្គិភ័យ​ឆាបឆេះ នៅ​រោងចក្រ​ផលិត​ទឹកកក នៅ​ព្រះសីហនុ

ខេត្ត​ព្រះសីហនុ ៖ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅ​ក្នុងភូមិ​បន្ទាយ​ព្រៃ ឃុំ​បន្ទាយ​ព្រៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ បើ​យោងតាម​មេការ​នៅ​រោងចក្រ​ខាងលើ​ប្រាប់ឱ្យដឹង​ជាបឋម​ថា មូល​ហេតុដែល​នាំឱ្យមាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នេះ គឺ​បណ្តាលមកពី​ផ្ទុះ​ត្រង់​បង្គោល​ភ្លើង​នៅក្បែរនោះ ហើយក៏​ខ្ទាត​មក​ប៉ះចំ​បំពង់​ហ្គាស ទើប​បណ្តាលឱ្យមាន​ភ្លើង​ឆាបឆេះ​នេះ​តែម្តង។ តាម​សេចក្តីរាយការណ៍​បានឱ្យដឹងថា ខណៈ​ពេលនេះ​ភ្លើង​នៅ​បន្ត​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​មិនទាន់​មានការ​ថមថយ​នៅឡើយ​ទេ ហើយក៏​មិនមាន​នរណាម្នាក់​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អាយុជីវិត​ដែរ  ហើយ​សមត្ថកិច្ច​កំពុង​បញ្ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ពន្លត់​ហើយ ។ រហូតមក​ដល់ពេល​ម៉ោង២និង៣៥នាទី​រសៀល​នេះ អគ្គិភ័យ​មិនទាន់​រលត់​នៅឡើយ​ទេ  ទោះបី​ជាមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ខេត្ត​ព្រះសីហនុ​មក​អន្តរាគមន៍​បាញ់​ពន្លត់​ក៏ដោយ ក៏​ភ្លើង​នៅ​បន្ត​ឆាបឆេះ​ដដែល...