Home ព័ត៍មានជាតិ

ព័ត៍មានជាតិ

បុរស​ម្នាក់​ស្រវឹងស្រា​ទៅ​បេះ​ផ្កាស្នោ បាត់​មួយ​យប់ ព្រលឹម​ឡើង​ប្រទះឃើញ​សាកសព​ក្នុង​ស្រះ​ទឹក

ខេត្តកណ្ដាល៖ កាលពី​រសៀល​ថ្ងៃទី២២ខែ១០ ឆ្នាំ២០១៧ បុរស​វ​យ័​ចំណាស់​ម្នាក់​ផឹកស្រា​ស្រវឹង​រួច​បាន​ទៅ​បេះ​ផ្កាស្នោ​នៅក្នុង​ស្រះ​ខាងត្បូង​ផ្ទះ​ចំងាយ​ប្រហែល១០០ម៉ែត្រ​ក្នុងភូមិ​វាល ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល។ បាត់​មិនឃើញ​មក​ផ្ទះ លុះដល់​ព្រឹក​ឡើង​ថ្ងៃទី២៣.១០.២០១៧ វេលា​ម៉ោង០៦:០០នាទី​ស្រាប់តែ​ប្រទះឃើញ​សាកសព​ក្នុង​ស្រះ​ទឹក ។ ប្រភព​សមត្ថកិច្ច​បាន​អោយដឹងថា ជនរងគ្រោះ មានឈ្មោះ ចាន់ រ៉ា ស្លាប់​ផ្កាប់មុខ​នៅក្នុង​ស្រះ​ឈូក សមត្ថកិច្ច​បាន​ពិនិត្យ​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​គួរអោយកត់សំគាល់​ទេ គឺ​ស្លាប់​ដោយ​លង់ទឹក​ក្រោយពេល​ពិនិត្យ​សព​រួច​បាន​ប្រគល់អោយ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី៕ Source: national-news

បុរស​ម្នាក់ រករឿង​ប្រពន្ធ​ឪពុកម្ដាយ​ក្មេក នឹង​បងប្អូន រួច​ដុត​ផ្ទះ​ខ្លួនឯង​ចោល នៅ​កណ្តាល

កណ្ដាលៈ កាលពី​វេលា​ម៉ោង៣៣០នាទី​ទាបភ្លឺ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ​កោះ​ខ្នុរ(ថ្មី) ឃុំ​ព្រែករកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។ ជនរងគ្រោះ​មានឈ្មោះ ប្រាក់ សួន ភេទ​ស្រី អាយុ៦៣ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មានមុខ​កសិករ។ ចំណែក​ជនសង្ស័យ​ឈ្មោះ សុវណ្ណ វ​ណ្ណះ ភេទ​ប្រុស អាយុ២៧ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​មិន​ពិតប្រាកដ។ សម្ភារៈ​ខូចខាត​រួមមាន៖ ទី១-ផ្ទះមួយ​ខ្នង​ធ្វើ​អំពីរ​ឈើ​ប្រក់​ស័ង្កសី​មាន​ទំហំ៧×៩២...

ផ្អើល​អស់​មួយ​ចំហៀង​ពេញ ស្មានតែ​បាតុកម្ម មានអី ប៉ូលិស​ចាប់​ក្រុម​ជំនាញ​ឆក់​នៅ​ភ្នំពេញ ៦នាក់ ចឹងសោះ

(ភ្នំពេញ)៖ កាលពី​រសៀល​ថ្ងៃទី២២ខែតុលា​ឆ្នាំ២០១៧ សមត្ថកិច្ច​នគរបាល​បាន​ដេញចាប់​មុខសញ្ញា​ដៃ​ស្អិត​ដែលជា​មុខសញ្ញា​ឆក់​យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ​បាន​ចំនួន៦នាក់​និង​ដកហូត​បាន​ម៉ូតូ​ទំនើប​ចំនួន៣គ្រឿង។ការចាប់ខ្លួន​ក្រុម​ឆក់​បានធ្វើ​ឡើង​នៅ​ស្ថិតនៅ​ចំណុច​ផ្លូវ១៤២កែង​ផ្លូវ៦៧មុខ​ភោ​ជនី​ដ្ឋា​ន​សូរិយា​ក្នុង​សង្កាត់​ផ្សារ​ថ្មី២ ខណ្ឌដូនពេញ ។ ជនសង្ស័យ​ទី១ឈ្មោះ​សុខ​ហេង​ភេទ​ប្រុស​អាយុ១៨,ឈ្មោះ​សុខ​ដា​ភេទ​ប្រុស​អាយុ១៦,ឈ្មោះ​មាស​ភិ​ម​ភេទ​ប្រុស​អាយុ១៥,ឈ្មោះ​ភេ​ង​លី​គីម​សួរ​ភេទ​ប្រុស​អាយុ១៥និង​ជនសង្ស័យ២នាក់​ទៀត​មិនបាន​ស្គាល់​អត្តសញ្ញាន​ទេ។តាម​ប្រភពពី​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី២បាន​ឲ្យ​ដឹងថា​មុខ​ពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង៦នាក់​ជា​មុខសញ្ញា​ឆក់​យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ។ សមត្ថកិច្ច​ប៉ុ​សិ៍​ផ្សារ​ថ្មី​ទី២នៃ​ខណ្ឌដូនពេញ​បានធ្វើការ​ល្បាត​តាម​មូលដ្ឋាន​ក៏​ឃើញ​ក្រុម​ជនសង្ស័យ​ទាំង៦នាក់​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស​មិនបាន​សំរេច​ក៏ត្រូវ​សមត្ថកិច្ច​ដេញចាប់បាន​ទាំង៦នាក់​និង​ដកហូត​ម៉ូតូ៣គ្រឿង។ក្នុងនោះ​មាន​ម៉ូតូ​ស៊ុយ​ហ្សី​គី​និ​ច២គ្រឿង​និង​ហុងដា​បិ​ច​មួយគ្រឿង​ដែល​ពួកគេ​ជិះ​ធ្វើ​សកម្មភាព។ ភ្លាមៗនោះដែរ​ជនសង្ស័យ​ទាំង៦នាក់​រួមជាមួយ​វត្ថុតាង​ម៉ូតូ ចំនួន៣គ្រឿង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំយកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី២ និង​ប​ញ្ចូ​ន​បន្តទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ Source: national-news

ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង បន្ទាប់ពី​ផ្ទុះ​ឡ​ចំហុយ នៅក្នុង​រោងចក្រ ប្រាយ​ស្ដាយ បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់

ភ្នំពេញៈ ហេតុការណ៍ ផ្ទុះ​ឡ​ចំហុយ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង១០ព្រឹក​ថ្ងៃទី២៣ ខែតុលា ២០១៧នេះ បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរ​ទេ​ព្យ​ភ្លាម​ផងដែរ។ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង បន្ទាប់ពី​ផ្ទុះ​ឡ​ចំហុយ នៅក្នុង​រោងចក្រ ប្រាយ​ស្ដាយ ដែលមាន​ទីតាំង​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ស្កា​យ ក្រោយ​ពេទ្យ​ឯករាជ្យ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ គឺ​ឡ​ចំហុយ​ក្នុង​រោងចក្រ​ប្រាយ​ស្ដាយ បាន​ផ្ទុះ ហើយក៏​ផ្លោង​ចូលទៅ​រោងចក្រ​ផលិត​ដែក ដែលមាន​ទីតាំង​ទល់មុខ​គ្នា ក៏​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស​តែម្តង ៕ ...

បុរស​ម្នាក់ ម្ចាស់​កាបូប​ដេញតាម​តាំងពី​ខណ្ឌ​សែន​សុខ រហូត​តាម​ចាប់បាន​នៅ​ខណ្ឌចំការមន ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​កាបូប​បានសម្រេច​រួច​គេចខ្លួន ដោយសារ​នៅក្នុង​កាបូប​មាន​ទូរ​ស័ព្ទ​ភ្ជាប់​នៃ​ប្រព័ន្ធ​GPS

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង១២និង២០នាទី​យប់ រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី២៣ខែតុលា​ឆ្នាំ២០១៧ នៅ​ចំណុច​ផ្លូវ៣៧៤ សង្កាត់​ទួល​ស្វាយព្រៃ២ ខណ្ឌចំការមន ។ ជនសង្ស័យ​មានឈ្មោះ សុខ ប្រុស ភេទ​ប្រុស​អាយុ៣៥ឆ្នាំ​មុខរបរ កម្មករសំណង់​ស្នាក់នៅ​មិន​ពិតប្រាកដ ។ដោយឡែក​ម្ចាស់​កាបូប​មានឈ្មោះ បូរី ភេទ​ប្រុស​អាយុ២៣ឆ្នាំ​ស្នាក់នៅ​ជិត​ខ្លោងទ្វា​វត្ដ​សំរោង​អណ្ដែត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ចំណែក​ម្ចាស់​ម៉ូតូ​មិនទាន់បាន​ស្គាល់​អត្ដ​សញ្ញាណ​នៅឡើយ​ទេ ។ មុនពេល​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​គឺ​ជនសង្ស័យ​បាន​ធ្វ​សកម្មភាព​លួច​កាច់ករ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សេ១២៥ ពណ៌​ខ្មៅ ដែល​ពាក់​ស្លាក់​លេខ​ភ្នំពេញ1...

គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​ដោយសារ​រថយន្ត បើក​បុក​បុរស​ចំណាស់​ម្នាក់ កំពុង​ដើរ​ឆ្លងផ្លូវ ស្លាប់

កណ្ដាល៖ នៅ ល្ងាច​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ លើផ្លូវ​ជាតិ​លេខ២១ ចំណុច​ខាងជើង​ស្ពាន​ព្រែក​នូ ស្ថិត​ក្នុងភូមិ​អន្លង់​សាន ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល ។ ជនរងគ្រោះ​ឈ្មោះ គ្រួច ចឺ​ប អាយុ៦៣ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ-ឃុំ​កើតហេតុ ដើរ​ឆ្លងផ្លូវ​ពី​លិចទៅ​កើត ។ ចំណែក​អ្នកបើកបរ​រថយន្ត មិន​ស្គាល់​អត្ត​សញ្ញា (គេចខ្លួន) មុនពេល​សមត្ថកិច្ច​ទៅដល់​ទុក​រថយន្ត...

បុរស៣នាក់ លោត​ចុះ​ទឹក ព្រោះ​គេច​ពី​ការដេញ​កាប់​ពី​ជន​ទំនើង​មួយក្រុម បណ្តាលឱ្យ​ជនរងគ្រោះ​ម្នាក់​លង់​ស្លាប់ នៅ​កំពត

(កំពត)៖ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ចំណុច​ស្ពាន​មិត្តភាព​កម្ពុជា​កូរ៉េ​កំពង់បាយ ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងជើង​សង្កាត់​កំពង់បាយ​ក្រុង​កំពត​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី២២ខែតុលា​ឆ្នាំ២០១។សព​ត្រូវបាន​រកឃើញ​នា​រសៀល​ថ្ងៃ​ដដែល​ដោយ​ការជួល​ទូក​អ្នកនេសាទ។ យុវជន​រងគ្រោះ​ឈ្មោះ​សេង អ៊ាង​អាយុ២០ឆ្នាំ ដោយ​ស្រង់​សម្តី​របស់​មិត្តភក្តិ​ជនរងគ្រោះ​មន្ត្រីនគរបាល​ក្រុង​កំពត​បានឱ្យដឹងថា​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី២២ខែតុលា​ក្រុម​ជនរងគ្រោះ​មាន​គ្នា​ប្រាំមួយ​នាក់​បាន​ជិះ​ម៉ូតូ​ពីរ​គ្រឿង។ មកដល់​ចំណុច​ស្ពាន​កំពង់បាយ​ក្នុង​ដំណើរ​ចេញពី​បុណ្យកឋិន​នៅ​វត្ត​អង្គ​គ្រឹ​ស្នា​នៅ​ឃុំ​ត្រពាំង​ព្រីង​ស្រុក​ទឹកឈូ​និង​ដើរលេង​តាម​សួនច្បារ​ក្រុង​កំពត។នា​វេលា​នោះ​ព្រោះតែ​ម៉ូតូ​អស់​សាំង​មិត្តភក្តិ​បីនាក់​បាន​ចុះ​ឈរ​លេង​នៅលើ​ស្ពាន ឯ​បីនាក់​ទៀត​នាំគ្នា​យក​ម៉ូតូ​ទៅរក​ចាក់​សាំង។ មិត្តភក្តិ​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ទៀតថា ពេលនោះ​ស្រាប់តែ​ជន​ទំនើង​មួយក្រុម​បាន​កាន់​ដាវ​ដេញ​កាប់​ធ្វើឱ្យ​ពួកគេ​ភ័យ រួច​នាំគ្នា​លោតទឹក​ព្រែក​ដើម្បី​គេច​យករួចខ្លួន។ប៉ុន្តែ​រហូតដល់​ភ្លឺ​ក្រោយពី​មិត្តភក្តិ​ពីរ​នាក់​ឡើងដល់​គោក​និង​ជួបគ្នា​ស្រាប់តែ​បាត់​ម្នា​ក់រក​មិនឃើញ​ទើប​សន្និដ្ឋានថា​អាច​លង់ទឹក​ស្លាប់​ក៏​នាំគ្នា​មកប្តឹង​សមត្ថកិច្ច​នៅ​អធិការ​ក្រុង​កំពត​តែម្តង។ ក្រោយពី​រកឃើញ​សព​នៅ​ម៉ោងជាង៤រសៀល​និង​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​សព​រួចរាល់​លោក​តូ​ម៉ា​ណារិន​អធិការរង​ក្រុង​កំពត​បាន​ប្រាប់​ឱ្យដឹងថា​នៅ​នឹង​ខ្លួនប្រាណ​សាកសព​មិនមាន​ស្លាកស្នាម​បញ្ជាក់ថា​ជនរងគ្រោះ​បានទទួល​រង​ការ​វាយ ឬ​កាប់​ណាមួយ​ឡើយ។ ករណីនេះ សមត្ថកិច្ច​នឹង​តាមដាន​ស្រាវជ្រាវ បន្តទៀត ខណៈដែល​មិត្តភក្តិ​ជនរងគ្រោះ​អះអាងថា​ចំណាំ​មុខ​ក្រុម​បង្ក​មិនបាន​ព្រោះតែ​ភ័យខ្លាច ហើយ​ពួកគេ​លោតទឹកភ្លាមៗនោះ៕ Source: national-news

ស្ត្រី​ម្នាក់ សម្រេចចិត្ត​យក​ក្រមា​ចង.ក ធ្វើអត្តឃាត​ខ្លួនឯង នៅ​ធ្នឹម​បង្អួច​ក្នុង​បន្ទប់ដេក ដោយ​មិនដឹង​មូលហេតុ បង្ក​ការភ្ញាក់ផ្អើល

ភ្នំពេញៈ កាលពី ល្ងាច​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្ទះជួល​លេខ10 ផ្លូវM14 បុរី​ប៉េង​ហួត ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។ ជនរងគ្រោះ​ឈ្មោះ វ៉ា នួន​សុភា ភេទ​ស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ឡេ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ។ ជនរងគ្រោះ​បាន​លែងលះគ្នា​ជាមួយ​ប្តី​កន្លះ​ឆ្នាំ​មកហើយ (មាន​សាលក្រម​តុលាការ) រួច​ជនរងគ្រោះ​ធ្លាប់​លេបថ្នាំ​ស្លាប់​ខ្លួន​ម្តង​រួចមកហើយ តែ​ត្រូវ​បងប្អូន​ជួយសង្គ្រោះ​ទាន់​យកទៅ​ពេទ្យ​ជោ​រៃ។ លុះដល់​ថ្ងៃទី២២ខែតុលា​ឆ្នាំ២០១៧វេលា​ម៉ោង៤ល្ងាច ជនរងគ្រោះ​បាន​យក​ក្រមា​ចងក​ធ្វើអត្តឃាត​នៅ​ធ្នឹម​បង្អួច​ក្នុង​បន្ទប់ដេក​សា្ល​ប់...

បុរស​ម្នាក់ បាន​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ បន្ទាប់ពី​ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ក៏ត្រូវ​រថយន្តបុក​ពេញទំហឹង

តាកែវៈ កាលពី​ល្ងាច​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៣ ចន្លោះ​គីឡូម៉ែត្រ​លេខ ៨៨-៨៩ ស្ថិតក្នុង​ភូមិ​ជ្រៃ​ត្នោត ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ។ ជនរងគ្រោះ​ឈ្មោះ សែន ជឿន ភេទ​ប្រុស អាយុ៧៣ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​សែន​អោក ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ ជិះ​ម៉ូតូ​ម៉ាក​អ៊ឹមដេ ពណ៌​ក្រហម គ្មាន​ពាក់​ស្លាក​លេខ  បើកបរ​មកពី​ទិស​ខាងជើង...

ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង ត្រូវបាន​អគ្គិភ័យ​ឆេះ​បំផ្លាញ​ទាំងស្រុង នៅ​ព្រះវិហារ

ព្រះ​វិហារៈ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង២និង៤៥នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅ​ភូមិ​ដា ឃុំ​ចំរើន ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ។ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង ត្រូវបាន​អគ្គិភ័យ​ឆេះ​បំផ្លាញ​ទាំងស្រុង តែ​រយៈពេល​មួយប៉ប្រិចភ្នែក ស្រប​ពេលដែល​ម្ចាស​ចាក់សោ​បិទទ្វារ​ទុកចោល។ មុនពេល​កើតហេតុ​ម្ចាស់ផ្ទះ​បាន​ចាក់សោ​ទ្វារផ្ទះ​ទុកចោល ស្រាប់​តែមាន​អណ្តាតភ្លើង​ចេញមក​ពីក្នុងផ្ទះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល ស្របពេល​នោះដែរ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​ស្រុក ក៏បាន​ចេញ​អន្តរាគមន៍​ជួយ​ពន្លត់ តែ​មិន​អាចជួយ​ទាន់ បណ្តាល​ឲ្យ​ផ្ទះ​និង​សម្ភារៈផ្សេងៗ ត្រូវបាន​ឆេះ​ខូចខាត​ទាំងស្រុង។ លោក​អភិបាលស្រុក​បាន​បន្តថា ផ្ទះ​ដែល​ឆេះ​នេះ​មាន​ទំ​ហុំ5×6ម៉ែត្រ សង់​អំពី​ឈើ​ប្រក់ស​ង្ក័​សី ចំណែក​ម្ចាស់ផ្ទះ​មានឈ្មោះ ថោ...