Home ព័ត៍មានជាតិ

ព័ត៍មានជាតិ

យុវជន​ម្នាក់ ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​អណ្តែត​ទឹកទន្លេ​មេគង្គ នៅ​ព្រែក​ឯង

ភ្នំពេញៈ កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ក្រោយមក​ដំណឹង​នេះ​បានដឹង​ដល់​គ្រួសារ​ទើប​ដឹងថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ទឹកទន្លេ​ហូ​គួច​បណ្តាលអោយ​លិចលង់​តាំងពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅ​គ្រា​ដែល​ជនរងគ្រោះ​ចុះ​ហែល​ទឹកទន្លេ​ជាមួយ​មិត្តភក្តិ​នៅ​ចំនុច​ផែ​ថ្ម ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ក៏ត្រូវ​ទឹក​ហូរ​គួច​លង់​ស្លាប់​តែម្តង២ថ្ងៃ​ក្រោយមក​ទើប​ឃើញ​សព​ជនរងគ្រោះ អណ្តែត​ទៅ​ទើរ​នៅ​មាត់ទន្លេ​ក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ។ ជនរងគ្រោះ​មានឈ្មោះ ស្រេង គីម​ហួយ ភេទ​ប្រុស អាយុ១៩ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​ទី២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ តាម​ការបញ្ជាក់​ពី​មិត្តភក្តិ​របស់​ជនរងគ្រោះ...

កម្មករ-កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើង ពូ យៀន ផ្ទុះ​ការតវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ

ភ្នំពេញ ៖ កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ដែលមាន​ទីតាំង​ស្ថិតនៅ ក្នុងភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ កម្មករ​កម្ម​ការ​នី​ជាង២០០០នាក់ ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ផលិត​ស្បែកជើង ពូ យៀន(ខេ​ម​បូ​ឌា)អេ​ន​ធើ​ប្រាយ បាន​ផ្ទុះ​ការតវ៉ា​ទាមទា​អោយ​ថៅកែ​រោងចក្រ​គោរព​តាម​លក្ខខណ្ឌ​ការងារ​ចាស់​ចំនួន២ចំណុច​ដែល​ក្រសួង​បានដាក់​ចេញ។ រោងចក្រ​ផលិត​ស្បែកជើង យីហោ ពូ យៀន អតីត​រោងចក្រ LA មាន​កម្មករ​សរុប​ចំនួន​ជាង២០០០នាក់ បម្រើ​ការងារ ក្នុង​ក្រុមហ៊ុន​ខាងលើ និង​អនុវត្តន៍​តាម​កិច្ចសន្យា...

បុរស​ម្នាក់ នាំ​ស្រី​ស្នេហ៍​វ័យក្មេង​ឡើងឋានសួគ៌ ប្រពន្ធ​តាម​ទាន់​នៅក្នុង​អូ​តែ​ល​យីហោ(ផា​លេស) រហូត​ឈានទៅដល់​ការប្រើ​ហិង្សា ប្រតាយប្រតប់​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ សមត្ថកិច្ច

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង៩និង១០នាទី​យប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅ​អូ​តែ​ល​យីហោ(ផា​លេស) នៅ​ចំណុច​ផ្លូវ១៥៤ សង្កាត់​ផ្សារ​ថ្មី៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ បុរស​ម្នាក់​វ័យ​ជាង៥០ឆ្នាំ បាន​នាំ​ស្រី​ស្នេហ៍​វ័យក្មេង​ឡើងឋានសួគ៌ ស្រាប់តែ​ប្រពន្ធ​តាម​ទាន់​នៅក្នុង​អូ​តែ​ល​យីហោ(ផា​លេស) រហូត​ឈានទៅដល់​ការប្រើ​ហិង្សា ប្រតាយប្រតប់​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ សមត្ថកិច្ច​នាំមក​ធ្វើ​កិច្ចសន្យា​នៅ​ប៉ុ​សិ៍​ផ្សារ​ថ្មី៣ ភ្លាមៗផងដែរ ហើយ​បើតាម​សម្តី​របស់​ប្រពន្ធ​លោក​ប្ដី​កំហូច បាន​ឲ្យ​ដឹងថា បី្ត​របស់គាត់ លួច​មាន​ស្រីក្មេង​ច្រើន​ឆ្នាំ​ហើយ ប្រ​ព្ធ​ន...

បុរស​បើក​ម៉ូតូ​រ៉ឺម៉ក​ដឹក​ដែក បុក​ស្ពាន ធ្លាក់ចូល​ប្រឡាយ បាក់ក​ស្លាប់ នៅភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍​នេះ  បាន​កើតឡើង​នៅវេលា​ម៉ោង១២និង ១០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុង​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ។ បុរស​បើក​ម៉ូតូ​រ៉ឺម៉ក​ដឹក​ដែក​ម្នាក់ ដោយសារតែ​ធ្ងន់​ពេក  បាន​រេ​ចង្កូត​ជ្រុល ទៅបុក​ស្ពាន បណ្តាល​ឲ្យ ជនរងគ្រោះ ធ្លាក់ចូល​ប្រឡាយទឹក បាក់ក​ស្លាប់ភ្លាមៗនៅនឹងកន្លែង​តែម្តង។ មុនពេល​កើតហេតុ ជនរងគ្រោះ​បើក​រ៉ឺម៉ក​ម៉ូតូ ចុះ​ចំណោទ​ពី​ផ្លូវ២៧១ ដោយ​ជាន់ ហ្វ្រាំង​មិនជា​ប់ ក៏​ជ្រុល​បុក​បង្កាន់ដៃស្ពាន បណ្តាលអោយ​ធ្លាក់​ទៅ​ក្រោម​ស្ពាន បាក់ក​ស្លាប់​តែម្តង...

ស្ត្រី​ម្នាក់​បាត់​ខ្លួន២យប់៣ថ្ងៃ ឃើញ​ស្លាប់​អណ្តែត​ទឹក​ចម្ងាយ​ជាង១០០ម៉ែត្រ

ខេត្តកំពង់ឆ្នាំង ៖ សាកសព​ស្ត្រី​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ​អណ្តែត​ទឹក ស្លាប់​នៅ​ចម្ងាយ​ប្រមាណ​ជាង១០០ម៉ែត្រ​ពី​ផ្ទះ​បណ្តែត​ទឹក​របស់គាត់ រស់នៅ​ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ ហេតុ​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​រសៀល ថ្ងៃទី១៨ខែតុលា​ឆ្នាំ២០១៧ ។   សព​ស្ត្រី​រងគ្រោះ​មានឈ្មោះ ក្រេ​ន ម៉ៅ អាយុ៤៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ប៉ុន្តែ​ទើបបាន​អូស​ផ្ទះ បណ្តែត​ទឹក មក​ស្នាក់នៅ​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង...

ចោរហារយ​លួច​លំដាប់ VIP ជិះ​រថយន្ត​ដើរ​ធ្វើ​សកម្មភាព លួច​ទ្រព្យសម្បត្តិ​តាម​បុរី​ទំនើបថ្លៃៗ អស់លក្ខណ៍​ជាប់អន្ទាក់​សមត្ថកិច្ច

ភ្នំពេញៈ នៅ​ថ្ងៃទី១៩ តុលា ឆ្នាំ២០១៧ បានធ្វើការ​ស្រាវជ្រាវ​ចាប់​ចោរហារយ​លួច​លំដាប់ VIP ជិះ​រថយន្ត​ដើរ​ធ្វើ​សកម្មភាព លួច​ទ្រព្យសម្បត្តិ​តាម​បុរី​ទំនើបថ្លៃៗ តែ​ភ្លាត់​ស្លៀ​ត​ជ្រុះ​កាត​ហ្វុ​យ​ស៊ី​ប​នៅ​កន្លែងកើតហេតុ ពេល​រត់​ប្រាស់​ចោល​រថយន្ត​ទំនើប​មួយគ្រឿង ដែល​ទើប​និង​ទិញ។ ជនសង្ស័យ​មានឈ្មោះ គង់ មាន ភេទ​ប្រុស អាយុ៣២ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ មុខរបរ​ដើរ​លួច ។ ឃាត់ខ្លួន​ជនសង្ស័យ​ជា​ចោរ​ជិះ​រថយន្ត​ដើរ​លួច​ម្នាក់​ខាងលើនេះ ត្រូវបាន​លោក​វរសេនីយ៍ឯក ជាវ វិបុល ប្រធាន​ក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រសួងមហាផ្ទៃ ឲ្យ​ដឹងថា កាលពី​ថ្ងៃទី១៣...

បុរស​ម្នាក់ ផឹកស្រា​ស្រវឹង​បាត់​ខ្លួន២ថ្ងៃ ប្រទះឃើញ​សាកសព​អណ្តែត​នៅក្នុង​ទឹក​ប្រឡាយ

ស្វាយរៀងៈ ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ បុរស​វ័យ​ចំណាស់​ម្នាក់ ផឹកស្រា​ស្រវឹង​បាត់​ខ្លួន២ថ្ងៃ ស្រាប់តែ​ប្រទះឃើញ​សាកសព​អណ្តែត​នៅក្នុង​ទឹក​ប្រឡាយ ស្ថិតក្នុង​ភូមិ​ស្វាត សង្កាត់​ចេក ក្រុង​ស្វាយរៀង ។ ជនរងគ្រោះ ដែល​ស្លាប់​ឈ្មោះ សុខ​សា​បូ អាយុ៦៣ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ មួន អាយុ៦១ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។ ជនរងគ្រោះ​បាន​បាត់​ខ្លួន​ពីរ​ថ្ងៃ​មកហើយ មិនដឹង​ទៅណា​នោះទេ​ហើយ​មុនពេល​បាត់​ខ្លួន​ជនរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង​អន់ចិត្ត និង​បងប្អូន​មិន​ចង់​ឲ្យ​ជិះ​ម៉ូតូ​កាត់​មុខផ្ទះ ហើយ​បាន​គំរាមថា នឹង​ទៅប្តឹង​ចៅសង្កាត់ ក្រោយមកទៀត...

ម្តាយ​និង​កូន​ខ្ញុំ​ធ្វើ​អ្វី​ខុស​ទៅ បាន​លោក​ប៉ូលិស​តាមរក​រឿង​ពួក​ខ្ញុំ? មុខរបរ​ពួក​ខ្ញុំ​ឆាប់​មាន​ឆាប់​បាន តាមពិត​ចឹ​ង​សោះ

កណ្ដាល៖ កាលពី​វេលា​ម៉ោង៥ ល្ងាច​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ កម្លាំង​នគរបាល​ស្រុក​ស្អាង សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ឃាត់ខ្លួន​មុខសញ្ញា ចែកចាយ​គ្រឿងញៀន ២នាក់ ជា​ម្ដាយ និង​កូន នៅ​ចំណុច​ភូមិ​ចុង​កោះគរ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល រឹបអូស​បាន​គ្រឿងញៀន​ចំនួន ១កញ្ចប់​ធំ ។ ជនសង្ស័យ​ទី១. ឈ្មោះ ហៀ​ប ឈន ភេទ​ស្រី អាយុ៦០ឆ្នាំ...

សុទ្ធតែ​ស្រី​ស្អាត​ប្រុស​ស្អាត១២នាក់ ពេញចិត្ត​អត់​បងប្អូន រើសយក​មួយ​ទៅ ករណី​រឿង​លួច​ឆក់​ប្លន់ នៅផ្ទះ​សំណាក់ «ថ្ងៃ​ល្អ»

ភ្នំពេញៈ កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុច​ក្នុងផ្ទះ​សំណាក់​យីហោ «ថ្ងៃ​ល្អ» ស្ថិតក្នុង​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក បានធ្វើការ​ចុះបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន១២នាក់ ព្រមទាំង​ដកហូត​ដែក​សម្រាប់​កាច់ក​ម៉ូតូ​មួយចំនួន និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ព្រមទាំង​ម៉ូតូ៤គ្រឿង។ នៅ​មុនពេល​ចុះបង្ក្រាប​ទីតាំង​ផ្ទះសំណាក់​ខាងលើនេះ គឺ​នៅ​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន៤នាក់ ព្រមទាំង​បាន​ដកហូត​សម្ភារៈ​មួយចំនួន រួមមាន ដាវ​សាំ​ម៉ូ​វៃ​ចំនួន២ដើម, សោ​សម្រាប់​កាច់ក​ម៉ូតូ​មួយចំនួន,...

មន្ត្រីនគរបាល​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ឌុប​ប្រពន្ធ​ទៅលេង​ស្រុកកំណើត បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត បណ្ដាល​ឲ្យ មនុស្ស២នាក់​ស្លាប់ នឹង​ម្នាក់ទៀត​រងរបួស​ធ្ងន់

ត្បូងឃ្មុំៈ មន្ត្រីនគរបាល​ម្នាក់ ជិះ​ម៉ូតូ១គ្រឿង ឌុប​ប្រពន្ធ​ទៅលេង​ស្រុកកំណើត បាន​ទៅបុក​ជាមួយ​ម៉ូតូ១គ្រឿង​ទៀត បណ្ដាល​ឲ្យ មនុស្ស២នាក់​ស្លាប់ នឹង​ម្នាក់ទៀត​រងរបួស​ធ្ងន់ នៅ​ចំណុច​ភូមិ​ទួលសំបូរ ឃុំ​ជប់ ស្រុក-ខេត្ត​ត្បូងឃ្មុំ។ ជនរងគ្រោះ​មានឈ្មោះ ឃឹម គ្រឿន អាយុ៥០ឆ្នាំ ជា​មន្ត្រីនគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ជិះ​ម៉ូតូ​មួយគ្រឿង ឌុប​ប្រពន្ធ មកពី​លេង​ស្រុកកំណើត​ខាង​ប្រពន្ធ នៅ​ថ្នល់ទទឹង មកដល់​កណ្ដាលផ្លូវ​បាន​បុក​ជាមួយ​ម៉ូតូ១គ្រឿង​ទៀត បណ្តាល​ឲ្យ​លោក ឃឹម គ្រឿន ស្លាប់​នៅនឹងកន្លែង...