Home ព័ត៍មានជាតិ

ព័ត៍មានជាតិ

ស្ទាក់ចាប់ជនសង្ស័យឆបោកលុយ២ម៉ឺនដុល្លារ រត់គេចខ្លួនបាត់ជាមួយលុយ

ខេត្តកំពង់ធំ ៖ កាលពីល្ងាចថ្ងៃទី៥ខែមិថុនា ឆ្នាំ២០១៧នេះ ជនសង្ស័យល្បិចខ្ពស់មានគ្នា២នាក់ បានធ្វើសកម្មភាព ឆរបោកប្រាក់ចំនួន២ម៉ឺនដុល្លារនៅក្នុងខេត្តសៀមរាប ហើយឡើងជិះរថយន្តគេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ៦ ត្រូវបានម្ចាស់គេសហការជាមួយសមត្ថកិច្ចទាំង២ខេត្ត ដេញតាមប្រផិតប្រភីងស្ទាក់បាន ក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បន្ទាប់ពីទទួលបានព័ត៍មាន ពីខេត្តសៀមរាបថា មានករណីជនសង្ស័យបានឆរបោកលុយ ហើយជិះរថយន្តចេញពីខេត្តសៀមរាបសំដៅមកខេត្តកំពង់ធំនោះសមត្ថកិច្ចនគរបាលស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានដាក់កម្លាំងចាំស្ទាក់ តែត្រូវក្រុមជនសង្ស័យបើករថយន្តត្រឡប់ក្រោយនៅចំនុចគល់ស្ពានព្រៃប្រស់ ហើយបត់ចូលផ្លូវលំ តាមផ្លូវវត្តប្រាសាទអណ្តែត ខណៈពេលនោះសមត្ថកិច្ចក៏បានដេញតាមពីក្រោយ រហូតដល់ក្រុមជនសង្ស័យបានបើករថយន្តគេចទម្លាក់ផ្លូវហើយចុះរត់គេចខ្លួនបាត់ ព្រមទាំងយកលុយទៅមួយដោយបន្សល់ទុករថយន្តបាឡែនពណ៍ទឹកប្រាក់១គ្រឿង! ត្រូវបានប្រគល់ឲ្យម្ចាស់ដើមវិញ។ ករណីនេះក្រុមជនសង្ស័យមានគ្នាចំនួន២នាក់ និងមានរថយន្ត២គ្រឿង...

ឡាននាយ ក្រិនតារា​សម្ដែងកំប្លែង ត្រូវម៉ូតូលឿនជ្រុលទៅបុក

ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង២០និង១៥នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ មុខហាងនាយក្រិនផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូលឿនជ្រុលបុករថយន្ដនាយ ក្រិន តារាសម្ដែងកំប្លែងខណះចតរថយន្ដនៅមុខហាងទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ។ ជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាក ស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BL-0360ជិះតាមផ្លូវ២០០៤ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏ជ្រុលបុករថយន្តដែលចតស្ងៀមពីក្រោយពេញទំហឹងធ្វើឲ្យរងរបួសបាក់ធ្មេញ បែកមុខ រងរបួសធ្ងន់ ។ រថយន្តរបស់នាយក្រិនតែងតែចតនៅទល់មុខហាងម្ខាងផ្លូវ ជាប្រចាំ...

ស្រ្តីជាកម្មការិនីរោងចក្រម្នាក់បាន ឈឺពោះសម្រាលកូនតាមផ្លូវ ត្រូវប្តីហេងស៊យម្នាក់នេះរត់ចោលបាត់

ភ្នំពេញ ៖ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ស្រ្តីជាកម្មការិនីរោងចក្រម្នាក់បាន ឈឺពោះសម្រាលកូនតាមផ្លូវ ត្រូវបានពលរដ្ឋជិតខាងជួយ និងហៅរករថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាម បន្ទាប់ពីនាងលង់ស្នេហ៍ជាមួយបុរសជាកម្មករសំណង់ម្នាក់ដោយមិនបានរៀបការពេញច្បាប់រហូតពពោះមានទម្ងន់ ៣ខែក៏ត្រូវប្តីហេងស៊យម្នាក់នេះរត់ចោលបាត់ ទុកឱ្យនាងពពោះរហូតដល់គ្រប់ខែសម្រាលកូនលើឥដ្ឋតែម្នាក់ឯង ។ ស្រ្តីអភ័ព្វរូបនេះ ឈ្មោះ អ៊ន ចិន្តា អាយុ ២៨ឆ្នាំ អតីតជាកម្មការិនីរោងចក្រកាត់ដេរនៅម្តុំសង្កាត់ចោមចៅ...

បុរស4នាក់​ ឃាត់ខ្លួន​ ពីបទចរាចរណ៍លុយដុល្លាក្លែងក្លាយ

បាត់ដំបង៖ បុរស4នាក់ ត្រូវបានអធិការស្រុកកំរៀងឃាត់ខ្លួន ពីបទចរាចរលុយដុល្លាក្លែងក្លាយ ម៉ោង11និង20នាទី នៅចំណុចក្រុមទី៦ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង មានករណី បទល្មើសចរាចររូបីយ៍ប័ណ្ណដុល្លារក្លែងត្រូវបាន សមត្ថកិច្ចនគរបាលស្រុកកំរៀងឃាត់ខ្លួនជនសង្ស័យបានចំនួន04នាក់ ក្នុងនោះមានឈ្មោះ ៖ 1.ឈ្មោះ គៀត គិស័ក អាយុ35ឆ្នាំ ភេទប្រុស ជនជាតិថៃ រស់នៅផ្លូវសុវីនថៈវង់ 18/1ក្រុងបាងកក មុខរបរកម្មករ ។ 2.ឈ្មោះអ៊ុងអាត ស៊ីវាតកន អាយុ28ឆ្នាំភេទប្រុស ជនជាតិថៃ...

រឿងប្រចណ្ឌ ប្រុសស្រឡាញ់ប្រុស ម្នាក់ស្លាប់ ម្នាក់បាក់ជើង

ខេត្តស្ទឹងត្រែង ៖ ហេតុការណ៍នេះបានកើតឡើង កាលពីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១១,00នាទីយប់ បុរសពីរនាក់ស្រឡាញ់ភេទដូចគ្នា ជាយូណាស់មកហើយពេលនេះពួកគេបានកើតភ្លើងប្រចណ្ឌ័ ឈានដល់អំពើហឹង្សាបណ្តាលឲ្យម្នាក់ស្លាប់និងម្នាក់ទៀតបាក់ជើងម្ខាង។ នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ទល់មុខមន្ទីរសូយោដីខេត្តស្ទឹងត្រែង ស្ថិតនៅភូមិកណ្តាល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ៕ Source: national-news

លោកកូនប្រុស ចិត្តតិរច្ឆានម្នាក់ ពេលផឹកស្រាស្រវឹងជោគជាំ ហើយបាន យកព្រនុងឈើ ទៅវាយ ក្បាល ឪពុកបង្កើត បណ្ដាលឲ្យបែក ឈាមហូររហាម

ព្រៃវែង ៖ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤និង ៣០នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ លោកកូនប្រុស ចិត្តតិរច្ឆានម្នាក់ ពេលផឹកស្រាស្រវឹងជោគជាំ ហើយបាន យកព្រនុងឈើ ទៅវាយ ក្បាល ឪពុកបង្កើត បណ្ដាលឲ្យបែក ឈាមហូររហាម ស្ថិតក្នុងភូមិឫស្សីជុក ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។ ជនសង្ស័យឈ្មោះ...

ទាស់សម្តី​គ្នា បណ្តាល​ឲ្យ​របួស​០២​នាក់ ចំណែក​ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន

កណ្តាល៖ ហេតុការណ៍កើតឡើង កាលពីម៉ោង៧យប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ចំណុច ភូមិព្រៃចាស់ ឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះ ០២នាក់(ប្តីប្រពន្ធ)១-ឈ្មោះ ហេង ប៊ុនធឿន ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ (របួសស្នាម...

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ​ថ្ងៃទី​៥ ខែមិថុនា ឆ្នំា២០១៧ ​ស្លាប់​៣​នាក់​របួស​១៣​នាក់​ ​

(ភ្នំពេញ)៖តាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសបានកើតឡើងចំនួន៧លើក។ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសស្រាល៥នាក់និងរបួសធ្ងន់៨នាក់។ របាយការណ៍ដដែលបានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៩គ្រឿង  រថយន្តតូច២គ្រឿង និងគោយន្ដមួយគ្រឿង។មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក មិនគោរពសិទ្ធិ២លើក មិនប្រកាន់ស្ដាំ២លើក និងប្រជែងមួយលើក។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរយៈពេល៥ថ្ងៃ ខែមិថុនា ឆ្នាំ២០១៧នេះ មានចំនួន៣១លើក...

មើលមុខអ្នកប្រចំានៅភ្នំពេញ ៤នាក់ ករណីគ្រឿងញៀន

ភ្នំពេញៈ កាលពីវេលាម៉ោង៦និង៣០នាទីថ្ងៃទី៥ ខែមិថុនា  ឆ្នំា២០១៧ ជនសង្ស័យ៤នាក់ ក្នុងនោះមានវៀតណាមម្នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន នៅចំណុចផ្លូវលំ ក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យទី១.ឈ្មោះ ចន ស៊ីណា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិខ១ សង្កាត់ច្រាំងចំរេះ២ (ជួញដូរគ្រឿងញៀន)។ ២.ឈ្មោះ លឹម...

ក្រុមក្មេងស្ទាវមានគ្នាជាង១០នាក់ បានធ្វើសកម្មភាពដេញកាប់…

ភ្នំពេញៈ កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ក្រុមក្មេងស្ទាវមានគ្នាជាង១០នាក់ បានធ្វើសកម្មភាពដេញកាប់លើជនរងគ្រោះ៤នាក់ ខណៈកំពុងជិះម៉ូតូមួយគឿង ហើយយកកាបូបលុយ រួចគេចខ្លទៅបាត់ដោយសុវត្ថិភាព នៅចំណុចផ្លូវ២០៥កែងនិងផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ជនរងគ្រោះទី១ឈ្មោះ- វក់ សិនវន អាយុ២០ឆ្នាំ ភេទស្រី ធ្វើការនៅហាង”អូគីដេ” មានស្រុកកំណើតនៅភូមិមៀន ឃុំមៀន ស្រុកអូរាំងឪ ខេត្តកំពុងចាម។ ទី២ឈ្មោះ-នី ស្រីណុច អាយុ២១ឆ្នាំ...