Home ព័ត៍មានជាតិ

ព័ត៍មានជាតិ

ឃាត់ខ្លួន​បុរស​ម្នាក់ភ្លាមៗ ក្រោយពេល​បុរស​ម្នា​ក់លោត​ធាត់​នារី​ម្នាក់ ១ជើង​ចំពោះ បណ្តាលអោយ​នារី​រូបនោះ រងរបួស

ភ្នំពេញ ៖ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​កាលពី​វេលា​ម៉ោង ១២ និង ៥៥នាទី យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ចំណុច​ក្រោយ​ទីស្ដីការគណៈរដ្ឋមន្ត្រី ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។ មុន​ឃាត់ខ្លួន​បុរស​ខាងលើ គឺ​កម្លាំង​សមត្ថកិច្ច​បានឃើញ​ភាគី​ខាង​បុរស និង​នារី​ខាងលើ មានការ​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង​នៅ​ចំណុច​ខាងក្រោយ​ទីស្ដីការគណៈរដ្ឋមន្ត្រី លុះ​ពេល​កម្លាំង​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍ ដើម្បី​ឃាត់ បែរជា​បុរស​ខាងលើ​នោះ បាន​លោត​ទៅ​ធាត់​នារី​រងគ្រោះ ១ជើង ចំពោះ បណ្តាលអោយ​នារី​រងគ្រោះ​ចុកពោះ​យ៉ាងខ្លាំង ដោយ​ឃាត់...

មន្ត្រីនគរបាល​ម្នាក់ ជិះ​ម៉ូតូ​ទៅបុក​គោ​ដើរ​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បាន​ស្លាប់

(កំពង់ស្ពឺ)៖  ហេតុការណ៍​នគរបាល​ជិះ​ម៉ូតូ​បុក​គោ​ស្លាប់​នេះ​កើតឡើង​នៅលើ​ផ្លូវ​លេខ៤៤ចន្លោះ​គីឡូម៉ែត្រ​លេខ៤៦និង៤៧ត្រង​ឮ​ចំណុច​ភូមិ​ទួល​ឈើ​នាង​ឃុំ​សង្កែ​សាទ​ប​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​កាលពី​ល្ងាច​ថ្ងៃទី២២ខែវិច្ឆិកា​ឆ្នាំ២០១។ មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ1H6452 បើកបរ​ដោយ​ឈ្មោះ​ទូច​សុខុម​ភេទ​ប្រុស​អាយុ៥២ឆ្នាំ​រស់នៅ​ភូមិ​ស្លែង​ពណ៌​ឃុំ​ព្រៃញាត​ស្រុក​គងពិសី​ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​សង្កែ​សាទ​ប​បើកបរ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន។លុះដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់​តែមាន​គោ​រត់​ឆ្លងផ្លូវ​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅបុក​ពេញទំហឹង​បណ្ដាលឱ្យ​ដួល​រងរបួស​ធ្ងន់​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ។ ក្រោយពី​កើតហេតុ​សព​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ។ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​សង្កែ​សាទ​ប​រង់ចាំ​ម្ចាស់​មក​ដោះស្រាយ៕ Source: national-news

បុរស​ម្នាក់ ដាច់​ជើង​ម្ខាង ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​ជិះ​ម៉ូតូ ត្រូវ​ឡាន​មួយគ្រឿង​បុក​ពេញទំហឹង នៅព្រះសីហនុ

ព្រះសីហនុៈ កាលពី​វេលា​ម៉ោង១០និង២០នាទី​យប់​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លើ​ដង​ផ្លូវជាតិ​លេខ៤ ចន្លោះ​បង្គោល​គីឡូ ២០៦-២០៧ ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ រថយន្ត​បង្ក​ម៉ាក MiNi Cooper’s ពាក់​ស្លាក​ភ្នំពេញ​២AN.២០០៧ ចេញពី​ភ្នំពេញ​ទៅ​ព្រះសីហនុ​មកដល់​ចំណុច​ខាងលើ បាន​រេ​ចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង បណ្ដាល​បុក​ម៉ូតូ​មួយគ្រឿង​ម៉ា​កសុយ​សុ​យ​គី ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ក្នុង​ទិស​បញ្ច្រស​គ្នា បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ ខណៈ​ជើង​ម្ខាង​របស់​សព​ដាក់​ជា​ពីរ​កំណាត់។ អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ ម៉ម សាវុធ...

ស្លាប់៥នាក់ និង​របួស១២៥នាក់ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧

(ភ្នំពេញ)៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន៩លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៥នាក់ របួសស្រាល៧នាក់ និង​របួសធ្ងន់១១៨នាក់។ ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង៩លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន៧គ្រឿង រថយន្ត​តូច៥គ្រឿង, គោយន្ដ១គ្រឿង និង​រថយន្ដ​ធុន​ធំ២គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន, មិន​គោរព​សិទ្ធិ,...

ជនបរទេស​បើក​ម៉ូតូ​ធំ​ដឹក​គ្នា២នាក់ បុក​អ្នកដើរ​ហាត់ប្រាណ​តាមផ្លូវ នៅ​សួនច្បារ​ជិត​វិមានឯករាជ្យ បណ្តាល​ឲ្យ​ស្លាប់៣នាក់ភ្លាមៗ

(ភ្នំពេញ)៖ នៅ​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​រន្ធត់​មួយ​បានកើត​ឡើង នៅលើ​មហាវិថី​ព្រះសីហនុ ជិត​សួនច្បារ​វិមានឯករាជ្យ ដោយមាន​ជនជាតិ​បរទេស២នាក់ បើក​ម៉ូតូ​ធំ​ឌុប​គ្នា​យ៉ាង​បោះពួយ​យ៉ាង​លឿន ទៅបុក​នឹង​អ្នកដើរ​ហាត់ប្រាណ​ជនជាតិខ្មែរ បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗ ទាំង៣នាក់​នៅ​កន្លែងកើតហេតុ។ សេចក្តីរាយការណ៍​បញ្ជា​ក់ថា ចំពោះ​ជនរងគ្រោះ​ទាំង៣នាក់ គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ។ ព័ត៌មាន​លំអិត​នៅពេល​ក្រោយ ៕ Source: national-news

គ្រោះថ្នាក់​ចរាចរណ៍​បណ្ដា​ល​ឲ្យ​ស្លាប់​នៅ​និង​កន្លែងកើតហេតុ ដោយសារ​អ្នកបើកបរ​ដេកលក់​មួយភាំង បុក​បង្កាន់ដៃស្ពាន ហើយ​ធ្លាក់​ចូលក្នុង​ទឹក​ស្លាប់ ម្នាក់ នៅ​សៀមរាប

ខេត្តសៀមរាប៖ នៅ​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ស្លាប់​នៅ​និង​កន្លែងកើតហេតុ ដោយ​អ្នកបើក​បរបាន​ដេកលក់​មួយភាំង RX-300 បុក​បង្កាន់ដៃស្ពាន ហើយ​ធ្លាក់​ចូលក្នុង​ទឹក​ស្លាប់ ម្នាក់ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៦ ត្រង់ចំណុច​ភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប។ បង្កឡើង​ដោយ​រថយន្ត​ម៉ាក លុច​ស៊ី​ស RX-300 ពណ៌​ស ស្លាក់​លេខ ភ្នំពេញ 2AG-7637 បើកបរ​ដោយ​ឈ្មោះ ញឹម សុ​បញ្ញា...

មនុស្សម្នា​ក់បាន​រងរ​បួស​យ៉ាង​ធ្ងន់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​យី​ឌុប​និង​រថយន្ត​ហ្វ​ជូន​ន័​រ ត្រូវបាន​គេ​បញ្ជូន​ទី​សង្គ្រោះ​នៅ​មន្ទីរពេទ្យ

បន្ទាយមានជ័យ៖ កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ៥ ចំនុច​មុខ ចំណតរថយន្ត​ស៊ូ​ជី​ង ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រថយន្ត​បង្កហេតុ​មាន​ម៉ាក​យី​ឌុប ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ​កំពង់ធំ 3A:1160 រថយន្ត​នេះ​ត្រូវបាន​គេ​ដឹង ថា​របស់​ក្រុមហ៊ុន​រាជសីហ៍​ឡូ​សូ​ស្ទីក ក្រោយ​កើត​អ្នកបើកប​រថយន្ត​ធុន​ធំ​នេះ​បាន​រត់គេចខ្លួន​បាត់ស្រមោល ឯ​រថយន្ត​ជនរងគ្រោះ​មាន​ម៉ាក​ហ្វ​ជូ​ន័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 2A:5170 បើកបរ​ដោយ​ឈ្មោះ ស៊ុ ប៉ូ...

ឃាត់ខ្លួន​ក្មេង​ទំនើង​លេង​សាក់ ដែល​តែងតែ​ដើរ​បង្កបញ្ហា​ក្នុង​សាលារៀន នៅ​ភ្នំពេញ

ភ្នំពេញ: នៅ រសៀល​ថ្ងៃទី២២ខែវិច្ឆិកា​ឆ្នាំ២០១៧ ស្ថិតក្នុង​សាលារៀន​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ។ ក្មេង​ទំនើង​ទាំងនោះ​មានឈ្មោះ​ទី១: ឆាយ វណ្ណា ភេទ​ប្រុស​អាយុ១៧ឆ្នាំ​មុខរបរ​សិស្សសាលា​ទួល​អំពិល​ស្នាក់នៅ​ភូមិ​សំបួរ​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ។ ទី២ឈ្មោះ ស៊ូ មីន​ឡុង ភេទ​ប្រុស​អាយុ១៤ឆ្នាំ​មុខរបរ​សិស្ស​សាលារៀន​ដង្កោ​ស្នាក់នៅ​ភូមិ​សំបួរ​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ។ ទី៣ឈ្មោះ សាម ប្រុស អាយុ១៧មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ភូមិ​តា​ឡី​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ។ មុន​និង​ឈានទៅដល់​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនើង​ដែល​លេង​សាក់​ពេញ​ខ្លួន​ទាំង៣នាក់​នេះ​គឺ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ដង្កោ​ធ្វើការ​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ក៏​ជួប​ក្មេង​ទំនើង​ទាំង៣នាក់​នេះ​នៅក្បែរ​ខ្លោងទ្វា​ចូល​សាលារៀន​ដល់ពេល​ឃើញ​សមត្ថកិច្ច​ក៏​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​ដើរគេច​ចូល​សាលារៀន​តែម្តង តែដោយសារ​សមត្ថកិច្ច​មានការ​សង្ស័យ​ណាមួយ​ក្នុង​សាលារៀន​ច្រើន​មាន​ក្មេង​ទំនើង​ច្រើន​បង្ក​ការអុកឡុក​ផង​នោះ​ក៏​ធ្វើការ​ឃាត់ខ្លួន​យកមក​ប៉ុ​ស្តី​នគរបាល​ដង្កោ​ធ្វើការ​សួរនាំ​តែម្តង។ ក្រោយ​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនើង​ទាំង៣នាក់​នេះ​រួច​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលដ​ង្កោ​ហៅ​អាណាព្យាបាល​មក​ធ្វើ​កិច្ចសន្យា​និង​អោយ​ត្រលប់​ទៅផ្ទះរៀងៗខ្លួន​វិញ ៕     Source: national-news

បុរស​ម្នាក់ មុខរបរ​ម៉ៅការ​សំណង់ ត្រូវបាន​កម្លាំង​នគរបាល ឃាត់ខ្លួន ពីបទ​ឆបោក និង​ក្លែង​ឯកសារ នៅ​ភ្នំពេញ

ភ្នំពេញៈ កាលពី ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្លូវជាតិ​លេខ៥ (ផ្លូវភ្លោះ) សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។ ជនសង្ស័យ​ឈ្មោះ ឃុ​ត ញ៉េ​ន ហៅ ជើ​លី ហៅ វិ​រៈ  ភេទ​ប្រុស  អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ឈូក សង្កាត់​ច្រាំង​ចំរេះ១...

បុរស​ម្នាក់​បាក់ជើង​ឆ្វេង បន្ទាប់ពី​បុរស​ម្នាក់​បើករថយន្ត​ទាំង​ស្រវឹង បុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ពីមុខ​ពេញទំហឹង នៅ​ភ្នំពេញ

ភ្នំពេញៈ កាលពី​វេលា​ម៉ោង៧ និង៣០នាទី​យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើ​ស្ពាន​ជ្រោយចង្វា ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ។ មុនពេល​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ១គ្រឿង ម៉ាក FTR ពណ៌​ទឹកដោះគោ ពាក់​ស្លាក​លេខ ភ្នំពេញ 1FU-8177 ធ្វើដំណើ​តែម្នាក់ឯង​ក្នុងទិសដៅ​ពី​លិចទៅ​កើត។ ចំណែក​រថយន្ត​បង្ក ម៉ាក​កាមរី​ឆ្លាម ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ 2J-6534...