Home សេដ្ឋកិច្ច

សេដ្ឋកិច្ច

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជំរិត​ទា​ប្រាក់​៨០​ម៉ឺន​ដុល្លារ ក្នុង​យុ​ទ្ឋ​នា​ការ​ទ្រង់ទ្រាយ​ធំ​

​ខេត្ត​ព្រះសីហនុ​៖ ជនជាតិ​ចិន​ពាក់​ព័​ន្ឋ​បទឧក្រិដ្ឋ ជំរិត​ទា​ប្រាក់​ចំនួន​០៣​នាក់​នា​ព្រឹក​ថ្ងៃទី​១០​ធ្នូ​នេះ ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ធ្វើការ​បង្ហាញមុខ​បន្ទាប់ពី​បង្ក្រាប់បាន​កាលពី​វេលា​ម៉ោង​១៨:៣០​នាទី​យប់ ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៧ កន្លងទៅនេះ ស្ថិតនៅ​ផ្ទះជួល​មួយកន្លែង​ក្នុង​បុរី​ប៊ី​អេស​អូ​មួយ​ស្ថិតក្នុង​ក្រុមទី​១​ភូមិ​៥​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ក្រោយពី​ទទួល​ពាក្យបណ្តឹង​ពី​ប្អូន​ជនរងគ្រោះ​ត្រឹមតែ​១១​ម៉ោង​។​ ​ក្នុង​បទសម្ភាសន៍​ជាមួយ អ្នកសារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​១០​ខែធ្នូ ឆ្នាំ​២០១៧​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​គូសបញ្ជាក់ថា អំពើ​ចាប់ជំរិត​ជនជាតិ​ចិន​នេះ បានកើត​ឡើង នៅ​យប់​ថ្ងៃទី​៨​ឈានចូល​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៧ ថ្មីៗ នេះ...

បុរស​មាន​ស្មារតី​មិន​ប្រក្រតី​ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បុក​ស្លាប់​នៅ​កន្លែងកើតហេតុ​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​ត្រូវបាន​រថយន្តបុក​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​លើផ្លូវ​ជាតិ​លេខ​៥​ត្រង់ចំណុច​ភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលារ​ប្អៀ​រ​។ ហេតុការណ៍​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៧ ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់​គេចខ្លួនបាត់​។​ ​សមត្ថកិច្ច​បានអោយដឹង​ថា​ជនរងគ្រោះ​ក្នុង​ហេតុ​ការ​ណ៏​ខាងលើ​ជា​មនុស្ស​វិកល​ចារឹក អាយុប្រមាណ​៣០​ឆ្នាំ មិនដឹង​ទីលំនៅ​ពិតប្រាកដ ដោយ​គេ​បានឃើញ​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ជា​រាងរាល់ថ្ងៃ​។ នៅ​យប់កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ ដើរ​លើផ្លូវ​ជាតិ​ពី​ជើង​ទៅ​ត្បូង​លុះដល់​ចំណុចកើតហេតុ​ក៏ត្រូវ​បើក​បុក​បណ្តាល​អោយស្លាប់​តែម្តង ចំណែក​រថយន្ត​បង្ក​បន្ទាប់ពី​បុក​ជនរងគ្រោះ​ហើយ​នោះ ក៏បាន​បន្ថែម​ល្បឿន​បើក​គេច​បាត់ស្រមោល​ទាំងយប់​តែម្តង​។​ ​ ​ ​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​ដើម្បីអោយ​ទទួលយក​សព​ទៅ​ចាត់ចែង​ធ្វើ​បុណ្យទាន តែ​រក​សាច់ញាតិ​មិនឃើញ សមត្ថកិច្ច​ក៏បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​ចាត់ចែង​ទុកដាក់​សព​ជនរងគ្រោះ​ទាំងយប់​នៅ​កន្លែង​សមគួរ​ក្នុង​មូលដ្ឋាន​៕ រឹទ្ធិ ជ័យ​ Source: economic-news

កងកម្លាំង​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​ចុះជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ​៤​គ្រួសារ​បាន​ជិត​៣​ហិកតា​ដែល​ខ្វះខាត​ពលកម្ម​នៅក្នុង​ភូមិ​ថ្មី​ឃុំ​ជ្រៃ​បាក់​

​ខេត្តកំពង់ឆ្នាំង​៖ លោក​ឧ​ត្ត​ម​ស​នី​យ​ត្រី អ៊ុំ សុភា មេបញ្ជាការ​ង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ឆ្នាំង​និង​ជានា​យេ​សេនាធិការ បាន​ថ្លែងអោយដឹងថា​៖ កងទ័ព​គឺជា​កូនចៅ​ប្រជាជន ធ្វើ​អ្វីៗ​ទាំងអស់​ដើម្បី​ប្រជាជន និងរ​ស់បាន​ក៏ដោយ​សារ​ប្រជាជន ដូច្នេះ​ការចុះ​ជួយ​ច្រូតស្រូវ​ប្រជាជន​ដូចជា​ឪពុក​និង​ម្តាយ នៅក្នុង​ព្រឹក​នេះ ជឺ​ជា​ការងារ​សំខាន់​ណាស់​មិនអាច​ខ្វះ​បាន​នោះឡើយ​។ លោក អ៊ុំ សុភា បាន​ថ្លែង​ដូចនេះ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧ ក្នុងពេល​ដឹកនាំ​កងទ័ព​ជាង​១០៦​នាក់​ចុះជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ​៤​គ្រួសារ​ពេញ​មួយ​ព្រឹក​នៅក្នុង​ភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​។​ ​ ​ ​លោក អ៊ុំ សុភា...

​នគរបាល​ស្រុក​និង​ខេត្ត​សហការ​ណ៏​ជាមួយគ្នា​ចាប់ខ្លួន​មនុស្ស​៧​នាក់ ដោយ​ងុ​ហូត​បាន​ថ្នាំញៀន​៣​កញ្ចប់​តូច​និង​ធំ​

​ខេត្តកំពង់ឆ្នាំង​៖​មនុស្ស​ប្រុស​បាន​ចំនួន​៧​នាក់ ខ​ណះ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់​គ្រឿងញៀន​ត្រូវបាន​អធ​នគរបាល​ស្រុក​រលាប្អៀរ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រែ​ថ្មី​សហការ​ណ៍​ជាមួយ​កំលាំង​ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដោយ​ដ​ហូត​បាន​គ្រឿងញៀន​បាន​៤​កញ្ចប់​។ កិច្ច​បង្ក្រាប​ករណីនេះ​ធ្វើឡើង ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​១៤​និង​០០​នាទី​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ឃួន ចិ​ត្រា ស្ថិតនៅក្នុង​ភូមិគ​ល់គ​ប់ ឃុំ​ស្រែ​ថ្មី ស្រុក​រលារ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។​ ​ ​ ​សមត្ថកិច្ច​បានអោយដឹង​ថា​៖​ជនសង្ស័យ​ទាំង​៧​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​១​ឈ្មោះ ឃួន ចិ​ត្រា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​(​ជា​ម្ចាស់ផ្ទះ​) ២.​ឈ្មោះ សន និ​ត ភេទ​ប្រុស...

ចោរលួច​គោ​ពេលយប់​មួយ​ក្រោល​ចំនួន​៧​ក្បាល​ពី​ផ្ទះ​ប្រជាពលរដ្ឋ​ខេត្តពោធិសាត់​ដឹក​តាម​រថយន្ត មក​ជាប់អន្ទាក់​សមត្ថ​កិច្ច​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ពេល​ប្រតិបត្តិ​ការពិនិត្យ​អាវុធជាតិផ្ទុះ​

​ខេត្តកំពង់ឆ្នាំង​៖ សត្វ​គោ​ឈ្មោល​ញី​មួយ​ក្រោល​ចំនួន​៧​ក្បាល​ដែល​ត្រូវបាន​ក្រុម​ចោរលួច​យក​ពិ​ផ្ទះ​ប្រជាពលរដ្ឋ​ពេលយប់​ដឹក​តាម​រថយន្ត​ពី​ខេត្តពោធិសាត់​ទៅ​ខេត្តតាកែវ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ស្ទាក់​ចាប់បាន​ក្នុងពេល​ប្រតិបត្តិការ​ពេលយប់ ហើយ​បានប្រគល់​គោ​ទាំងអស់នោះ​ជូន​ប្រជា​ជលរ​ដ្ខ​ជា​ម្ចាស់​វិញ ។ ករណី​បង្ក្រាប​ចោរលួច​គោ​នេះ​បាន​ធ្វើឡើង​នៅ​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ នៅលើ​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយឡែក​ជនសង្ស័យ​ជា​អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​រត់​គេចខ្លួនបាត់ ចំណែក​ព្រូ​រថយន្ត​ម្នាក់​និង​រថយន្ត​១​គ្រឿ ង​ត្រូវ​សមត្ថកិច្ច​ឃាត់ទុក កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​។​ ​ ​ ​លោក​វ​រះ​សេនីយ​ទោ និល ប៊ុនធឿន មេបញ្ជាការរង​កង​រាជ​អាវុធ​ហ​ត្ត​ខេត្តកំពង់ឆ្នាំង​ដែល​បាន​ដឹកនាំ​បញ្ជាការ​ក្នុងការ​បង្ក្រាប​ករណីនេះ​បានអោយដឹងថា​៖ មុនពេល​បង្ក្រាប​ករណី​នេះ លោក​បានទទួល​បទបញ្ជា​រ​ពី​ឯកឧត្តម ឈួ​រ...

ក្លឹប​សិក្សា​ស្ពក​រាជ​រីករាយ​បង្រៀន​សិស្ស​មិន​យកប្រាក់​អំពាវនាវ​សប្បុរសជន​ជួយឧបត្ថម្ភ​សម្ភារៈ និង​បន្ទប់​សិក្សា​ដែល​កំពុងមាន​ការខ្វះខាត​

​ខេត្តកំពង់ឆ្នាំង​៖ ក្លឹប​សិក្សា​ស្ពក​រាជ​រី​រាយ ជា​ក្លឹប​សិក្សា​មួយ​បង្រៀន​សិស្ស​ក្រៅ​ម៉ោង​សិក្សា​មិន​យកប្រាក់​ដែល​បង្កើតឡើង​យុវជន​ម្នាក់​ស្រឡាញ់​ការសិក្សា​ម្នាក់ ក្នុង​គោលបំណង​ជួយ​សិស្ស ក្រីក្រ​នៅក្នុង​សហគមន៍​ខ្វះ​ល​ទ្ឋ​ភាព រៀន​គួរ​បន្ថែម ក្រៅពី​ការសិក្សា ចំណេះ​ទូរ​ទៅ​នៅ​សាលា​រដ្ឋ ។ ក្នុង​រយៈពេល​ជិត​១​ឆ្នាំ​ហើយ ក្លឹប​សិ ក្សា​នេះ​បាន​រីកចំរើន និង​សិស្ស​ចូលមក​សិក្សា​ជាច្រើន​នាក់ ព្រោះតែ​ការសិក្សា​មិន​ត្រូវបាន​បង់ប្រាក់ រួមទាំង​មាន​លោកគ្រូ​អ្នកគ្រូ ស្ម​គ្រ័​ចិត្ត​ចូលខ្លួន​មក​បង្ហាត់​មិន​យក​កម្រៃ​ទៀតផង គឺ​ក្លឹប​សិក្សា​នេះ​មាន​ទីតាំងនៅ​ក្នុងភូមិ​ស្ពក​រាជ ឃុំ អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ ​លោក សុខ សំណាង ជា​យុវជន​ម្នាក់​បាន​ផ្តួចផ្តើម​បង្កើត...

ក្មេងប្រុសបាក់ភ្លៅម្ខាង ក្មេងស្រីបាក់ភ្លៅសងខាង ដោយសារកំពុងជិះម៉ូតូឌុបគ្នាត្រូរថយន្តកាមរីគូទស្វិតបើកបញ្ច្រាស ទិសបុកប៉ើងធ្លាក់ថ្នល់!

ខេត្តខេត្តឧត្តរមានជ័យ៖ យុវជនប្រុសស្រី វ័យក្មេងៗ ១៤ និង១៥ ឆ្នាំ២នាក់ជិះម៉ូតូឌុបគ្នា លើផ្លូវក្រាលគ្រួសក្រហម ត្រូវរថយន្ត​បង្ក​ម៉ាក​កាមរី គូទស្វិតបើកបញ្ច្រាសទិសគ្នាបុកពេញទំហឹងរបួសធ្ងន់បាក់ភ្លៅទាំង២នាក់។ ហេតុការណ៍នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅលើ​ផ្លូវ​គ្រួស​ក្រហម ស្ថិត​ក្នុងភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ នគរបាលមូលដ្ឋានបានបញ្ជាក់ឱ្យដឹងថា រថយន្ត​បង្ក​ម៉ាក​កាមរី គូទ​ស្វិត ពណ៌​ក្រហម ស្លាក​លេខ ភ្នំពេញ...

បុរស​ម្នាក់​យក​កាំបិត​អា​រក​ខ្លួនឯង និង​បាន​ស្លាប់​តាមផ្លូវ​នៅពេល​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​បាន​អា​រក​ខ្លួនឯង​រង​បួស​ធ្ងន់​ដោយ​មិនដឹង​មូលហេតុ​ច្បាស់ និង​បាន​ស្លាប់​ពាក់​កណ្តាលផ្លូវ ពេល​គ្រូពេទ្យ​ខេត្ត​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​។ ករណីនេះ​បាន​កើ​ឡើង​នៅ​ថ្ងៃទី 07 .12. 2017 វេលា​ម៉ោង​16.23​នាទី​រសៀល ភូមិ​គោក​បន្ទាយ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​ ​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​បានអោយដឹងថា​៖ បុរស​ដែល​អាករ​ខ្លួនឯង​នោះ មានឈ្មោះ អូ​ង ចន្ថា ភេទ ប្រុស អាយុ 32 ឆ្នាំ គេ​អាករ​ខ្លួនឯង​ដោយ​មិនដឹង​មូលហេតុ​ឡើយ បណ្តាល​ឲ្យ​របួសធ្ងន់...

សមត្ថកិច្ច​ចម្រុះ ស្ទាក់ចាប់​រថយន្ត​បា​ឡែ​ន​ដឹកឈើ​ប្រណិត​ខុសច្បាប់​ស្រុក​កំពង់ត្រឡាច​

​ខេត្តកំពង់ឆ្នាំង​៖ រថយន្ត​បា​ឡែ​ន​ពណ៌​ស​មួយគ្រឿង ដឹកឈើ​ប្រណិត​ប្រភេទ​ធ្នង់​ខុស​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ ស្រុក​កំពង់ត្រឡាច ស្ទាក់​ចាប់បាន​នៅវេលា​ម៉ោង​២៤​និង​៤០​នាទី​យប់​ថ្ងៃទី​០៧ ខែធ្នូ នៅលើ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខណៈ​បើករថយន្ត ព្យាយាម រត់គេច​ពី​សមត្ថកិច្ច ពេល​ហៅ​ត្រួយ​ត​ពិនិត្យ​ពេលយប់​។​ ​ ​ ​សមត្ថកិច្ច​បានអោយ​និយាយ​អោយដឹងថាៈ ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​បាន​ហៅ​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ពាក់​ស្លាក​លេខ​កណ្ដាល 2A 7859 នៅ​ចំណុច​ភូមិ​ចំការ​ស្វាយ ដើម្បី​ឆែកឆេរ ហើយក៍​បាន​រកឃើញ​ឈើប្រណិត​ប្រភេទ​ធ្នង់​មួយ​ឃ្លប់​ក្រោយ​រថយន្ត ហើយក៍​បាន​នាំយកមក​ដាក់​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច ដើម្បី​ធ្វើការ​វាស់វែង...

​ដន្លងប្រុស​ស្រី​២​នាក់​ជិះ​ម៉ូតូ​ចែក​លិខិត​ហៅភ្ញៀវ​ការកូន ជួប​គ្រោះថ្នាក់​បុក​ជា​ម៉ូតូ​សិស្សសាលា ដន្លងប្រុស​ស្លាប់​ដន្លងស្រី​រងរបួស​ធ្ងន់ ឯ​សិស្សសាលា​របួសធ្ងន់​ស្រាល​ផងដែរ

​ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​មនុស្ស​ប្រុស​ស្រី​៣​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​និង​ស្រាល នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​២​គ្រឿង​បុក​គ្នា ក្នុងទិសដៅ​ច្រាស់​គ្នា ។​ ករណីនេះ​បានកើត​ឡើង នៅ វេលា​ម៉ោង​៤​និង​៣0​នាទី​ល្ងាច ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ផ្លូវជាតិ​លេខ​១៤៤​ទល់មុខ​សាលាបឋមសិក្សា​ព្រះ​ទ្វារ​ឋិត​នៅក្នុង ភូមិ​ត្រពាំង​ធំ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខណៈដែល​បុរស​រូប​រងគ្រោះ​នោះ​ជិៈ​ម៉ូតូ​ដើរ​ចែក​ធៀប​ការកូន​ជាមួយ​ដន្លងស្រី បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ជា​សិស្សសាលា ។ ​ ​ ​សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​បានអោយដឹង​ថាៈ ជនរងគ្រោះ​ស្លាប់​នៅ​កន្លែងកើតហេតុ​មានឈ្មោះ ម៉ៅ...