Home វប្បធម៌

វប្បធម៌

រឿង​ខ្លី «​កំណត់ហេតុ​ខ្ញុំ​ស្អប់​ប៉ា​» ទទួល​ការសរសើរ​ថា​មាន​អត្ថន័យ​អប់រំ​ខ្ពស់

រឿងខ្លី «កំណត់ហេតុខ្ញុំស្អប់ប៉ា» គឺជាស្នាដៃរបស់អ្នកនិពន្ធវ័យក្មេង សយ ស៊ីណា ដែលស្នាដៃមួយនេះទទួលបានការសរសើរ និង គាំទ្រយ៉ាងច្រើនផុសផុលពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ព្រោះតែស្នាដៃមួយនេះ បានបង្កប់ទៅដោយអត្ថន័យបែបទស្សនវិជ្ជាយ៉ាងស៊ីជម្រៅ ស្ដែងឱ្យឃើញពីរបស់មួយចំនួនដែលលុយមិនអាចទិញបាន ។ ចង់ដឹងថា ស្នាដៃរឿង «កំណត់ហេតុខ្ញុំស្អប់ប៉ា» មានអត្ថន័យអប់រំដល់អ្នកអានយ៉ាងណានោះ សូមអានសាច់រឿងទាំងស្រុងដូចខាងក្រោមនេះ ៖ ផ្ទះខ្ទមប្រក់ស្បូវធ្លាក់សំយាបរយាកប្របមាត់ទឹក…សន្ទូងខៀវខ្ចីអមដោយគុម្ពស្មៅទាំងគុម្ពៗសន្ធឹងលាតតាមបណ្ដោយភ្លឺស្រែចែកជាក្រឡាចត្រង្គដាច់កន្ទុយភ្នែក ។ កុមារម្នាក់ស្លៀកខោស្ទើរជើងមិនពាក់អាវបញ្ចេញក្បាលពោះប៉ោងកំផ្លេស ជាប់ដីស្រមក កំពុងជិះលើខ្នងក្របី ដៃម្ខាងកាន់ខ្សែតី ដៃម្ខាងកាន់ខ្សែក្របី...

ជោគជតារាសី​អ្នក​កើត​ឆ្នាំមមែ​

​លោកអ្នក​កើត​ឆ្នាំមមែ ពង្ស​ទេវតា​ស្រី នាម​ជាស​ត្វ​ពពែ ធាតុមាស អង្សាកំណើត​នៅ​ថ្ងៃអាទិត្យ សិរី​ធ្លាក់​មកពី​ដៃ​ឆ្វេង​របស់​ព្រះព្រហ្ម មូល​ព្រលឹង​នៅ​នឹង​ដើម​បា​រិ​ក​ជាតិ និង​ដើម​ឫស្សី ។ លោកអ្នក​ដែល​កើត​ឆ្នាំនេះ​គួរ​ស្រោច​ទឹក ជ្រួយដី​គល់​នៃ​ដើម​បា​រិ​ក​ជាតិ និង​ដើម​ឫស្សី ទើប​នាំឱ្យ​កើតមាន​សិរី សួស្តី​ដល់​ខ្លួន និង​ក្រុមគ្រួសារ ។​ ​មនុស្ស​កើត​ឆ្នាំនេះ ជា​មនុស្ស​មាន​វាសនា​ខ្ពស់ ជាទី​ត្រូវចិត្ត​នៃ​មនុស្ស​ទូទៅ ពេល​ជួប​ទុក្ខ​អាសន្ន មាន​អ្នកធំ​ជួយ​គាំពារ ។ ឫកពា​សុភាពរាបសា សម្តីទន់​ផ្អែម​ពីរោះ មាន​មិត្តភក្តិ​ច្រើន​មិន​ថា​នៅទីណា...

មហាសង្ក្រាន្ត​ឆ្នាំមមែ និង​រណ្តាប់​ទេវតា​ឆ្នាំ​ថ្មី​

​ព្រះពុទ្ធ​សករាជ​ព្រះ​សាសនា អតិ​ក្កន្តា កន្លង​ទៅហើយ​បាន​២៥៥៨ ត្រឹម​ថ្ងៃ​១៥​កើត ខែ​ពិសាខ លុះដល់​ថ្ងៃ​១​រោច ខែ​ពិសាខ ឆ្នាំមមែ សប្តស័ក តទៅ ចូល​ពុទ្ធសករាជ​២៥៥៩ ។​ នឹង​គណនា​ឆ្នាំមមែ ឥឡូវនេះ​ស​ង្ក្រា​ន​ចូលមក​នៅ​ថ្ងៃ​អង្គារ ១១​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា គ្រឹ​ស្ត​សករាជ​២០១៥ វេលា​ម៉ោង​១៤​និង​០២​នាទី ។ ពេលនោះ​ព្រះអាទិត្យ​ចេញពី​មីនរាសី ទៅ​ឋិត​នៅឯ​មេសរាសី តាមផ្លូវ​គោ​វិថី គឺ​ផ្លូវកណ្តាល...

គ្រឿង​ចម្លាក់​អំពី​ឈើ​តាម​រចនាបទ​វប្បធម៌​ខ្មែរ ត្រូវបាន​ប្រជាពលរដ្ឋ​ឆ្លាក់​លក់ដូរ​តាម​តំរូវការ​អ្នកប្រើប្រាស់​ក្នុងស្រុក​

​ខេត្តកំពង់ឆ្នាំង៖ រូបចម្លាក់​ដែលវត្ថុ​ប្រើប្រាស់តាំងលម្អរជាអនុ​ស្សាវរីយ៍ និងរូបដិមាករសំរាប់គោរពបូជា ត្រូវបានជាងចម្លាក់​ខ្មែរនាំគ្នាឆ្លាក់យ៉ាងសម្អិតសម្អាងតាមរចនាបទវប្បធម៌​ខ្មែរដើម្បីបំពេញ​តំរូវការ​របស់​អតិថិជន​នៅក្នុង​ស្រុក​និង​ក្រៅ​ស្រុក​។​ លោក សៅ ឆុន អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ជា​អ្នកលក់​គ្រឿង​ចម្លាក់​ឈើ​បាន​និយាយ​អោយដឹងថា​៖​រូបគាត់​និង​ប្រពន្ធ​ឈ្មោះ ប៉ែន សុគា អាយុ​៣៣​ឆ្នាំ បាន​ប្រកបមុខរបរ​លក់ដូរ​គ្រឿង​ចម្លាក់​អំពី​ឈើ មានដូចជា​របស់​ប្រើប្រាស់ វត្ថុ​អនុស្សាវរីយ៍ និង​រូប​បដិមាករ​មាន​រយៈ​ពេល​ជាង​៣​ឆ្នាំ​ហើយ​ដែល​បាន​ប្រើប្រាស់​ដើមទុន​ជាង​១​ម៉ឺន​ដុល្លា​។​លោក សៅ ឆុន បាន​បន្ថែម​អោយដឹងថា បច្ចុប្បន្ន​ក្រៅពី​ការលក់ដូរ​គ្រឿង​ចម្លាក់​ទាំងអស់​ខាងលើនេះ គាត់​ក៍​ជាជាង​ចម្លាក់​ម្នាក់​ផងដែរ ដែល​បាន...

ពិធីបុណ្យ​ចូលឆ្នាំ​៣​ថ្ងៃ​នៅ​ខេត្តកំពង់ឆ្នាំង​ប្រជាពលរដ្ឋ​រីករាយ​ព្រោះ​មាន​សន្តិសុខ​ល្អ​

​ខេត្តកំពង់ឆ្នាំង​៖ នៅ​ខេត្តកំពង់ឆ្នាំង​ក្នុង​ពិធី​ចូលឆ្នាំ​ខ្មែរ​៣​ថ្ងៃ បានធ្វើអោយ​ប្រជាពលរដ្ឋ​ទូទៅ​គ្រប់​មូលដ្ឋាន​មាន​សេចក្តី​សោម​ន្ស​សប្បាយរីករាយ​គ្រប់​ក្រុមគ្រួសារ ដោយសារ​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន បានរៀបចំ​សណ្តាប់ធ្នាប់ និង​ការពារ​សន្តិសុខ​បានល្អ ។ ក្នុងនោះ​ផងដែរ​គណៈកម្មការ​អា​ចា​រ្យ ព្រះសង្ឃ​គ្រប់​វត្ត​ក្នុង​ខេត្ត​ក៏បាន​រៀប​ពិធីបុណ្យ​ទាន​តាម​ប្រពៃណី នៃ​ព្រះពុទ្ធសាសនា​បាន​យ៉ាង​ល្អ និង​បាន​អនុញ្ញាតិ​អោយ​ប្រជាពលរដ្ឋ​លេងល្បែង​ប្រជាប្រិយ​របស់​ជាតិ​បាន​យ៉ាង​រីករាយ មិនឃើញ​មាន​បាតុភាព​អ្វី​ធំដុំ​កើត​នោះឡើយ​។​ នៅ​រសៀល​ថ្ងៃទី​១៤ ខែមេសា នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅក្នុង​សាលាខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន​២​លាន​រៀល ដល់​មន្ទីរ​វប្បធម៌​ខេត្ត រៀបចំ​អោយ​ប្រជាពលរដ្ឋ​លេងល្បែង​ប្រជាប្រិយ​នៅក្នុង​សាលាខេត្ត​។ អ្នកដឹកនាំ​លេងល្បែង​ប្រជាប្រិយ​ប្រពៃណី​ខ្មែរ​ពេលនោះ មាន​លោក អ៊ុក...

រណ្តាប់​អ្វីខ្លះ​សំរាប់​ទទួល​ទេព្តា​ឆ្នាំ​ថ្មី​ និងជំនឿ​មួយចំនួន​ទាក់ទង​នឹង​ឆ្នាំមមី​

​ភ្នំពេញ ៖ ឆ្នាំនេះ​ទេពធីតា​របស់​កបិល​ម​ហា​ព្រហ្ម ដែលជា​ទេពធីតា​ប្រចាំ​ឆ្នាំមមី មាន​ព្រះនាម​ថា “ គោ​រាគៈ​ទេវី ” គ្រឿង​ទ្រង់​នឹង​ផ្កា អម្ពរ​ពណ៌​លឿង , សៀត​ផ្កាអង្គារបុស្ស , អាភរណៈ កែវ​មុក្តា , ភក្សាហារ​ទ្រង់​សោយ តេ​លំ ប្រេង , ព្រះហស្ត​ស្តាំ​របស់​ទ្រង់​ព្រះខ័ន ឯ​ព្រះហស្ត​ឆ្វេង​ឈើច្រត់ ។ ទ្រង់​គង់​លើ​ខ្នង​ព្យា​គ្ឃៈ...

សង្ក្រាន្ត និង​ទំនាយ​ឆ្នាំ​ថ្មី​ឆ្នាំមមី​

​ឆ្នាំ​ថ្មី​នឹង​ចូល​មកដល់​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែមេសា គ្រិស្ដសករាជ ២០១៤ វេលា​ម៉ោង ៨ និង ៧​នាទី​ព្រឹក​។ ទេវតា​ឆ្នាំ​ថ្មី​នេះ មាន​ព្រះនាម​គោរ​គៈ​ទេវី ជា​បុត្រី​ទី​២ នៃ​កបិល​មហាព្រហ្ម​។ ទេពធីតា​គោរ​គៈ​ទេវី ទ្រង់​សោយ​ប្រេង​ជា​អាហារ និង​ទ្រង់​អម្ពរ​ពណ៌​លឿង​។​ បុណ្យចូលឆ្នាំ​ជា​ពិធីបុណ្យ​សំខាន់​ចម្បង​មួយ​របស់​ប្រជាជាតិ​ខ្មែរ​។ បុណ្យចូលឆ្នាំ​នេះ ជា​ពិធីបុណ្យ​សម្រាប់​ទទួល​ទេវតា​ថ្មី​ផង និង​សម្រាប់​រំឭក​គុណ​សាច់សាលោហិត​ដែល​នៅរស់​ផង ឯ​បុណ្យ​ធំ​មួយទៀត គឺ​បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​សម្រាប់​ឧទ្ទិស​ដល់​ញាតិសន្តាន​ដែល​បាន​លាចាក​លោក​ទៅហើយ​។​ ចូលឆ្នាំ​ខ្មែរ​ជា​ពិធីបុណ្យ​ដ៏​ធំ​មួយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ធ្វើ​ឡើងជា​ទៀត​ទាត់​ជា​រៀងរាល់ឆ្នាំ​។ ពិធីបុណ្យ​ធំ​មួយទៀត​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​តែង​នាំគ្នា​ប្រារព្ធ​ធ្វើ​មិនដែល​ខកខាន​ជា​រៀងរាល់ឆ្នាំ​ដែរនោះ គឺ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។...

សីល​វ័ន សីលវតី​៥០០​នាក់ បាន​បំបួស​ជាស​ង្ឃ និង​ដូនជី​នៅ​វត្តភ្នំ​សន្ទូច​

​កំ​ខេត្ត​ពង់​ឆ្នាំង​៖ ពិធីបុណ្យ​បំបួស​សីល​វ័ន សីលវតី​ចំនូ​ន​៥០០​នាក់​ជាស​ង្ឃ និង​ដូនជី​ត្រូវបាន​ប្រា​រព​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៤ នៅ​វត្ត​ព​លិ​សប​ព្វ​តា​រាម (​ហៅ​វត្តភ្នំ​សន្ទូច​)​ស្ថិតនៅ​ក្នុងភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលារ​ប្អៀ​រ​ក្រោម​អធិបតេយភាព​លោក ឈូរ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត និង​ព្រះ​មេគណ​ខេត្ត​។​ ​ ព្រះ​ភិក្ខុ ស៊ុន សូ​នី​ស​ក្ក័ ប្រធាន​ជំរុំ​យុវជន​ខេមរា​បាន​មាន​សង្ឃដីកា​ថា សីល​វ័ន សីលវតី​ដែល​ត្រូវបាន​បំបួស​ជា​សាមណេ​និង​ដូនជី​ចំនួន​៥០០​នាក់​ក្នុងនោះ​ចំនួន​៣០០​នាក់​ដែលមាន​អាយុ​ពី​១៤​ទៅ​៤៥​ឆ្នាំ​ត្រូវបាន​បំបួស​ជា​សាមណេ និង​សីលវតី​ដែលមាន​អាយុ​ពី​១៤​ទៅ​៤៥ ចំនួន​២០០​នាក់​ទៀត​ត្រូវបាន​បំបួស​ជា​ដូនជី​។ មុន និង​បំបួស​ក្លាយជា​សង្ឃ​និង​ដូនជី...

ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើ​ទី​១៦​ក្នុង​ខេត្តកំពង់ឆ្នាំង ក្រោម​ប្រធានបទ​« អ្វីៗ​ទាំងអស់​ដើម្បី សុខដុមភាព​វប្បធម៌​ជាតិ »

​ខេត្តកំពង់ឆ្នាំង​៖ ទិវា​វប្បធម៌​ជាតិ​០៣ មីនា ខួប​លើក​ទី​១៦ ឆ្នាំ​២០១៤​នៅ​ខេត្តកំពង់ឆ្នាំង​បានធ្វើ​ឡើង​នៅ​ព្រឹក​ថៃ្ង​ទី​១៩​ខែមីនា​ឆ្នាំ​២០១៤ ក្រោម​ប្រធានបទ​« អ្វីៗ​ទាំងអស់​ដើម្បី​សុខដុមភាព​វប្បធម៌​ជាតិ »​។ ពិធី​នេះ​ប្រារព្ធ​ទៅ​ក្រោម​អធិបតីភាព​លោក អ៊ុក សុជាតិ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ​ក្នុង​ខេត្ត និង​សិស្សានុសិស្ស​សរុប​ចំនួន​៤០៩​នាក់​។​ ​ ​ នៅក្នុង​សុន្ទរកថា​ស្វាគមន៍​ក្នុង​ពិធី​នេះ លោក ឈួ​រ ច័ន្ទ​ឌឿ​ន​មានប្រសាសន៍ថា​៖​ទិវា​វប្បធម៌​ជាតិ​៣​មីនា​មាន​សារៈសំខាន់​ណាស់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា...

ទីក្រុង​ពោរពេញ​ដោយ​គំនូរ​សិល្បៈ​លម្អ​តាម​ដងផ្លូវ​ថ្នល់​

​គំនូរ​ហ្វូង​មច្ឆជាតិ​លើ​ទ្រូងផ្លូវ​ដែលជា​ស្នាដៃ​របស់​វិចិត្រករ​កាណាដា​ ​ក្រុង​ម៉ុង​ត្រេ​អាល់ ៖ វិចិត្រករ​មាន​លំនៅឋាន​ក្នុង​ទីក្រុង​ម៉ុង ត្រេ​អាល់ ប្រទេស​កាណាដា​លោក ភី​ត​ធើរ ហ្គី​ប​សុន បានចាប់ផ្តើម​នូវ​យុទ្ធនាការ​បង្កើត​ស្នាដៃ​សិល្បៈ​គំនូរ​តាម​ដង​វិថី ក្រុង​តាំងពី​ឆ្នាំ​២០០១​មក ខណៈ​លោក​ច្រើន​គូរ​វា​នៅលើ​ផ្លូវថ្នល់​នានា​។ គំនូរ​ទាំងនោះ​ភាគច្រើន​ជា​រូបភាព​សត្វ និង​រុក្ខជាតិ​ដែល​លោក​ចង់​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់​ទីនោះ​ទាំងឡាយ​បាន ចាប់អារម្មណ៍​និង​ស្រឡាញ់​ធម្មជាតិ​។​ ​ រយៈពេល​មួយ​ទសវត្សរ៍​ហើយ​ដែល​លោក ភី​ត​ធើរ​ហ្គី​ប​សុន ចំណាយពេល​បង្កើត​ស្នាដៃ​គំនូរ​នេះ​ខណៈ​លោក​គូរ​បាន​ចំនួន​៥៣​គំនូរ​នៅលើ ទ្រូងផ្លូវ​ទាំងនោះ​។ កាលនោះ​លោក​ក៏ត្រូវ​បាន​អាជ្ញាធរ​ហាមប្រាម​មិន​ឲ្យ​ប្រព្រឹត្ត​ទង្វើ នោះដែរ ដោយ​ការ​គូរគំនូរ​តាមផ្លូវ​ថ្នល់​របស់លោក​ត្រូវបាន​គេ​ចាត់ទុក ថា​ជា​ទង្វើ​បំផ្លាញ​សម្បត្តិ​សាធារណៈ​។ ថ្វីដ្បិតតែ​វា​ជា​សកម្មភាព​មិនសូវ​ស្របច្បាប់​ក្ដី ប៉ុន្តែ​ស្នាដៃ​របស់លោក​បានទទួល​ការគាំទ្រ​និង​ចាប់អារម្មណ៍​ជាច្រើន​ពី​សំណាក់​មនុស្សម្នា​ទាំងឡាយ​។​ ​ បច្ចុប្បន្ន នេះ​លោក​បានប្រែក្លាយ​ទ្រូងផ្លូវ​មួយចំនួន​ឲ្យ​ទទួលបាន​ការចាប់...