Home Tags World news

Tag: world news

វ្ល៉ា​ឌី​មៀ ពូ​ទីន ៖ ទង្វើ​របស់​អាមេរិក​កំពុង​បង្ក​អស្ថិរភាព​ក្នុង​តំបន់​មជ្ឈិមបូព៌ា​

​អង់កា​រ៉ា ៖ កាលពី​ម្សិលមិញ​ប្រធានាធិបតី​ប្រទេស​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយថា ការ​ទង្វើ​របស់​សហរ​ដ្ឋ​អាមេរិក​ក្នុងការ​ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល​និង​ការ​រើ​ស្ថានទូត​អាមេរិក​ទៅ​ទីនោះ​គឺជា​ការបង្ក ​ឲ្យ​មាន​អស្ថិរភាព​នៅ​តំបន់​មជ្ឈិមបូព៌ា​។​ ​លោក ពូ​ទីន ថ្លែង​បែបនេះ​ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​ប្រទេស​តួ​ក​គី​គឺ​លោក រ៉េ​ស៊ី​ប តា​យី​ប​អេ​ដូ​ហ្គា​ន នៅ​ទីក្រុង​អង់កា​រ៉ា​ប្រទេស​តួ​ក​គី​។ ទន្ទឹម​នោះ​លោក ពូ​ទីន ក៏បាន​ប្រកាស​ពី​ជ័យជម្នះ​នៅ​ប្រទេស​ស៊ី​រី​នៅពេល​លោក​បានធ្វើ​ដំណើរ​ទៅ​ពិនិត្យមើល​មូលដ្ឋាន​យោធា​របស់​ប្រទេស​រុស្ស៊ី​នៅ​ប្រទេស​ស៊ី​រី និង​បាន​និយាយ​កោតសរសើរ​ពី​តួនាទី​របស់ខ្លួន​នៅក្នុង​ជម្លោះ​នៅ​ប្រទេស​ស៊ី​រី​ផងដែរ​។ ក្រៅពីនេះ​លោក​ក៏បាន​បញ្ជា​ឲ្យ​គេ​ដក​កងទ័ព​របស់​ប្រទេស​រុស្ស៊ី​មួយផ្នែក​ចេញពី​ប្រទេស​ស៊ី​រី​។​ ​សូមបញ្ជាក់ថា លោក ពូ​ទីន បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​អង់កា​រ៉ា​ក្រោយពី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អេ​ហ្ស៊ី​ប និង​ប្រទេស​ស៊ី​រី​ដើម្បី​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ប្រទេស​ទាំងនេះ​ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ និង​ការពង្រឹង​ទំនាក់ទំនង​ជាមួយគ្នា​៕ ​ Source: international-news

ប្រធានាធិបតី​រុស្ស៊ី​បញ្ជា​ឱ្យ​ដក​កងទ័ព​មួយ​ភាគ​ធំ​ចេញពី​ប្រទេស​ស៊ី​រី​

​មូ​ស្គូ ៖ កាលពី​ម្សិលមិញ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បង្គាប់​ឱ្យ​ដក​កងទ័ព​រុស្ស៊ី​មួយ​ភាគ​ធំ​ចេញពី​ប្រទេស​ស៊ី​រី នៅ​អំឡុងពេល​បំពេញ​ដំណើរ​ទស្សនកិច្ច​ដ៏ ភ្ញាក់ផ្អើល​មួយ​ទៅកាន់​មូលដ្ឋានទ័ព Hmeimim ក្នុងប្រទេស​ស៊ី​រី​។ នេះ​បើតាម​សារព័ត៌មាន BBC​។​ ​លោក ពូ​ទីន បាន​លើកឡើងថា «​ជិត​ពីរ​ឆ្នាំ​មកនេះ កងទ័ព​រុស្ស៊ី​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កងទ័ព​ស៊ី​រី បាន​វាយកម្ទេច​ពួក​ភេរ​វករ អន្តរជាតិ​មួយផ្នែកធំ​…​ដូច្នេះហើយ​ខ្ញុំ​សម្រេចចិត្ត​ដក​កងទ័ព​រុស្ស៊ី​មួយ​ភាគ​ធំ​ចេញពី​ប្រទេស​ស៊ី​រី​»​។ លោក​ប្រធានាធិបតី​ពូ​ទីន បានធ្វើ​ដំណើរ​ទៅដល់​មូលដ្ឋានទ័ព Hmeimim កាលពី​ម្សិលមិញ​ក្រោម​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ប្រធានាធិបតី​ស៊ី​រី លោក បា​ស្សា...

វាយប្រហារ​ភេរវកម្ម​ទៀតហើយ​នៅ​ទីក្រុង​ញូយ៉ក​​

​ញូយ៉ក ៖​អភិបាលក្រុង​ញូយ៉ក​និយាយថា មនុស្ស​០៤​នាក់​រងរបួស​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​កែច្នៃ​នៅក្នុង​សង្កាត់ Manhattan ទីក្រុង​ញូយ៉ក​កាលពី​ម្សិលមិញ ខណៈដែល​គេ​អះអាងថា គឺជា​ការប៉ុនប៉ង​វាយប្រហារ​ភេរវកម្ម ។ នេះ​បើ​យោង​ទីភ្នាក់ងារ សារព័ត៌មាន Reuters ។​ ​បើតាម​អភិបាលក្រុង​ញូយ៉ក លោក Bill de Blasio ហេតុការណ៍​ផ្ទុះ​មួយ​បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា ៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ចន្ទ​នេះ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) នៅឯ​ផ្លូវ​ក្រោម​ដី​មួយកន្លែង​ភ្ជាប់​ពី​ទីលាន Times Square ទៅកាន់​ចំណត​រថយន្ដក្រុង...

សម្ពន្ធមិត្ត​ទាំង​៣​នឹងធ្វើ​សមយុទ្ធ​យោធា​ស្ទាក់ចាប់​មី​ស៊ី​ល​នៅ​សប្ដាហ៍​ក្រោយ 

​តូ​ក្យូ ៖ កងកម្លាំង​ស្វ័យការពារ​ជាតិ​ជប៉ុន​បាន​និយាយថា បើទោះជា​កំពុងមាន​ភាព​តានតឹង​ខ្លាំង​ជាមួយ កូរ៉េខាងជើង​ក៏ដោយ សហរដ្ឋអាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង នឹងធ្វើ​សមយុទ្ធ​យោធា​ស្ទាក់ចាប់​មី​ស៊ី​ល​រួមគ្នា​នៅ​សប្ដាហ៍​ក្រោយនេះ ។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​ ​សមយុទ្ធ​យោធា​នេះ​កើតឡើង​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​កូរ៉េខាងជើង​បាន​ព្រមាន​ថា​សមយុទ្ធ​យោធា​រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក កាលពី​សប្ដាហ៍​មុន​គឺ​បាន​រុញច្រាន​ឱ្យ​ឧបទ្វីប​កូរ៉េ កាន់តែ​ខិតជិត​មាត់ ជ្រោះ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​។​ ​ទាក់ទិន​នឹង​ការធ្វើ​សមយុទ្ធ​យោធា កងកម្លាំង​ស្វ័យការពារ​ជប៉ុន​បានឱ្យដឹងថា សមយុទ្ធ​យោធា​រយៈពេល​ពីរ​ថ្ងៃ ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ចន្ទ និង​អង្គារ​សប្ដាហ៍​ក្រោយនេះ នឹង​ក្លាយជា​សមយុទ្ធ​យោធា​លើក​ទី​០៦​របស់​ប្រទេស​ទាំងបី​ក្នុងការ ចែករំលែក​ព័ត៌មាន​ដើម្បី​ស្ទាក់ចាប់​មី​ស៊ី​ល នៅក្នុង​ករណី​មានការ​វាយប្រហារ​ជាយថាហេតុ​ណាមួយ​ពី​កូរ៉េខាងជើង​។​ ​សូមបញ្ជាក់ថា ភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ...

ផ្ទុះ​រោងចក្រ​គីមី​មួយ​នៅ​ខេត្ត​ជាំ​ង​ស៊ូ​ភាគ​ខាងកើត​ប្រទេស​ចិន​សម្លាប់​មនុស្ស​៤​នាក់ 

​ចិន ៖ មន្ត្រី​មូលដ្ឋាន​បាន​និយាយថា មនុស្ស​ចំនួន​៤​នាក់​បាន​ស្លាប់ ហើយ​ចំនួន​៦​នាក់​ទៀត​បាន​កប់​នៅក្រោម​គំនរ​បែកបាក់ ខណៈ​មនុស្ស​ម្នាក់ទៀត​ត្រូវបាន​ជួយសង្គ្រោះ​ក្រោយពី​មានការ​ផ្ទុះ​រោងចក្រ​គីមី​មួយ​នៅ​ទីក្រុង​លៀន​យុង​ហ្គា​ង​នៅ​ខេត្ត​ជាំ​ង​ស៊ូ ​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​កាលពី​ចុង​សប្តាហ៍កន្លងទៅនេះ​។​ ​មន្ត្រី​មូលដ្ឋាន​ភ្លាមៗ​នោះបាន​បញ្ជូន​ក្រុម​អ្នក​ជួយសង្គ្រោះ និង​គ្រឿង​ម៉ាស៊ីន​ដើម្បី​ធ្វើការ​ជួយសង្គ្រោះ​រួមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២០​គ្រឿង អ្នក​ពន្លត់ភ្លើង​១៣៥​នាក់ រថយន្ត​សាមុយ​១២​គ្រឿង បុគ្គលិក​ពេទ្យ​ចំនួន​៥០​នាក់ និង​គ្រឿងចក្រ​មួយចំនួនទៀត​។​ ​កម្មករ​ម្នាក់​ត្រូវបាន​ជួយសង្គ្រោះ​ក្នុង​គ្រោះថ្នាក់​ដែល​បាន​កើតឡើង​កាលពី​ចុង​សប្ដាហ៍​មកនេះ ហើយ​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ក្បែរ​កន្លែងកើតហេតុ ហើយ​ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះ​នឹង​បន្ត​រហូតដល់​កម្មករ​ដែល​កប់​ក្រោម​គំនរ​ទាំង​៦​នាក់​នេះ​ត្រូវបាន​ជួយសង្គ្រោះ​អស់​។​ ​មន្ត្រី​មូលដ្ឋាន​បាន​បញ្ជាក់ថា រោងចក្រ​នេះ​បាន​បញ្ឈប់​ការផលិត និង​ដក​គ្រឿង​គីមី​ដែល​នៅសល់​ប៉ុន្មាន​ទៀត​ចេញពី​រោងចក្រ​នេះ ហើយ​គេ​មិនទាន់​ឃើញ​មានការ​លេច​ធ្លាយ​សារធាតុ​គីមី​នៅឡើយ​ទេ ប៉ុន្តែ​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​៕ ​ Source: international-news

ក្រុមអ្នកតវ៉ា​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ថ្កោលទោស​ទង្វើ​របស់​អាមេរិក​

​ឥណ្ឌូនេស៊ី ៖ ក្រុមអ្នកតវ៉ា​រាប់ពាន់នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅក្រៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ដែល​មានការ​យាមកាម​តឹងរ៉ឹង​នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី​ដើម្បី​ថ្កោលទោស​ទង្វើ​សហរដ្ឋអាមេរិក​ដែល​បានទទួល​ស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល​។​ ​សមាជិក​គណបក្ស​យុត្តិធម៌​នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​ក្រុមបាតុករ​ផ្សេងទៀត​បាន​ប្រមូល​ផ្ដុំគ្នា​នៅខាងមុខ​អគារ​សហរដ្ឋអាមេរិក​ដោយបាន​ស្រែក និង​កាន់​បដា​សម្ដែង​ពី​កំហឹង​របស់ខ្លួន​ចំពោះ​ការប្រកាស​របស់​សហរ​ដ្ឋ​អាមេរិក​កាលពី​សប្ដាហ៍​មុន​។​ ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​ហ្សា​កាតា​បាន​ក្លាយជា​គោលដៅ​របស់​ក្រុម​អង្គការ​មូស្លីម​មួយចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​តាំងពី​លោក ត្រាំ បានប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល​។​ ​ប្រទេស​ឥណ្ឌូនេស៊ី​គឺជា​ប្រទេសមួយ​ដែលមាន​ប្រជាពលរដ្ឋ​មូស្លីម​ច្រើនជាងគេ​បំផុត​ទី​៣​នៅក្នុង​ពិភពលោក ហើយក៏​ជា​ប្រទេស​គាំទ្រ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ជាច្រើន​ទសវត្សរ៍​មកហើយ​ដែរ​៕ ​ Source: international-news

ផ្ទុះការតវ៉ា​ដោយ​ហិង្សា​នៅ​ជិត​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ប្រទេស​លី​បង់​

លី​បង់ ៖ កាលពី​ថ្ងៃអាទិត្យ​ក្រុមបាតុករ​បានធ្វើ​ការតវ៉ា​នៅ​ជិត​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ប្រទេស​លី​បង់​ប្រឆាំងនឹង​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដែល​បានទទួល​ស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ថា ជា​រដ្ឋធានី​ប្រទេស​អ៊ីស្រាអែល​។​ ​ក្រុមអ្នកតវ៉ា​មួយចំនួន​បាន​គ្រវីទង់ជាតិ ហើយ​ខ្លះទៀត​បាននាំគ្នា​ដុត​ភ្លើង និង​ដុត​ទង់ជាតិ​សហរដ្ឋ​អា​មេ រិ​ក និង​ប្រទេស​អ៊ីស្រាអែល​នៅតាម​ផ្លូវ និង​ចោល​វត្ថុ​រឹង​ទៅលើ​កងកម្លាំង​សន្តិសុខ​ដែល​បាន​បិទផ្លូវ​សំខាន់​ធ្វើដំណើរ​ទៅ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​តំបន់​អាវ​កា​នៅ​ខាងជើង​ទីក្រុង​បេ​រូត​នៅ​ប្រទេស​លី​បង់​។ ប្រទេស​លី​បង់​ដែលមាន​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​ប្រហែល​៤៥​ម៉ឺន​នាក់​បាន​ថ្កោលទោស​ចំពោះ​ការសម្រេចចិត្ត​របស់លោក ត្រាំ ហើយ​កាលពី​សប្ដាហ៍​មុន​ប្រធានាធិបតី​ប្រទេស​លី​បង់​គឺ​លោក ម៉ៃ​ឃែ​ល អូន បាន​ហៅ​ទង្វើ​នេះ​ថា ជាការ​គំរាមកំហែង​ចំពោះ​ស្ថិរភាព​តំបន់​។​ ​សូមបញ្ជាក់ថា ការដែល​លោក ត្រាំ ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​ប្រទេស​អ៊ីស្រាអែល​បានធ្វើ​ឲ្យ​ពិភព​អារ៉ាប់​ខឹងសម្បារ​យ៉ាងខ្លាំង​ព្រមទាំង​ធ្វើ​ឲ្យ​សម្ពន្ធមិត្ត​បស្ចិម​លោក​អាក់អន់ចិត្ត​ដោយ​និយាយថា វា​ជា​ឧ​ប​ស័គ្គ​មួយ​ចំពោះ​កិច្ចប្រឹងប្រែង​សន្តិភាព និង​អាច​បង្កចលាចល​បន្ថែម​ទៀត​នៅ​មជ្ឈិមបូព៌ា​៕ ​ Source: international-news

លី​បង់​ជំរុញ​សម្ព័ន្ធ​អារ៉ាប់​ដាក់​សម្ពាធ​លើ​អាមេរិក​រឿង​ហ្សេ​រុយ​សា​ឡឹម​

​អេ​ហ្ស៊ី​ប ៖ រដ្ឋមន្ត្រីការបរទេស​លី​បង់ លោក Gebran Bassil បាន​និយាយថា សម្ព័ន្ធ​អារ៉ាប់​គួរតែ​ដាក់ទណ្ឌកម្ម ឬ​សម្ពាធ​លើ​សហរដ្ឋអាមេរិក​ឱ្យ​លុបចោល​ការសម្រេចចិត្ត​ចំពោះ​ការទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​។  ​លោក Bassil ថ្លែង​បែបនេះ​នៅក្នុង​ពិធី​កិច្ចប្រជុំ​មួយ​ក្នុង​ទីក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃ​សៅរ៍ ធ្វើឡើង​ដោយមាន​សំណើ​ពី​ប៉ា​ឡេ​ស្ទី​ន និង​ហ្ស៊​កដា​នី បន្ទាប់ពី​លោក​ដូ​ណា​ល់ ត្រាំ បាន ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ក៏ដូចជា​បញ្ជា​ឱ្យ​ក្រសួងការបរទេស​រប​ស់​ខ្លួន ត្រៀម​រៀបចំ​ផ្លាស់ប្ដូរ​ស្ថានទូត​អាមេរិក ប្រចាំ​ទីក្រុង​តែ​អា​វីវ ទៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម បើទោះជា​មានការ​រិះគន់...

ក្រុមចម្រុះ​អារ៉ាប់​វាយប្រហារ​តាម​អាកាស​នៅ​យ៉េ​មែន​ផ្តាច់ជីវិត​មនុស្ស​០៦​នាក់​

​សា​ណា​អា ៖ មនុស្ស​យ៉ាងហោចណាស់​០៦​នាក់​បាន​ស្លាប់បាត់​ជីវិត និង​ជាច្រើន​នាក់​ទៀត​រងរបួស នៅក្នុង​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​ក្រុមចម្រុះ​អារ៉ាប់​ដឹកនាំ​ដោយ អា​រ៉ា​ប៊ី​សា​ឌី​ត លើ​ផ្សារ​ពីរ​កន្លែង​ក្នុងប្រទេស​យ៉េ​មែន​។ នេះ​បើ​យោង តាម​សារព័ត៌មាន​ចិន CGTN ។​ ​បើតាម​ប្រភពពី​មន្ទី​ពេទ្យ​នៅក្នុង​តំបន់​និយាយថា ការវាយប្រហារ​លើកទីមួយ​គឺមាន​គោលដៅ​លើ​ផ្សារ Khalakah ក្នុងស្រុក Nehm ស្ថិតនៅ​ចំងាយ​៣០​គីឡូម៉ែត្រ ភាគ​ឦសាន នៃ​រដ្ឋធានី​សា​ណា​អា ស្ថិតនៅក្រោម​ការ​គ្រប់​គ្រប់​របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​។ ការវាយប្រហារ​នេះ​បាន​ផ្ដាច់​យកអាយុ​ជីវិត​មនុស្ស​០៥​នាក់ និង​២០​នាក់​ទៀត រងរបួស​។ ចំណែកឯ​ការវាយប្រហា​រ​តាមផ្លូវ​អាកាស​លើក​ទី​២ គឺ​បាន​កើតឡើង​នៅឯ​ផ្សារ​មួយ​ផ្សេងទៀត ស្ថិតនៅ​ក្នុងស្រុក...

រដ្ឋាភិបាល​ឥណ្ឌា​ប្រាប់​ឲ្យ​អាជ្ញាធរ​រដ្ឋ​នៅជាប់​ព្រំដែន​បង់​ក្លា​ដែ​ស​ទប់ស្កាត់​រ៉ូ​ហ៊ីង​យ៉ា

​ញូ​ដេលី ៖ រដ្ឋមន្ត្រី​មហាផ្ទៃ​ឥណ្ឌា លោក Rajnath Singh បាន​ប្រាប់​ឱ្យ​អាជ្ញាធរ​នៅក្នុង​រដ្ឋ​ចំនួន ០៥ ដែលមាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​បង់​ក្លា​ដែ​ស បង្កើន​ការប្រុងប្រយ័ត្ន​ក្នុងការ​ទប់ស្កាត់​លំហូរ​ចូល របស់​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ នេះ​បើ​យោង​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួរ​។ លោក​ថ្លែង​បែបនេះ​ឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​បណ្ដា​រដ្ឋមន្ត្រី នៃ​រដ្ឋ​ឥណ្ឌា​ទាំង​០៥ នៅ​ភាគ​ខាងកើត​នៃ ប្រទេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ ​ទោះបីយ៉ាងណា​មន្ត្រី​រូបនេះ​ដដែល ក៏បាន​បញ្ជាក់​ផងដែរ​ថា បទបញ្ជា​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​រក្សា​សន្តិសុខ ព្រមទាំង​ទប់ស្កាត់​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់ នៅតាម​តំបន់​ព្រំដែន​តែប៉ុណ្ណោះ​។​ បច្ចុប្បន្ន​រដ្ឋាភិបាល​ឥណ្ឌា កំពុង​ព្យាយាម​ទប់ស្កាត់​លំហូរ​ចូល នៃ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ដែល​បាននិងកំពុង​រត់គេច​ចេញពី​អំពើហិង្សា...