Home Tags Tourism

Tag: tourism

ភ្ញៀវ​ទេសចរណ៍​បរទេស​ជិះ​កប៉ាល់​មក​កម្សាន្ត​ទស្សនា​ខេត្តកំពង់ឆ្នាំង​មានការ​កើនឡើង​

​ខេត្តកំពង់ឆ្នាំង​៖ ដោយសារ​ខេត្តកំពង់ឆ្នាំង​មាន​ទេសភាព​ធម្មជាតិ​តាម​ដង​ទន្លេ​នៅក្នុង​រដូវវស្សា​គួរឲ្យគយ នៅ​ខែតុលា​នេះ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​ក្នុង​១​ថ្ងៃៗ​រាប់រយ​នាក់ បាន​ជិះ​កប៉ាល់​ចូលមក​កម្សាន្ត ​និង​ទស្សនា​ទីក្រុង​កំពង់ឆ្នាំង ដែល​ធ្វើឲ្យ​ស្បាយចិត្ត​រី​រាយ​គ្រប់គ្នា ព្រោះតែ​ពួកគាត់​លក់ដូរ​ទំនិញ​បាន​ដាច់​ច្រើន​។​ ​មន្ត្រីនគរបាល​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង ដែល​ឈរជើង​ប្រចាំ​ការការពារ​សន្តិសុខ​នៅ​កំពង់ផែ​ទេសចរណ៍​ផ្សារ​ក្រោម ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ នេះ​បាន​និយាយ​ឲ្យដឹងថា​៖ នៅក្នុង​ថ្ងៃនេះ​ក៏​មិន​ខុសពី​ថ្ងៃមុនៗ​ដែរ មាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ប្រមាណ​ជាង​២០០​នាក់ ជាច្រើន​ក្រុម​បាន​ជិះ​កប៉ាល់​មក​ឈប់​ដើរលេង​កម្សាន្ត​តាម​សួនច្បារ​មាត់ទន្លេ ដើរ​មើល​និង​ទិញ​ទំនិញ​តាម​ទីប្រជុំជន​ផ្សារ​ក្រោម និង​ផ្សារឆ្នាំង ។ ដោយឡែក​ភ្ញៀវ​មួយចំនួនទៀត​បាន​ជិះ​កាណូត​ទេសចរណ៍​តូចៗ កម្សាន្ត​មើល​ផ្ទះទឹក​មើល​បែ​ចិញ្ចឹម​ត្រី...

ទំនប់​២០​ឧសភា​បាន​ក្លាយជា​កន្លែង​ទេសចរណ៍​លេង​កំសាន្ត និង​នៅ​ថ្ងៃទី​២០​ខែកញ្ញា​នេះ អាជ្ញាធរ​ស្រុក​នឹង​រៀប​ចំការ​អុំទូក​ប្រណាំង​អបអរ​បុណ្យ​ភ្ជុំបិណ្ឌ

​​ខេត្តកំពង់ឆ្នាំង​៖ ទំនប់ទឹក​២០​ឧសភា​ស្ថិតនៅ​ក្នុងភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង មាន​ចម្ងាយ​ប្រមាណ​១៧​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពង់ឆ្នាំង ។ រយះពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ទំនប់ទឹក​២០​ឧសភា​បាន​ក្លាយជា​កន្លែង​ទេសចរណ៍​មកលេង​កំសាន្ត​នៅ​រៀងរាល់ថ្ងៃ​ចុង​សប្តាហ៍ ដោយឡែក​នៅ​ថ្ងៃទី​២០​ខែ​ក​ញ្ញ ឆ្នាំ​២០១៧​ខាងមុខនេះ អាជ្ញាធរ​ឃុំ ស្រុក និង​សហគមន៍​នឹង​រៀប​ចំការ​អុំទូក​ប្រណាំង​លេង​កំសាន្ត​ដើម្បី​អបអរ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ ។​ ​លោក អ៊ុក ញ៉ុ​ន ប្រធាន​សហគមន៍​ទំនប់ទឹក​២០​ឧសភា បាន​និយាយ​អោយដឹងថា​៖ ទំនប់ទឹក​២០​ឧសភា បាន​កសាងឡើង​នៅក្នុង​របប​ប៉ុលពត​អំឡុង​ឆ្នាំ​១៩៧៧, ១៩៧៨ ដោយមាន​សំណង់​ទ្វារ​ទឹកធំៗ​៣​កន្លែង និង​សំណង់​ទ្វារ​ទឹកតូចៗ​ចំនួន​៥​កន្លែង​ទៀត...

ទំនប់ម្កាក់ ក្លាយជារមណីយដ្ឋានដ៏ពេញនិយមនៅខេត្តសៀមរាប !

ប្រព័ន្ធ​ស្រោចស្រពស្ទឹង​ជីក្រែង ដែល​បាន​សាងសង់​ទំនប់​មួយ​មាន​ឈ្មោះថា ទំនប់​ម្កាក់ ស្ថិតក្នុង​ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នបានក្លាយ​ទៅជា​រមណីយ​ដ្ឋា​នដ៏​ពេញនិយម​មួយក្នុង​ទឹកដី​ខេត្តសៀមរាប ។​ ទំនប់​ម្កាក់​នេះ ជា​ប្រព័ន្ធ​ស្រោចស្រព​ស្ទឺ​ង​ជីក្រែង ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ឡើងនៅក្នុង​ឆ្នាំ ២០១៥ មកដល់​ពេលបច្ចុប្បន្ន ការដ្ឋាន​នេះស​ម្រ​ច​ការងារ​បាន​ប្រមាណ​ជា ៩៥ ភាគរយ​ហើយ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៧ នេះ ដែលអាចស្រោចស្រព​ដី​កសិកម្ម​ជាង ២​ ម៉ឺន ហិកតា ក្នុងស្រុក​ជីក្រែង ។ បច្ចុប្បន្ន...

សូមរីករាយកម្សាន្តនៅ ឧទ្យានជាតិវីរៈជ័យ ក្នុងថ្ងៃឈប់សម្រាក !

នៅ ​រដូវ​​ ប្រាំង​ ភ្ញៀវ​ ទេសចរ​ ទាំងឡាយ ជា ពិសេស​ ទេសចរ​ ប​រទេស បាន នាំគ្នា​ ទៅ​ ទស្សនា​នូវ​ ព្រៃ ឈើ ​ធម្មជាតិ ដែល មាន​ទេសភាព ​ស្រស់ ស្អាត​ នៅ លើ ភ្នំ...

សម្រស់ធនធានធម្មជាតិបាតសមុទ្រកម្ពុជា គួរឱ្យទាក់ទាញ !

កាល ពី ពេល​ ថ្មីៗ​ នេះ ក្រុម ​អ្នក ឯកទេស​ ខាង​ មុជ ទឹក​ សមុទ្រ​ របស់​ កម្ពុ​ជា​ បាន​ ថត ​យក ​រូបភាព ​នៅ​ បាត សមុទ្រ​ នៃ​ប្រទេស​ កម្ពុជា មើល...

ដល់​រដូវ​ទស្សនា​ទេសភាព​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង​ហើយ!

​ទេសភាព​ទាំងឡាយ​នៅតាម​ដង​ទន្លេ​ក្នុង​ខេត្តស្ទឹងត្រែង​បាន​រំលេច​ខ្លួន​ឡើង​យ៉ាង​ស្រស់ស្អាត​មាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​យ៉ាងខ្លាំង​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ទាំងឡាយ​បានឃើញ​ហើយ​មិន​សរសើរ​មិនបាន​ឡើយ​។​ ​ខេត្តស្ទឹងត្រែង​គឺជា​ខេត្ត​ដ៍​វ័យ​ចំណាស់​មួយ​ស្ថិតនៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា មាន​ព្រំប្រទល់​ខាងជើង​ជាប់​ប្រទេស​ឡាវ​ខាងលិច​ជាប់​ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខាងកើត​ជាប់ ខេត្តរតនគិរី ខាងត្បូង​ជាប់​ខេត្តក្រចេះ​និង​ខេត្តមណ្ឌលគិរី​។​ ​មុននឹង​យើង​មកដល់​ខេត្តស្ទឹងត្រែង​ត្រូវធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៧​អា​ពី​រាជធានី​ភ្នំពេញ​មាន​ចម្ងាយ​ប្រមាណ​ជាង​៤៥០​គីឡូម៉ែត្រ​កាត់​តាម​ខេត្តក្រចេះ​។​ខេត្តស្ទឹងត្រែង​មាន​តំបន់​ទេសចរណ៍​សំខាន់ៗ​ជាច្រើន​កន្លែង​គួរឱ្យ​ចាប់អារម្មណ៍​មានដូចជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​អូរ​ប្ញ​ស្សី​កណ្តាល បុរី​អូរ​ស្វាយ អន្លង់​សត្វ​ផ្សោត​ឃុំ​ព្រះ​រំកិល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ជ្រោះ​ព្រះ​និមិត្ត ជាដើម​។ ​ ​ ​ទី​រួម​ខេត្តស្ទឹងត្រែង​ក៏​អា​ចរក​ទិញ​ត្រី​ធំៗ​ផ្ញើ​បងប្អូន​សាច់ញាតិ មិត្តភក្តិ​និង​អា​ចរក​ទិញ​ណែម​សាច់​ត្រី​ដែល​ល្បី​ថា​មាន​រសជាតិ​ឆ្ងាញ់​ក៏បាន​។ យើង​ក៏​អាច​ទស្សនា ពី​ជីវភាព​របស់​បងប្អូន​ខ្មែរ​-​ឡាវ​រស់នៅ​ខេត្តស្ទឹងត្រែង​។​ក្រៅពីនេះ យើង​ក៏​អាចធ្វើ​ដំណើរ​កម្សាន្ត​ទេសចរណ៍ ផ្សង​ប្រេង​ទៅ​ទស្សនា​មើល​សត្វ​ស្លាប​នៅ​ព្រៃ​អភិរក្ស​ការពារ​ស្រុក​សៀម​ប៉ាង​និង​តំបន់​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ មើល​ជីវភាព​បងប្អូន​ជនជាតិដើម​ភាគតិច​រស់នៅ​ស្រុក​សៀម​ប៉ាង​។​ មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​បាន​រៀបរាប់ថា ដំណើរ​កម្សាន្ត​ទេសចរ​តាម​ទន្លេមេគង្គ​នៅ​តំបន់​រាម​សារ តំបន់​នោះ​មាន​កោះ​មួយ​ដែល​គេ​ចាប់អារម្មណ៍​ជាងគេ​មានឈ្មោះ​ ​ថា កោះ​ហាន នៅ​ទីនោះ​មាន​ទេសភាព​ទឹក​ហូរ​មាន​កោះ​ខ្សាច់​ដ៍​ស្រស់ស្អាត​ព្រៃ​លិច​ទឹក​មើល​បក្សី​សត្វ​ស្លាប​តាម​ដង​ទន្លេមេគង្គ​។ ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​ជិះទូក​ពី​រមណីយដ្ឋាន​បក្សី​មេគង្គ មើល​ទេសភាព​តាម​ដង​ទន្លេមេគង្គ​មើល​កោះ...

ទៅខេត្តប៉ៃលិន កុំភ្លេចចូលលេងចំការផ្កាឈូករ័តនៅភ្នំគោងាប់ !

ភ្ញៀវទេសចរ​ទាំងឡាយ កាលបើ​បាន​ទៅ​ទស្សនា​នៅ​ខេត្ត​ប៉ៃលិន​ហើយ សូមកុំ​ភ្លេច​ទៅ​ទស្សនា​ចំការ​ផ្កាឈូក​រ័​ត នៅ​ភ្នំ​គោ​ងាប់ មាន​ចម្ងាយ ៤ គីឡូម៉ែត្រ​ពី​ក្រុង ប៉ៃលិន ស្ថិតនៅក្នុងភូមិរោងចក្រ សង្កាត់ ប​យ៉ា​ខា ខណ្ឌ​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​ ​នៅ​ទីនោះ​មាន​ចំការ​ផ្កាឈូក​រ័​ត ដែល​ម្ចាស់ រមណីយដ្ឋាន មេម៉ូរី​យ៉ោ ផា​ឡេស Memoria Palace បាន​ដាំ លើ​ផ្ទៃដី​ជាង​កន្លះ​ហិកតា​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ដែល​បាន​ទៅ​ទស្សនា​នៅ​រមណីយដ្ឋាន​នេះ​ឱ្យមាន​ភាពស្រស់​ត្រកាល និង...

លោក កាន់ ភារៈ ប្រាប់ពីប្រយោជន៍នៃការមុជទឹកក្នុងបាតសមុទ្រ

សមុទ្រ​កម្ពុជា​ត្រូវគេ​ទទួលស្គាល់ថា​មាន​ធនធាន​បាតសមុទ្រ​យ៉ាងច្រើន​ដែល​អ្នកជំនាញ​មុជទឹក​បាតសមុទ្រ​កម្ពុជា ខេត្ត​ព្រះសីហនុ បង្ហាញ​ប្រយោជន៍​ច្រើនយ៉ាងអាចជួយ​កាត់បន្ថយ​ទុក្ខ​កង្វល់ និង ​ជា​កីឡា​មួយ​ប្រភេទ​ជួយ​ថែ​ជីវចម្រុះ ឬ​ធនធានធម្មជាតិ​ក្នុង​បាតសមុទ្រ​កម្ពុជា​ដ៏​ល្អ​គ្មាន​ពីរឲ្យ​គង់វង្ស​យូ​អង្វែង ។​ <img src="https://z-1-scontent.xx.fbcdn.net/v/t31.0-8/18055768_502317493225689_866747123084998236_o.jpg?oh=4ce2fa3db4c8b21a227f3a73548dde17&amp;oe=594E538C" alt="លោក កាន់ ភារៈ ប្រាប់ពីប្រយោជន៍នៃការមុជទឹកក្នុងបាតសមុទ្រ" data-sf-skip="1" />លោក កាន់ ភារៈ ​អ្នកឯកទេស​មុជទឹក​សមុទ្រ និង​ ជា​ប្រធាន​ក្រុមហ៊ុន​មុជទឹក​បាតសមុទ្រ​កម្ពុជា បាន​ឲ្យ​អ្នក​សា​ព័ត៌មាន​ដឹងថា មនុស្ស​គ្រប់ៗ​រូប​ដែលមាន​កាយសម្បទា​រឹងមាំ គួរ​រៀន​ឲ្យ​ចេះ​ជំនាញ​មុជទឹក​សមុទ្រ ដើម្បី​មានឱកាស​ចុះទៅ​បាតសមុទ្រ​មើល​ធនធាន​ធម្មជាតិ​ក្នុង​បាតសមុទ្រ​កម្ពុជា មានដូចជា...

ភ្ញៀវទេសចររីករាយ ជាមួយការបោះតង់លំហែរកាយនៅលើភ្នំគោងាប់ !

នៅ​រដូវ​ស​ប្រាំង​ភ្ញៀវ​ទេសចរណ៍​ទាំងឡាយ ជាពិសេស​ទេសចរណ៍​ប​រទេស បាននាំគ្នា​ទៅ​ទស្សនា​នូវ​ព្រៃឈើ​ធម្មជាតិ ដែលមាន​ទេសភាព​ស្រស់ស្អាត​នៅលើ ភ្នំ ជ្រលង​ភ្នំ និង ដៃទន្លេ សហគមន៍​ជនជាតិភាគតិច​ក្នុង​តំបន់ និង ជីវិត​សត្វព្រៃ​សម្បូរបែប​កំពុង​រង់ចាំ​ភ្ញៀវទេសចរ​នៅ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ។​ ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ គ្របដណ្ដប់​លើ​ផ្ទៃក្រឡា​៣ ៣២៥​គីឡូម៉ែត្រ​ការ៉េ ដែល​ស្ថិតនៅ​ក្នុងស្រុក​វឺ​ន​សៃ និង ស្រុក​តា​វែង​នៃ​ខេត្តរតនគិរី និង លាតសន្ធឹង​ដល់​ស្រុក​សៀម​ប៉ាង​របស់​ខេត្តស្ទឹងត្រែង មាន​ចម្ងាយ​ប្រហែល​៦០​គីឡូម៉ែត្រ ភាគ​ខាងជើង​ក្រុង​បាន​លុង​នៃ​ខេត្តរតនគិរី ។ ឧទ្យាន​ជាតិ​វីរ​ជ័យ ជា​ឧទ្យាន​ជាតិ​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា...

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ គួរតែនាំគ្នាទៅលេងកន្លែងណា ឱ្យសប្បាយ ?

រដូវចូលឆ្នាំ​កាន់តែ​ខិតចូល​មកដល់​ហើយ ប្រជាពលរដ្ឋ​ខ្មែរ​បាន​ត្រៀមលក្ខណៈ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំរការ បន្ទាប់ពី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​រួចហើយ ប្រជាពលរដ្ឋ​មួយចំនួន​បាន​ត្រៀម​គោលដៅ​រួចជាស្រេច​ក្នុងការ​ធ្វើដំណើរ​ទៅ​កម្សាន្ត នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​នានា នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា  ហើយ​អ្នក​ខ្លះទៀត ដែលមាន​ជីវភាព​ធូរធារ បាន​ត្រៀមលក្ខណៈ​ទៅ​ដើរ​កម្សាន្ត​នៅក្រៅ​ប្រទេស ដើម្បី​លំហែកាយ​ក្នុង​ពិធី​បុណ្យជាតិ​ដ៏​ធំ​មួយ​នេះ ។ នៅក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ននេះ គេ​បាន​ចែក​ប៉ូល​ទេសចរណ៍​សំខាន់ៗ​ចំនួន​បួន គឺមាន​ដូចជា រាជធានី​ភ្នំពេញ តំបន់ឆ្នេរ​សមុទ្រ តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប និង តំបន់​អេកូ​ទេសចរណ៍ នៅ​ភូមិភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា ។ ក្នុងចំណោម​ប៉ូល​ទេសចរណ៍ សំខាន់ៗ​ទាំង​បួន​នេះ...