Home Tags Technology

Tag: technology

សហគ្រិន​បច្ចេកវិទ្យា​កម្ពុជា​មួយ​ក្រុម​ចង់​បង្កើត​ក្រុមហ៊ុន​បង្កើត​ថ្មី​មួយ​ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក

ក្រុង SAN FRANCISCO រដ្ឋ CALIFORNIA —កាលពី​នៅ​រាជធានី​ភ្នំពេញ​ អ្នក​បច្ចេកវិទ្យាវ័យ​ក្មេង​កម្ពុជា​៥នាក់​ស្គាល់​គ្នា​ដោយ​សារ​តែ​កេរ្តិ៍ឈ្មោះ​ ប៉ុន្តែ​ពួក​គេ​មិន​មាន​ឱកាស​ស្គាល់​គ្នា​ឲ្យ​បាន​ច្បាស់​នោះ​ទេ។ ក្រោយ​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​ជុំវិញ​សហរដ្ឋ​អាមេរិក​រយៈ​ពេល​៣សប្តាហ៍​មក ពួកគេ​បាន​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ដោយ​នាំ​មក​វិញ​នូវ​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​សហការ​រួម​គ្នា​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Startup ផ្នែក​ហិរញ្ញវត្ថុ​មួយ។ ​ លោក សុខ សុភមង្គល អាយុ ២៩ឆ្នាំ សហ​ស្ថាប​និក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Codingate ដែល​ជា​ក្រុមហ៊ុន​បង្កើត​គេហទំព័រ​និង​កម្មវិធី​តាម​ទូរស័ព្ទ​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​នានា​បាន​ថ្លែង​ប្រាប់​ VOA ថា៖«ពី​មុន យើង​អាច​និយាយ​ថា យើង​សុបិន្ត​ពេល​យើង​និយាយ​អំពី​...

Apple ទទួល​ស្គាល់​ថា​មាន​ការរំលោភ​ច្បាប់​ការងារ​ដើម្បី​បង្កើន​ផលិតផល​ Iphone X

តើ​ទូរស័ព្ទ​ដែល​អ្នក​កាន់​នឹង​ដៃ មាន​តម្លៃពលកម្ម​ប៉ុន្មាន ? ដើម្បី​បង្កើន​ល្បឿន​ផលិតផល​ ក្រុមហ៊ុន​ចិន អ្នក​ទទួល​ការងារ​បន្ត​ ​មិន​ខ្លាច​នឹង​បង្ខំ​​និសិ្សត​ឱ្យ​មក​ធ្វើការ​បន្ថែម​ម៉ោង​ ដោយ​ខុស​ច្បាប់ នៅ​ក្នុង​រោងចក្ររបស់​ខ្លួន​ទេ។ ក្រុមហ៊ុន​អេផល​អាមេរិក បាន​ប្រកាស​ទទួល​ស្គាល់​នៅថ្ងៃ​ពុធ​នេះ ថា​ពិត​ជា​មាន​ករណី​​រំលោភ​ច្បាប់​ការងារ​បែប​នេះ​មែន នៅ​ក្នុងក្រុមហ៊ុន​ទទួល​ការងារ​បន្ត​នៅ​​ប្រទេស​ចិន ហើយ​បាន​ចាត់​វិធានការ​ប្រឆាំង​ភ្លាម​ហើយ។ បើ​តាម​Financial Times និស្សិត​ចិន​ប្រមាណ​បីពាន់​នាក់ ត្រូវ​បង្ខំ​ចិត្ត​ធ្វើការ​ ១១​ម៉ោង​ក្នុង​ថ្ងៃ នៅ​ក្នុង​រោង​ចក្រ​តៃវ៉ាន់ Foxconn ដែល​ជា​​ក្រុមហ៊ុន​យក្ស​ផ្នែក​អេឡិចត្រូនិក​ លំដាប់​ទី​មួយ​ពិភពលោក ខាង​ទទួល​ការងារ​បន្ត​។ និស្សិត​កម្មករ​ទាំង​នោះ...

​ស្កែ​ន​បេះដូង​ដើម្បី​បើក​សោរ​ទូរស័ព្ទ​៖ ជំហាន​កាន់តែ​កៀក​នឹង​វិធី​ការពារ «​ការសម្ងាត់​ឯកជន​» ដាច់ខាត​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Buffalo (​អាមេរិក​) បានបង្ហាញ​ពី​វិធីសាស្ត្រ​បើក​សោរ​ទូរស័ព្ទ​ដោយ​ស្កែ​ន​បេះដូង -​ជា​វិធី​ល្អ​បំផុត​សំរាប់​ការពារ​ការសម្ងាត់​ឯកជន នា​ថ្ងៃ​អនាគត ។​ ​ប្រិយមិត្ត​ប្រហែល​ងឿងឆ្ងល់​ហើយ​មើល​ទៅនោះ ព្រោះ​បច្ចុប្បន្ន​វិធី​ច្រើន​ដើម្បី​ការពារ​ការសម្ងាត់ តាមរយៈ​វិធី​បើក​សោរ​ទូរស័ព្ទ​ជាអាទិ៍ៈ ស្កែ​ន​ក្រ​យ៉ៅ​ដៃ ស្កែ​ន​កូនក្រមុំ​ភ្នែក​… ។​ល​។ ហើយ​គិតថា វា​សុវត្ថិភាព​ដាច់ខាត ព្រោះ​ពុំ​មានការ​ដូចគ្នា​ពី​ក្រ​យ៉ៅ​ដៃ ក៏ដូចជា​កូនក្រមុំ​ភ្នែក ។​ ​ខុសស្រឡះ​ហើយ​! វិធីសាស្ត្រ​២​នេះ​គេ​អាច​ក្លែងបន្លំ​បាន នៅពេលដែល​គេ​ប្រើ​វិធី​ប្រមូល​ស្នា​មក្រ​យ៉ៅ​ដៃ​លើ​វត្ថុ​ប្រើប្រាស់​របស់​អ្នក ឬ ប្រមូល​កូនក្រមុំ​ភ្នែក តាមរយៈ​រូបភាព​ថត​ធម្មតា​មួយ (​ឲ្យ​តែ​អ្នក​សម្លឹង​ចំ​ម៉ាស៊ីន​ថត​ជាការ​ស្រេច​) ។​ ​ប៉ុន្តែ...

ថៅកែ​ Facebook មានគំរោង​លក់ភាគហ៊ុនតម្លៃជិត ១៣ ប៊ីលានដុល្លារ ដើម្បីធ្វើសប្បុរសធម៌

ស្ថាបនិក​បណ្តាញសង្គម​ Facebook លោក Mark Zuckerberg មានគំរោង​នឹងលក់​ភាគហ៊ុន១ចំនួន​ធំ ក្នុងរយៈពេល​១ឆ្នាំកន្លះ ដើម្បីប្រមូលលុយ​ឲ្យមូលនិធិសប្បុរសធម៌របស់ខ្លួន ។ តាមឯកសារមួយដែល Facebook ផ្ញើឲ្យ​ស្ថាប័នគ្រប់គ្រង​ផ្សារហ៊ុន​អាមេរិក នៅចុងសប្តាហ៍​កន្លងមក Zuckerberg មានផែនការ​លក់ចេញភាគហ៊ុន​ចន្លោះ ៣៥ ទៅ ៧៥ លាន​ របស់ Facebook ដែលគិតតាមតម្លៃ​បច្ចុប្បន្នគឺចន្លោះពី ៦ ទៅ ១២,៨...

Wow! Google កំពុង​លោះ​ព្រលឹង​នឹង​សម្រស់​មេដឹកនាំ​ជា​ស្ត្រី Hacker ៣០០០ នាក់​

​និយាយ​ដល់ hacker ភ្លាម​គេ​តែងតែ​នឹកភ្នក់​ដល់​រូបភាព​របស់​ភេទ​ខ្លាំង គឺ​បុរសៗ​ដែលមាន​មាឌ​មាំ ញៀន​បារី ពាក់​វ៉ែនតា មី​ញ៉ូ​ប​ក្រាស់​…​។ ប៉ុន្តែ​របស់​នារី​រូប​ឆៀម​បវរ ដែលជា “​មេ​” របស់​ក្រុម hacker ៣០០០​នាក់ នៅ​ចិន​ធ្វើ​ឲ្យ​អារម្មណ៍​ពី hacker ត្រូវ​ប្រែប្រួល​ទាំងស្រុង ។​ ​ពុំមាន​អ្នកណា​នឹកស្មានថា នារី​ស្រស់​បវរ មាឌតូច​ច្រឡឹង​ម្នាក់នេះ​គឺជា hacker “​សាហាវ​” ល្បីល្បាញ​នៅ​ចិន ​នាង​ឈ្មោះ Xiao Tian កើត​ថ្ងៃទី...

ក្រុមហ៊ុន​បច្ចេកវិទ្យា​ដឹក​អ្នក​ដំណើរ ​Uber​ របស់​​អាមេរិក​ប្រកាស​បើក​​អាជីវកម្ម​ជា​ផ្លូវការ​នៅ​កម្ពុជា​

ភ្នំពេញ —បន្ទាប់​ពី​បាន​ដំណើរការ​សាកល្បង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​មួយ​រយៈ​ ក្រុមហ៊ុន​ដឹកជញ្ជូន​ Uber​ ដ៏​ល្បី​ល្បាញ​របស់​សហរដ្ឋ​អាមេរិក​ ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​សេវាកម្ម​របស់​ខ្លួន​ជា​ផ្លូវការ​នៅ​កម្ពុជា។​ សេវាកម្ម​សាមញ្ញ​របស់​ Uber​ គឺ​ចុង​ប៊ូតុង​លើ​ទូរស័ព្ទ​ដៃ​ រួច​ធ្វើ​ដំណើរ។ ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ Uber ​របស់​សហរដ្ឋ​អាមេរិក​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​បើក​ដំណើរការជា​ផ្លូវការ​នៅ​កម្ពុជា​ដែល​ធ្វើ​ឲ្យ​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ ក្លាយ​ជា​ប្រទេស​ទី​៧៨​ ក្នុង​ពិភពលោក​ ​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​សេវា​ដឹក​ជញ្ជូន​ថ្មី​នេះ។​ លោក​ Brooks Entwistle ​នាយក​គ្រប់គ្រង​អាជីវកម្ម​ក្រុមហ៊ុន​ Uber ​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សេវា​កម្ម​ដឹក​ជញ្ជូន​របស់​ខ្លួន​ ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ថា​ Uber...

អាណាចក្រ​​ក្រុមហ៊ុន​​បច្ចេកវិទ្យា​ទាំង​៤ « GAFA » ​កំពុង​ត្រូវ​គេ​ចង្អុរ​មុខ​កាន់តែ​ខ្លាំង

Google Apple Facebook Amazon ​(GAFA) ​គឺជា​ក្រុមហ៊ុន​យក្ស​ទាំង​បួន ​ដែល​កំពុង​តែ​ក្តោប​ក្តាប់​ទីផ្សារ​បច្ចេកវិទ្យា​ពិភព​លោក។ ក្រុមហ៊ុន​យក្ស​ទាំង​បួន​នេះ ​កំពុង​តែ​ត្រូវ​គេ​រិះគន់​ចង្អុរ​មុខ ​កាន់តែ​ខ្លាំង​ឡើង​ ពី​សំណាក់ ​អ្នក​ប្រើប្រាស់​ ក៏​ដូច​ជា​អាជ្ញាធរ​សាធារណៈ ​ថា​បាន​ក្តោបក្តាប់​ទីផ្សារ​ផ្តាច់មុខ​តែ​ម្នាក់​ឯង​ ព្រម​ទាំង​បាន​ជះ​ឥទ្ធិពល​អាក្រក់ ​ទៅដល់​មតិ​សាធារណៈ​ទូទៅ​ទៀតផង​ តាម​រយៈ ​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត​ បំភ័យ​និង​បំផ្លើស ​នៅ​តាម​បណ្តាញ​អ៊ីនធើនែត។ ក្រុមហ៊ុន​យក្ស​ទាំង៤​ Google​ Appel​ Facebook ​និង...

WhatsApp ជួប​បញ្ហា​រអាក់រអួល​នៅ​ចិន សង្ស័យ​ថា​រដ្ឋាភិបាល​ចិន​បាន​បិទខ្ទប់​

ប្រព័ន្ធ​ WhatsApp ​កំពុងតែ​ជួប​បញ្ហា​រអាក់រអួល​យ៉ាង​ខ្លាំង​ នៅ​ក្នុង​ប្រទេស​ចិន។​ អ្នកវិភាគ ​កំពុង​ព្រួយ​បារម្ភថា នេះ​អាច​ជា​ជំហាន​ដំបូង ​នៃការ​បិទខ្ទប់​ទាំង​ស្រុង ​ដោយ​អាជ្ញាធរ​ចិន​​ នៅ​មុន​ពេល​ចាប់​បើក​មហា​សន្និបាត​លើក​ទី១៩​ នៃ​បក្ស​កុម្មុយនីស្តិ​ចិន ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​១៨​ តុលា​ខាង​មុខ​នេះ។ WhatsApp ​អាច​នឹង​ត្រូវ​រដ្ឋាភិបាល​ចិន ​ហាមឃាត់​ទាំង​ស្រុង ​ដូច​ Facebook ​Twitter ​និង​ Google។ យោងតាម​អង្គការ​ Open Observatory...

ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន​អាច​រង​ពិន័យ​ពី​ការ​ផលិតឡាន​បញ្ចេញ​ផ្សែង​ពុល​ខ្លាំង

ចាប់​ពី​ឆ្នាំ​២០៤០​ទៅ ក្រុង​ធំៗ​របស់​អឺរ៉ុប​ជា​ច្រើន នឹង​ហាមឃាត់​មិន​ឱ្យ​មាន​រថយន្ត​ប្រើ​ម៉ាហ្ស៊ូត​និង​សាំង​ធ្វើ​ចរាចរណ៍​ទៀត​ទេ។ ក្នុង​ពេល​រង់ចាំ​នេះ ក្រុមហ៊ុនឧស្សាហកម្ម​ មាន​កាតព្វកិច្ច​​​ផលិត​ឡានដោយ​កំរិត​ការ​​បញ្ចេញ​​ផ្សែង​ពុល។ ការ​ពិន័យ​នឹង​ចាប់​ផ្តើម​ ចាប់​ពី​ឆ្នាំ​២០២១​ទៅហើយ។​ ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន មាន​ជា​អាទិ៍​ក្រុមហ៊ុន Wolkswagen ឬ Fiat Chrysler​ ។ល។ អាច​នឹង​ត្រូវ​រង​ការ​ពិន័យ​ ជា​ប្រាក់​ដល់​ទៅ​រាប់​ពាន់​លាន​អឺរ៉ូ ពី​បទ​មិន​គោរព​កំរិត​នៃ​ការ​បញ្ចេញ​ផ្សែងពុល​កាបូនិក​ កំណត់​ដោយ​អាជ្ញាធរ​សហភាព​អឺរ៉ុប។ នៅក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​ចំនួន ១១ មាន​តែ​បួន​ប៉ុណ្ណោះ ដែល​បាន​គោរព​ និង​អនុវត្ត​បាន តាម​បទ​បញ្ជា​អឺរ៉ុប...

​រកឃើញ «​រូង​មជ្ជ​រាជ​» ជ្រៅ​បំផុត​នៅ​វៀតណាម​

Daily Mail ថ្មីៗ​នេះ បានប្រកាស​ឲ្យ​ដឹងថា រូប​បែ​តង​ជ្រៅ​បំផុត​ពិភពលោក ត្រូវបាន​រកឃើញ​នៅ​សមុទ្រ​ចិន​ខាងត្បូង ជិត​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល នៃ​ប្រទេស​វៀតណាម ។​ ​វា​មាន​ជម្រៅ​ដល់​ទៅ ៣០០,៨៩ ម៉ែត្រ ហើយ​ត្រូវបាន​ចាត់ទុកជា​ល្អាង​បៃតង​ជ្រៅ​បំផុត​ពិភពលោក ដែល​ជម្រៅ​របស់​វា​មាន​កម្ពស់​ស្មើនឹង​អគារ​កប់​ពពក Shard នាទី​ក្រុង​ឡុង​ដ៏ ប្រទេស​អង់គ្លេស ។​ ​ល្អាង​បែ​តង​ជម្រៅ ៣០០,៨៩ ម៉ែត្រ​ ។ ​អគារ Shard នៅ​ក្រុង​ឡុង​ដ៍​ ។ ​ ​ក្រុម​អ្នកជំនាញការ​បាន​អនុវត្ត​ជាក់ស្តែង​នៅ​ខែសីហា ឆ្នាំ​២០១៥...