Home Tags Service

Tag: service

ការ​ផ្តល់​ជូន​ពិសេស​ក្នុង​ឱកាស​សម្ពោធ​សាខា LG BrandShop ថ្មី សាខា​ស្ទឹង​មាន​ជ័យ

រាជធានី​ភ្នំពេញ​៖ ដើម្បី​ចូល​រូ​ម​អបអរ​ក្នុង​ឱកាស​បើក​សម្ពោធ​សាខា ស្ទឹង​មាន​ជ័យ ថ្មី​របស់ LG Brand Shop ក្រុមហ៊ុន LG បាន​រៀបចំ​អោយ​មាននៅ​ការ​លក់​បញ្ចុះតំលៃ​យ៉ាង​ពិសេស​រហូត​ដល់ ៣០% រយៈពេល ៤ ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ១៧ ធ្នូ ឆ្នាំ ២០១៧ នេះ​។ ក្នុង​កម្មវិធី​ដ៏​ពិសេស​នេះ លោក​អ្នក​នឹង​មានឱកាស​ទទួល​បានការ​ដូ​និង​ឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មាន​ដូច​ជា​៖ ទូរទស្សន៍...

អភិបាលខេត្ត​ចុះ​សួរសុខទុក្ខ ដល់​កម្មការិនី​ដែល​ជួប​គ្រោះថ្នាក់​ចរាច​ណ៍

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ដ៏​ក្រៀមក្រំ​ស្តី​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​របស់​កម្មការិនី​ដែល​មាន​អ្នកខ្លះ​ស្លាប់ និង​រង​របួសធ្ងន់​ស្រាល​រួច​មក អភិបាលខេត្ត​កំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បាន​ឆ្លៀតពេល​ដ៏​មមាញឹក​ក្នុង​ការងា​ចុះ​ទៅ​សាកសួរ​សុខទុក្ខ​កម្មការិនី​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក និង​មន្ទីរពេទ្យ​ខេត្ត​ផង​ដែរ​។ ការ​ចុះ​សួរសុខទុក្ខ​នេះ​ប្រព្រឹត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ធ្នូ ២០១៧ ដល់​កម្មការិនី​ដែល​ជួប​គ្រោះថ្នាក់​ចរាច​ណ៍​ចំនួន​៥៣​នាក់ នៅ​មន្ទីរពេទ្យ​ខេត្ត និង​មន្ទីរពេទ្យ​ស្រុក​គងពិសី​ដែល​រួម​ដំណើរ​ដោយ​លោក ឱ វ៉ា​ន់​ថេ​ន ប្រធាន​មន្ទីរ​សុខាភិបាល លោក ចឹក បូ​រិ​ន ប្រធាន​មន្ទីរ​ការងារ​ខេត្ត និង​លោក...

មន្ត្រី​ជំនាញ​ចុះ​បាញ់ថ្នាំ ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​ជំងឺផ្ដាសាយបក្សី

ខេត្តកំពង់ចាម ៖ ក្រោយ​ពី​ស្ងប់ស្ងាត់​មួយ​រយៈ​នោះ​ជំងឺ​ផ្តា​យ​សាយ​បក្សី (H5N1) បាន​ផ្ទុះ​ឡើង​សា​ជា​ថ្មីនៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់​របស់​លោក ឃុន សំបូរ នៅ​ភូមិ​កោះ​ស្វាយ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរបណ្តាល​ឲ្យ​មាន់​ឈឺ​ងាប់ និង​ជីក​កប់​ទាំងអស់​ចំនួន​១.៧០០​ក្បាល​។ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ឆ្លង​រីក​រាល​ដាល​ទៅ​ដល់​តំបន់​ផ្សេង​ៗ​ទៀត​នោះ​។ លោក ហួង សុ​ភិន ប្រធាន​ផ្នែក​បសុពេទ្យ​ស្រុក​ព្រៃឈរ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ធ្នូ ២០១៧​នេះ​ថា លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ រួម​នឹង​ការិយាល័យ​បសុព្យាបាល​ខេត្ត បាន​ចុះ​មក​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្នុង​រោង​ចិញ្ចឹម​មាន់​ខាងលើ ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​ដី​៤០​ហិ​កតា​នោះ​។ លោក​ប្រធាន​ផ្នែក​ប​សុ​ព្យ​បាល​ស្រុក​ព្រៃឈរ...

គណៈ​បញ្ជាការ​ឯ​ភាព​ស្រុក​ភ្នំស្រួច ធ្វើការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ

ខេត្តកំពង់ស្ពឺ ៖ គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ភ្នំស្រួច​ដឹកនាំ​ដោយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក បាន​ដឹកនាំ​ក​ម្លាំ​ប្រដាប់​អាវុធ​ទាំង​៣​ប្រភេទ ធ្វើការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ដើម្បី​បង្កា និង​ទប់ស្កាត់​ការ​ប្រើប្រាស់​អាវុធ​អនាធិបតេយ្យ​។ ការ​ត្រួតពិនិត្យ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៨ ខែធ្នូ ២០១៧ វេលា​ម៉ោង​យប់ នៅ​ចំណុច​មុខ​សាលាស្រុក​ភ្នំស្រួច លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៦៤-៦៥ គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ក្នំ​ស្រួច​។ ក្នុង​ការ​ត្រួតពិនិត្យ​នេះ​ឃើញ​មាន​អាវុធ​ខ្លី ០៦​ដើម មាន​ប្រភេទ​ដូច​ជា ១-​ប្រភេទ K54 ០២​ដើម ២-​ប្រភេទ...

ដំណាក់កាល​នៃ​ជំងឺមហារីក​ក្រពេញ​អូវែរ

ជំងឺមហារីក​ក្រពេញ​អូវែរ​គឺជា​ជំងឺ​គួរ​ឱ្យ​ខ្លាច ហើយ​ជា​ញឹកញាប់​វា​ជា​ជំងឺ​ដែល​មិន​មាន​រោគ​សញ្ញា និង​ពិបាក​ក្នុង​ការ​រក​ឃើញ​នៅ​ក្នុង​ដំណាក់កាល​ដំបូង ប៉ុន្តែ​ប្រសិនបើ​អ្នក​ធ្វើតេស្ត​មហារីក​ស្បូន​ជា​រៀង​រាល់​ឆ្នាំ រួម​ទាំង​ការ​ធ្វើ​អេកូ​អាង​ត្រគាក​នឹង​ការ​ធ្វើតេស្ត​ឈាម នោះ​គ្រូពេទ្យ​នឹង​អាច​រក​ឃើញ​មហារីក​អូវែរ ក្នុង​ដំណាក់កាល​ដំបូង ហើយនឹង​អាច​ព្យាបាល​ឱ្យ​ជា​បាន ដែល​វា​មាន​អត្រា​ជោគជ័យ​ខ្ពស់​ជាង​ក្នុង​ដំណាក់​កាលដែល​វា​បញ្ចេញ​រោគ​សញ្ញា ។ លោក​វេជ្ជបណ្ឌិត Dr. Kamol Pataradool ឯកទេស​ផ្នែក​ជំងឺមហារីក សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​វេជ្ជ​ថា​នី​ឱ្យ​ដឹង​ថា ជំងឺមហារីក​ក្រពេញ​អូវែរ​បែងចែក​ជា​បួន​ដំណាក់កាល​ដូច​ជា​៖ -​ដំណាក់កាល​ទី​១៖ កោសិកា​មហារីក​នៅ​ក្នុង​ក្រពេញ​អូវែ​ដែល​អាច​ត្រូវ​បាន​ព្យាបាល​ដោយ​ការ​វះកាត់ ប៉ុន្តែ​ជា​ញឹកញាប់​មិន​មាន​រោគ​សញ្ញា​ធ្វើ​ឱ្យ​អ្នកជំងឺ​មិនដឹង​ខ្លួន​និង​មិន​បាន​ទទួល​បានការ​ព្យាបាល ។ -​ដំណាក់កាល​ទី​២៖ កោសិកា​មហារីក​អូវែរ​រីក​រាលដាល​ទៅ​សរីរាង្គ​អាង​ត្រគាក​ដូច​​ជា​ស្បូន ដៃ​ស្បូន ឬ​អ្នកជំងឺ​អាច​មានការ​ឈឺចាប់​ពោះ ឬ​មាន​អារម្មណ៍​ថា​មាន​ដុំ​ក្នុង​ពោះ...

បង្ក្រាប​មុខសញ្ញា​ថ្នាំ​ញៀន និង​ក្រុម​អ្នក​ជល់​មាន់បាន​មួយ​សម្បុក

ខេត្តកំពង់ស្ពឺ ៖ ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់ និង​ជា​មុខសញ្ញា​ថ្នាំ​ញៀន​មួយ​ក្រុម​ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​ធ្វើការ​បង្ក្រាប​បាន​មួយ​សម្បុក​ធំ បន្ទាប់​ពី​ពួក​គេ​ផ្តុំ​គ្នា​ជល់​មាន់ និង​ចែកចាយ​ថ្នាំ​ញៀន​។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​តាម​ការ​ចង្អុលបង្ហាញ​របស់​លោក​អភិបាលខេត្ត​កំពង់ស្ពឺ ដឹកនាំ​ដោយ​លោក​អភិបាលរង​ខេត្ត លោក​ព្រះរាជអាជ្ញា​រង អ៊ូ ផាត និង​កម្លាំង​នគរបាល​ខេត្ត ព្រមទាំង​ស្រុក​គងពិសី​ដឹកនាំ​ដោយ​លោក ឃឹម សុ​ផា​ន់​រ៉ា ជា​អធិការ​នគរបាល​។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ សុក្រ​៥​រោច ខែ​មិគសិរ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែធ្នូ...

ជំងឺមហារីក​ក្រពេញ​អូវែ​ជា​មហន្តរាយ​ដ៏​គ្រោះថ្នាក់​មួយ

ស្ថិតិ​បាន​បង្ហាញ​ថា នៅ​ក្នុង​ប្រទេស​ថៃ អ្នកជំងឺ​ដែល​មាន​«​ជំងឺមហារីក​ក្រពេញ​អូវែ​» មានការ​កើនឡើង​ប្រមាណ​ជា​៥០០០​ទៅ​៦០០០​នាក់​ជា​រៀង​រាល់​ឆ្នាំ និង​ត្រូវ​ចាត់​ទុក​ថា​ជា​ជំងឺ​ដែល​អាច​ឆក់​យក​ជីវិត​របស់​អ្នកជំងឺ និង​គ្រោះថ្នាក់​បំផុត​មួយ​ក្នុង​ចំណោម​ជំងឺ​មហា​រីក​ផ្សេង​ៗ​នៃ​ប្រដាប់​ភេទស្ត្រី ។ លោក​វេជ្ជបណ្ឌិត Dr. Kamol Pataradool ឯកទេស​ផ្នែក​ជំងឺមហារីក សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​វេជ្ជ​ថា​នី ឱ្យ​ដឹង​ថា ជំងឺមហារីក​ក្រពេញ​អូវែ​អាច​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ស្ត្រី​គ្រប់​វ័យ តែ​ភាគច្រើន​កើត​លើ​ស្ត្រី​ដែល​មាន​អាយុ​៥០​ឆ្នាំ ឬ​ក្នុងអំឡុងពេល​អស់​រដូវ​។ ទោះជា​យ៉ាងណា​ក្តី បច្ចុប្បន្ន​នេះ​ស្ត្រី​ដែល​មាន​អាយុ​តិច​អាច​ចាប់ផ្តើម​មាន​ហានិភ័យ​នៃ​មហារីក​អូវែ​ខ្ពស់​ជាង​មុន ។ នេះ​ប្រហែលជា​ដោយសារ​តែ​មាន​ភាព​មិន​ប្រក្រតី​នៃ​ហ្សែ​ន ឬ​ដោយ​ការ​បរិស្ថាន​ជុំវិញ​ដែល​បាន​ផ្លាស់​ប្តូរ របប​អាហារ និង​ជាតិពុល​ក្នុង​បរិយាកាស​បាន​កើនឡើង ។...

រន្ធត់​ណាស់ ! បុក​ហើយ​ថយ​រថយន្ត​កិន​ថែម​រហូត​ដល់​ស្លាប់

ខេត្តស្វាយរៀង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ រវាង​រថយន្ត​ដឹក​តុ រោងការ បើក​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​រួច​កិន​ពីលើ​ជើង​បាក់ ហើយ​ថយក្រោយ​កិន​ថែម​ទៀត បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង គួរ​ឲ្យ​រន្ធត់​។ ករណី គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៧-១៣៨ ស្ថិត​ក្នុងភូមិ ប្រ​សូត្រ​២ ឃុំ កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។ បើ​តាម​ប្រភព​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា...

សណ្ឋាគារ​ស្ថិត​នៅ​ចន្លោះ​ជ្រលង​ភ្នំ​រង​ការ​រិះគន់​

«Shanghaiist» របស់​ចិន​ផ្សាយ​ថា​អ្នកលេង​អ៊ី​ន​ធើ​រ​ណេ​ត​បាន​បង្ហាញ​សណ្ឋាគារ​មួយ​នៅ​ក្នុង​ទីតាំង​មិន​អំណោយផល ដោយ​ខុស​ហុងស៊ុយ ជា​អគារ​កំពស់​៨​ជាន់ ស្ថិត​នៅ​ទី​ជនបទ ក្នុងស្រុក​យៀន​ឈួ​ន ខេត្ត​សាន​ស៊ី ប្រទេស​ចិន ។ តួ​អគារ​ស្ថិត​នៅ​ចំ​ចន្លោះ​កណ្ដាល​ជ្រលង​ភ្នំ ខណៈ​ពេល​ពលរដ្ឋ​បាន​និយាយ​ចំអក​ថា​វា​មាន​លក្ខណៈ​ស្រ​ដៀង​នឹង​នំ​ហេម​ប៊ើ​ហ្គ័​រ ។ ទោះបីជា​សណ្ឋាគារ​នេះ​មាន​លក្ខណៈ​ចម្លែក ប៉ុន្តែ​អា​ជា្ញ​ធរ​បាន​ចេញ​លិខិតអនុញ្ញាត​ឲ្យ​សាងសង់ ព្រោះ​នៅ​ស្រុក​យៀន​ឈួ​ន​មាន​តំបន់​រាបស្មើ​តិចតួច ហើយ​ខាង​ផ្នែក​បុគ្គលិក​ក្នុង​សណ្ឋាគារ​ក៏​បញ្ជាក់​ថា​អគារ​នេះ​មាន​សុវត្ថិភាព​បំផុត ។ សណ្ឋាគារ​នោះ​ស្ថិត​នៅ​ក្នុង​ចំណុច​ដែល​មនុស្ស​មើលឃើញ​ច្រើន អាច​មានគំនិត​ថា​នឹង​គ្រោះថ្នាក់ ប៉ុន្តែ​ក៏​មិន​ដែល​ឃើញ​កម្ទេច​ថ្ម ឬ​ដី​ធ្លាក់​ចុះ​ទេ ។ ផ្ទុយ​ទៅ​វិញ​វា​បែរជា​មាន​ភាព​ស្ងប់ស្ងាត់​សម​ស្រប​ចំពោះ​អ្នក​ដែល​ចង់​សម្រាក​លំហែ​កាយ និង​មិន​រំខាន​ដោយ​ពន្លឺ​ថ្ងៃ សក្តិ​សម​សម្រាប់​អ្នក​ចង់​លំហែកាយ​ក្នុង​រយៈពេល​យូរ៕ The post...

យី​លោក​ចោរ​នេះ លួច​ទូរស័ព្ទ​ស៊េរី​ទំនើប​អស់​៥០​គ្រឿង

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់ បាន​ចូល​ធ្វើ​សកម្មភាព​គាស់​ដំបូល​តូប ចូល​លួច​បាន​ទូរស័ព្ទ​ស៊េរី​ទំនើប​ៗ​ប្រមាណ​៥០​គ្រឿង ចេញពី​ក្នុង​ទូ ទុក​តែ​ទូរស័ព្ទ​ស៊េរី​អន់​ៗ​ឲ្យ​ម្ចាស់​។ ហេតុការណ៍​ចោរកម្ម​នេះ បាន​កើតឡើង​នៅ​អំឡុង​ម៉ោង​២ និង​១០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ម្ចាស់​តូប​ឈ្មោះ លាង រ​ដ្ឋា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។...