Home Tags Cultural

Tag: cultural

ចាំមើល ថៃឆ្លើយយ៉ាងម៉េច !! ខណៈឯកឧត្តម ថៃ នរសត្យា ថានឹងថ្កោលទោសចំពោះ «រឿងហ្នឹង» ប្រសិនបើ….

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកនេះ បានឆ្លើយតប ទៅនឹងករណីភាពយន្តថៃមួយរឿង ប្រើរូបអង្គរវត្តក្នុងផ្ទាំងផ្សព្វផ្សាយរបស់ខ្លួន ធ្វើឲ្យមានការរិះគន់ខ្លាំងក្នុងស្រទាប់មហាជនក្នុងប្រទេសកម្ពុជា។ ការរិះគន់ផ្ដើមចេញពីរឿងនេះ ទី១រិះគន់ទៅដល់ភាគីថៃ ក៏ដូចជាផលិតកម្មនៃរឿង “បារមីនាគរាជ” ដែលយករូបប្រាសាទអង្គរវត្តដែលជារបស់កម្ពុជាទៅប្រើក្នុងផ្ទាំងផ្សព្វផ្សាយរបស់ខ្លួន ដែលអាចនាំឲ្យមានការយល់ច្រឡំពីភាពជាម្ចាស់នៃសម្បត្តិបេតិកភណ្ឌ។ ដោយឡែកការរិះគន់ទី២ សំដៅលើក្រសួង ដោយហេតុថា មិនទាន់ឃើញមានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់ជុំវិញរឿងដែលកើតឡើង។ លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានប្រាប់ Sabay ព្រឹកនេះថា លោកបានធ្វើរបាយការណ៍ជូនទៅក្រសួងហើយ។ “ខ្ញុំបានធ្វើរបាយការណ៍ជូនទៅក្រសួងកាលពីម្សិលមិញ...

ពលរដ្ឋ និងតារាខ្មែរឆេះដុំ ករណីដែលថៃយករូបប្រាសាទអង្គរវត្តមកធ្វើបែបនេះយ៉ាងព្រងើយ ?

រឿងថ្មីមួយរបស់ថៃមានចំណជើងថា «បារមីនាគរាជ» ដែលទើបត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនេះ បានធ្វើឲ្យកូនខ្មែរជាអ្នកប្រើប្រាស់អ៊ីនធើរណេត មានការភ្ញាក់ផ្អើល និងនាំគ្នាបញ្ចេញប្រតិកម្មយ៉ាងខ្លាំង នៅពេលបានឃើញរូបភាពប្រាសាទអង្គរវត្តរបស់ខ្មែរក្លាយជា «Background» ស្ថិតនៅពីក្រោយនៃសាច់រឿងថៃមួយនេះ ។ រហូតមកទល់ពេលនេះ ដំណឹងមួយនេះបានកំពុងតែឡើងកំដៅយ៉ាងក្តៅគគុក ពីសំណាក់អ្នកលេងបណ្តាញសង្គម Facebook ។ ក្នុងនោះរួមទាំងតារាៗមួយចំនួននៅក្នុងប្រទេសរបស់យើង បានធ្វើការរិះគន់ទៅលើប្រទេសថៃ តើថាហេតុអ្វីដាក់រូបភាពប្រាសាទអង្គរវត្តជារបស់ខ្មែរ ទៅនៅខាងក្រោយផ្ទាំងផ្សព្វផ្សាយនៃឈុតរឿងរបស់ខ្លួនទៅវិញ !! និងព្រមទាំងទៅលើក្រសួងវប្បធម៌របស់ឯងឯណេះវិញ ដោយនិយយាថា មន្ត្រីក្រសួងហាក់ដូចជាសម្ងំស្ងាត់ឈឹងមិនមែនប្រតិកម្មអ្វីសោះចំពោះរឿងនេះ ឬ ក៏ចាំដល់ពេលមហាជនប្រតិកម្មផ្អើលពេញផ្ទៃប្រទេសទើបបានចេញវិធានការ...

សង្ក្រាន្តឆ្នាំថ្មីនៅកំពង់ឆ្នាំងរយះពេល៣ថ្ងៃ បានដំណើរការទៅយ៉ាងសប្បាយរីករាយ មានមនុស្សច្រើនជាងឆ្នាំកន្លងទៅ សន្តិសុខសណ្តាប់ធ្នាប់ រក្សាជូនប្រពលរដ្ឋបានល្អ

ខេត្តកំពង់ឆ្នាំង៖ ក្រោមការដឹកនាំដ៍ត្រឹមត្រូវ ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យឥតឈប់ឈរ មានសន្តិភាពសន្តិសុខសណ្តាប់ល្អគ្រប់ទីកន្លែងនោះ ឆ្នាំនេះបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងបានចូលរួមសង្ក្រាន្តឆ្នាំថ្មីជាមួយអាជ្ញាធរខេត្ត ក្រុង កងកម្លាំងទាំង៣ មន្ត្រីរាជការគ្រប់មន្ទីរពាក់ព័ន្ទជុំវិញខេត្តគឺបានដំណើរទៅដោយរលូន និងអធឹកអធម សប្បាយរីករាយព្រមទាំងមានពលរដ្ឋចូលរួមលេងកំសាន្តយ៉ាងសប្បាយច្រើនជាងឆ្នាំកន្លងទៅ។ ឆ្នាំនេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានរៀបចំសង្ក្រាន្តឆ្នាំថ្មី នៅមុខសាលាខេត្តកំពង់ឆ្នាំងរយះពេល៣ថ្ងៃ ដើម្បីអោយពលរដ្ឋមកពីគ្រប់ទិសទីបានចូលរួមសប្បាយរីករាយ ជាពិសេសយុវវ័យបានស្គាល់នូវប្រភេទល្បែងប្រជាប្រិយប្រពៃណីខ្មែរតាំងពីដូនតា ដូចជា បោះអង្គុញ ទាញព្រ័ត...

សង្ក្រានថ្មីទឹកដីខេត្តកំពង់ឆ្នាំងនឹងរៀបចំធ្វើនៅមុខសាលាខេត្តកំពង់ឆ្នាំងរយះពេល៦ថ្ងៃ

ខេត្តកំពង់ឆ្នាំង៖ នៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង និងរៀបចំសង្ក្រានថ្មីរយះពេល៦ថ្ងៃនៅមុខសាលាខេត្តកំពង់ឆ្នាំង ដោយមានការប្រគុំតន្ត្រីសម័យ ការលេងល្បែងប្រជាប្រិយការរៀបចំស្តង់លក់ដូរវត្ថុអនុស្សាវរីយ និងផលលិតផលរបស់ខ្មែរក្នុស្រុកផងដែរ។ លោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំងបានថ្លែងអោយដឹងថា៖ ពេលបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ រយះពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមេសា អាជ្ញាធរខេត្តសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត មន្ទីរទេសចរណ៍ខេត្ត និងក្រុមហ៊ុនឯកជន នឹងរៀ បចំសង្ក្រានថ្មីនៅក្នុងសួនច្បារ និងក្នុងតារាងបាល់ទាត់មុខសាលាខេត្ត ជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាក្រៅខេត្តមកលេងកំសាន្ត...

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះចុះជួបសំណេះសំណាលសាកសួរសុខទុក្ខមន្ត្រីរាជការមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បះ បានថ្លែងថា « ត្រូវជម្រុញអោយក្រុមសិល្បះមហាជន តន្ត្រីសម័យ តន្ត្រីបុរាណ និងរបាំប្រជាប្រិយ ផ្សារភ្ជាប់ជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បះ» លោកជំទាវ ថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧ ក្នុងពេលជំទាវ ចុះមកជួបសំ ណេះសំណាល និងសាកសួរសុខទុក្ខ ដល់មន្ត្រីរាជការ មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តកំពង់ឆ្នាំង...

រឿង​ខ្លី «​កំណត់ហេតុ​ខ្ញុំ​ស្អប់​ប៉ា​» ទទួល​ការសរសើរ​ថា​មាន​អត្ថន័យ​អប់រំ​ខ្ពស់

រឿងខ្លី «កំណត់ហេតុខ្ញុំស្អប់ប៉ា» គឺជាស្នាដៃរបស់អ្នកនិពន្ធវ័យក្មេង សយ ស៊ីណា ដែលស្នាដៃមួយនេះទទួលបានការសរសើរ និង គាំទ្រយ៉ាងច្រើនផុសផុលពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ព្រោះតែស្នាដៃមួយនេះ បានបង្កប់ទៅដោយអត្ថន័យបែបទស្សនវិជ្ជាយ៉ាងស៊ីជម្រៅ ស្ដែងឱ្យឃើញពីរបស់មួយចំនួនដែលលុយមិនអាចទិញបាន ។ ចង់ដឹងថា ស្នាដៃរឿង «កំណត់ហេតុខ្ញុំស្អប់ប៉ា» មានអត្ថន័យអប់រំដល់អ្នកអានយ៉ាងណានោះ សូមអានសាច់រឿងទាំងស្រុងដូចខាងក្រោមនេះ ៖ ផ្ទះខ្ទមប្រក់ស្បូវធ្លាក់សំយាបរយាកប្របមាត់ទឹក…សន្ទូងខៀវខ្ចីអមដោយគុម្ពស្មៅទាំងគុម្ពៗសន្ធឹងលាតតាមបណ្ដោយភ្លឺស្រែចែកជាក្រឡាចត្រង្គដាច់កន្ទុយភ្នែក ។ កុមារម្នាក់ស្លៀកខោស្ទើរជើងមិនពាក់អាវបញ្ចេញក្បាលពោះប៉ោងកំផ្លេស ជាប់ដីស្រមក កំពុងជិះលើខ្នងក្របី ដៃម្ខាងកាន់ខ្សែតី ដៃម្ខាងកាន់ខ្សែក្របី...

ជោគជតារាសី​អ្នក​កើត​ឆ្នាំមមែ​

​លោកអ្នក​កើត​ឆ្នាំមមែ ពង្ស​ទេវតា​ស្រី នាម​ជាស​ត្វ​ពពែ ធាតុមាស អង្សាកំណើត​នៅ​ថ្ងៃអាទិត្យ សិរី​ធ្លាក់​មកពី​ដៃ​ឆ្វេង​របស់​ព្រះព្រហ្ម មូល​ព្រលឹង​នៅ​នឹង​ដើម​បា​រិ​ក​ជាតិ និង​ដើម​ឫស្សី ។ លោកអ្នក​ដែល​កើត​ឆ្នាំនេះ​គួរ​ស្រោច​ទឹក ជ្រួយដី​គល់​នៃ​ដើម​បា​រិ​ក​ជាតិ និង​ដើម​ឫស្សី ទើប​នាំឱ្យ​កើតមាន​សិរី សួស្តី​ដល់​ខ្លួន និង​ក្រុមគ្រួសារ ។​ ​មនុស្ស​កើត​ឆ្នាំនេះ ជា​មនុស្ស​មាន​វាសនា​ខ្ពស់ ជាទី​ត្រូវចិត្ត​នៃ​មនុស្ស​ទូទៅ ពេល​ជួប​ទុក្ខ​អាសន្ន មាន​អ្នកធំ​ជួយ​គាំពារ ។ ឫកពា​សុភាពរាបសា សម្តីទន់​ផ្អែម​ពីរោះ មាន​មិត្តភក្តិ​ច្រើន​មិន​ថា​នៅទីណា...

មហាសង្ក្រាន្ត​ឆ្នាំមមែ និង​រណ្តាប់​ទេវតា​ឆ្នាំ​ថ្មី​

​ព្រះពុទ្ធ​សករាជ​ព្រះ​សាសនា អតិ​ក្កន្តា កន្លង​ទៅហើយ​បាន​២៥៥៨ ត្រឹម​ថ្ងៃ​១៥​កើត ខែ​ពិសាខ លុះដល់​ថ្ងៃ​១​រោច ខែ​ពិសាខ ឆ្នាំមមែ សប្តស័ក តទៅ ចូល​ពុទ្ធសករាជ​២៥៥៩ ។​ នឹង​គណនា​ឆ្នាំមមែ ឥឡូវនេះ​ស​ង្ក្រា​ន​ចូលមក​នៅ​ថ្ងៃ​អង្គារ ១១​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា គ្រឹ​ស្ត​សករាជ​២០១៥ វេលា​ម៉ោង​១៤​និង​០២​នាទី ។ ពេលនោះ​ព្រះអាទិត្យ​ចេញពី​មីនរាសី ទៅ​ឋិត​នៅឯ​មេសរាសី តាមផ្លូវ​គោ​វិថី គឺ​ផ្លូវកណ្តាល...

គ្រឿង​ចម្លាក់​អំពី​ឈើ​តាម​រចនាបទ​វប្បធម៌​ខ្មែរ ត្រូវបាន​ប្រជាពលរដ្ឋ​ឆ្លាក់​លក់ដូរ​តាម​តំរូវការ​អ្នកប្រើប្រាស់​ក្នុងស្រុក​

​ខេត្តកំពង់ឆ្នាំង៖ រូបចម្លាក់​ដែលវត្ថុ​ប្រើប្រាស់តាំងលម្អរជាអនុ​ស្សាវរីយ៍ និងរូបដិមាករសំរាប់គោរពបូជា ត្រូវបានជាងចម្លាក់​ខ្មែរនាំគ្នាឆ្លាក់យ៉ាងសម្អិតសម្អាងតាមរចនាបទវប្បធម៌​ខ្មែរដើម្បីបំពេញ​តំរូវការ​របស់​អតិថិជន​នៅក្នុង​ស្រុក​និង​ក្រៅ​ស្រុក​។​ លោក សៅ ឆុន អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ជា​អ្នកលក់​គ្រឿង​ចម្លាក់​ឈើ​បាន​និយាយ​អោយដឹងថា​៖​រូបគាត់​និង​ប្រពន្ធ​ឈ្មោះ ប៉ែន សុគា អាយុ​៣៣​ឆ្នាំ បាន​ប្រកបមុខរបរ​លក់ដូរ​គ្រឿង​ចម្លាក់​អំពី​ឈើ មានដូចជា​របស់​ប្រើប្រាស់ វត្ថុ​អនុស្សាវរីយ៍ និង​រូប​បដិមាករ​មាន​រយៈ​ពេល​ជាង​៣​ឆ្នាំ​ហើយ​ដែល​បាន​ប្រើប្រាស់​ដើមទុន​ជាង​១​ម៉ឺន​ដុល្លា​។​លោក សៅ ឆុន បាន​បន្ថែម​អោយដឹងថា បច្ចុប្បន្ន​ក្រៅពី​ការលក់ដូរ​គ្រឿង​ចម្លាក់​ទាំងអស់​ខាងលើនេះ គាត់​ក៍​ជាជាង​ចម្លាក់​ម្នាក់​ផងដែរ ដែល​បាន...

ពិធីបុណ្យ​ចូលឆ្នាំ​៣​ថ្ងៃ​នៅ​ខេត្តកំពង់ឆ្នាំង​ប្រជាពលរដ្ឋ​រីករាយ​ព្រោះ​មាន​សន្តិសុខ​ល្អ​

​ខេត្តកំពង់ឆ្នាំង​៖ នៅ​ខេត្តកំពង់ឆ្នាំង​ក្នុង​ពិធី​ចូលឆ្នាំ​ខ្មែរ​៣​ថ្ងៃ បានធ្វើអោយ​ប្រជាពលរដ្ឋ​ទូទៅ​គ្រប់​មូលដ្ឋាន​មាន​សេចក្តី​សោម​ន្ស​សប្បាយរីករាយ​គ្រប់​ក្រុមគ្រួសារ ដោយសារ​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន បានរៀបចំ​សណ្តាប់ធ្នាប់ និង​ការពារ​សន្តិសុខ​បានល្អ ។ ក្នុងនោះ​ផងដែរ​គណៈកម្មការ​អា​ចា​រ្យ ព្រះសង្ឃ​គ្រប់​វត្ត​ក្នុង​ខេត្ត​ក៏បាន​រៀប​ពិធីបុណ្យ​ទាន​តាម​ប្រពៃណី នៃ​ព្រះពុទ្ធសាសនា​បាន​យ៉ាង​ល្អ និង​បាន​អនុញ្ញាតិ​អោយ​ប្រជាពលរដ្ឋ​លេងល្បែង​ប្រជាប្រិយ​របស់​ជាតិ​បាន​យ៉ាង​រីករាយ មិនឃើញ​មាន​បាតុភាព​អ្វី​ធំដុំ​កើត​នោះឡើយ​។​ នៅ​រសៀល​ថ្ងៃទី​១៤ ខែមេសា នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅក្នុង​សាលាខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន​២​លាន​រៀល ដល់​មន្ទីរ​វប្បធម៌​ខេត្ត រៀបចំ​អោយ​ប្រជាពលរដ្ឋ​លេងល្បែង​ប្រជាប្រិយ​នៅក្នុង​សាលាខេត្ត​។ អ្នកដឹកនាំ​លេងល្បែង​ប្រជាប្រិយ​ប្រពៃណី​ខ្មែរ​ពេលនោះ មាន​លោក អ៊ុក...