​ស្កែ​ន​បេះដូង​ដើម្បី​បើក​សោរ​ទូរស័ព្ទ​៖ ជំហាន​កាន់តែ​កៀក​នឹង​វិធី​ការពារ «​ការសម្ងាត់​ឯកជន​» ដាច់ខាត​

0
9

​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Buffalo (​អាមេរិក​) បានបង្ហាញ​ពី​វិធីសាស្ត្រ​បើក​សោរ​ទូរស័ព្ទ​ដោយ​ស្កែ​ន​បេះដូង -​ជា​វិធី​ល្អ​បំផុត​សំរាប់​ការពារ​ការសម្ងាត់​ឯកជន នា​ថ្ងៃ​អនាគត ។​

​ប្រិយមិត្ត​ប្រហែល​ងឿងឆ្ងល់​ហើយ​មើល​ទៅនោះ ព្រោះ​បច្ចុប្បន្ន​វិធី​ច្រើន​ដើម្បី​ការពារ​ការសម្ងាត់ តាមរយៈ​វិធី​បើក​សោរ​ទូរស័ព្ទ​ជាអាទិ៍ៈ ស្កែ​ន​ក្រ​យ៉ៅ​ដៃ ស្កែ​ន​កូនក្រមុំ​ភ្នែក​… ។​ល​។ ហើយ​គិតថា វា​សុវត្ថិភាព​ដាច់ខាត ព្រោះ​ពុំ​មានការ​ដូចគ្នា​ពី​ក្រ​យ៉ៅ​ដៃ ក៏ដូចជា​កូនក្រមុំ​ភ្នែក ។​

​ខុសស្រឡះ​ហើយ​! វិធីសាស្ត្រ​២​នេះ​គេ​អាច​ក្លែងបន្លំ​បាន នៅពេលដែល​គេ​ប្រើ​វិធី​ប្រមូល​ស្នា​មក្រ​យ៉ៅ​ដៃ​លើ​វត្ថុ​ប្រើប្រាស់​របស់​អ្នក ឬ ប្រមូល​កូនក្រមុំ​ភ្នែក តាមរយៈ​រូបភាព​ថត​ធម្មតា​មួយ (​ឲ្យ​តែ​អ្នក​សម្លឹង​ចំ​ម៉ាស៊ីន​ថត​ជាការ​ស្រេច​) ។​

​ប៉ុន្តែ បេះដូង​មនុស្ស​វា​ធំ​ឡើង​តាម​វ័យ តែ​ពុំមាន​ការប្រែប្រួល​រូបរាង លើកលែងតែ​អ្នក​រង​ជំងឺ​គ្រោះថ្នាក់​ណាមួយ​ចំពោះ​បេះដូង ហើយ «​គ្មាន​ករណី​បេះដូង​២​ដូចគ្នា​ទាំងស្រុង​ឡើយ​» – សាស្ត្រាចារ្យ Vengao Xu នៃ​សាកលវិទ្យាល័យ Buffalo ជា​សមាជិក​ក្រុម​ស្រាវជ្រាវ​អះអាង​បញ្ជាក់ ។​

​ស្កែ​ន​បេះដូង​ដើម្បី​បើក​សោរ​ទូរស័ព្ទ នឹង​ក្លាយជា​វិធីសាស្ត្រ​ការពារ​ការសម្ងាត់​បាន​ដាច់​ខាងក្នុង​ថ្ងៃ​អនាគត ។​

Clip: ស្កែ​ន​បេះដូង​, ក្រ​យ៉ៅ​ដៃ និង​ផ្ទៃមុខ​ដើម្បី​បើក​សោរ​ទូរស័ព្ទ​

Source: technology-news @ksn

Comments