Wow! Google កំពុង​លោះ​ព្រលឹង​នឹង​សម្រស់​មេដឹកនាំ​ជា​ស្ត្រី Hacker ៣០០០ នាក់​

0
39

​និយាយ​ដល់ hacker ភ្លាម​គេ​តែងតែ​នឹកភ្នក់​ដល់​រូបភាព​របស់​ភេទ​ខ្លាំង គឺ​បុរសៗ​ដែលមាន​មាឌ​មាំ ញៀន​បារី ពាក់​វ៉ែនតា មី​ញ៉ូ​ប​ក្រាស់​…​។ ប៉ុន្តែ​របស់​នារី​រូប​ឆៀម​បវរ ដែលជា

“​មេ​” របស់​ក្រុម hacker ៣០០០​នាក់ នៅ​ចិន​ធ្វើ​ឲ្យ​អារម្មណ៍​ពី hacker ត្រូវ​ប្រែប្រួល​ទាំងស្រុង ។​

​ពុំមាន​អ្នកណា​នឹកស្មានថា នារី​ស្រស់​បវរ មាឌតូច​ច្រឡឹង​ម្នាក់នេះ​គឺជា hacker “​សាហាវ​” ល្បីល្បាញ​នៅ​ចិន

​នាង​ឈ្មោះ Xiao Tian កើត​ថ្ងៃទី ៦ កញ្ញា ឆ្នាំ ១៩៨៩ នា​ខេត្ត​ហួ​ណាន ប្រទេស​ចិន ។ តាំងពី​តូច​នាង​ល្បីល្បាញ​ព្រោះ​តែមាន​ឆោម​គួរ​ឲ្យ​ស្រឡាញ់ និង​ប្រាជ្ញា​ដ៏​ឈ្លាសវៃ ។

​អាយុ​បាន​៧​ឆ្នាំ នាង​ចាប់ផ្តើម ប្រាស្រ័យ​ទាក់ទង​ជាមួយ​បច្ចេកវិទ្យា​កុំព្យូទ័រ ក៏ដូចជា​ការបង្កើត​ក​ម្ម​វិធី ។ មិនបាន​ប៉ុន្មាន​ផង នាង​ងប់​ង​ល់​នឹង​វា ។​

​មិន​ប្លែក​ពី​នារីៗ​ដទៃ​ទេ Xiao Tian ចូលចិត្ត​សម្លៀកបំពាក់​ទាន់សម័យ ។ ពេលណា​ក៏​ស្រី​ស្អាត​រូបនេះ តុបតែង​ខ្លួន ព្រម​ដោយ​របស់​ប្រើប្រាស់​ទាន់សម័យ

​នាង​ក៏​និយម​ចែករំលែក​រូបភាព​ខ្លួន​លើ​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត និង​ទទួលបាន​អ្នកគាំទ្រ​ដ៏​ច្រើន ប៉ុន្តែ​សុទ្ធតែ​… ប្រុសៗ​ស្ទើ​ទាំងអស់ ។​

​ខែមីនា ឆ្នាំ ២០០៧ Xiao Tian ល្បីល្បាញ​ជា “​ផ្លូវការ​” ក្នុង​មជ្ឈដ្ឋាន​បច្ចេកវិទ្យា ខណៈពេល​នាង​ហ៊ាន​ឈានទៅ​បង្កើត​ក្រុម Hacker សុទ្ធសឹង​ស្រីៗ​មាន​ឈ្មោះថា Chaina

Girl Security Team ។ មកទល់ពេលនេះ Chaina Girl Security Team Group បាន​ក្លាយជា​ក្រុម​ធំ​មួយ ក្នុងចំណោម​ក្រុម Hacker ធំៗ​បំផុត នៃ​ប្រទេស​ចិន

​ដោយមាន​សមាជិក​សក​ម្ម​ប្រមាណ ៣០០០​នាក់ ។​

​នាង​រួម​នឹង​សហការី​ពិតជា​មាន “​ស្នាដៃ​” គួរ​ឲ្យ​សរសើរ​។ តាម​នោះ​ក្រុម “​ចោរ​អ៊ី​ន​ធើ​ណេ​ត​” នេះ បាន​សហការ​ជាមួយ​ក្រុម​ផ្សេងទៀត​ចូលលុកលុយ លួច​យក​ព័ត៌មាន​សម្ងាត់​

​លើ​កុំព្យូទ័រ​របស់​ស្ថាប័ន​ធំៗ​លើ​ពិភពលោក ។ សន្សឹមៗ Xiao Tian និង​ក្រុម​របស់ខ្លួន បាន​ក្លាយជា​ក្រុម hacker របស់​ចិន ដែល​លួច​ដោយ​សម្ងាត់​លើ​កុំព្យូទ័រ​ធំ​បំផុត

​ហើយក៏​ធ្លាក់ចូល​ការ “​ឃ្លាំមើល​” របស់​អង្គការ​ជាច្រើន​លើ​ពិភពលោក ។​

​ថ្មីៗ​នេះ Google បាន​សម្តែង​បំណង​ដកថយ​ចេញពី​អតិថិជន ហើយ​បិទ​សកម្មភាព​របស់គេ​ទាំងស្រុង​នៅ​ទីនោះ ។

​មូលហេតុ​ដោយសារ​គេ​បាន​រកឃើញ​ការ​វាយ​លុយ​ចូល​ប្រព័ន្ធ​ពួកគេ​យ៉ាង “​សាហាវ​” បំណង​បំផ្លាញ​គ្រឹះ​របស់ Google ។ ប្រព័ន្ធ​ការពារ​ដ៏​ទំនើប​របស់ Google

​ពុំ​គ្រប់គ្រាន់​សម្រាប់​ការ​តតាំង ។​

Xiao Tian ពេលនេះ​កំពុងធ្វើការ​នៅ​អង្គការ​ការពារ​សន្តិសុខ​ធំ​បំផុត​មួយ​របស់​ចិន ៕​

Source: technology-news @ksn

Comments