​រកឃើញ «​រូង​មជ្ជ​រាជ​» ជ្រៅ​បំផុត​នៅ​វៀតណាម​

0
14

Daily Mail ថ្មីៗ​នេះ បានប្រកាស​ឲ្យ​ដឹងថា រូប​បែ​តង​ជ្រៅ​បំផុត​ពិភពលោក ត្រូវបាន​រកឃើញ​នៅ​សមុទ្រ​ចិន​ខាងត្បូង ជិត​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល នៃ​ប្រទេស​វៀតណាម ។​

​វា​មាន​ជម្រៅ​ដល់​ទៅ ៣០០,៨៩ ម៉ែត្រ ហើយ​ត្រូវបាន​ចាត់ទុកជា​ល្អាង​បៃតង​ជ្រៅ​បំផុត​ពិភពលោក ដែល​ជម្រៅ​របស់​វា​មាន​កម្ពស់​ស្មើនឹង​អគារ​កប់​ពពក Shard នាទី​ក្រុង​ឡុង​ដ៏ ប្រទេស​អង់គ្លេស ។​


​ល្អាង​បែ​តង​ជម្រៅ ៣០០,៨៩ ម៉ែត្រ​ ។


​អគារ Shard នៅ​ក្រុង​ឡុង​ដ៍​ ។


​ក្រុម​អ្នកជំនាញការ​បាន​អនុវត្ត​ជាក់ស្តែង​នៅ​ខែសីហា ឆ្នាំ​២០១៥ និង​ខែមិថុនា ឆ្នាំ​២០១៦ មុនពេល​ប្រកាស​ផ្លូវការ ។​


​ក្រុម​អ្នកជំនាញការ​ប្រាប់ថា គេ​រកឃើញ​ជីវៈ​សមុទ្រ​ប្រមាណ ២០ ក្នុង​ល្អាង​នេះ ។​


​មុននេះ ល្អាង​បៃតង​ជ្រៅ​បំផុត​គឺ Dean នៅ Bahamas ២០២ ម៉ែត្រ ៕​

 

Source: technology-news @ksn

Comments