​វ៉ា​វ​! «​កងដៃ​ការ៉េ​»​ធ្វើ​ពី​មាស​លំដាប់​មហាសេដ្ឋី​តម្លៃ​កប់​ពពក​……​ជិត​៤០​ម៉ឺន​ដុល្លារ

0
14

​ក្រុមហ៊ុន Goldginie គឺជា​ក្រុមហ៊ុន​អេឡិចត្រូនិក​ដ៏​ល្បីឈ្មោះ​មួយ​របស់​ចក្រភព​អង់គ្លេស កាលពីពេល​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​អតិថិជន​លំដាប់​សេដ្ឋី​មានការ​ភ្ញាក់ផ្អើល​ និងចាប់អារម្មណ៍ជាខ្លាំង ជាមួយ​ផលិតផល​ដ៏​ប្រណីត​ទើប​សម្រេចបាន​របស់ខ្លួន នោះ​គឺ​«​កង់ដៃ​ការ៉េ​» ធ្វើ​ពី​មាស​សុទ្ធ​តម្លៃ​ថ្លៃ​បំផុត​ពិភពលោក ។​

​អ្នកជំនាញ​របស់​ក្រុមហ៊ុន​នេះ បាន​បញ្ជាក់ថា កង់​ដ៏​ទំនើប​នេះ​ត្រូវបាន​ផលិតឡើង​ពី​មាស​សុទ្ធ​ទម្ងន់ 24 carat ដែល​ក្នុង​មានដូចជាៈ តួ​, កាំ​, ច្រវាក់​….​និង​ចង្កូត គឺ​សុទ្ធសឹង​ធ្វើ​ពី​មាស ។ ហើយ​សំរាប់​តម្លៃ​ដាក់លក់​គឺ​រហូតដល់​ទៅ ២៥ ម៉ឺន​ផោន​ដ៏ (​ប្រមាណ ៤០ ម៉ឺន​ដុល្លារ​) ។ គេ​ក៏​រំពឹងថា កង់​នេះ​នឹង​ទាក់ទាញ​ចិត្តខ្លាំង​សម្រាប់​ពួក​មហាសេដ្ឋី ។​

​សូមបញ្ជាក់ថា Gooldgenie ជា​ក្រុមហ៊ុន​អេឡិចត្រូនិក​ដ៏​ល្បី​បំផុត​របស់​អង់គ្លេស ដែល​នូវ​ឧបករណ៍​គ្រឿង​អេឡិចត្រូនិក​ទំនើប​ថ្លៃៗ ដោយ​ភាគច្រើន​ស្រោប​ដោយ​មាស ដែល​ក្នុងនោះ​ដូចជា ទូរស័ព្ទ Tablet ជាដើម ៕​

Source: technology-news @ksn

Comments