នោះ​…​ឪពុក​របស់ Neymar មាន​ស្នេហា​ជាមួយនឹង​អតីត​តារា​សិច

0
16

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ឪពុក​របស់​កីឡាករ​ថ្លៃ​ជាងគេ​លើ​ពិភពលោក Neymar មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​អតីត​តារា​សិច Franciely Freduzeski ។

គេ​ឃើញ​អ្នក​ទាំង​ពីរ​ចូលរួម​ក្នុង​កម្មវិធី​អបអរ​ជ័យជម្នះ​របស់​ប្រេ​ស៊ី​ល​លើ Ecuador ក្នុង​ការ​ប្រកួត World Cup ជាមួយនឹង​លទ្ធផល​២-០ ។ ជាង​នេះ​ទៅ​ទៀត គេ​ក៏​ឃើញ​ខាង​ស្រី​បាន​ចូលរួម​ក្នុង​កម្មវិធី​មូលនិធិ​សប្បុរសធម៌​ដែល​ធ្វើ​ឡើង​ដោយ Neymar នៅ Santos កាលពី​ខែមិថុនា​ផង​ដែរ ។ 

ទោះបីជា ឪពុក​របស់ Neymar និង​នាង Franciely មិន​ទាន់​ថតរូប​ជាមួយ​គ្នា​ហើយ​ប្រកាស​ស្នេហា​ជា​សាធារណៈ​ក៏​ដោយ ក៏​មិត្ត​មួយ​ចំនួន​របស់​ពួក​គេ​បញ្ជាក់​ច្បាស់​ថា​ពួក​គេ​មាន​ទំនាក់ទំនង​ស្នេហា​បាត់​ទៅ​ហើយ ៕

 

The post នោះ​…​ឪពុក​របស់ Neymar មាន​ស្នេហា​ជាមួយនឹង​អតីត​តារា​សិច appeared first on Koh Santepheap Daily.

Source: service-news

Comments