ស្រវឹងស្រា​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​រង​របួសធ្ងន់​ស្រាល​៣​នាក់

0
10

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក បណ្តាល​ឲ្យ​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់ កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​ធនាគារ​អម្រឹត ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ កំពង់ចាម ១I-២៤១៩ ជិះ​គ្នា​៣​នាក់ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ក្នុង​ស្ថានភាព​ស្រវឹង លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ម៉ូតូ​ខាងលើ​បាន​បើក​ធ្លាក់​ជង្ហុក បណ្តាល​ឲ្យ​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់ ភ្លាម​នោះ​រថយន្ត​សង្គ្រោះ​ឯកជន បាន​មក​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ តែ​ជន​រង​គ្រោះ​ខាងលើ​មិន​មាន​ថវិកា​ព្យាបាល មិន​ហ៊ាន​ឡើង​លើ​រថយន្ត​សង្គ្រោះ​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ផ្លូវជាតិ​លេខ​៤​នៅ​ចំណុច​នៅ​ខាងលិច​រង្វង់​មូល​ចោម​ចៅ​មាន​ជ​ង្កុ​ក​ច្រើន​តែង​មាន​គ្រោះថ្នាក់​ជា​ញឹកញាប់​ជា​រៀងរាល់ថ្ងៃ ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​រង់ចាំ​បងប្អូន​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​ព្យាបាល​នៅផ្ទះ​ដោយ​ខ្លួនឯង ៕

The post ស្រវឹងស្រា​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​រង​របួសធ្ងន់​ស្រាល​៣​នាក់ appeared first on Koh Santepheap Daily.

Source: service-news

Comments