រុស្ស៊ី​ទទួលជោគជ័យ​ក្នុងការ​សាកល្បង​ម៉ូតូ​ហោះ​កង់​៤ (​មាន​វីដេអូ​)

0
7

​ក្រុមហ៊ុន Hover Surf ទើប​សាក​ពិសោធន៍​ជោគជ័យ​គំរូ​ម៉ូតូ​ហោះ​ថ្មី​មាន​ឈ្មោះថា Hover Bike 53 នៅ​ទីលានប្រណាំង Moscow Race Way ។​

​តាម Mirror នោះ Hover Bike 53 ជា​ប្រភេទ​ម៉ូតូ​ប្រើ​អគ្គិសនី៍ ។ ក្រុមហ៊ុន​មានបំណង​ចង់​គួបផ្សំ​ម៉ូតូ និង​បច្ចេកវិទ្យា​យន្តហោះ​ស្លាប ៤ ដើម្បី​បង្កើតជា​យានជំនិះ​ថ្មី​សំរាប់​វិញ្ញាសារ​កីឡា​ផ្សងគ្រោះថ្នាក់ ។ ជើង​ប្រណាំង​អាជីព ឬ មិន​អាជីព សុទ្ធតែ​អាច​បើកបរ​យានជំនិះ​នេះ​បាន ។​

​យានជំនិះ​ប្រភេទ​ថ្មី​នេះ ប្រើ​កម្មវិធី​ផ្នែក​ទន់​មួយ​ដោយឡែក ដើម្បី​កំណត់​រយៈកម្ពស់​ហោះហើរ និង​ល្បឿន ដើម្បី​ការពារ​សុវត្ថិភាព ។​

​ធនាគារ Vneshe. ប្រកាសថា នឹង​វិនិយោគ​រាប់លាន​ដុល្លារ​សម្រាប់​គ្រោងការណ៍ Hover Bike 53 នេះ ដើម្បី​វា​អាច​អភិវឌ្ឍ​បន្ថែម​សំរាប់​ដាក់លក់​លើ​ទីផ្សារ​នៅ​ដើមឆ្នាំ​២០១៨ ក្នុងតម្លៃ​ប្រមាណ​ពី ៣៩.០០០ ដុល្លារ ទៅ ៧៨.០០០ ដុល្លារ ។​

​នាយក​ធនាគារ​នេះ​ឲ្យ​ដឹងថា សក្តានុពល​របស់ Hover Bike 53 ធំធេង​ណាស់ ព្រោះ​វា​នៅ​អាច​ប្រើ​សំរាប់​ដឹកជញ្ជូន​ទំនិញ​ទៀតផង ។​

​ក្រុមហ៊ុន Hover Surf បានទទួល​នូវ​សំណើរ​កក់​ទុកជាមុន​យ៉ាងច្រើន​ពី​អាស៊ី និង​ម​ជ្ឈឹ​ម​បូព៌ា ព្រោះ​ការពិសោធន៍​ពី​យន្តការ​គួបផ្សំ​ខាងលើ បានទទួល​ជោគជ័យ សំរាប់​គំរូ​ដំបូង​រួចជាស្រេច ៕

Source: technology-news @ksn

Comments