មាន​រឿង​អ្វីទៅ… បាន​ធ្វើឱ្យគាត់​អត់ហ៊ាន​ប្រឈមបែប​នេះ​?

0
34

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មានករណីបុរសម្នាក់​ចង.ក​នឹង​ខ្សែក្រវាត់​ទៅធ្នឹម​ផ្ទះ​​សម្លាប់​​ខ្លួន​ឯង​​​​​មួយ​ ដោយ​បង្ក​ការភ្ញាក់​ផ្អើល​ ​កាលពី​​វេលា​ម៉ោង០៩ និង៣០​នាទីយប់​ថ្ងៃ​ទី​១៣ ​កញ្ញា ស្ថិតនៅ​ចំណុច​ក្រុម​ទី​០៥ ​ក្នុងភូមិ​ព្រៃ​រកា សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង  ។

សេចក្តីរាយការណ៍បន្តថា ​ជន​រងគ្រោះ​ដែល​ស្លាប់​មាន​ឈ្មោះ ណៃ ភក្តី ​អាយុ​២៤​ឆ្នាំ ​ជា​អ្នក​ធ្វើ​ស្រែ មាន​ទីលំនៅ​​ចំណុច​​កើតហេ​តុ​ខាងលើ  ។

ចំពោះ​​មូលហេតុ​អាច​សង្ស័យថា ​ដោយសារ​គាត់​មាន​​វិបត្តិ​ក្នុង​គ្រួសារ ​ព្រោះ​​គាត់​​​​បា​ន​ឈ្លោះ​​គ្នា​​ជាមួយ​​ប្រពន្ធ តែ​មិនទាន់​ដឹងពី​រឿងអ្វីនោះទេ ។ បច្ចុប្បន្ន ​សាកសព​ជន​រង​គ្រោះ​ខាងលើ​ ត្រូវ​បាន​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី ។

The post មាន​រឿង​អ្វីទៅ… បាន​ធ្វើឱ្យគាត់​អត់ហ៊ាន​ប្រឈមបែប​នេះ​? appeared first on Koh Santepheap Daily.

Source: service-news

Comments