ម៉ូតូ​បុក​គ្នា​ជាមួយ​រថយន្ត ស្លាប់​២​នាក់​នៅ​នឹង​កន្លែង

0
19

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១ និង​០៥​នាទី​រំលង​អា​ធ្រា​ត្រ ឈាន ចូល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ស្ពាន​ស្ទឹង ស្ថិត​ក្នុងភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​។

សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​ទាំង​ពីរ​នាក់ ម្នាក់​ឈ្មោះ វាយ សំ​អាន អាយុ​២៣ ឆ្នាំ​មាន​ទីលំនៅ​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ និង​ម្នាក់​ទៀត​ឈ្មោះ ង៉ា អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គ្រួ​ស ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ​។ ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ក្នុង​ដំណើរ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​បើក​វ៉ា​ជែង រួច​ជ្រុល​ទៅ​បុក​រថយន្ត​ទូ​រី​ស​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2W-4043 ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​រង​ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

The post ម៉ូតូ​បុក​គ្នា​ជាមួយ​រថយន្ត ស្លាប់​២​នាក់​នៅ​នឹង​កន្លែង appeared first on Koh Santepheap Daily.

Source: service-news

Comments