​លោក ពូ​ទីន ចាប់ដៃ Robot ក្នុង​ពិ​ព័រ​ណ៌​បច្ចេកវិទ្យា​រុស្ស៊ី​ (មានវីដេអូ)

0
17

​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ចាប់ដៃ​ជាមួយ Robot Promotot ដែល​និមិត្តរូប​មួយ​ក្នុងចំណោម​និមិត្តរូប​ល្បីល្បាញ​នៃ​បច្ចេកវិទ្យា​ជឿនលឿន​របស់​រុស្ស៊ី ។​

​នៅ​ពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មាន​រៀបចំឡើង​នាទី​ក្រុង Perm រុស្ស៊ី Robot Prombotot បានធ្វើ​ឲ្យ​លោកពូ​ទីន ភ្ញាក់ផ្អើល គ្រា​វា​សម្គាល់​លោក​បាន​ដោយ​ស្វ័យប្រវត្តិ ដោយ​លូកដៃ​មក រួច​ឧទ្ទេស​នាមខ្លួន​ថាៈ «​សួស្តី Vladimir Putin ។ ខ្ញុំ​ជា Robot មួយ​!» ។ ជា​កិច្ច​ឆ្លើយតប លោក ពូ​ទីន សំដែង​សុជីវធម៌ ដោយ​លាដៃ​ចាប់ Robot ដែលមាន​ភ្នែក​ធំៗ ម្រាមដៃ​៣ នឹង​ទំហំ​ប៉ុន​មនុ​ស្សពិត ។​

Promobot គឺជា Robot ត្រូវបាន​ប្រើប្រាស់​សំរាប់​ចង្អុលបង្ហាញ​ជួយ​កិច្ចការ​ធនាគារ និង​មាន​ភារៈកិច្ច​លក់ទំនិញ​នៅ​ទីតាំង​ទាំងឡាយ​លើ​ដែនដី​រុស្ស៊ី ។ មូលដ្ឋាន​ទិន្នន័យ​របស់ Promobot គឺ​ជំនួយ​ក្នុងការ​ស្តុក​ទុក​រូបភាព​របស់​អតិថិជន និង​ព័ត៌មាន​របស់​ពួកគេ ដែល​និយម​មកកាន់​ទីនោះ ។ វា​ក៏​នៅ​ចងចាំ​រូបភាព​ឥស្សរជន​កំពូលៗ​ជាអាទិ៍​ដូចជា​លោក ពូ​ទីន ។​

Promobot ជា​ផលិតផល​របស់​វិស្វករ ២០ រូប នៅ Perm -​រដ្ឋធានី​បច្ចេកវិទ្យា​អនាគត​របស់​រុស្ស៊ី ។ កាលពី​២​ខែ​មុន អ្នក​អភិវឌ្ឍន៍ Probomot បាន​ចែករំលែក Clip ថត​ជាប់​ទិដ្ឋភាព Promobot ហាក់ដូចជា​បាន​ស្ទុះ​ទៅ​ជួយសង្គ្រោះ​ក្មេងស្រី​តូច​ម្នាក់​ចៀស​ផុតពី​ការ​សង្កត់​របស់​ទម្រ​សៀវភៅ -​ទង្វើ​មួយ​តាម​គេ​គឺ Robot នេះ​រៀន​ចេះ​ដោយ​ខ្លួនឯង ។​

Promobot ត្រូវបាន​ដាក់លក់​លើ​ពិភពលោក​ក្នុងតម្លៃ ២០.០០០ ដុល្លារ ក្នុង​១​គ្រឿង ៕​

Source: technology-news @ksn

Comments