ញាក់សាច់​! ដើម្បី​បញ្ជាក់​គុណភាព​អាវ​ប្រឆាំង​គ្រាប់កាំភ្លើង វិស្វករ​កូ​ឡំ​ប៊ី​ប្រថុយ​យក​កាំភ្លើង​បាញ​ប្រពន្ធ​ខ្លួនឯង​

0
25

​អ្នក​ច្នៃ​ម៉ូត Miguel Caballero អាយុ ៤៩ ឆ្នាំ បាន​យក​កាំភ្លើងខ្លី​បាញ់​ទៅលើ​ប្រពន្ធ ដើម្បី​បញ្ជាក់​ឲ្យ​ភ្ញៀវ​ឃើញ​ពី​គុណភាព​អាវ​ប្រឆាំង​គ្រាប់​ជាន់ខ្ពស់​ដែល​ក្រុមហ៊ុន​លោក​ផលិត ។​

​លោក Caballero ជា​ម្ចាស់​យីហោ MC Armor ជំនាញ​ផលិត​អាវ​ម៉ូត​ប្រឆាំង​នៅ​កូ​ឡំ​ប៊ី ត្រូវបាន​ឃោសនា​ថា អាច​ប្រឆាំង​គ្រាប់កាំភ្លើង​ខ្លី​បាញ់​នៅ​រយៈ​ចម្ងាយ​ជិត ។​

​ប្រមាណ ៣ ខែ មុន លោក Caballero បាន​សម្ពោធ​មជ្ឈមណ្ឌល​ចែកចាយ​មួយ​នៅ​ទីក្រុង Miami រដ្ឋ​ផ្លរីដា (​អាមេរិក​) ។ ដើម្បី​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អាមេរិក​ជឿជាក់​លើ​ផលិតផល​របស់ខ្លួន​, លោក Caballero បាន​ពឹង​ប្រពន្ធ​ឲ្យ​ធ្វើជា «​វត្ថុ​ពិសោធន៍​» ។​

​នៅក្នុង​វីដេអូ ប្រពន្ធ​របស់លោក Caballero ពាក់អាវ​ប្រឆាំង​គ្រាប់​ពណ៌​ខ្មៅ ក្នុងពេល​ស្វាមី​កាន់​កាំភ្លើងខ្លី​បាញ់​ត្រង់​ចំពោះ​ប្រពន្ធ នៅ​ចម្ងាយ​យ៉ាង​ជិត ។ ប្រពន្ធ​របស់គាត់​មិនមាន​របួស​អ្វី​ឡើយ បន្ទាប់ពី​ការបាញ់​ឲ្យ​មើល​នោះ ។​

​ក្នុង​រយៈពេល ២៥ ឆ្នាំ បង្កើត​ក្រុមហ៊ុន​មួយ លោក Caballero ធ្លាប់​ធ្វើជា​ផ្ទាំង​ស៊ី​ប នោះ​គាត់​មាន​អារម្មណ៍​មិន​ងាយស្រួល​ឡើយ ។​

«​ខ្ញុំ​ស្បថ​ថា នឹងមិន​ធ្វើ​រឿងនេះ​ម្តងទៀត​», Caballero ពោល​ក្រោយពេល​បញ្ចប់​ការសម្តែង ។ «​ឥឡូវនេះ ខ្ញុំ​យល់​ហើយ ហេតុអ្វី​វេជ្ជបណ្ឌិត មិនដែល​វះកាត់​ឲ្យ​សាច់ញាតិ​ខ្លួនឯង​» ៕​

Source: technology-news @ksn

Comments