ហ៊ានមែន! ដើម្បីឲ្យភ្ញៀវឃើញជាក់ស្តែងពីគុណភាពអាវប្រឆាំងគ្រាប់ ប្តីប្រើប្រាស់ប្រពន្ធជា «វត្ថុពិសោធន៍»

0
13

​អ្នក​ច្នៃ​ម៉ូតសញ្ជាតិកូឡំប៊ី លោក Miguel Caballero អាយុ ៤៩ ឆ្នាំ បានធ្វើឲ្យមនុស្សគ្រប់ៗគ្នាញ័ររន្ធត់ចិត្តស្ទើរគាំងបេះដូង គ្រាដែលលោកបាន​យក​កាំភ្លើងខ្លី​បាញ់​ទៅលើ​ប្រពន្ធ ដើម្បី​បញ្ជាក់​ឲ្យ​ភ្ញៀវ​ឃើញ​ពី​គុណភាព​អាវ​ប្រឆាំង​គ្រាប់​ជាន់ខ្ពស់​ដែលជាផលិតផលរបស់​ក្រុមហ៊ុន​លោក ។​

​លោក Caballero ជា​ម្ចាស់​យីហោ MC Armor ជំនាញ​ផលិត​អាវ​ម៉ូត​ប្រឆាំង​នៅ​កូ​ឡំ​ប៊ី ត្រូវបាន​ឃោសនា​ថា អាច​ប្រឆាំង​គ្រាប់កាំភ្លើង​ខ្លី​បាញ់​នៅ​រយៈ​ចម្ងាយ​ជិត ។​

គួររម្លឹកផងដែរថា ដើម្បី​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អាមេរិក​ជឿជាក់​លើ​ផលិតផល​របស់ខ្លួន​, លោក Caballero បាន​ពឹង​ប្រពន្ធ​ឲ្យ​ធ្វើជា «​វត្ថុ​ពិសោធន៍​» ខណៈលោក Caballero បាន​សម្ពោធ​មជ្ឈមណ្ឌល​ចែកចាយ​មួយ​នៅ​ទីក្រុង Miami រដ្ឋ​ផ្លរីដា (​អាមេរិក​) កាលពីប្រមាណ ៣ ខែមុន ។​

តាមរយៈ​វីដេអូបានបង្ហាញឲ្យឃើញ ប្រពន្ធ​របស់លោក Caballero ពាក់អាវ​ប្រឆាំង​គ្រាប់​ពណ៌​ខ្មៅ ខណៈក្នុងពេល​ស្វាមី (Caballero) ​កាន់​កាំភ្លើងខ្លី​បាញ់​ត​ម្រង់​ចំពោះ​ប្រពន្ធ ស្ថិតនៅ​ចម្ងាយ​យ៉ាង​ជិតគួរឲ្យស្រៀវបំផុត ។ ទោះយ៉ាងណា ប្រពន្ធ​របស់គាត់​ពុំទទួលរង​របួស​អ្វី​ឡើយ បន្ទាប់ពី​ការបាញ់​ឲ្យ​មើលដ៏អស្ចារ្យ​នោះ ។​

លោក Carballero បានចែករំលែកឲ្យដឹងថា ​ក្នុង​រយៈពេល ២៥ ឆ្នាំ បង្កើត​ក្រុមហ៊ុន​មួយ លោក ធ្លាប់​ធ្វើជា​ផ្ទាំង​ស៊ី​ប នោះ​គាត់​មាន​អារម្មណ៍​មិន​ងាយស្រួល​ឡើយ ៕

Source: technology-news

Comments