​មិន​ត្រឹម​ផលិត​កាំភ្លើង AK ទេ ក្រុមហ៊ុន Kalashnikov នៅ​ផលិត​កាំភ្លើង​មានមុខ​ងារ​២​ប្រឆាំង Drone និង​ភេរវកម្ម​

0
10

​នៅក្នុង​វេទិការ «​យោធា ២០១៧» ប្រព្រឹត្តទៅ​នៅ Kubinka ក្រុមហ៊ុន Kalashnikov បាន​ឧទ្ទេសនាម​ប្រាប់​មហាជន​ពី​កាំភ្លើង REX1 ដែលមាន​សមត្ថភាព​បា​ញ់​ទម្លាក់​បណ្តា​វ​ត្តុ​ហោះហើរ​គ្មាន​អ្នកបើកបរ ធ្វើ​ឲ្យ​រំខាន​នឹង​បង្ខាំង​រលក​ចល័ត​ក៏ដូចជា Wi-Fi ។​

​ប្រការ​សំខាន់​គឺ ក្រុមហ៊ុន​ល្បី​នឹង​អាវុធ AK មួយ​នេះ បាន​ផលិត REX-1 សំរាប់​យោធា​ផង និង​សម្រាប់​ស៊ីវិល​ផង ។​

​ពួក​អ្នក​អភិវឌ្ឍន៍​ប្រាប់ថា អាវុធ​នេះ​អាច​ប្រើប្រាស់​សំរាប់​បំរើ​ដល់​គោលបំណង​ច្រើនយ៉ាង​ជាអាទិ៍ៈ ចំពោះ​ពលរដ្ឋ​សម​ញ្ញ នោះ​អាច​ប្រើ​វា​ដើម្បី​ការពារ​សិទ្ធិ​ឯកជន ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ហើយ​បើ​ក្នុង​កងទ័ព​វិញ​នោះ វា​មាន​ប្រសិទ្ធភាព​សំរាប់​ព្រឹត្តិការណ៍​ធំៗ ។​

​អាវុធ​នេះ​អាច​បាញ់​បាន​ចម្ងាយ ២ គីឡូម៉ែត្រ ហើយ​គោលដៅ​របស់​វា អាចជា robot-drone កំពុង​សកម្មភាព​ក្នុង​លំហ លើ​ផ្ទៃ​ទឹក ឬ ក្រោម​ដី ។ ពេល​រង​ការបាញ់​របស់​កាំភ្លើង​នេះ drone ទោះបី «​ក្បាលរឹង​» យ៉ាងណា ក៏ត្រូវ​គាំង​សកម្មភាព ឬ ចុះមក​លើដី ។​

REX-1 ត្រូវបាន​បំពាក់​កែវឆ្លុះ​អុ​ប​ទិ​ក ដែល​អាច​កំណត់​គោលដៅ​សុ​ក្រិត​លើ​កែវ​យឺត​ធម្មតា ពី ២ ទៅ ៣ ដង ។​

​វា​ក៏​ត្រូវបាន​បំពាក់​បរិក្ខារ​ឋា​ម​ពល​បំបែក​រល​កាស​ញ្ញា GSM និង GLONASS ដៃ​កាន់ (​ជា​កន្លែង​បញ្ជារ​) និង​ឧបករណ៍​ជំនួយ​ដទៃទៀត ដូចជា​ភ្លើង Flash, ប្រព័ន្ធ Laser បង្ហាញ​គោលដៅ និង​ម៉ាស៊ីនថតសម្លេង និង​ថតរូប​ភាព ។

​ឧបករណ៍​ទាំងនោះ​ត្រូវបាន​គេ​តម្លើង​ដោយ​ងាយ​ផ្លាស់ប្តូរ ពេល​ជួប​ករណី​មិន​ប្រក្រតី ធ្វើ​ឲ្យ​វា​ពុំមាន​ផលប៉ះពាល់ ធ្វើ​ឲ្យ​ការប្រយុទ្ធ​មាន​ភាពរអាក់រអួល ។ គេ​ចាត់ទុកថា វា​គឺជា​អាវុធ​ដែល​ខាងលើ​បង្ក្រាប Drone និង​ខាងក្រោម​រាំង​ស្កាត់​ភេរវកម្ម ។​

REX-1 ក្រៅពី​មុខងារ​បង្ក្រាប Done លើ​អាកាស វា​នៅ​ប្រើ​ឋា​ម​ពល​បំបែក​រលកសញ្ញា GSM និង Wi-Fi ក្នុង​កំរិត​រលក 5,8 និង 2,4 GHz ។ ហេតុនេះ វា​អាច​បង្ក្រាប​ការប្រើ​ទូរស័ព្ទ ឬ បរិក្ខា​អេឡិចត្រូនិក​បញ្ជា​រប​ន្ទុះ​ពី​ចម្ងាយ​របស់​ពួក​ភេរ​វករ ៕

Source: technology-news @ksn

Comments