​មើល​អាល្លឺម៉ង់​សង់​វីឡា​មួយ​ប្រើពេល​តែ​២-៣​ថ្ងៃ​ប៉ុណ្ណោះ​! (​មាន​វីដេអូ​)

0
13

​ស្ថាបត្យកម្ម​លំនៅដ្ឋាន​របស់​អាល្លឺម៉ង់​ច្រើន​ប្រើប្រាស់​នូវ​ឥដ្ឋ​ដែលមាន​រូបរាង​ស្អាត ហើយ​ចម្លែក ។ វា​ពុំមាន​រាង​ស្មើ​ដូច​នៅ​កម្ពុជា​ទេ និង​ផលិត​ពី​វត្ថុធាតុដើម​អាថ៌កំបាំង​ម្យ៉ាង ដែល​គេ​ពុំ​ទម្លាយ​ប្រាប់ ។​

​នៅលើ​ឥដ្ឋ​របស់​អាល្លឺម៉ង់​តែងមាន «​ជ្រលង​» ពិសេស ហើយ​វា​គឺជា​គន្លឹះ​សម្ងាត់​នៃ​សំណង់​របស់​ប្រទេស​នេះ ។​

​ការភ្ជាប់​ឥដ្ឋ​ទាំងនេះ​ឲ្យ​ជាប់​គ្នា ត្រូវបាន​ប្រើ​សារធាតុ​ពិសេស ដែល​គេ​ធ្វើ​នៅឯ​រោងចក្រ ។​

​ក្រោយពី​តម្លើង «​ប្លុក​» ទាំងនោះ​ហើយ ទើប​ដឹក​ទៅ​ការដ្ឋាន​សាងសង់ ។ គេ​ប្រើ​រថយន្ត​ស្ទួ​ច​ដើម្បី​ភ្ជាប់​ប្លុក​ទាំងនោះ​ជាមួយគ្នា កាយ​ទៅជា​ជញ្ជាំង​ដ៏​រឹងមាំ ។ តំណ​ភ្ជាប់​នៃ​ប្លុក​ទាំងនោះ គឺ​គេ​ប្រើ​កាវ​ពិសេស​ម្យ៉ាង ។​

​បន្ទាប់ពី​ជញ្ជាំង​ធ្វើ​រួច នោះគេ​បន្ត​ប្រើ​រថយន្ត​ស្ទួ​ច ដើម្បី​តម្លើង​គ្រឿង​ខាងក្នុង​ទៅវិញ ។​

​ចុងក្រោយ គឺ​ដល់​ដំបូលផ្ទះ ។​

​បែបនេះ បើ​នៅ​ស្រុក​យើង​វិញ នោះ​កម្មករ​លាយ​ស៊ីម៉ង់​បូក រៀប​ឥដ្ឋ​….. ល​។ ប្រាកដជា​លែងមាន​ការងារ​ធ្វើ​ហើយ ។ ប៉ុន្តែ ទោះយ៉ាងណា វា​ជា​វិធី​សាងសង់​មួយ​ដ៏​អស្ចារ្យ​មែន​ទេ​! ៕​

​ប្រិយមិត្ត​ទស្សនា Clip សំណង់​លំនៅដ្ឋាន​ដ៏​អស្ចារ្យ និង​លឿន​បំផុត​របស់​អាល្លឺម៉ង់​

Source: technology-news @ksn

Comments