ស្រវឹង​ទាំង​ម្ចាស់ ស្រវឹង​ទាំង​ម៉ូតូ បុក​បង្កាន់ដៃស្ពាន​ស្ទឹងមានជ័យ បណ្ដាលអោយ​សន្លប់​ស្ដូក

0
10

ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ខ្លួនឯង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៩និង៥០នាទី​យប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅ​ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

បុរស​ម្នាក់​ជិះ​ម៉ូតូ​ឡើងលើ​ស្ពាន​យ៉ាង​លឿន​រួមទាំង​ស្រវឹងស្រា​ផង ក៏​រេ​ចង្កូត​ទៅបុក​បង្កាន់ដៃ​ស្ពាន​អាកាស​ស្ទឹង មានជ័យ​បណ្ដាលអោយ​ដួលសន្លប់​ស្ដួ​ក​ស្ដឹង​នៅ​និង​កន្លែង ។

បុរសរងគ្រោះ​ដែល​ជិះ​ម៉ូតូ​ស្កុ​ពី ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ 1M-7408 ទៅបុក​បង្កាន់ដៃស្ពាន​ខា​ង​លើ​មានឈ្មោះ ទឹម សាត អាយុ២៩ឆ្នាំ រស់នៅ​ភូមិ​តា​តៃ ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

បុរសរងគ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​តែម្នាក់ឯង ធ្វើដំណើ​តាម​បណ្ដោយ​ផ្លូវ២៧១ទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង​ហើយ​ឡើង​ស្ពាន​អាកាស​ស្ទឹងមានជ័យ​យ៉ាង​លឿង ដោយ​សង្ស័យ​ជនរងគ្រោះ​ស្រវឹងស្រា​ខ្លាំង ព្រោះ​ជិះ​ម៉ូតូ​ចេះតែ​រេ​លិច រេ​កើត ក៏​ទៅបុក​បង្កាន់ដៃស្ពាន​ពេញទំហឹង​តែម្ដង បណ្ដាល​ឲ្យ​ដួល​ហូ​ស​ជិត៥ម៉ែត្រ សន្លប់​ស្ដួ​ក​ស្ដឹង​នៅ​និង​កន្លែង ។

សមត្ថកិច្ច​មូលដ្ឋាន​ដែល​ប្រចាំការ​នៅក្បែរនោះ បាន​ទំនាក់ទំនង​ទៅ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត (ពេទ្យ​រុស្សី)មក​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះភ្លាមៗ ។ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​យកទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យ រងចាំ​ប្រគល់អោយ​ម្ចាស់​វិញ​នៅពេល​ក្រោយ ៕

 

Source: national-news

Comments