ហឹ​ង្សា​ក្នុង​គ្រួសារ ​ប្ដី​ចាក់​ប្រពន្ធ​ឲ្យ​របួស​ រួច​ចាក់​ខ្លួនឯង​

0
31

(កណ្ដាល)៖ ហេតុការណ៍បានកើតឡើង នៅចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាលនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ។
មុនកើតហេតុគេឃើញប្តីប្រពន្ធបានឈ្លោះប្រកែកគ្នានៅក្នុងបរិវេណសាលាបឋមសិក្សាកំពង់ស្វាយ។បន្ទាប់មកជនល្មើសជាប្តីបានយកកាំបិតសាំងគីមចាក់ទៅលើប្រពន្ធមួយកាំបិតចំពោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរដេកនៅក្នុងថ្លុកឈាម។
ក្រោយមកប្ដីបានចាក់មកលើខ្លួនឯងចំនួន២កាំបិតក៏របួសដែរត្រូវបានបងប្អូនសាច់ញាតិមកយកអ្នកទាំងពីរទៅព្យាបាលនៅឯមន្ទីរពេទ្យរៀងៗខ្លួន។
ប្រភពដដែលបានបន្តថាជនរងគ្រោះឈ្មោះលឹមសុខ អេង ភេទស្រី អាយុ ២២ ឆ្នាំ ។ជនល្មើសឈ្មោះដន ភារិន ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។

អ្នកទាំងពីរ មានទីលំនៅកំណើតភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។តែទោះបីខំចាក់ខ្លួនឯងយ៉ាងនេះក្ដីតែសមត្ថកិច្ចបានចាត់ទុកករណីនេះជាការប្រើនូវអំពើហឹង្សាក្នុងគ្រួសារដែលមានស្ថានទម្ងន់ទោស៕ScreenShot1550 ScreenShot1551

Source: national-news

Comments