មិនចេះ​ធ្វើ​ចោរ ចង់​បន្លំ​យក,,,

0
28

ភ្នំពេញ ៖ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំនុចកន្លែងផ្ញើម៉ូតូក្រសួងប្រេសនីយ៍ ផ្លូវ១០២កែង ១៣ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋដេញតាមចាប់ក្របួចជាប់និងស្វាគមន៍ម្នាក់មួយដៃបណ្ដាលឲ្យរងរបួសបែកមុខបែកមាត់ហូរឈាមស្រោចពេញមុខ បន្ទាប់ពីរូបគេបានធ្វើសកម្មភាព យកម៉ូតូសងកូរ៉េទៅផ្ញើ ចង់បន្លំសំបុត្រយកម៉ូតូថ្មី ។

ជនសង្ស័យឈ្មោះសួន ប៉ុនលីភេទប្រុសអាយុ 39ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ138ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទលួច(បន្លំ សំបុត្រផ្ញើម៉ូតូយកម៉ូតូ) និងម៉ូតូរបស់ជនសង្ស័យ សងកូរ៉េ ពណ៌ក្រហមអត់ គ្មានស្លាកលេខ ។

នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាក់សងកូរ៉េ ពណ៍ក្រហម បានយកទៅផ្ញើរម៉ូតូនៅមុខក្រសួងប្រេសនីយ៍ ក្បែររមណីដ្ឋានវត្តភ្នំ ហើយមួយសន្ទះក្រោយមក ពេលខ្លួនត្រឡប់មកយកម៉ូតូវិញ រូបគេបានប្រើល្បិចបន្លំយកសំបុត្ររបស់ខ្លួនដែលម៉ូតូម៉ាក់សងកូរ៉េ បែកជាយកម៉ូតូមួយគ្រឿងម៉ាក់ហុងដា សេ១២៥របស់អ្នកផ្សេងវិញ ភ្លាមនោះអ្នកទទួលផ្ញើរ បានដឹងថាម៉ូតូដែលខ្លួនយកនេះមិនមែន ប្រុងចាប់ឲ្យជាប់ភ្លាមនោះជនសង្ស័យក៏បានព្យាយាមរត់ចោលម៉ូតូ ដើម្បីយករួចខ្លួន តែត្រូវអ្នករត់កង់បីកាត់ចង្កូតជួយអន្តរគមន៍ ធ្វើឲ្យជនសង្ស័យលោតមិនផុតបណ្ដាលឲ្យដួលក្បែរប៉ុស្ត៍វត្តភ្នំ ទើបប្រជាពលរដ្ឋចាប់ជាប់នាំគ្នាវាយម្នាក់មួយដៃមួយជើងរងរបួសតែម្តង ៕

IMG_4073 IMG_4074 IMG_4075
Source: national-news

Comments