ឡាន​មួយគ្រឿង គេច​គោ​ឆ្លងផ្លូវ ជ្រុល​ទៅបុក​តូប​លក់ដូរ បណ្តាល​ឲ្យ​របួស​មនុស្ស​ម្នាក់

0
13

ព្រះសីហនុ ៖ នៅថ្ងៃទី26 ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៦ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ 127-128 ស្ថិតនៅក្នុងភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដោយរថយន្តម៉ាក LEXUS ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2k – 7135 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានគេច និងសត្វគោឆ្លងផ្លូវ ហើយបានជ្រុលចង្កូត ទៅបុកតូបលក់ឥវ៉ាន់នៅផ្សារកំពង់សិលា បណ្ដាលឲ្យម្ចាស់តូបរងរបួស និង បាក់តូបលក់ដូរអស់តែម្តង ។
ក្នុងគ្រោះថ្នាក់ខាងលើនេះ មិនទាន់ដឹងខាងណាជាអ្នកទទួលខុសត្រូវ ព្រោះខាងភាគីឡានគេចហ្វូងគោទើបបណ្តាលឲ្យមានបុក ក៍ប៉ុន្តែទោះបីយ៉ាងណាភាគីខាងឡាន ក៏ជាអ្នកមានកំហុសឆ្គង ៕

IMG_20170526_083254 IMG_20170526_083305
Source: national-news

Comments