បើកឡាន​គេច​ពី​ឡាន​មួយគ្រឿង​ទៀត បុក​របាំង​ចែកផ្លូវ​ពេញទំហឹង ក្រ​ឡប់​ផ្ងារជើង ប៉ូលិស​ស្ទូច​ឡាន​យកទៅ​ផាក​!

0
5

​ភ្នំពេញ​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាលយប់ កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​យប់​ឈានចូល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ស្ថិតនៅ​ម្តុំ​ស្ពាន​អាកាស​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា មុន​កើតហេតុ បុរស​ម្ចាស់​រថយន្ត​បាន​បើក រថយន្ត​សេរី​ទំនើប​មួយគ្រឿង​ម៉ាក LAND CRUISER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG- 4981 ធ្វើដំណើរ​តែម្នាក់ឯង ទើបតែ​ចេញពី​ខេត្តកំពង់ចាម ចូលមក​ភ្នំពេញ​វិញ​។ ហើយ​បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈពេល​គាត់​កំពុងធ្វើដំណើរ​គាត់​បាន​ព្យាយាម​បើក​គេច​ពី​រថយន្ត​មិន​ចាំ​ម៉ាក និង​មិន​ចាំ​ស្លាក​លេខ​មួយគ្រឿង ក៏​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ដែល​នៅ​ម្តុំ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ពី​ចំហៀង បណ្តាល​ឲ្យ​រថយន្ត​គាត់ ក្រឡាប់​ផ្ងារជើង​ម្ខាង រង​ការខូចខាត​យ៉ាងដំណំ ប៉ុន្តែ​សំណាងល្អ​គាត់​មិន​រង​បួស​ធ្ងន់ធ្ងរ ហើយក៏​មិនបាន​បង្ក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងរបួស​នោះឡើយ ។​

​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​បាន​ចុះ​មកដល់​កន្លែង​កើត ហេតុ វាស់វែង​ហើយ​យក​រថយន្ត​ខាងលើ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជ​ធា នី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕​

Source: economic-news

Comments