ប្រទះឃើញ​សង្សារ​អង្គុយ​ផឹក​ស៊ី​ជាមួយ​មិត្តភក្តិ ស្ទុះ​យក​កាំបិតប៉័ងតោ​អា​រក និង​កាប់​យ៉ាង​សាហាវ ហើយ​រត់គេចខ្លួន​បាន​១០​ថ្ងៃ ក៏ត្រូវ​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ​!

0
5

​ភ្នំពេញ​៖ យុវជន​ដែលមាន​ចិត្តឃោរឃៅ​បាន​យក​កាំបិត​បុ័​តោ ធ្វើ​សកម្មភាព​អា​រក និង​កាប់​សង្សារ​របស់ខ្លួន​ដែលជា​ក្មេង ស្រី​កំព្រា​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ចំក និង​ដៃ​ឈាម​ហូរ​ដាប​ពេញ​ខ្លួន ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​វេ​ល​ម៉ោង​១២ និង ២០​នាទី​យប់​ឈានចូល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​បន្ទប់​ជួល​ជាន់​ទី​១​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ក្រុមទី​៤ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា បន្ទាប់ពី​កាប់​ប្រហារ​សង្សារ​ជនដៃដល់​រត់គេចខ្លួន​បាត់ កាលពី​១០​ថ្ងៃមុន​នោះ តែ​ពេលនេះ​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ហើយ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧ ។​

​លោក វរសេនីយ៍ត្រី ហួរ ម៉េង​វ៉ាង អធិការរង​នគរបាល​ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​មានឈ្មោះ សៀវ ហ្វុ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បញ្ចូល​បទ​ភ្លេង​ទូរស័ព្ទ ស្នាក់នៅ​នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ កែវ ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ (​របួស​បំពង់ក​និង​ដៃ​ខាងស្តាំ​បញ្ជូនទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​) ។ ដកហូត​បាន កាំបិត​បុ័ងតោ​ចំនួន​១ ដើម​នៅនឹងកន្លែង​កើតហេតុ​។​

​សូម​រំលឹកថា កាលពី​យប់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​១២ និង​២០​នាទី​យប់ មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ជួបជុំ​ផឹកស៊ី​ជាមួយ​អ្នក​ជួល​បន្ទប់​ជិតខាង ពេលនោះ​ជនសង្ស័យ​ជា​សង្សារ​បានមក​ឃើញ​មានការ​ប្រចណ្ឌ ក៏​រករឿង​ឈ្លោះប្រកែក​គ្នា បន្ទាប់មក​ជនសង្ស័យ​បាន​យក​កាំបិត​បុ័ងតោ​មក​ធ្វើ​សកម្មភាព​អា​រក ជនរងគ្រោះ តែ​ខណៈនោះ​ជនរងគ្រោះ​បាន​ចាប់​កាំបិត​ប្រតាយប្រតប់ និង ស្រែក​ឲ្យ​គេ​ជួយ​ទើប​ជនសង្ស័យ​ទម្លាក់​កាំបិត​ចោល ហើយ​រត់​គេចខ្លួនបាត់​។ ចំណែក​ជនរងគ្រោះ បាន​របួស​ចំ​បំពង់ក និង​ដៃ​ខាងស្តាំ ត្រូវបាន​អ្នកជិតខាង​បញ្ជូនទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​តែម្តង​។​

​លុះដល់​ល្ងាច​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧​នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ ដឹកនាំ​កម្លាំង​ដោយ លោក​វរសេនីយ៍ត្រី ហួរ ម៉េង​វ៉ាង អធិការរង​នគរបាល​ខណ្ឌមានជ័យ កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​ឈានទៅដល់​ការចុះទៅ​ឡោមព័ទ្ធ​ចាប់ខ្លួនបាន​នៅ​ចំណុច​ផ្ទះជួល​ដែល​ជនសង្ស័យ​ស្នាក់នៅ​ក្នុងភូមិ ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បញ្ជូន​មកកាន់​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ដើម្បី​សាកសួរ​ភ្លាមៗ​តែម្តង​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ថា ខ្លួន​ពិតជា​បាន​អា​រក​សង្សារ​ខ្លួនឯង ពិតប្រាកដ​មែន ដោយសារតែ​ប្រចណ្ឌ​ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួម​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ធ្វើការ​សាកសួរ និង​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ កសាង​សំណុំ រឿង​បន្ត​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់​បន្តទៀត​៕

FB_IMG_1508555705870 FB_IMG_1508555712234 FB_IMG_1508555718017 FB_IMG_1508555722628

Source: economic-news

Comments