ស្ត្រី​ម្នាក់​ជា​មុខសញ្ញា​ចែកចាយ​ក​គ្រឿងញៀន​ឆែក​ឃើញ​៣​កញ្ចប់​តូច សមត្ថ​កិ​ច​ចាប់​វ៉ៃខ្នោះ​

0
7

​ខេត្ត​ព្រះសីហនុ​៖ ស្ត្រី​ម្នាក់​ជា​មុខសញ្ញា​ចែកចាយ​សារធាតុ​ញៀន​ត្រូវបាន កម្លាំង​កា​រិ​យា​ល​យ័​គ្រឿងញៀន អាវុធហត្ថ​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ស្រុក​ស្ទឹងហាវ ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧ នៅ​ក្រុម​១៣ ភូមិ​៤ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ។​

​សមត្ថកិច្ច​ថា ស្ត្រី​ជា​ជនសង្ស័យ ឈ្មោះ អ៊ូ មុ​ី​នាង “​ហៅ​ច្រច់​” អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត និង​មាន​ទីលំនៅ​ប​ច្ច​ប្បន្ន ក្រុមទី​១៣​ភូមិ​៤ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ។ សមត្ថកិច្ច​ដកហូត​វត្ថុតាង​មាន​ម្សៅ​ស​ថ្លា ចំនួន​៣​កញ្ចប់​តូច​និង​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ និង វត្ថុតាង កំពុង​បន្ត​បញ្ជូនទៅ​តុលាការ​៕​

Source: economic-news

Comments