ប៉ះទង្គិច​គ្នា​នៅ​ភាគ​ខាងលិច​ប្រទេស​អេ​ហ្ស៊ី​ប​បណ្តាល​ឲ្យ​មនុស្ស​៣៥​នាក់​ស្លាប់​

0
7

​គែរ ៖ មន្ត្រី​សន្តិសុខ និង​សុខាភិបាល​អេ​ហ្ស៊ី​ប​បាន​អះអាងថា មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​មួយ​ដោយ​អាវុធ​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​ក្នុង​តំបន់ បា​ហារី​យ៉ា (Bahariya) នៅលើ​វាល​ខ្សាច់​ភាគ​ខាងលិច​ប្រទេស បណ្តាល​ឲ្យ​កងកម្លាំង​យោធា

និង​ប៉ូលិស​អេ​ហ្ស៊ី​ប​យ៉ាងតិច​៣៥​នាក់​បាត់​បង់ជីវិត​។ នេះ​បើតាម ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។​
​ហេតុការណ៍​នេះដែរ ក្រុម​ឧទ្ទាម​ជ្រុលនិយម​មួយក្រុម​មានឈ្មោះ​ថា ហាស​ម៍ (Hasm) បាន​ចេញមុខ​អះអាងថា ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ និង​បាន​និយាយថា មន្ត្រី​សន្តិសុខ​អេ​ហ្ស៊ី​ប​យ៉ាងហោចណាស់ ២៨​នាក់​បាន​ស្លាប់ និង​៣២​នាក់ ផ្សេងទៀត​បានទទួលរ​ងរ​បួស​។​
​ជាមួយគ្នានេះ​ក្រសួងមហាផ្ទៃ​អេ​ហ្ស៊ី​ប បានចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា ក្រុម​ភេរ​វករ​មួយចំនួន​ក៏បាន​ស្លាប់​ផងដែរ តែ​មិនបាន​ផ្តល់​តួលេខ​ជាក់លាក់​អំពី​ជនរងគ្រោះ ឬមួយ​ក៏​ព័ត៌មាន​លម្អិត​បន្ថែម​នោះឡើយ​។ 
​សូមបញ្ជាក់ថា ចាប់​តាំងតែ​ពី​កង​កម្លាំងយោធា​អេ​ហ្ស៊ី​ប បាន​ទម្លាក់​អតីត​ប្រធានាធិបតី លោក មូ​ហាម​ម៉ា​ដ មឺ​ស៊ី (Muhammad Mursi) ដែលមាន​ប្រភព​មកពី​ក្រុម Muslim Brotherhood មក ក្រុម​សកម្មប្រយុទ្ធ​បាន​បង្កើន​សកម្មភាព​វាយប្រហារ​របស់​ពួកគេ ជា​បន្តបន្ទាប់​ទៅលើ​កងទ័ព​ក៏ដូចជា​ប៉ូលិស​អេ​ហ្ស៊ី​ប​៕

fn-2017-10-21-09-21-30-0fn-2017-10-21-09-21-31-1

Source: international-news

Comments