ពិធីបុណ្យគម្រប់៧ថ្ងៃ អ្នក​នាង​ សាន ស្រី​ឡៃ នឹងចាប់ផ្ដើមល្ងាចនេះ

0
8

រាជធានី​ភ្នំពេញ ៖ យោង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ផលិត​ហង្ស​មាស​បាន​បញ្ជាក់​ថា ពិធីបុណ្យ​គម្រប់​៧​ថ្ងៃ​នៃ​សព​របស់​តារាចម្រៀង សាន ស្រី​ឡៃ គឺ​នឹង​ត្រូវ​រៀបចំ​នៅ​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​២១ តុលា ស្ថិត​ក្នុង​វត្ត​ទួល​ទំពូង ក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ  ។

ផលិតកម្ម​ហង្ស​មាស​បញ្ជាក់​ទៀត​ថា ដូចដែល​បាន​ជម្រាប​ជូន​ខាងលើ យើងខ្ញុំ​សូម​គោរព​អញ្ជើញ ឯកឧត្ដម លោក​ជំទាវ លោក លោកស្រី អ្នក​នាង កញ្ញា ពុទ្ធបរិស័ទ និង​បងប្អូន​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ទាំង​អស់ អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ​ឱ្យ​បាន​កុះករ និង​តាម​សទ្ធា​ជ្រះថ្លា​រៀង​ៗ​ខ្លួន ។

គួរ​បញ្ជាក់​ថា សាកសព​អ្នក​នាង​សាន ស្រី​ឡៃ បាន​បូជា​កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ ថ្ងៃ​ទី​១៨ តុលា ស្ថិត​នៅ​វត្ត​សែន​សុខ ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ ។ អ្នក​នាង ​សាន ស្រី​ឡៃ មាន​អាយុ​២៦​ឆ្នាំ នាង​ជា​កូនច្បង ក្នុង​​ចំណោម​បងប្អូន​៤​នាក់ ហើយ​នាង​ក៏​ជា​អតីត​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​២ និង​ជា​កូន​របស់​អ្នក​នាង ​ពេជ្រ សោភា ។

ក្រោយ​កើត​មានរឿង​អកុសល​របស់​តារាចម្រៀង​ដ៏​ស្រស់​ស្អាត​ម្នាក គឺ​អ្នក​នាង ​សាន ស្រី​ឡៃ ដែល​ត្រូវ​បាន​ប្តី​បាញ់​សម្លាប់​នាង រួច​ក៏​បាញ់​សម្លាប់​ខ្លួនឯង​ដែរ​នេះ បាន​ធ្វើ​ឱ្យ​កក្រើក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពិភព​សិល្បៈ និង​នៅ​ទូ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ផង​ដែរ​ ៕

រូបភាពព្រឹកនេះនៅវត្តទួលទំពូង

The post ពិធីបុណ្យគម្រប់៧ថ្ងៃ អ្នក​នាង​ សាន ស្រី​ឡៃ នឹងចាប់ផ្ដើមល្ងាចនេះ appeared first on Koh Santepheap Daily.

Source: service-news

Comments