​លោក​អភិបាលរង​ខេត្ត​ផ្តាំផ្ញើ​កីឡាករ​អុំទូក​មួង​ឈ្មោះ​កំពង់លែង​សែន​ជ័យ​បារមី​ពោធិ​អណ្តែត​អោយខិត​ខំ​ហ្វឹកហាត់​ដើម្បី​ចូលរួម​ប្រកួត​អោយ​ទទួលបាន​ជោគជ័យ​

0
7

​ខេត្តកំពង់ឆ្នាំង​៖ លោក ចេង ញាន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង រួមជាមួយ​គណៈកម្មកា​រ​វត្ត​អោ​ធិ​អណ្តែត អាជ្ញាធរ​ស្រុក​កំពង់លែង និង​កីឡាករ​អុំទូក នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧​នេះ បានរួម​គ្នា​ប្រារព្ធពី​ធី​ក្រុង​ពាលី​ទូក​មួង ឈ្មោះ « កំពង់លែង​សែន​ជ័យ​បារមី​ពោធិ​អណ្តែត » ទៅតាម​ប្រពៃណី ដែលជា​ទូក​ស្ថិតនៅក្នុង​វត្ត​ពោធិ​ស​ត្ថា​រាម ហៅ​វត្ត​ពោធិ​អណ្តែត ក្នុង​ឃុំ​កំពង់់​ហៅ ស្រុ​កំពង់លែង ដើម្បី​ទម្លាក់​ទូក​ក្នុង​ទឹកទន្លេ អោយ​កីឡាករ​អុំ ទូក​ធ្វើ​ហ្វឹកហាត់ ត្រៀម​ចូលរួម​ប្រកួត​នៅក្នុង​ពិធីបុណ្យ​អុំទូក ក្នុងពេល​ខាងមុខនេះ ។​
​ ​
​នៅក្នុង​ពិធី​ក្រុង​ពាលី​ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​នេះ លោក ចេង ញាន់ អភិ​បា ល​រង​ខេត្ត អាជ្ញាធរ​ស្រុក​កំពង់លែង និង​ក្រុមការងារ​ទាំងអស់​ក៏បាន​នាំគ្នា អុជ​ធូប​បន់ស្រន់​ដល់​ម្ចាស់​ទឹកដី អ​រុក​អ​រក្ស​អ្នកតា និង​ទេវតា​ថែរក្សា​ទឹកដី​ស្រុក​កំពង់លែង សូមជួយ​ប្រោះ​ព្រហ្ម និង​ថែរក្សា​កីឡាករ​អុំទូក​ឈ្មោះ កំពង់លែង​សែន​ជ័យ​បារមី​ពោធិ​អណ្តែត​ទាំងអស់ អោយមាន​កម្លាំង​ខ្លាំងក្លា​សុខភាព​មាំមួន ដើម្បី​ចូលរួម​អុំទូក​នៅក្នុង​ពិធីបុណ្យ​អុំទូក​របស់​ជាតិ​អោយ​ទទួលបាន​ជោគជ័យ​ចំណាត់ថ្នាក់​លេខ​១ ជួន​ស្រុក​និង​ខេត្ត​របស់ខ្លួន ។​
​ ​
​លោក ចេង ញាន់ នៅក្នុង​ពិធី​នេះដែរ​បានធ្វើការ​ផ្តាំផ្ញើ​ដល់​កីឡាករ​ទាំងអស់​ថា​៖ ទូក​មួង​ឈ្មោះ កំពង់លែង​សែន​ជ័យ​បារមី​ពោធិ​អណ្តែត មាន​បណ្តោយ​ប្រវែង ២៥,៥០​ម និង​កីឡាករ​ចែវ​សរុប​ចំនួន​៣៨​នាក់ និង​កីឡាករ​បំរុង​២៥​នាក់​ទៀត ដូច្នេះ​នៅពេល​ទូក​មួង​នេះ​ទម្លាក់​ក្នុង​ទឹក​នៅថ្ងៃនេះ កីឡាករ​ទាំងអស់​ត្រូវ​សាមគ្គី​គ្នា​អោយមាន​រឹងមាំ ដើម្បី​ហ្វឹកហាត់​សម​កម្លាំង​អោយបាន​ជាប្រចាំ និង​ក៏​ត្រូវតែ​គោរព​វិន័យ​ជា​គិ​ឡាករ​អោយបាន​ម៉ឺងម៉ាត់​ផងដែរ ទើប​ចូលរួម​ប្រកួតប្រណាំង​ពាន​ជោគជ័យ​ជូន​ស្រុក និង​ខេត្ត​របស់​យើង ។ ទន្ទឹម​នោះដែរ​អាជ្ញាធរ​ស្រុក ដែលជា​អ្នកគ្រប់គ្រង​កីឡាករ​អុំទូក​ក៏​ត្រូវតែ​ធ្វើការ​គ្រប់គ្រង​កីឡាករ​អោយបាន​ល្អ ត្រូវ​យល់ដឹង​អំពី​សុខ​ទុក ការលំបាក​ខ្វះខាត និង​ត្រូវតែ​ចូលរួម​ដោះស្រាយ​អោយបាន​សមស្រប និង​អោយបាន​ទាន់ពេលវេលា ដោយ​មិន​ត្រូវអោយ​កីឡាករ​ណា​ម្នាក់​បោះបង់ចោល​ការប្រកួត​នោះឡើយ ។​
​ ​
​ក្នុងពេល​នោះដែរ អាជ្ញាធរខេត្ត និង​ស្រុក ក៏បាន​សុំ​អំពាវនាវ​ផងដែរ ដល់​បង្អូន​ប្រជាពលរដ្ឋ អាជីវករ និង​មន្ត្រីរាជការ​យើង​ទាំងអស់ នៅក្នុង​ស្រុក និង​ខេត្ត សូម​ចូលរួម​ជួយឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​កីឡាករ​របស់​យើង ជា​សំភារៈ ឬ​ថវិការ​ទៅតាម​លទ្ធភាព​ជាក់ស្តែង ដើម្បី​លើកស្ទួយ​ដល់​កីឡាករ​យើង​ទាំងអស់​អោយទទួល​បាន​ជ័យជំនះ​ក្នុងពេល​ចូលរួម​ប្រកួត នៅក្នុង​ពិធីបុណ្យ​អុំទូក​ក្នុងពេល​ខាងមុខនេះ ៕ រឹទ្ធិ ជ័យ


​ ​

Source: economic-news

Comments