ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ឡាន​បើក​គេច​ពី​ឡាន​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​បុក​ទ្រូងផ្លូវ ក្រ​ឡប់​ផ្ងារជើង តែ​សំណាង​អ្នកបើក​មិនមាន​រងរបួស

0
5

ភ្នំពេញៈ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាលយប់ កាលពី​វេលា​ម៉ោង១២និង១០នាទី​យប់​ឈានចូល​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ស្ថិតនៅ​ម្តុំ​ស្ពាន​អាកាស​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

មុន​កើតហេតុ រូបគាត់​បាន​បើករថយន្ត​សេរី​ទំនើប​មួយគ្រឿង​ម៉ាក LAND CRUISER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG- 4981 ធ្វើដំណើរ​តែម្នាក់ឯង ទើបតែ​ចេញពី​ខេត្តកំពង់ចាម ចូលមក​ភ្នំពេញ​វិញ ហើយ​បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈពេល​គាត់​កំពុងធ្វើដំណើរ គាត់​បាន​ព្យាយាម​បើក​គេច​ពី​រថយន្ត​មិន​ចាំ​ម៉ាក​និង​មិន​ចាំ​ស្លាក​លេខ​មួយគ្រឿង ក៏​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ដែល​នៅ​ម្តុំ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ពី​ចំហៀង បណ្តាល​ឲ្យ​រថយន្ត​គាត់ ក្រឡាប់​ផ្ងារជើង​ម្ខាង រង​ការខូចខាត​យ៉ាងដំណំ ប៉ុន្តែ​សំណាងល្អ​គាត់​មិន​រង​បួស​ធ្ងន់ធ្ងរ ហើយក៏​មិនបាន​បង្ក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងរបួស​នោះឡើយ ។

សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ហើយ​ធ្វើការ​វាស់វែង​យក​រថយន្ត​ខាងលើ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ៕

 

Source: national-news

Comments