ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់​ព័​ន្ធជួញ​ថ្នាំញៀន​

0
6

​ខេត្ត​ព្រះសីហនុ​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​អធិការដ្ឋាន នគរបាល​ក្រុងព្រះសីហនុ ឆ្មក់​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​បាន​នៅ​ម៉ោង ១០​យប់​ថ្ងៃទី ១២ ខែ តុលា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្រុម ១៧​ភូមិ​១​សង្កាត់​១​ក្រុង​/​ខេត្ត​ព្រះសីហនុ​។

​ឯកឧត្តម ឧ​ត្ត​ម សេនី​យ៏​ទោ​ជួន ណា​រិ​ន្ឋ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ជុំវិញ​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​នេះ បានអោយដឹងថា នៅ​ម៉ោង ១០​យប់​ថ្ងៃទី ១២ ខែ តុលា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្រុម ១៧​ភូមិ​១​សង្កាត់​១​ក្រុង​/​ខេត្ត​ព្រះសីហនុ លោក​អនុ​សេនី​យ៌​ឯក តាក រៀម អធិការរង​នគរបាល​ក្រុងព្រះសីហនុ ដែល​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ផ្ទាល់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មាន ឈ្មោះ គឹម ហ៊ាង ហៅ​ ហ៊ាង ​ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ ជាង​ទូរ​សព្ទ័​។​ឯកឧត្តម ឧ​ត្ត​ម សេនី​យ៏​ទោ​បានឱយដឹង​ទៀតថា​វត្ថុ​តាង​ចាប់យក​និង​ដកហូត​បាន​មាន ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ៣ កញ្ចប់​តូច ១​កញ្ចប់​ធំ​ទូរ​សព្ទ័ ០១ គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕ ទន់ សុខ​

Source: economic-news

Comments