សង្ស័យ​ស្រវឹង​បង្ករ​គ្រោះថ្នាក់​ចរាចរណ៍ដោយ​ខ្លួនឯង សំណាងល្អ​ពុំមាន​គ្រោះថ្នាក់​ដល់​អ្នកដទៃ

0
10

​ខេត្ត​ព្រះសីហនុ​៖ គ្រោះថ្នាក់​ចរាចរ​រថយន្ត​បង្កឡើង​ដោយ​ខ្លួនឯង​ត្រង់ចំណុច​ផ្លូវបំបែក​ជា បួន​ក្រុមហ៊ុន​ថៃ​ប៊ុន​រ៉ុង​ស្ថិត​ក្នុងភូមិ​1 សង្កាត់​3 ក្រុង​-​ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោង​ប្រ​ម៉ាណ​3​ទៀប​ភ្លើ ថ្ងៃទី​13 ខែតុលា ឆ្នាំ​2017 ​។

​ប្រភព​ប្រជាពលរដ្ឋ​នៅ​និង​កន្លែងកើតហេតុ​បាន​ប្រាប់ថា​÷​រថយន្ត​បង្កដោយ​ខ្លួនឯង​មាន​ម៉ាក​CAMRY ពណ៌​ស ពាក់​ស្លាក​លេខ​2A-8964 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ គ្រោះថ្នាក់​ចរាចរ​បង្កដោយ​ខ្លួនឯង កែង​ក្រុមហ៊ុន​ថៃ​ប៊ុន​រ៉ុង ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​÷​គ្រោះថ្នាក់​ចរាចរ​រថយន្ត​បង្កឡើង​ដោយ​ខ្លួនឯង​ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន​ក្រុមហ៊ុន​ថៃ​ប៊ុន​រ៉ុង​ស្ថិត​ក្នុងភូមិ​1 សង្កាត់​3 ក្រុង​-​ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោង​ប្រ​ម៉ាន​3​ទៀប​ភ្លើ ថ្ងៃទី​13 ខែតុលា ឆ្នាំ​2017​។

ប្រភព​ប្រជាពលរដ្ឋ​នៅ​និង​កន្លែងកើតហេតុ​បាន​ប្រាប់ថា​÷​រថយន្ត​បង្កដោយ​ខ្លួនឯង​មាន​ម៉ាក ​CAMRY ពណ៌​ស ពាក់​ស្លាក​លេខ​2A-8964 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បើក​ទិសដៅ​ពី​កើតមក​ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ​បាន​ជ្រុល​មក​បុក​ឃឿន​ថ្នល់​និង​លូទឹក​ប​ជ្ឈ​ក្បែ​កែង​នោះ​ហើយ​ផ្លោង​រថយន្ត​ទៅបុក​កល់​ជាប់​និង​បង្គោល​ភ្លើង​ទៅមុខ​លែងរួច​តែម្តង​។

ប្រភព​បន្តទៀតថា​÷​ក្រោយ​កើតហេតុ​អ្នកបើកបរ​អ្នកបញ្ជា​យានយន្ត​ស្ថានភាព​ស្រវឹង​ផងដែរ​នោះ​ក៏​ចាក​ចេញពី​កន្លែងកើតហេតុ​ក្នុងពេលនោះ ហើយ​បាន​ទុក​រថយន្ត​នៅ​និង​កន្លែងកើតហេតុ​រហូត​ដល់​ម៉ោង​12​ថ្ងែ​ទី​13 ខែតុលា ឆ្នាំ​2017​ទុក​ឲ្យ​កំលាំង​នគរបាល​ចរាចរ​យាម​មើលថែ​ផងដែរ​។ ប្រភព​សមត្ថកិច្ច​នគ​របាល​ចរាចរ​ឲ្យ​ដឹងថា​÷​ក្នុង​ឧបទ្ទវហេតុ​ខាងលើនេះ​មិន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ឬ​រង​បួល​ឡើយ​។ បច្ចុប្បន្នកំពុង​ស្វែងរក​ម្ចាស់​មក​ទទួលខុសត្រូវ​ក្នុងករណីនេះ ៕ ទន់ សុខ

Source: economic-news

Comments